ទាន់ហេតុការណ៍
ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា នៅតែ​បន្ត​ព្រួយបារម្ភ​ពី​គ្រោះថ្នាក់​ចរាចរណ៍ និង​ណែនាំ​ឱ្យ​ពិនិត្យ​ការប្រើ​កង់ ម៉ូតូ និង​កូន​រថយន្ត​អាគុយ​ - អនុព័ន្ធ​យោធា​ម៉ាឡេស៊ី​ប្រចាំ​កម្ពុជា ដឹកនាំ​ប្រតិភូ​សមាជិក​សរុប​៧​ប្រទេស អញ្ជើញ​ដល់​យោធភូមិភាគ​ទី​៥ ខេត្ត​បាត់ដំបង | Military Attaché of Malaysia to Cambodia Leads a Delegation of Seven Countries to Military Region 5 in Battambang Province - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​បន្ត​អញ្ជើញ​ដឹកនាំ​ក្រុម​ការងារ ចូលរួម​គោរព​វិញ្ញាណក្ខន្ធ វីរ​យុទ្ធជន​ពលី​នៅ​សមរភូមិ​មុខ​ក្នុង​បុព្វេ​ហេតុ​ការពារ​បូរណភាព​ទឹកដី​កន្លងទៅ​នៅ​ទិស​ខេត្ត​ព្រះវិហារ និង​ខេត្ត​ឧត្តរមានជ័យ ដែល​មាន​ទីតាំង​ស្ថិតក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​យុទ្ធជន​ពលី ចំនួន ៣​រូប ក្នុង​សមរភូមិ​មុខ​នៃ​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ ចាប់ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ថ្លែងអំណរគុណ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ដែល​បាន​ផ្ញើ​សារលិខិត​រំលែក​ទុក្ខ​ចំពោះ​មរណភាព​ម្តាយក្មេក​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ថ្លែងអំណរគុណ សម្តេច​តេជោ ហ៊ុន សែន ដែល​បាន​ផ្ញើ​សារលិខិត​រំលែក​ទុក្ខ​ចំពោះ​មរណភាព​ម្តាយក្មេក​ - ក្រសួងការបរទេស​កម្ពុជា​៖ កងទ័ព​កម្ពុជា​ពុំ​បាន​ធ្វើ​សកម្មភាព​ណាមួយ​ទាល់តែសោះ​ដែល​រំលោភ​បទ​ឈប់​បាញ់ និង​ព្យាយាម​ដោយ​ស្មោះត្រង់ ដើម្បី​សម្រេច​កិច្ចព្រមព្រៀង​បញ្ចប់​ជម្លោះ​ប្រដាប់អាវុធ​ទាំងស្រុង​ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​អញ្ជើញ​ចុះ​ជួប​សួរសុខទុក្ខ និង​នាំ​យក​ស្បៀងអាហារ គ្រឿងឧបភោគ​បរិភោគ​ព្រមទាំង​របស់របរ​ប្រើប្រាស​ចាំបាច់​ជាច្រើន​ចែកជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ភៀ​សសឹក​ពី​តំបន់​មាន​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​នៅ​ក្នុង​ជំរំ​សុវត្ថិភាព​ - សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ផ្ញើ​សារ​ចំនួន​៥​ចំនុច ឆ្លើយតប​ទៅនឹង​ការចោទប្រកាន់ ដោយ​គ្មាន​មូលដ្ឋាន​មក​លើ​កម្ពុជា ពី​ភាគី​ថៃ​នាពេល​ថ្មីៗ​នេះ​ - ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំ​ខ្លួន​ជន​ត្រូវ​ចោទ​៨​នាក់​ជា​បណ្តោះអាសន្ន​ពាក់ព័ន្ធ​អំពើ​ឆបោក​តាម​ឆបោក​តាម​ប្រព័ន្ធ​អន​ឡា​ញ​
0

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ លោកជំទាវ Maria Fernanda Lay ប្រធានរដ្ឋសភា​ទីម័​រឡេ​ស្តេ​

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ លោកជំទាវ Maria Fernanda Lay ប្រធានរដ្ឋសភា​ទីម័​រឡេ​ស្តេ​

នា​ព្រឹក​ថ្ងៃ​ព្រហស្បត្តិ៍ ១២​កើត ខែ​ពិសាខ ឆ្នាំ​ម្សាញ់ សប្តស័ក ពុទ្ធ​សករាជ​២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​៨ ខែ​ឧសភា ឆ្នាំ​២០២៥ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួបពិភាក្សា​ការងារ​ជាមួយ លោកជំទាវ Maria Fernanda Lay ប្រធានរដ្ឋសភា​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទីម័​រឡេ​ស្តេ នៅ​វិមាន​រដ្ឋ​សភាជាតិ​ទីម័​រឡេ​ស្តេ ទីក្រុង​ឌី​លី​។​

​ជា​កិច្ច​ចាប់ផ្តើម​នៃ​ជំនួប​នោះ​លោក​ជំទាវ​ប្រធាន​រដ្ឋសភា​ទីម័​រឡេ​ស្តេ បាន​បង្ហាញ​នូវ​ការ​ស្វា​គម​ន៏​យ៉ាង​កក់ក្តៅ​វត្តមាន​សម្តេច​តេជោ និង​គណៈប្រតិភូ​ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ទីម័​រឡេ​ស្តេ​។ លោកជំទាវ​មានប្រសាសន៍ថា​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​របស់​សម្តេច​តេជោ ជា​ដំណើរ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ ដែល​បង្ហាញ​ពី​ភាពរឹងមាំ​នៃ​ទំនាក់ទំនង​រវាង កម្ពុជា និង​ទីម័​រឡេ​ស្តេ នាពេល​បច្ចុប្បន្ន ក៏​ដូចជា​ការពង្រីក​ទំនាក់ទំនង​នៅពេល​ខាងមុខ​។ នៅក្នុង​ឱកាស​នោះ​លោកជំទាវ​បង្ហាញ​នូវ​ក្តីដឹងគុណ​ចំពោះ​ការចូលរួម​យ៉ាង​សកម្ម ក្នុង​ការគាំទ្រ​របស់​កម្ពុជា និង​ភាព​សកម្ម​របស់​សម្តេច​តេជោ ក្នុង​ការជួយ​ជ្រោមជ្រែង​ទី​ម័រ ជា​សមាជិក​អង្កេត​ការណ៏​របស់​អាស៊ាន កាលពី​ឆ្នាំ​២០២២ ហើយ​តួអង្គ​សម្តេច​តេជោ បាន​បន្ត​ជួយ​ជ្រោមជ្រែង​ទីម័​រឡេ​ស្តេ ដើម្បី​អាច​ចូល​ជា​សមាជិក​ពេញ​សិទ្ធិ​របស់​អាស៊ាន​នៅពេល​ខាងមុខ​។ នៅក្នុង​ឱកាស​នោះ លោកជំទាវ​ក៏បាន​នឹង​គុណ​កម្ពុជា នា​ពេល​កន្លង​ទៅ ដែល​បាន​ជួយ​ដល់​ទីម័​រឡេ​ស្តេ ក្នុង​បរិបទ​កូវី​ដ​១៩ ដែល​បាន​ជួយ​ផ្តល់​វ៉ាក់សាំង​ការពារកូ​វីដ​១៩ ដល់ទីម័​រឡេ​ស្តេ ក្នុង​ភាព​ដ៏​លំបាក​នោះ​។ លោកជំទាវ ចងចាំ​នូវ​គុណូបការៈ​ទាំងអស់​មិន​អាច​បំភ្លេច​បាន​សម្រាប់​លោក​ជំទាវ​ផ្ទាល់ ក៏ដូចជា​ប្រជាជន​ទីម័​រឡេ​ស្តេ​។​

​នៅក្នុង​ឱកាស​នោះ​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ចំពោះ លោកជំទាវ ចំពោះ​ការធ្វើ​បដិសណ្ឋារកិច្ច និង​ស្វា​គម​ន៏​សម្តេច​តេជោ និង​គណៈប្រតិភូ​មកកាន់​វិមាន​រដ្ឋ​សភា​។ សម្តេច​តេជោ បានបញ្ជាក់​ថា សម្តេច នឹង​មាន​បាឋកថា ដែល​នឹង​ថ្លែង​អំពី​បទពិសោធ​ន៏​របស់​កម្ពុជា ក្នុង​កិច្ចប្រជុំ​ពិសេស​ពេញអង្គ​នៃ​សភា​ទីម័​រឡេ​ស្តេ ហើយ​បាឋកថា​នោះ នឹង​រំលេច​ពី​បទពិសោធ​ន៏​របស់​កម្ពុជា មុន​ចូល​អាស៊ាន ការ​ជា​សមាជិក​អាស៊ាន និង​ទស្សនរ​សប់​សម្តេច​តេជោ ជុំវិញ​អាស៊ាន និង​ពិភពលោក​។ សម្តេច​តេជោ បាន​រំលេច​ពី​ទំនាក់ទំនង​រវាង​សម្តេច​តេជោ ជាមួយ​ទីម័​រឡេ​ស្តេ ដែល​មក​ដល់ពេលនេះ ក្លាយ​ជា​ទំនាក់ទំនង​ដ៏​រឹងមាំ​។ សម្តេច​តេជោ ក៏​បាន​ជម្រាប​ទៅ​ប្រធាន​សភា​ទីម័​រឡេ​ស្តេឱ្យ​បន្ត​គាំទ្រ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ ការភ្ជាប់​ទំនាក់ទំនង​បន្ថែម​ជាពិសេស​ការពង្រីក​នូវ​ពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៏ និង​ការវិនិយោគ​ជាមួយ​គ្នា​បន្ថែមទៀត ឱ្យបាន​កាន់តែ​ល្អប្រសើរ​ឡើង​។ សម្តេច​តេជោ បាន​រំលេច​ពី​កិច្ចសហការ​គ្នា ក្នុង​ស្ថាប័ន​នីតិបញ្ញត្តិ និង​នីតិប្រតិបត្តិ ដែល​ប្រទេស​ទាំង​ពីរ ត្រូវ​ពង្រឹង​បន្ថែមទៀត នៅក្នុង​ក្របខណ្ឌ​នៃ​ទំនាក់ទំនង​ទ្វេភាគី​លើ​គ្រប់​វិស័យ​។ នៅក្នុង​ឱកាស​នោះ​សម្តេច​តេជោ ក៏​បាន​នាំនូវ​ការ​ផ្តាំផ្ញើ​សួរ​សុខ​ទុក​ពី​សម្តេច​ប្រធានរដ្ឋសភា​កម្ពុជា ចំពោះ​លោក​ជំទាវ​ប្រធាន​សភា​ទីម័​រឡេ​ស្តេ ហើយ​សម្តេច​ក៏​បាន​ជម្រាប​លោក​ជំទាវ​ថា ប្រធានរដ្ឋសភា​កម្ពុជា អញ្ជើញ​លោក​ជំទាវ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ក្នុងពេល​សមស្រប​ណាមួយ​។​

