ទាន់ហេតុការណ៍
ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា នៅតែ​បន្ត​ព្រួយបារម្ភ​ពី​គ្រោះថ្នាក់​ចរាចរណ៍ និង​ណែនាំ​ឱ្យ​ពិនិត្យ​ការប្រើ​កង់ ម៉ូតូ និង​កូន​រថយន្ត​អាគុយ​ - អនុព័ន្ធ​យោធា​ម៉ាឡេស៊ី​ប្រចាំ​កម្ពុជា ដឹកនាំ​ប្រតិភូ​សមាជិក​សរុប​៧​ប្រទេស អញ្ជើញ​ដល់​យោធភូមិភាគ​ទី​៥ ខេត្ត​បាត់ដំបង | Military Attaché of Malaysia to Cambodia Leads a Delegation of Seven Countries to Military Region 5 in Battambang Province - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​បន្ត​អញ្ជើញ​ដឹកនាំ​ក្រុម​ការងារ ចូលរួម​គោរព​វិញ្ញាណក្ខន្ធ វីរ​យុទ្ធជន​ពលី​នៅ​សមរភូមិ​មុខ​ក្នុង​បុព្វេ​ហេតុ​ការពារ​បូរណភាព​ទឹកដី​កន្លងទៅ​នៅ​ទិស​ខេត្ត​ព្រះវិហារ និង​ខេត្ត​ឧត្តរមានជ័យ ដែល​មាន​ទីតាំង​ស្ថិតក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​យុទ្ធជន​ពលី ចំនួន ៣​រូប ក្នុង​សមរភូមិ​មុខ​នៃ​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ ចាប់ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ថ្លែងអំណរគុណ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ដែល​បាន​ផ្ញើ​សារលិខិត​រំលែក​ទុក្ខ​ចំពោះ​មរណភាព​ម្តាយក្មេក​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ថ្លែងអំណរគុណ សម្តេច​តេជោ ហ៊ុន សែន ដែល​បាន​ផ្ញើ​សារលិខិត​រំលែក​ទុក្ខ​ចំពោះ​មរណភាព​ម្តាយក្មេក​ - ក្រសួងការបរទេស​កម្ពុជា​៖ កងទ័ព​កម្ពុជា​ពុំ​បាន​ធ្វើ​សកម្មភាព​ណាមួយ​ទាល់តែសោះ​ដែល​រំលោភ​បទ​ឈប់​បាញ់ និង​ព្យាយាម​ដោយ​ស្មោះត្រង់ ដើម្បី​សម្រេច​កិច្ចព្រមព្រៀង​បញ្ចប់​ជម្លោះ​ប្រដាប់អាវុធ​ទាំងស្រុង​ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​អញ្ជើញ​ចុះ​ជួប​សួរសុខទុក្ខ និង​នាំ​យក​ស្បៀងអាហារ គ្រឿងឧបភោគ​បរិភោគ​ព្រមទាំង​របស់របរ​ប្រើប្រាស​ចាំបាច់​ជាច្រើន​ចែកជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ភៀ​សសឹក​ពី​តំបន់​មាន​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​នៅ​ក្នុង​ជំរំ​សុវត្ថិភាព​ - សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ផ្ញើ​សារ​ចំនួន​៥​ចំនុច ឆ្លើយតប​ទៅនឹង​ការចោទប្រកាន់ ដោយ​គ្មាន​មូលដ្ឋាន​មក​លើ​កម្ពុជា ពី​ភាគី​ថៃ​នាពេល​ថ្មីៗ​នេះ​ - ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំ​ខ្លួន​ជន​ត្រូវ​ចោទ​៨​នាក់​ជា​បណ្តោះអាសន្ន​ពាក់ព័ន្ធ​អំពើ​ឆបោក​តាម​ឆបោក​តាម​ប្រព័ន្ធ​អន​ឡា​ញ​
0

សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​សម្ពោធ អគារសិក្សា និង​សមិទ្ធផល​នានា នៅ​វិទ្យាល័យ ហ៊ុន សែន ប្រ​ម៉ោយ នៅ​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់

សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​សម្ពោធ អគារសិក្សា និង​សមិទ្ធផល​នានា នៅ​វិទ្យាល័យ ហ៊ុន សែន ប្រ​ម៉ោយ នៅ​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់

