ទាន់ហេតុការណ៍
កងកម្លាំង​នគរបាលជាតិ បាន​ដើរតួនាទី និង​បំពេញ​ភារកិច្ច​យ៉ាង​សំខាន់​ក្នុង​ការធានា​សន្តិសុខ សុវត្ថិភាព​ប្រកបដោយ​ជោគជ័យ ថ្វាយ​ព្រះមហាក្សត្រ ឥស្សរជន និង​ថ្នាក់ដឹកនាំ​ជាតិ​-​អន្តរជាតិ ក្នុង​ព្រះរាជ​ពិធី និង​ព្រឹត្តិការណ៍​ជាតិ​-​អន្តរជាតិ​នានា ដែល​ប្រារព្វ​ធ្វើ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ - សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ចៀសវាងចាញ់បោក គណនីក្លែងបន្លំ - មេបញ្ជាការ​កង​ស្វ័យ​ការពារ​ជើងគោក​ជប៉ុន ប្តេជ្ញា​បន្ត​ពង្រឹង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​រកា​ន់​តែ​ល្អ រវាង​កងទ័ពជើងគោក​នៃ​ប្រទេស​ទាំង​ពីរ​ - ស្មារតី​សាមគ្គី​ជាតិ ឯកភាព​ជាតិ ទើប​ធ្វើឱ្យ​ប្រទេស​កម្ពុជា​ខ្លាំង ហើយ​កម្ពុជា​ប្ដូរផ្ដាច់​ក្នុង​ការការពារ​ទឹកដី និង​អធិបតេយ្យភាព​ជាតិ​ - កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ
0

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ វង្សី វិស្សុត សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ផ្លូវ​ក្រាល​ក្រួស​ក្រហម​ប្រវែង​ជាង ២១ គ​.​ម​. ក្នុង​ខេត្ត​កំពង់ធំ ដែល​ជា​អំណោយ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ វង្សី វិស្សុត សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ផ្លូវ​ក្រាល​ក្រួស​ក្រហម​ប្រវែង​ជាង ២១ គ​.​ម​. ក្នុង​ខេត្ត​កំពង់ធំ ដែល​ជា​អំណោយ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត

(​កំពង់ធំ​)៖ ព្រឹក​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ធំ តំណាង ដ៏​ខ្ពង់ខ្ពស់ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​អញ្ជើញ​ជា​អធិបតី​ពិធី​សម្ពោធ​ផ្លូវ​ក្រាល​ក្រួស​ក្រហម ប្រវែង ២១,២៥ គីឡូម៉ែត្រ ទទឹង ៧ ម៉ែត្រ ត​ភ្ជាប់​ពី​ឃុំ​ដងកាំបិត​ទៅ​ឃុំ​សណ្តាន់ ក្នុង​ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​បំផុត​របស់ សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត​។ ពិធី​នេះ មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក អនុប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ធំ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​សណ្តាន់​, ឯកឧត្តម លោកជំទាវ សមាជិក​រដ្ឋសភា ព្រឹទ្ធសភា ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​, ក្រុមប្រឹក្សា និង​គណៈ​អភិបាលខេត្ត​កំពង់ធំ​, អាជ្ញាធរ​ឃុំ ស្រុក ព្រមទាំង​បងប្អូន​ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​ជាង ១០០០​នាក់​។​

​បន្ទាប់ពី​បាន​ស្ដាប់​នូវ​របាយការណ៍​របស់ ឯកឧត្តម នួន ផា​រ័ត្ន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ធំ​, ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ វង្សី វិស្សុត បាន​មានប្រសាសន៍​ពាំនាំ​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ សេចក្តី​នឹករលឹក និង​សេចក្តីស្រលាញ់​ដ៏​ជ្រាលជ្រៅ​ពី​សំណាក់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ពិសេស សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង លោកជំទាវ​បណ្ឌិត ពេជ្រ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ជូន​ចំពោះ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់ បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​ខេត្ត​កំពង់ធំ និយាយ​ជា​រួម និង​និយាយ​ដោយឡែក ជូន​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ស្រុក​សណ្ដាន់ ពិសេស​លោកយាយ លោកតា អ៊ំ ពូ មា មីង បងប្អូន ក្មួយៗ​យុវជន​ទាំង​អស់ ដែល​បាន​អញ្ជើញ​មក​ចូលរួម​ពិធី​ផងដែរ​។ ឯកឧត្តម វង្សី វិស្សុត ក៏​បាន​ថ្លែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​ប្រជាពលរដ្ឋ​ស្រុក​សណ្ដាន់ ដែល​កន្លងមក​តែងតែ​បាន​ផ្តល់​ការគាំទ្រ និង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ព្រមទាំង​បាន​អំពាវនាវ​សូម​ឱ្យ​បងប្អូន​បន្ត​គាំទ្រ​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​សូម​កុំ​ជឿ​តាម​ការ​ញុះញង់​ផ្សេងៗ ដើម្បី​បន្ត​រក្សា​ការពារ​សុខសន្តិភាព ឯកភាព​ទឹកដី និង​អភិវឌ្ឍ​ប្រទេសជាតិ​យើង​ឱ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​រុងរឿង​ជា​លំដាប់​ត​ទៅ​មុខ​ទៀត​។​

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ វង្សី វិស្សុត មានប្រសាសន៍​លើកឡើង​ថា កាលពី​៥០​ឆ្នាំមុន ប្រទេសជាតិ​យើង​បាន​ធ្លាក់​ចូល​ភ្នក់ភ្លើងសង្គ្រាម និង​របប​ប្រល័យ​ពូជសាសន៍ ដែល​បាន​បន្សល់ទុក​នូវ​ស្នាមរបួស និង​ទុក្ខសោក​យ៉ាងធ្ងន់ធ្ងរ​ជា​ទីបំផុត ទាំង​ការបាត់បង់​ជីវិត​មនុស្ស និង​រចនាសម្ព័ន្ធ​សង្គម​-​សេដ្ឋកិច្ច​ជាតិ​លើ​គ្រប់​វិស័យ​។ ក៏​ប៉ុន្តែ​កាលពី​៤៦​ឆ្នាំមុន ក៏​បាន​បង្ហាញ​នូវ​ការតស៊ូ​ដ៏​មោះមុត និង​ស្នាដៃ​ជា​ប្រវត្តិសាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុងការ​រំដោះ​ប្រទេស​ជាតិ និង​ការស្តារ​កសាង​ប្រទេស​ជាតិ​ពី​ចំណុចសូន្យ​ដោយ​បាតដៃ​ទទេ រហូត​សម្រេច​បាន​នូវ​សមិទ្ធផល​និង​ស្នាដៃ​ជា​ប្រវត្តិសាស្ត្រ​ជាច្រើន​រាប់មិនអស់​ជូន​ជាតិ​និង​ប្រជាជន ជាពិសេស​ការនាំមក​នូវ​សុខសន្តិភាព ស្ថិរភាព​នយោបាយ និង​ឯកភាព​ទឹកដី​ទាំងស្រុង ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​ជាង​៥០០​ឆ្នាំ​ចុងក្រោយ​នេះ តាមរយៈ​ការដាក់ចេញ​នូវ​នយោបាយ​ឈ្នះ​-​ឈ្នះ​របស់ សម្តេច​តេជោ ហ៊ុន សែន ។​

