ទាន់ហេតុការណ៍
​សម្តេច តេ​ជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ លោក​សាស្ត្រាចារ្យ​បណ្ឌិត Dato' Sri Tahir សមាជិក​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​របស់ ប្រធានាធិបតី​ឥណ្ឌូណេស៊ី និង​ស្ថាបនិក​ក្រុមហ៊ុន Mayapada Group ចូលជួប និង​សម្តែង​ការគួរសម​​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ​ឯកឧត្តម​បណ្ឌិត មហា​មេ​ដ យូ​សុស​កាឡា ប្រធាន​ប្រតិបត្តិ​អង្គការ អ្នកប្រជាធិបតេយ្យ​និយម​កណ្ដាល​អាស៊ី​-​ប៉ាស៊ីហ្វិក ចូលជួប​សម្តែង​ការគួរសម​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ អគ្គលេខាធិការ​អាស៊ាន - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ជំរុញ​ឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ បន្ត​ផ្តល់​សេវាសាធារណៈ និង​ដោះស្រាយ​បញ្ហា​ប្រឈម ជូន​ពលរដ្ឋ ប្រកបដោយ​ប្រសិទ្ធភាព​ - ​សមាជិក​រដ្ឋសភា​ជប៉ុន​៖ ក្រុមហ៊ុន​ជប៉ុន​ជាច្រើន បន្ថែមទៀត ចាប់អារម្មណ៍​ក្នុង​ការស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ - ការបង្កើត​ការងារ ជា​អាទិភាព​ធំ​របស់​រាជរដ្ឋាភិបាល ដោយ​បាន​ដាក់​ចេញ​យ៉ាង​ច្បាស់​ថា ការជំរុញ​កំណើន​សេដ្ឋកិច្ច​តាមរយៈ​ការបង្កើន​ការងារ​ដែល​ផ្តល់​កម្លាំង​ពលកម្ម​ដល់​ប្រជាពលរដ្ឋ ដោយ​ពង្រីក ទាំង​បរិមាណ និង​គុណភាព​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាតឱ្យ​លោក​បណ្ឌិត បាក់ អុក​ស៊ូ​(Ock Soo Park) ស្ថាបនិក​អង្គការ​សម្ព័ន្ធ​យុវជន​អន្តរជាតិ (IYF) ចូលជួប​សម្ដែង​ការគួរសម​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម និ​ស៊ិ​មឹរ៉ា យ៉ា​សឹ​តុស៊ិ (Nishimura Yasutoshi) ចូលជួប​សម្ដែង​ការគួរសម​ - ក្រុមហ៊ុន ADATA Technology Co., Ltd., ចាប់អារម្មណ៍​វិនិយោគ​លើ​វិស័យ​បច្ចេកវិទ្យា នៅ​កម្ពុជា - ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ ជាមួយ​ឯកឧត្តម PHAM Minh Chinh នាយករដ្ឋមន្ត្រី​វៀតណាម​
0

សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ​ឯកឧត្តម​បណ្ឌិត មហា​មេ​ដ យូ​សុស​កាឡា ប្រធាន​ប្រតិបត្តិ​អង្គការ អ្នកប្រជាធិបតេយ្យ​និយម​កណ្ដាល​អាស៊ី​-​ប៉ាស៊ីហ្វិក ចូលជួប​សម្តែង​ការគួរសម​

សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ​ឯកឧត្តម​បណ្ឌិត មហា​មេ​ដ យូ​សុស​កាឡា ប្រធាន​ប្រតិបត្តិ​អង្គការ អ្នកប្រជាធិបតេយ្យ​និយម​កណ្ដាល​អាស៊ី​-​ប៉ាស៊ីហ្វិក ចូលជួប​សម្តែង​ការគួរសម​

​នា​ថ្ងៃ​អង្គារ ១០​កើត ខែ​ពិសាខ ឆ្នាំ​ម្សាញ់ សប្តស័ក ពុទ្ធ​សករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​៦ ខែ​ឧសភា ឆ្នាំ​២០២៥ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឲ្យ​ឯកឧត្ត​ម​បណ្ឌិត មហា​មេ​ដ យូ​សុស​កាឡា ប្រធាន​ប្រតិបត្តិ​អង្គការ អ្នកប្រជាធិបតេយ្យ​និយម​កណ្ដាល​អាស៊ី​-​ប៉ាស៊ីហ្វិក ចូលជួប​សម្តែង​ការគួរសម​។​