ខេត្ត​ពោធិ៍សាត់ ៖ នា​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៧ ឧសភា ២០២៥ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​អគារសិក្សា និង​សមិទ្ធផល​នានា​នៅ​វិទ្យាល័យ ហ៊ុន សែន ប្រ​ម៉ោយ ស្ថិតនៅ​ភូមិប្រ​ម៉ោយ ឃុំ​ប្រ​ម៉ោយ ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ។​

​សមិទ្ធផល​ដែល​ត្រូវបាន​ដាក់​សម្ពោធ​រួមមាន​៖ អគារសិក្សា​១​ខ្នង កម្ពស់ ៣​ជាន់ ស្មើនឹង​១៨​បន្ទប់​, ទីចាត់ការ​១​ខ្នង មាន ៣​បន្ទប់​, អន្តេវាសិកដ្ឋាន ១​ខ្នង កម្ពស់ ២​ជាន់ ស្មើនឹង ២០ បន្ទប់​, ក្លោងទ្វារ ២, ផ្លូវ​បេតុង​ប្រវែង ២.៦៤០​ម៉ែត្រ​, របង​ព័ទ្ធជុំវិញ​ប្រវែង ១.៣៥០​ម៉ែត្រ​, ទីលាន​បាល់បោះ​១, ទីលាន​បាល់ទះ​១ និង​ដង​ទង់ជាតិ ១ សាងសង់​លើ​ផ្ទៃដី​ទំហំ ៨៨.៤០៤ ម៉ែត្រការ៉េ និង សមិទ្ធផល​ផ្សេងៗ​ទៀត ។​

​ទីតាំង​ដែល​ពោរពេញ​ដោយ​អសន្តិសុខ​ញ៉ាំ​ញី​ដោយ​សង្គ្រាម និង​គ្រាប់​មីន តែ​បាន​ក្លាយជា​តំបន់​អភិវឌ្ឍ​ពោរពេញ​ដោយ​សក្ដានុពល ក្រោម​ម្លប់​សន្តិភាព​។ ទីនេះ ជា​សក្ខីភាព​យ៉ាង​ជាក់ស្តែង​បំផុត ដែល​យើង​កាន់តែ​យល់​ច្បាស់​អំពី​គុណ​តម្លៃ​នៃ​ពាក្យ “​អរគុណ​សន្តិភាព​”​។ ការអភិវឌ្ឍ​កន្លែង​នេះ គឺ​ធ្វើឱ្យ​កូន​ខ្មែរ​ស្គាល់​ខ្មែរ​, ស្គាល់​ទឹកដី​ខ្មែរ​, ពាក្យ​ថា​ស្រលាញ់​ជាតិ​, ស្រលាញ់​ទឹកដី គឺ​មិន​ត្រឹម​តែ​លើ​ការនិយាយ​នោះ​ទេ តែ​ត្រូវ​ឈរ​លើ​ការអនុវត្ត​ជាក់ស្តែង ហើយ​កត្តា​សំខាន់​បំផុត​នោះ គឺ សន្តិភាព តាមរយៈ​នយោបាយ​ឈ្នះ​-​ឈ្នះ​។ នយោបាយ​ឈ្នះ​-​ឈ្នះ គឺជា​នយោបាយ ដែល​បង្កើតឡើង​ដោយ​សម្តេច​តេជោ​ដោយ​បាន​ដាក់ចេញ​ការធានា​ចំនួន ៣៖ ទី​១/ អាយុជីវិត​, ទី​២/ ទ្រព្យសម្បត្តិ និង ទី​៣/ តួនាទី និង​មុខរបរ​។​

​ក្នុងឱកាស​នោះ​ដែរ​, សម្ដេច​បវរ​ធិបតី នាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ដល់​ប្រជាពលរដ្ឋ ជាពិសេស អ្នក​ខេត្តពោធិ៍សាត់ ដែល​បាន​គាំទ្រ និង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​សូម​បន្ត​ជឿទុកចិត្ត និង​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​បន្ត​ទៀត ដើម្បី​ផ្ដល់​លទ្ធភាព​ជូន​រាជរដ្ឋាភិបាល​បន្ត​បម្រើ​ប្រជាពលរដ្ឋ បន្តទៅទៀត ។