​ឯកឧត្តម វង្សី វិស្សុត បាន​បន្ត​លើកឡើង​ថា ផ្លូវ​ក្រួស​ក្រហម​ប្រវែង ២១,២៥ គីឡូម៉ែត្រ​នេះ គឺជា​សមិទ្ធផល​ថ្មី​មួយទៀត បន្ថែម​លើ​សមិទ្ធផល​ផ្សេងៗ​ទៀត​ដែល​ទទួលបាន​នា​ពេល​កន្លង ដើម្បី​ចូលរួម​ចំណែក​ឆ្លើយតប​ទៅនឹង​ភាព​មាន​កម្រិត និង​សេចក្ដីត្រូវការ​ខាង​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់​នានា សម្រាប់​បម្រើ​ឱ្យ​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​របស់​ខេត្ត​កំពង់ធំ ដែល​ជា​ខេត្ត​មាន​ផ្ទៃដី​ធំ​លំដាប់​ទី​២​។ ឯកឧត្តម​បាន​បន្តថា ផ្លូវ​ក្រាល​គ្រួស​ក្រហម​ថ្មី​នេះ ក៏​ដូចជា​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ទៀត​ដែល​បាន​កំពុង​អនុវត្ត និង​ត្រៀម​អនុវត្ត​នាពេលខាងមុខ គឺ​ដើម្បី​ជំរុញ​ការអភិវឌ្ឍ និង​ផ្លាស់ប្ដូរ​កែប្រែ​មុខមាត់​ខេត្តកំពង់ធំ ពិសេស​ដើម្បី​ដោះស្រាយ​បញ្ហា​ជីវភាព​របស់​ប្រជាជន តាមរយៈ​ការបង្កើត​ការងារ មុខរបរ និង​បង្កើន​ប្រាក់​ចំណូល​បន្ថែម ព្រមទាំង​ដើម្បី​ធ្វើយ៉ាងណា​កុំ​ឱ្យ​ខេត្តកំពង់ធំ​ជា​កន្លែង​ដែល​ទៅ​ហួស​មក​ហួស​ទៀត តាមរយៈ​ការទាក់ទាញ​អ្នកដំណើរ ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ​, អ្នកវិនិយោគ និង​គម្រោង​អភិវឌ្ឍន៍​នានា​។ ដោយឡែក ស្រុក​សណ្តាន់​របស់​យើង ក៏​កំពុងតែ​ទទួល​នូវ​គម្រោង​អភិវឌ្ឍន៍​លើ​វិស័យ​ផ្សេងៗ​ជាច្រើន​បន្តបន្ទាប់​ផង​ដែរ សរុប​រហូតដល់ ៣៩​គម្រោង និង​មាន​តម្រូវការ​ថវិកា​ប្រមាណ ២០៣​លាន​ដុល្លារ (​ការប៉ាន់ស្មាន​បឋម​) ក្នុងនោះ វិស័យ​ផ្លូវថ្នល់ ៨​គម្រោង ទឹកប្រាក់ ១២,៧៥​លាន​ដុល្លារ​, វិស័យ​ធារាសាស្ត្រ ៦​គម្រោង ទឹកប្រាក់ ១៨៥,៦៩​លាន​ដុល្លារ​, វិស័យ​អប់រំ ២២​គម្រោង ទឹកប្រាក់ ៣,០២​លាន​ដុល្លារ និង​វិស័យ​សុខាភិបាល ៣​គម្រោង ទឹកប្រាក់ ១,៥៤​លាន​ដុល្លារ​។ ឯកឧត្តម​បាន​បន្តថា គម្រោង​ទាំងនេះ​នឹង​ជួយ​លើកកម្ពស់​កម្រិតជីវភាព​បងប្អូន​ប្រជាពលរដ្ឋ​យើង​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត ពិសេស​ការដោះស្រាយ​បញ្ហា​ទឹក​សម្រាប់​វិស័យ​កសិកម្ម និង​ការលើកកម្ពស់​គុណភាព​វិស័យ​អប់រំ និង​សុខាភិបាល​។​