​ជា​កិច្ច​ចាប់ផ្ដើម សម្ដេច​តេជោ បាន​សម្ដែង​នូវ​ក្តីរីករាយ ដែល​បាន​ជួប ឯកឧត្តម​សាជាថ្មី ដោយ​សម្ដេច ចាត់ទុក​ឯកឧត្តម មហា​មេ​ដ គឺជា​មិត្ត​ចាស់ ហើយ​សម្ដេច បាន​គូសបញ្ជាក់ថា ទំនាក់ទំនង​របស់​ស​ម្ដេច ជាមួយនឹង​ឯកឧត្តម ក៏ដូចជា​ជាមួយ​នឹង​ថ្នាក់ដឹកនាំ​នានា​របស់​ឥណ្ឌូនេស៊ី ក្លាយជា​គំរូ​មួយ​ដ៏​ល្អ សម្រាប់​អ្នកជំនាន់ក្រោយ ដោយ​សម្ដេច​បាន​លើកឡើង​ថា ទំនាក់ទំនង​ទាំងសងខាង មិន​ត្រឹមតែ​ជា​ទំនាក់ទំនង​ផ្លូវការ​ទេ តែ​អ្នកជំនាន់ក្រោយ អាច​បន្តបាន ដោយ​អនុវត្ត​នូវ​ទំនាក់ទំនង​តាម​អ្នក​ជំនាន់​មុន ដែល​មាន​ទំនាក់ទំនង​លើស​ពី​ផ្លូវការ ។ មានន័យ​ថា ទំនាក់ទំនង​លក្ខណៈ​ឯកជន​បន្ថែមទៀត ក្នុង​គោលដៅ​ដើម្បីឲ្យ​ចំណង​មិត្តភាព​រវាង​ប្រទេស រួម​នឹង​ប្រជាជន កាន់តែ​មាន​ភាពជិតស្និទ្ធ​ជាមួយគ្នា ។

​នៅក្នុង​ឱកាស​នោះ ឯកឧត្តម មហា​មេ​ដ យូ​សុស​កាឡា បាន​សម្តែង​នៅ​ក្តី​អំណរ​អរគុណ ចំពោះ​សម្ដេច​តេជោ ដែល​បាន​អនុញ្ញាត​ឲ្យ​ឯកឧត្តម ក៏ដូចជា​សហការី បាន​ជួប​សម្ដែង​ការគួរសម នៅក្នុង​ឱកាស​ដែល​សម្ដេច​តេជោ អញ្ជើញ​មក​ទស្សនកិច្ច​ការងារ​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ។

​ឯកឧត្តម ក៏​បាន​រំលេច​ពី​សារៈសំខាន់​នៃ​កិច្ចពិភាក្សា​ការងារ​របស់​ឯកឧត្តម​ផ្ទាល់ ជាមួយនឹង​សម្ដេច​តេជោ ហើយ​ឯកឧត្តម ឯកភាព​គាំទ្រ​ប្រសាសន៍​របស់​សម្ដេច​តេជោ ដែល​ការជួបគ្នា​នេះ មិន​ត្រឹមតែ​ជា​ជំនួប​ផ្លូវការ​នោះ​ទេ ប៉ុន្តែ​ជំនួប​ខាងក្រៅ នឹង​បង្កើន​មិត្តភាព​ឲ្យ​កាន់តែ​ជិតស្និទ្ធ​បន្ថែមទៀត ហើយ​ជំនួប​បែបនេះ អ្នកជំនាន់ក្រោយ ត្រូវតែ​បន្ត ដើម្បី​បន្ថែម​ទៀត​សម្រាប់​បង្កើន​ចំណងមិត្តភាព ។

