ទាន់ហេតុការណ៍
មេបញ្ជាការ​កង​ស្វ័យ​ការពារ​ជើងគោក​ជប៉ុន ប្តេជ្ញា​បន្ត​ពង្រឹង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​រកា​ន់​តែ​ល្អ រវាង​កងទ័ពជើងគោក​នៃ​ប្រទេស​ទាំង​ពីរ​ - ស្មារតី​សាមគ្គី​ជាតិ ឯកភាព​ជាតិ ទើប​ធ្វើឱ្យ​ប្រទេស​កម្ពុជា​ខ្លាំង ហើយ​កម្ពុជា​ប្ដូរផ្ដាច់​ក្នុង​ការការពារ​ទឹកដី និង​អធិបតេយ្យភាព​ជាតិ​ - កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ - កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី
0

ស្មារតី​សាមគ្គី​ជាតិ ឯកភាព​ជាតិ ទើប​ធ្វើឱ្យ​ប្រទេស​កម្ពុជា​ខ្លាំង ហើយ​កម្ពុជា​ប្ដូរផ្ដាច់​ក្នុង​ការការពារ​ទឹកដី និង​អធិបតេយ្យភាព​ជាតិ​

ស្មារតី​សាមគ្គី​ជាតិ ឯកភាព​ជាតិ ទើប​ធ្វើឱ្យ​ប្រទេស​កម្ពុជា​ខ្លាំង ហើយ​កម្ពុជា​ប្ដូរផ្ដាច់​ក្នុង​ការការពារ​ទឹកដី និង​អធិបតេយ្យភាព​ជាតិ​

សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​នៅក្នុង​ពិធី​បិទ​កិច្ចប្រជុំ​គណៈកម្មាធិការ​កណ្ដាល​ស​ហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​.) នា​ព្រឹក​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២៥ ថា ស្មារតី​សាមគ្គី​ជាតិ ឯកភាព​ជាតិ ទើប​ធ្វើឱ្យ​ប្រទេស​យើង​ខ្លាំង ហើយ​កម្ពុជា​ប្ដូរផ្ដាច់​ក្នុង​ការការពារ​ទឹកដី និង​អធិបតេយ្យភាព​ជាតិ ។ ជាមួយគ្នានេះ​, សូម​គុណ​ដល់ ស​.​ស​.​យ​.​ក​. ដែល​បាន​រៀបចំ​ព្រឹត្តិការណ៍​ដើរ​ថ្មើរជើង​រួមគ្នា បាន​បង្ហាញ​ពី ការចូលរួម​ក្នុង​ស្មារតី​ស្នេហា​ជាតិ និង សាមគ្គីភាព​ជាតិ ក្នុង​ការគាំទ្រ​រាជរដ្ឋាភិបាល និង​កងទ័ព​កម្ពុជា ដែល​បាន​ធ្វើ​ត្រូវ ក្នុងការ ការ ពារ​អធិបតេយ្យ​, បូរណភាព​ទឹកដី និង​កិត្តិយស​ជាតិ​របស់​យើង​។ ស្មារតី​ជាតិនិយម និង ស្មារតី​ស្នេហា​ជាតិ ទាំងនេះ គឺជា​ស្មារតី​ត្រឹមត្រូវ និង​ពិតប្រាកដ របស់​ប្រជាជន​កម្ពុជា ដែល​ក្នុង​កាលៈទេសៈ​នេះ ប្រជាជន​កម្ពុជា​មាន​ស្មារតី​ជាតិនិយម និង ស្មារតី​ស្នេហា​ជាតិ​ខ្ពស់​បំផុត និង​មិន​មាន​អ្នកណា​អាច​បំបែក​បំបាក់ស្មារតី​ទាំងនេះ​បាន​ឡើយ ទោះបីជា​កម្ពុជា ជា​ប្រទេស​តូច​ក៏​ដោយ​។ រាជរដ្ឋាភិបាល​កម្ពុជា មិន​បាន​ទៅ​បំផុស​ចលនា​ជាតិ​និយម​ឡើយ ប៉ុន្តែ​ប្រជាជន​កម្ពុជា មាន​ចលនា​ជាតិនិយម​ដោយ​ខ្លួនឯង ដើម្បី​ចូលរួម​ការពារជាតិ និង​បូរណភាព​ទឹកដី​របស់​កម្ពុជា​។ បន្ថែម​ពី​នេះ​, យុវជន​នៅតែ​ជា​ធនធាន​ដ៏​សំខាន់​ក្នុង​ការ​ចូល​ការពារ និង​កសាង​ជាតិ​គ្រប់​កាលៈទេសៈ តាំងពី​អតីតកាល មកដល់​បច្ចុប្បន្ន និង​បន្ត​ទៅ​អនាគត ។​

ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ​, សម្ដេច​បវរ​ធិបតី នាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា​៖ កម្ពុជា មិន​ឈ្លានពាន​ប្រទេស​ណាមួយ​ឡើយ តែ​កម្ពុជា​ក៏​មិន​អនុញ្ញាត​ឱ្យ​ប្រទេស​ណាមួយ​ឈ្លានពាន​អធិបតេយ្យ​របស់​កម្ពុជា​ឡើយ ។ កម្ពុជា ចង់​បាន​សន្តិភាព ដោយ​នៅ​តែ​ប្រកាន់​ជំហរ​យន្ដការ​ដោះស្រាយ​ទ្វេភាគី លើកលែង​តែ​តំបន់​ទាំង​៤ ដែល​បាន​ដាក់​ពាក្យបណ្ដឹង​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ។ ចំពោះ​ការបិទ និង​បើក​ព្រំដែន​កម្ពុជា​-​ថៃ គឺ​កម្ពុជា​នឹង​បន្ត​បិទ​រហូត ដល់ពេល​ដែល​ភាគី​ថៃ​បើក​ព្រំដែន​ទាំងអស់​ឡើងវិញ ដោយ​ឯកតោភាគី​ជាមុនសិន ទើប​កម្ពុជា​បើក​ព្រំដែន​តាម​ក្រោយ ។ កម្ពុជា​នឹង​រក្សា​សិទ្ធិ​ប្រើប្រាស់​គ្រប់​វិធានការ​ដើម្បី​ការពារ​អធិបតេយ្យ​ជាតិ និង​បូរណភាព​ទឹកដី ។ បន្ថែម​ពី​នេះ​, កម្ពុជា​នឹង​បង្ហាញ​តម្លាភាព និង​ស្រប​តាម​គោលការណ៍​របស់​តុលាការ ICJ ជូន​ប្រជាពលរដ្ឋ​កម្ពុជា ហើយ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ជឿទុកចិត្ត​លើ​រាជរដ្ឋាភិបាល​។

​ពាក់ព័ន្ធ​នឹង​សង្គ្រាម​រវាង​ប្រទេស​អ៉ីស្រាអែល និង​ប្រទេស​អ៉ី​រ៉ង​, សម្ដេច​បវរ​ធិបតី នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា ក្នុង​កំឡុង​ពេល​នេះ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តជាតិ និង​ក្រសួង -​ស្ថាប័ន​ពាក់ព័ន្ធ បាន និង​កំពុង ទាក់ទង​ជាប់​ជាប្រចាំ ជាមួយ​បងប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ ដែល​កំពុង​ធ្វើការ សិក្សា និង​រស់នៅ​ក្នុង​ប្រទេស​អ៉ីស្រាអែល និង​ប្រទេស​អ៉ីរ៉ង់ ដើម្បី​សួរ​សុខទុក្ខ និង​ដោះស្រាយ​ជូន​ពួកគាត់ តាម​ការចាំបាច់​។ ជាមួយគ្នានេះ​, សូម​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ក្នុង​ប្រទេស​អ៉ីស្រាអែល និង​អ៉ីរ៉ង់ ស្ដាប់​តាម​ការណែនាំ​របស់​អាជ្ញា​ធរ​មូលដ្ឋាន​ដែល​ខ្លួន​កំពុង​រស់នៅ​។

​មុន​នឹង​បញ្ចប់​, សម្ដេច​បវរ​ធិបតី នាយករដ្ឋមន្ត្រី បាន​អរគុណ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​បាន​ជំរុញ​ចលនា​គាំទ្រ ផលិតផល​ក្នុងស្រុក និង​សូម​បន្ត​គាំទ្រ​ផលិត​ក្នុងស្រុក​បន្ថែមទៀត តែ​សូម​កុំ​ឆ្លៀត​ឱកាស​ដំឡើង​ថ្លៃ​ទំនិញ​ក្នុងស្រុក ព្រមទាំង​ជំរុញ​ការផលិត​នូវ​ផលិតផល​ក្នុងស្រុក​បន្ថែម ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​របស់​យើង ។ បន្ថែម​ពី​នេះ​, សូម​កុំ​ពង្រីក​បញ្ហា​បន្ថែម ដែល​ឈានទៅដល់​ការរើសអើង​ជាតិ​សាសន៍ និង​អរិភាព​រវាង​ប្រជាជន និង​ប្រជាជន ។ ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ត្រូវ​មក​ប្រទេស​កម្ពុជា​វិញ កម្ពុជា​ស្វាគមន៍ និង​សម្របសម្រួល​ជូន​ជា​និច្ច ទោះបីជា មិន​មាន​ឯកសារ​គ្រប់គ្រាន់​ក៏ដោយ ។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com