​ជា​ការឆ្លើយតប​ប្រធានសភា​ទីម័​រឡេ​ស្តេ​បាន សំដែង​នូវ​ក្តីរីករាយ ចំពោះ​ការលើកឡើង​របស់​សម្តេច​តេជោ ពិសេស​ការបញ្ជាក់​ពី​តួនាទី​យ៉ាង​សំខាន់ ក្នុង​ការពង្រីក​ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ​។ លោកជំទាវ​បាន​ជម្រាបជូន​សម្តេច​តេ​ជោថា នៅពេល​សមស្រប​ណាមួយ នឹង​ទៅ​បំពេញ​ទស្សនកិច្ច​កម្ពុជា ពិសេស​មុន​ផុត​អាណត្តិ​របស់​លោកជំទាវ ដែល​លោក​ជំទាវ​ចង់ឃើញ​ប្រទេស​កម្ពុជា​នៅពេល​ខាងមុខ​។ លោកជំទាវ​បាន​អរគុណ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ជួយ​ផ្តល់​អាហា​រូប​ករណ៏ដ​ល់​និស្សិត​ទី​ម័​រឡេ​ស្តេប​ន្ត​ការសិក្សា​នៅ​កម្ពុជា​នា​ពេលកន្លងមក ដែលជា ផ្នែក​មួយ​នៃ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​របស់​ទី​ម័រ​។ សម្តេច​តេជោ ក៏​បាន​ឆ្លើយតប​ថា សង្ឃឹម​ថា​នៅពេល​ខាងមុខ រាជរដ្ឋាភិបាល​កម្ពុជា នឹង​អាច​ពង្រីក​ការ​ផ្តល់​អាហា​រូប​ករណ៏បន្ថែម​ទៀត ដល់ទី​ម័រ ដើម្បី​ជា​ការរួមចំណែក ដល់​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​របស់​ទី​ម័រ​ផងដែរ​។ នៅ​ចុង​ក្រោយ​នៃ​ជំនួប​ភាគី​ទាំងពីរ​បាន​បញ្ចប់​ទៅ​ដោយ​ក្តី​រីករាយ និង​ភាពស្និទ្ធស្នាល​ជាមួយ​គ្នា​បំផុត​។​

​បន្ទាប់​ពី​ជំនួប​នោះ សម្តេច​តេជោ ហ៊ុន សែន បាន​អញ្ជើញ​បន្ត​ធ្វើ​បទឧទ្ទេសនាម​នៅក្នុង​កិច្ចប្រជុំ​ពេញអង្គ​របស់​រដ្ឋសភា​ទីម័​រឡេ​ស្តេ ដែល​ជា​បាឋកថា​កម្រ​មាន នៅក្នុង​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​តេជោ​។ អ្វី​ដែល​ជា​ការកត់សម្គាល់ តំណាង​បក្សនយោបាយ​ចំនួន​៥ នៅ​ទីម័​រឡេ​ស្តេ បាន​ឡើង​បង្ហាញ​ចំណាប់​អា​រម្ម​ណ៏​រៀងខ្លួន ដោយ​ក្នុង​ចំណោម​តំណាង​បក្ស នយោបាយ​ទាំង​៥​នៅក្នុង​រដ្ឋសភា​ទីម័​រឡេ​ស្តេ បាន​បង្ហាញ​នូវ​ការ​ស្វា​គម​ន៏​យ៉ាង​កក់ ក្តៅ​ចំពោះ​វត្តមាន​របស់​សម្តេច​តេជោ និង​គណៈប្រតិភូ ដោយ​បាន​ចាត់ទុក ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ និង​ប្រតិភូ​នៅពេលនេះ ជា​ការ​ផ្តល់​កិត្តិយស​ដ៏​ឧត្តុងឧត្តម ដល់ទីម័​រឡេ​ស្តេ​។ បន្ថែម​ពីលើ​នេះ បណ្តា​សមាជិក​នៃ​បណ្តា​បក្ស​នយោបាយ​ទាំង​នោះ បាន​បង្ហាញ​នូវ​ការលើក​ឡើង​ដូចគ្នា​នូវ​ការ​អរគុណ និង​ដឹងគុណ​ចំពោះ​សម្តេច​តេជោ ដែល​បាន​ជួយ​ជ្រោមជ្រែង​ទីម័​រឡេ​ស្តេគ្រ​ប់កាលៈ​ទេសៈ ជាពិសេស​ការ​ជ្រោមជ្រែង​ទីម័​រឡេ​ស្តេ ឱ្យ​បាន​ចូល​ជា​អ្នកសង្កេតការណ៏​អាស៊ា​ន និង​ជួយ​ជ្រោមជ្រែង​ឱ្យ​ទីម័​រឡេ​ស្តេ​អាច​ក្លាយ​ជា​សមាជិក​ពេញ​សិទ្ធិ​របស់​អាស៊ាន នៅពេល​ខាងមុខ​។ តំណាង​គណបក្ស​នយោបាយ​ទាំង​៥ បានចាត់ទុក ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ នៅពេលនេះ ជា​ទស្សនកិច្ច​ប្រវត្តិសាស្ត្រ​សម្រាប់​ទីម័​រឡេ​ស្តេ ហើយ​សង្ឃឹម​ថា​ប្រទេស​ទាំង​ពីរ នឹង​បន្ត​ពូន​ជ្រុំ​ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត ទាំង​ស្ថាប័ន​នីតិបញ្ញត្តិ និង​នីតិប្រតិបត្តិ​។​

​ក្នុង​បទឧទ្ទេសនាម នា​កិច្ចប្រជុំពេញអង្គ​រដ្ឋសភា​ពិសេស សម្តេច​តេជោ បាន​រំលេច​នូវ​ចំណុច​សំខាន់​ចំនួន​៣ ក្នុងនោះ​ទី​១៖ ទំនាក់ទំនង​កម្ពុជា ទីម័​រឡេ​ស្តេ ចាប់តាំងពី​ការបង្កើត​ទំនាក់ទំនង​នៅ ខែកក្កដា ឆ្នាំ​២០០២​មក​។ ទី​២. បទពិសោធ​ន៏​របស់​កម្ពុជា ចូល​ជា​សមាជិក​អាស៊ាន​៖ សម្តេច​តេជោ បាន​រៀបរាប់​ពី​បទពិសោធ​ន៏ ដើម្បី​ឱ្យ​សមាជិក​សភា​ទីម័​រឡេ​ស្តេ និង​អ្នកចូលរួម​បានដឹង​ពី​បទពិសោធ​ន៏​របស់​កម្ពុជា ដែល​ទំរាំ​បាន​ចូល​ជា​សមាជិក​អាស៊ាន និង​បញ្ជាក់​ពី​គោលដៅ​ដែល​កម្ពុជា​ចូល​ជា​សមាជិក​អាស៊ាន​ចំនួន​៤៖ គឺ​ទី​១. អាស៊ាន មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​សមាជិក​ដ​ទៃ​ទៀត ទី​២. ការសម្រេច​ដោយ​កុងសង់ស៊ីស មិន​ថា​ប្រទេស​តូច រឺ​ប្រទេស​ធំ ដោយ​ស្មើភាព​គ្នា ទី​៣. ការអភិវឌ្ឍ​សេដ្ឋកិច្ច​នៅ​ពេល​ចូល​ជា​សមាជិក​អាស៊ាន ទី​៤. ច្រកទ្វារ​នៃ​កាលានុវត្តភាព​ការទូត ជា​ច្រក​នៃ​ការពង្រីក​ការទូត​របស់​កម្ពុជា ដោយ​ភ្ជាប់​ទំនាក់ទំនង តាមរយៈ​យន្តការ​អាស៊ាន​។ ជា​ចុងក្រោយ​សម្តេច​តេជោ បាន​រំលេច​ពី​តួនាទី​របស់​អាស៊ាន ជាពិសេស អាស៊ាន និង​ពិភពលោក ដែល​ជួយ​ពង្រីក​សក្តានុពល​អាស៊ាន​បន្ថែមទៀត ស្របពេល​ដែល​អង្គការ​អន្តរជាតិ​មួយ​ចំនួន​កំពុងតែ ចុះខ្សោយ​នូវ​ឥទ្ធិពល​នៅ​ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com