ទាន់ហេតុការណ៍
ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា នៅតែ​បន្ត​ព្រួយបារម្ភ​ពី​គ្រោះថ្នាក់​ចរាចរណ៍ និង​ណែនាំ​ឱ្យ​ពិនិត្យ​ការប្រើ​កង់ ម៉ូតូ និង​កូន​រថយន្ត​អាគុយ​ - អនុព័ន្ធ​យោធា​ម៉ាឡេស៊ី​ប្រចាំ​កម្ពុជា ដឹកនាំ​ប្រតិភូ​សមាជិក​សរុប​៧​ប្រទេស អញ្ជើញ​ដល់​យោធភូមិភាគ​ទី​៥ ខេត្ត​បាត់ដំបង | Military Attaché of Malaysia to Cambodia Leads a Delegation of Seven Countries to Military Region 5 in Battambang Province - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​បន្ត​អញ្ជើញ​ដឹកនាំ​ក្រុម​ការងារ ចូលរួម​គោរព​វិញ្ញាណក្ខន្ធ វីរ​យុទ្ធជន​ពលី​នៅ​សមរភូមិ​មុខ​ក្នុង​បុព្វេ​ហេតុ​ការពារ​បូរណភាព​ទឹកដី​កន្លងទៅ​នៅ​ទិស​ខេត្ត​ព្រះវិហារ និង​ខេត្ត​ឧត្តរមានជ័យ ដែល​មាន​ទីតាំង​ស្ថិតក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​យុទ្ធជន​ពលី ចំនួន ៣​រូប ក្នុង​សមរភូមិ​មុខ​នៃ​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ ចាប់ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ថ្លែងអំណរគុណ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ដែល​បាន​ផ្ញើ​សារលិខិត​រំលែក​ទុក្ខ​ចំពោះ​មរណភាព​ម្តាយក្មេក​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ថ្លែងអំណរគុណ សម្តេច​តេជោ ហ៊ុន សែន ដែល​បាន​ផ្ញើ​សារលិខិត​រំលែក​ទុក្ខ​ចំពោះ​មរណភាព​ម្តាយក្មេក​ - ក្រសួងការបរទេស​កម្ពុជា​៖ កងទ័ព​កម្ពុជា​ពុំ​បាន​ធ្វើ​សកម្មភាព​ណាមួយ​ទាល់តែសោះ​ដែល​រំលោភ​បទ​ឈប់​បាញ់ និង​ព្យាយាម​ដោយ​ស្មោះត្រង់ ដើម្បី​សម្រេច​កិច្ចព្រមព្រៀង​បញ្ចប់​ជម្លោះ​ប្រដាប់អាវុធ​ទាំងស្រុង​ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​អញ្ជើញ​ចុះ​ជួប​សួរសុខទុក្ខ និង​នាំ​យក​ស្បៀងអាហារ គ្រឿងឧបភោគ​បរិភោគ​ព្រមទាំង​របស់របរ​ប្រើប្រាស​ចាំបាច់​ជាច្រើន​ចែកជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ភៀ​សសឹក​ពី​តំបន់​មាន​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​នៅ​ក្នុង​ជំរំ​សុវត្ថិភាព​ - សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ផ្ញើ​សារ​ចំនួន​៥​ចំនុច ឆ្លើយតប​ទៅនឹង​ការចោទប្រកាន់ ដោយ​គ្មាន​មូលដ្ឋាន​មក​លើ​កម្ពុជា ពី​ភាគី​ថៃ​នាពេល​ថ្មីៗ​នេះ​ - ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំ​ខ្លួន​ជន​ត្រូវ​ចោទ​៨​នាក់​ជា​បណ្តោះអាសន្ន​ពាក់ព័ន្ធ​អំពើ​ឆបោក​តាម​ឆបោក​តាម​ប្រព័ន្ធ​អន​ឡា​ញ​
0