​ឯកឧត្តម វង្សី វិស្សុត ក៏​បាន​ជម្រាបជូន​ផងដែរ អំពី​ការរៀបចំ​ផែនការ​អភិវឌ្ឍ​ទេសចរណ៍​ខេត្ត​កំពង់ធំ ដើម្បី​បង្កើត​ឱកាស​ការងារ មុខរបរ និង​ប្រាក់​ចំណូល​បន្ថែម​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​។ ឯកឧត្តម​ក៏បាន​ជំរុញ​និង​លើកទឹកចិត្ត​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ពិសេស​បងប្អូន​ប្រជាពលរដ្ឋ​ស្រុក​សណ្តាន់ សូម​ជំរុញ​ផលិតកម្ម​កសិកម្ម​ឱ្យបាន​ច្រើន ព្រោះ​សណ្តាន់​មាន​សក្តានុពល​ច្រើន ក្នុង​វិស័យ​កសិកម្ម ទាំង​ដំណាំ​ក​សិ ឧស្សាហកម្ម បន្លែ និង​ការ​ចិញ្ចឹមសត្វ ហើយ​ក្រុម​ការងារ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​មូលដ្ឋាន​និង​ទីផ្សារ​ផលិតផល​ខ្មែរ ដែល​ជា​សេនាធិការ​របស់​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​កំពង់ធំ នឹង​ត្រៀម​ផ្តល់​កិច្ច​សហការ​និង​ការប្រឹក្សា ដោយ​រួមទាំង​ជំនួយ​បច្ចេកទេស​តាម​ការចាំបាច់ ដើម្បី​ជួយ​បងប្អូន និង​សហគមន៍​កសិកម្ម​។​

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម វង្សី វិស្សុត ក៏​បាន​ស្នើ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ឱ្យ​បន្ត​ពង្រឹង​និង​បង្កើន​គុណភាព និង​ប្រសិទ្ធភាព​នៃ​ការផ្តល់សេវា​សាធារណៈ​គ្រប់​ប្រភេទ​ជូន​ប្រជាជន និង​ត្រូវ​ពន្លឿន​ការចុះបញ្ជី​ដីធ្លី​ជូន​ប្រជាជន ពិសេស​ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការដោះស្រាយ​ទំនាស់​ដីធ្លី​ឱ្យ​បាន​យុត្តិធម៌ និង​ឆាប់រហ័ស និង​បន្ត ទប់ស្កាត់​ការទន្ទ្រាន​ដីព្រៃ ព្រម​ទាំង​ការពង្រឹង​ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​។ ឯកឧត្តម​ក៏បាន​សំណូមពរ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​ចូលរួម​ថែរក្សា​ផ្លូវ​ក្រួស​ក្រហម​ដែល​ជា​សមិទ្ធផល​ថ្មី​នេះ ដើម្បី​ធានា​ការប្រើប្រាស់​និង​ការដឹកជញ្ជូន​ផលិតផល​កសិកម្ម​ឱ្យបាន​ឋិតថេរ​យូរអង្វែង​។​

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ វង្សី វិស្សុត ក៏​បាន​នាំយក​នូវ​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង លោកជំទាវ​បណ្ឌិត ពេជ្រ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត សម្រាប់​ចែកជូន​ប្អូន​ប្រជាពលរដ្ឋ​ចំនួន ៧០០​គ្រួសារ និង​អតីតយុទ្ធជន​ចំនួន ៣០​គ្រួសារ ក្នុង​១​គ្រួសារ​ទទួលបាន​មី​ជាតិ​១​កេស ត្រីខ​១​យួរ ទឹកត្រី​១​យួរ ទឹកស៊ីអ៊ីវ​១​យួរ អង្ករ​១​បាវ​, ជូន​លោកគ្រូ​អ្នកគ្រូ​ទទួលបាន​ថវិកា​ចំនួន ១០០ ០០០​រៀល ក្នុង​១​នាក់​, សិស្សានុសិស្ស​ចំនួន​៣០០​នាក់ ទទួលបាន​នូវ​សម្ភារៈ​សិក្សា​និង​ថវិកា​មួយចំនួន ព្រមទាំង​ឧបត្ថម្ភ​ថវិកា​ជូន​ឃុំ​ដងកាំបិត ១​លាន​រៀល ឃុំ​សណ្តាន់ ១​លាន​រៀល និង​ជូន​សាលា​ស្រុក​សណ្តាន់ ២​លាន​រៀល​។​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com