​នៅក្នុង​ឱកាស​នោះ សម្ដេច​តេជោ បាន​ចែករំលែក​ជាមួយនឹង​ឯកឧត្តម មហា​មេ​ដ ពី​ស្ថានការណ៍​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​ឥណ្ឌូនេស៊ី ជាពិសេស ក្នុង​បរិបទ​នៃ​ពាណិជ្ជកម្ម ដែល​សម្ដេច​តេជោ បាន​រំលេច​ថា បច្ចុប្បន្ន កម្ពុជា និង​ឥណ្ឌូនេស៊ី មាន​ពាណិជ្ជកម្ម​ត្រឹមតែ ១​ពាន់​លាន​ដុល្លារ ដូច្នេះ​សម្ដេច​ចង់ឃើញ​ប្រទេស​ទាំង​ពីរ មាន​កំណើន​ពាណិជ្ជកម្ម​ជាមួយគ្នា កើនឡើង​បន្ថែម​ទៀត ហើយ​កាន់តែ​ពិសេស​នោះ គឺ​ក្នុង​អំឡុងពេល នៃ​បញ្ហា​សង្គ្រាម​ពាណិជ្ជកម្ម ដែល​ភ្ជាប់​ជាមួយនឹង​បញ្ហា​ភូមិសាស្ត្រ​នយោបាយ​បែបនេះ ប្រទេស​កម្ពុជា និង​ឥណ្ឌូនេស៊ី ត្រូវតែ​រួម​គ្នា​បន្ថែមទៀត ក្នុង​ការបង្កើន​កិច្ចសហប្រតិបត្តិការ ជាពិសេស នៅក្នុង​វិស័យ​ពាណិជ្ជកម្ម រួម​ទាំង​កិច្ចសហការ​គ្នា​នៅក្នុង​តំបន់​អាស៊ាន​ផងដែរ ។

​ត្រង់​ចំណុច​នេះ ឯកឧត្តម មហា​មេ​ដ យូ​សុស​កាឡា បាន​បង្ហាញ​ការគាំទ្រ ចំពោះ​ការលើកឡើង​របស់​សម្ដេច​តេជោ ដោយ​ឯកឧត្តម បាន​បញ្ជាក់​អំពី​សារៈសំខាន់ នៃ​ការពង្រីក​ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា និង​ឥណ្ឌូនេស៊ី​បន្ថែមទៀត ជាពិសេស គឺ​ពាណិជ្ជកម្ម ក្នុងនោះ ឯកឧត្តម បាន​លើកឡើង​ដោយ​ចង់ឃើញ​នូវ​ការជួប​គ្នា​ជា​ញឹកញាប់ រវាង​អ្នកវិនិយោគ​កម្ពុជា និង​អ្នកវិនិយោគ​ឥណ្ឌូនេស៊ី ដើម្បី​ផ្លាស់ប្ដូរ និង​ជជែក​គ្នា និង​បង្កើន​បរិយាកាស នៃ​ការធ្វើ​វិនិយោគ​ទៅវិញទៅមក រួម​ទាំង​ការជជែក​គ្នា ដើម្បី​ស្វែងរក​នូវ​ការពង្រីក ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ផង​ដែរ ។

​នៅក្នុង​ឱកាស​នោះ​ដែរ សម្ដេច​តេជោ ក៏​បាន​ចែករំលែក​ពី​ដំណោះស្រាយ​មួយចំនួន នៅក្នុង​បរិបទ នៃ​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយនឹង​ឯកឧត្តម មហា​មេ​ដ ដោយ​តម្រូវឲ្យ​ប្រទេស​នៅក្នុង​តំបន់​អាស៊ាន ទាំងមូល មិនមែន​តែ​កម្ពុជា និង​ឥណ្ឌូនេស៊ី​នោះទេ គឺ​ត្រូវ​ធ្វើការ​រួមគ្នា ក្នុងការ​ពង្រីក​ទីផ្សារ​ក្នុង​តំបន់​នេះ ឲ្យ​កាន់តែ​ធំ​ឡើង ជាង​ការ​សម្លឹងមើល​នៅ​ទី​ផ្សារ​ដែល​ឆ្ងាយ​ពេក ប៉ុន្តែ​ទីផ្សារ​នៅ​ជិតខាង​នេះ គឺ​មាន​សារៈសំខាន់​នៅ​ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន ដើម្បី​ធ្វើ​យ៉ាងណា ថែ​រក្សាបាន​នូវ​ពាណិជ្ជកម្ម ឬ​ក៏​សេដ្ឋកិច្ច​ល្អ​របស់​អាស៊ាន​បន្ត​ទៅមុខ​ទៀត ។

​ជា​ចុងក្រោយ​នៃ​ជំនួប ឯកឧត្តម មហា​មេ​ដ យូ​សុស​កាឡា បាន​ជូនពរ​សម្ដេច​តេជោ និង​គណៈប្រតិភូ ឲ្យបំពេញ​ទស្សនកិច្ច​នៅ​ឥណ្ឌូនេស៊ី​បាន​ដោយ​ជោគជ័យ និង​ជូនពរ​សម្ដេច​តេជោ ជួបប្រទះ និង​សេចក្តីសុខ ក្នុងឱកាស​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ឥណ្ឌូនេស៊ី ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com