សម្តេច​បវរ​ធិបតី នាយករដ្ឋមន្ត្រី​៖ ២០ ឧសភា ជា​ទិវា​ចងចាំ ដែល​ប្រជាពលរដ្ឋ​កម្ពុជា​រាប់​លាន​នាក់​បាន​ស្លាប់ បាត់បង់​សមាជិកគ្រួសារ រង​ទុក្ខវេទនា​គ្រប់បែប​យ៉ាង ក្នុង​របប​ប្រល័យ​ពូជសាសន៍ ៣​ឆ្នាំ​៨​ខែ​២០​ថ្ងៃ​

សម្តេច​បវរ​ធិបតី នាយករដ្ឋមន្ត្រី​៖ ២០ ឧសភា ជា​ទិវា​ចងចាំ ដែល​ប្រជាពលរដ្ឋ​កម្ពុជា​រាប់​លាន​នាក់​បាន​ស្លាប់ បាត់បង់​សមាជិកគ្រួសារ រង​ទុក្ខវេទនា​គ្រប់បែប​យ៉ាង ក្នុង​របប​ប្រល័យ​ពូជសាសន៍ ៣​ឆ្នាំ​៨​ខែ​២០​ថ្ងៃ​

​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​ក្នុង​ពិធី សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ផ្លូវការ អាជីវកម្ម​រោងចក្រ​ស៊ីម៉ងត៍​របស់​ក្រុមហ៊ុន ខន​ស៍ ខេ​ធី ស៊ី​មេន (​ភ្នំពេញ​) ឯ​.​ក​. នៅ​ភូមិ​មនោ​រម្យ ឃុំ​ហោង​សំ​ណំ ស្រុក​ឱ​រ៉ា​ល់ ខេត្ត​កំពង់ស្ពឺ នា​ព្រឹក​ថ្ងៃ​អង្គារ ទី​២០ ខែ​ឧសភា ឆ្នាំ​២០២៥ ថា​៖ “២០ ឧសភា ជា​ទិវា​ចងចាំ​” ដែល​ប្រជាពលរដ្ឋ​កម្ពុជា​រាប់​លាន​នាក់​បាន​ស្លាប់ បាត់បង់​សមាជិកគ្រួសារ​,​បាន​រង​ទុក្ខវេទនា​គ្រប់បែប​យ៉ាង​ក្នុង​របប ប្រល័យ​ពូជសាសន៍ ៣​ឆ្នាំ​៨​ខែ​២០​ថ្ងៃ​ដែល​បាន​កើតចេញ​ពី​ការបែកបាក់​ជាតិ​។ “​មូលហេតុ​អ្វី​បានជា​យើង​ចាំបាច់​ត្រូវ​រំលឹក​អំពី​អតីតកាល​ដ៏​ឈឺចាប់​នេះ​? ព្រោះ​យើង​ចងចាំ​នូវ​ការឈឺចាប់​ដែល​កើតចេញពី​ការបែកបាក់​ជាតិ ហើយ​ប្តេជ្ញា​មិន​ឱ្យ​សម័យ​ដ៏​អន្ធ​កាល​ខ្មៅ​ងងឹត​នេះ កើតឡើង​ជា​ថ្មី នៅលើ​ទឹកដី​ដ៏​អស្ចារ្យ​របស់​យើង​ទោះ​ក្នុង​តម្លៃ​ណាក៏ដោយ​”​។​

