ទាន់ហេតុការណ៍
​សមាជិក​រដ្ឋសភា​ជប៉ុន​៖ ក្រុមហ៊ុន​ជប៉ុន​ជាច្រើន បន្ថែមទៀត ចាប់អារម្មណ៍​ក្នុង​ការស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ - ការបង្កើត​ការងារ ជា​អាទិភាព​ធំ​របស់​រាជរដ្ឋាភិបាល ដោយ​បាន​ដាក់​ចេញ​យ៉ាង​ច្បាស់​ថា ការជំរុញ​កំណើន​សេដ្ឋកិច្ច​តាមរយៈ​ការបង្កើន​ការងារ​ដែល​ផ្តល់​កម្លាំង​ពលកម្ម​ដល់​ប្រជាពលរដ្ឋ ដោយ​ពង្រីក ទាំង​បរិមាណ និង​គុណភាព​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាតឱ្យ​លោក​បណ្ឌិត បាក់ អុក​ស៊ូ​(Ock Soo Park) ស្ថាបនិក​អង្គការ​សម្ព័ន្ធ​យុវជន​អន្តរជាតិ (IYF) ចូលជួប​សម្ដែង​ការគួរសម​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម និ​ស៊ិ​មឹរ៉ា យ៉ា​សឹ​តុស៊ិ (Nishimura Yasutoshi) ចូលជួប​សម្ដែង​ការគួរសម​ - ក្រុមហ៊ុន ADATA Technology Co., Ltd., ចាប់អារម្មណ៍​វិនិយោគ​លើ​វិស័យ​បច្ចេកវិទ្យា នៅ​កម្ពុជា - ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ ជាមួយ​ឯកឧត្តម PHAM Minh Chinh នាយករដ្ឋមន្ត្រី​វៀតណាម​ - ​សម្តេច​តេជោ ហ៊ុន សែន ជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម តូ ឡឹម អគ្គលេខា​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម​ - សម្តេច​តេជោ ហ៊ុន សែន ជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ជិន ថាញ់​មិន ប្រធានរដ្ឋសភា​វៀតណាម​ - ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា អញ្ជើញ​សំណេះសំណាល និង​ផ្ដល់​ការណែនាំ​ទៅ​កាន់​សិក្ខាកាម​មន្ត្រី​ក្រសួង​មហាផ្ទៃ ដែល​កំពុង​សិក្សា​នៅ​ភាគខាងត្បូង នៃ​ប្រទេស​វៀតណាម - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ជួប​ថ្នាក់ដឹកនាំ​សាលា​នគរបាល​ប្រជាជន ភាគ​ខាងត្បូង​ប្រទេស​វៀតណាម​
0

​កម្លាំង​អាវុធហត្ថ​ក្រុង​តាខ្មៅ បង្ក្រាប​សង្វៀន​ជល់​មាន់​ដុះ​ស្លែ​របស់​ឈ្មោះ ភា ណុ​ច បើក​លេង​គ្មាន​ខ្លាច កូវី​ដ​-១៩ សោះ​

​កម្លាំង​អាវុធហត្ថ​ក្រុង​តាខ្មៅ បង្ក្រាប​សង្វៀន​ជល់​មាន់​ដុះ​ស្លែ​របស់​ឈ្មោះ ភា ណុ​ច បើក​លេង​គ្មាន​ខ្លាច កូវី​ដ​-១៩ សោះ​

ខេត្ត​កណ្តាល ៖ កម្លាំង​កង​អាវុធហត្ថ​ក្រុង​តាខ្មៅ បាន​បង្ក្រាប​សង្វៀន​ជល់​មាន់​ដុះ​ស្លែ​របស់​ឈ្មោះ ភា ណុ​ច ដែល​បើក​លេង​គ្មាន​ខ្លាច កូវី​ដ​-១៩ សោះ ដែល​ការលេង​នេះ ធ្វើឡើង​នៅ​ថ្ងៃ​សៅរ៍ និង ថ្ងៃអាទិត្យ ហើយ​បាននិងកំពុង​លេង​ក្នុង​អន្តរកាល នៃ​ការរីក​រាលដាល កូវី​ដ​-១៩ ថែមទៀត​ផង ។​
​សមត្ថកិច្ច បាន​បង្ក្រាប​នាពេលនេះ គឺ នៅ​ចំណុច​ខាងក្រោយ​វត្ត​ពោធិ៍​ព្រឹក ភូមិ​លេខ​៥ សង្កាត់​ស្វាយ​រលំ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល នា​រសៀល​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២០ នេះ ។​

​តាម​ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍ បាន​បង្ហើប​ប្រាប់ថា សង្វៀន​ជល់​មាន់​ដុះ​ស្លែ​របស់​ឈ្មោះ ភា ណុ​ច មិន​ត្រឹមតែ​ជល់​មាន់​នោះទេ មាន​ថែម​ទាំង​បាញ់​អាប៉ោង​ផង​ទៀត​ដែរ ។ សង្វៀន​ជល់​មាន់​នោះ បាន​បើក​ជល់​មាន់ និង បាញ់​អាប៉ោង តែ​ថ្ងៃ​សៅរ៍ និង ថ្ងៃអាទិត្យ ប៉ុណ្ណោះ ។ បើ​និយាយ​ពី​មនុស្ស​ចូល​ទៅ​លេង​វិញ គឺ ដូច​ហែរ​កឋិន​អ៊ីចឹង ។​

​មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​តាខ្មៅ លោក ហៀ​ង ច​ន្ធី បាន​ថ្លែង​ប្រាប់ឲ្យដឹង​ថា នៅ​ក្នុង​ការចុះ​បង្ក្រាប​នេះ ចាប់បាន​តែ​ម៉ូតូ​ទេ ដោយសារ​កម្លាំង​របស់​លោក​ចុះ​ទៅ អ្នកលេង​រត់​បាត់​អស់​ហើយ ។​

​ទោះបីយ៉ាងណា ទីតាំង​មួយ​នេះ គេ​ដឹង​យ៉ាងច្បាស់​ថា ជា​របស់​ឈ្មោះ ភា ណុ​ច និង សង្ឃឹមថា សមត្ថកិច្ច តាម​ឃាត់ខ្លួន​ម្ចាស់​សង្វៀន​យកមក​ផ្តន្ទាទោស តាម​ផ្លូវច្បាប់ ផង ព្រោះ​មិនមែន​ទើប​បើក​លេង ទេ កុំ​អោយ​មជ្ឈដ្ឋាន​មួយចំនួន យល់ច្រឡំ​ថា អាជ្ញាធរ ឬ សមត្ថកិច្ច បាន​ទទួល​លាភសក្ការៈ​ពី​សង្វៀន​ជល់​មាន់ ក្នុង​អន្តរកាល នៃ​ការរីក​រាលដាល កូវី​ដ​-១៩ នេះ ? ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com