​បន្ថែម​ពី​នេះ​, រាជរដ្ឋាភិបាល​ប្ដេជ្ញា​ខិតខំ​បម្រើ និង​កសាង​សមិទ្ធផល ជា​បន្តបន្ទាប់​ទៀត ជូន​ប្រជាពលរដ្ឋ ជាពិសេស​បន្ត​អភិវឌ្ឍ​នៅតាម​មូលដ្ឋាន បន្ថែមទៀត ។ ជាមួយគ្នានេះ​, ក្រុមការងារ​រាជរដ្ឋាភិបាល និង​អាជ្ញាធរ​ត្រូវ​រួមគ្នា​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា និង​សំណូមពរ របស់​ប្រជាពលរដ្ឋ ជាពិសេស ជួយ​ទាក់ទាញ​ការវិនិយោគ​ឱ្យបាន​ច្រើន​បន្ថែមទៀត នៅតាម​មូលដ្ឋាន និង​ផ្ដល់​ឱកាស​ជូន​សហគមន៍​ក្នុងការ​វិនិយោគ​ផ្ទាល់​ដើម្បី​បង្កើន​ចំណូល​ជូន​ប្រជាពលរដ្ឋ ព្រោះ​ប្រជាពលរដ្ឋ គឺជា​អ្នក​សម្រេចចិត្ត​ក្នុង​ការបោះឆ្នោត​ជ្រើសរើស​អ្នកដឹកនាំ ហើយ​ប្រជាពលរដ្ឋ​ប្រាកដ​ជា​ជ្រើសរើស​យក​អ្នក​ដែល​បាន​ធ្វើ​ពិតប្រាកដ ជាមួយនឹង​សមិទ្ធផល ជា​បន្តបន្ទាប់ នៅលើ​ដី ជាក់ស្តែង​។ បន្ថែម​ពី​នេះ​, ការពង្រីក​ក្រុង​-​ស្រុក គឺ​ព្រោះតែ​កំណើន​ប្រជាជន​ច្រើន និង​ដើម្បី​ផ្ដល់​សេវា​រដ្ឋបាល​ឱ្យបាន​គ្រប់គ្រាន់ និង​ឱ្យ​កាន់តែ​លឿន​រហ័ស ជូន​ប្រជាពលរដ្ឋ​របស់​យើង​។​

​មុន​នឹង​បញ្ចប់​, សម្ដេច​បវរ​ធិបតី នាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់​អំពី​សារៈសំខាន់​នៃ​វិស័យ​អប់រំ និង​សុខាភិបាល ដោយ​ការអប់រំ​ត្រូវ​ធ្វើឱ្យ​មាន​ភាព​ប្រទាក់ក្រឡា​ទាំងអស់គ្នា​, ទាំង​សាលារៀន និង ទាំង​គ្រួសារ​ដើម្បី​ជួយ​អប់រំ​សិស្ស​-​កូនចៅ ឱ្យបាន​ល្អ ។ រាជរដ្ឋាភិបាល មិន​ទុក​ឱ្យ​កូនចៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ គ្មាន​បំណិន​អ្វី​មួយ​នោះ​ទេ នៅក្នុង​ជីវិត​។ ក្នុងន័យនេះ​, រាជរដ្ឋាភិបាល​ដាក់​ចេញ​គោលនយោបាយ​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ជូន​យុវជន ១,៥​លាន​នាក់ ដែល​មក​ពី​គ្រួសារ​ក្រីក្រ​ដើម្បី​ឱ្យមាន​ជំនាញ​សម្រាប់​កសាង​អនាគត​ឱ្យ​កាន់តែ​ល្អប្រសើរ និង​ភ្លឺស្វាង​។ បន្ថែម​ពី​នេះ​, រាជរដ្ឋាភិបាល​នឹង​តម្រង់​ទិស​ដល់​សិស្សានុសិស្ស​ចាប់ពី​ថ្នាក់​ទី​១០ ដើម្បី​ឱ្យ​រៀបចំ​ជំនាញ និង​ទេពកោសល្យ​របស់ខ្លួន ដោយ​អ្នក​ណា​ជំនាញ​ខាង​ណា រៀន​ចាប់យក​ជំនាញ​នោះ​តែម្ដង​។ ជាងនេះទៅទៀត​, ដើម្បី​ពង្រឹង​ឯករាជ្យភាព​ខ្លួនឯង កូន​ខ្មែរ​គ្រប់រូប ត្រូវ​ពង្រឹង​ខ្លួនឯង​ឱ្យបាន​រឹងមាំ ជាមួយ​គុណវុឌ្ឍិ និង សីលធម៌ ដើម្បី​ការពារ​ឯករាជ្យ​ភាព​ជាតិ និង ការពារ​បូរណភាព​ទឹកដី របស់​យើង ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com