​ដោយឡែក​, សម្តេច​បវរ​ធិបតី​នាយករដ្ឋមន្ត្រី បាន​លើកឡើង​ថា ពិធី​សម្ពោធ​សមិទ្ធផល​រោងចក្រ​ស៊ីម៉ងត៍​ដ៏​ធំ នាពេលនេះ បង្ហាញ​យ៉ាង​ច្បាស់​នូវ​ការ​ប្រែក្លាយ​ទីតាំង​ដែល​ធ្លាប់តែ​ជា​កន្លែង​កាប់​សម្លាប់​ខ្មែរ​, ពោរពេញ​ដោយ​ការ​សោកសង្រេង និង ទុក្ខ​លំបាក​វេទនា មក​ជា​កន្លែង​ស្រស់បំព្រង​, ប្រកប​ដោយ​ការរីកចម្រើន និង​ការអភិវឌ្ឍ ពិសេស​ជា​កន្លែង​ដែល​ចូល​រួមចំណែក​បង្កើត​ការងារ​ជូន​ដល់​បងប្អូន​អ្នក​ឱ​រ៉ា​ល់ ខេត្ត​កំពង់ស្ពឺ និង​បណ្តា​ខេត្ត​ផ្សេងៗ​។ ការងារ​មាន​កាន់តែច្រើន​, ឱកាស​នៃ​ការបង្កើន​ប្រាក់ចំណូល​កាន់តែ​ល្អ​, សេដ្ឋកិច្ច​គ្រួសារ​របស់​បងប្អូន​ប្រជាជន​កាន់តែ​ប្រសើរ ដែល​ជា​គោលការណ៍​គ្រឹះ​របស់​រាជរដ្ឋាភិបាល ខិតខំ​រៀបចំ និង​បង្កលក្ខណៈ​គ្រប់បែប​យ៉ាង​សំដៅ​បង្កើត​ការអភិវឌ្ឍ​នៅ​មូលដ្ឋាន​។​

​ទន្ទឹម​នឹង​ការ​សាទរ​នៃ​សមិទ្ធផល​ថ្មី​នេះ​, សម្តេច​បវរ​ធិបតី​នាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់​បន្ថែម អំពី​សារសំខាន់​នៃ​ផល​ដែល​ទទួលបាន​ពី​ការវិនិយោគ​លើ​វិស័យ​រ៉ែ​នៅ​កម្ពុជា តាមរយៈ​ការវិនិយោគ​រោងចក្រ​ស៊ីម៉ងត៍ នា​ថ្ងៃនេះ ដោយ​៖ ១/ បង្កើត​ការវិនិយោគ​ក្នុងស្រុក​កាន់តែច្រើន និង​អភិវឌ្ឍ​ដល់​មូលដ្ឋាន​, ២/ បង្កើត​ឱកាស​ការងារ​ជូន​ដល់​ប្រជាពលរដ្ឋ​, បង្កើន​ប្រាក់ចំណូល និង ៣/ ការចូលរួម​ចំណែក​ជួយ​ដល់​ការកសាង​សហគមន៍​។ អាស្រ័យហេតុនេះ​, សូម​គ្រប់​អង្គ​ប្រតិបត្តិ​ទាំងអស់ គ្រប់​ស្ថាប័ន ខិតខំ​ចូល​រួមសហការ​, បង្កលក្ខណៈ ដើម្បី​ធានា​ដល់​ដំណើរការ​ក្រុមហ៊ុន​កាន់តែ​វិវត្ត​ទៅមុខ និង ចីរភាព​។ ជាមួយគ្នានេះ​, សូម​ម្ចាស់​ក្រុមហ៊ុន ត្រូវ​ថែរក្សា​ឱ្យបាន​នូវ​គោលការណ៍ នៃ​ក្រម​ប្រតិបត្តិ​ក្នុង​ការយកចិត្តទុកដាក់​ថែទាំ​សុខុមាលភាព​អ្នកធ្វើការ​, ថែរក្សា​បរិស្ថាន និង​ការពារ​ផលប៉ះពាល់​ផ្សេងៗ ឱ្យបាន​ជា​អតិបរមា​។​

​មុន​នឹង​បញ្ចប់​, សម្តេច​បវ​ធិបតី​នាយករដ្ឋមន្ត្រី បាន​លើកឡើង​ថា​៖ មូលហេតុ​សំខាន់​ក្នុង​ការការពារ​ផលប្រយោជន៍​សហគមន៍ គឺ​ដើម្បី​ផ្តល់​ភាព​កក់ក្តៅ​, បង្កើត និង បង្កើន​ផលប្រយោជន៍ ជាពិសេស សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ដោយ​ត្រូវ​រក្សា​តម្លៃ​អាស្រ័យ​នឹង​សក្កា​នុព​ល​ធម្មជាតិ និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​៕​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com