ទាន់ហេតុការណ៍
អភិបាល​ខេត្ត​កំពង់ធំ សំណេះ​សំ​ណាស និង​ពិនិត្យ​ការដ្ឋាន​សាងសង់​ផ្លូវ​កៅស៊ូ DBST ប្រវែង ១១,៧ គីឡូម៉ែត្រ ស្ថិតនៅ​ឃុំ​បាក់ស្នា ស្រុក​បារាយណ៍ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាតឲ្យ​លោក​ជំទាវ Bridgette L. Walker ភារធារី​ស្តីទី​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម - ​ដើមឈើ​ផ្កា “​ជើង​គោ​” ១៥.០០០​ដើម នឹង​ដាំ​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧ (​ស្គន់​-​ក្រង​កំពង់ចាម​) - អ​បសាទរ ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម និង​នាយក​រដ្ឋបាល​សាលាខេត្ត​ - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ចុះ​ពិនិត្យ​ការត្រៀម​លក្ខណៈ​របស់​អគ្គ​នាយកដ្ឋាន​អន្តោប្រវេសន៍ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ ឯកឧត្តម Daouda Bitie ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព សាធារណរដ្ឋ​ប្រជាមានិត​បួ​គី​ណាហ្វា​សូ ប្រចាំ​កម្ពុជា ចូល​ជួប​និង​ប្រគល់​សារតាំង​ - ​ឧត្តមសេនីយ៍ត្រី សៀ ទីន ដឹកនាំ​ក្រុម​ការងារ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព​សមាជិក ដែល​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ពេល​កំពុង​បំពេញ​ភារកិច្ច​! - លោក ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តសៀមរាប បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ប្រជុំ​ត្រួតពិនិត្យ​ការអនុវត្ត​តួនាទី​ភារកិច្ច​របស់​កងរាជអាវុធហត្ថ​ខេត្ត​ - ធនាគារ AIIB បង្ហាញ​ចំណាប់អារម្មណ៍​ស្វែងរក​ឱកាស​ជំរុញ​កិច្ចសហប្រតិបត្តិការ ជាមួយ​កម្ពុជា​ - ឯកឧត្តម ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង​៖ ចិន​គាំទ្រ​បទ​ឈប់​បាញ់​រវាង​កម្ពុជា​-​ថៃ និង​ចង់​ឱ្យ​បង្កើត​ក្រុម​អ្នកសង្កេតការណ៍​អាស៊ាន (AOT) ឱ្យបាន​ឆាប់​
0

​ដើមឈើ​ផ្កា “​ជើង​គោ​” ១៥.០០០​ដើម នឹង​ដាំ​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧ (​ស្គន់​-​ក្រង​កំពង់ចាម​)

​ដើមឈើ​ផ្កា “​ជើង​គោ​” ១៥.០០០​ដើម នឹង​ដាំ​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧ (​ស្គន់​-​ក្រង​កំពង់ចាម​)

(​កំពង់ចាម​): នៅ​ព្រឹក​ថ្ងៃទី​៤ ខែ​កញ្ញា ឆ្នាំ​២០២៥ នេះ រដ្ឋបាល​ខេត្ត​កំពង់ចាម ដឹកនាំ​ដោយ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​សហការ​ជាមួយ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដឹកនាំ​ដោយ ឯកឧត្តម លឹម ស៊ីដេនី​ន រដ្ឋលេខាធិការ និង​ជា​ប្រធាន​គម្រោង​សាងសង់​ផ្លូវជាតិ​លេខ​៧ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ​វឌ្ឍនភាព ការងារ​ស្ថាបនា​ផ្លូវជាតិ​លេខ​៧ និង​រៀបចំ​ប្រព័ន្ធ​សុវត្ថិភាព ជាពិសេស ការគ្រោង​រៀបចំ​ដាក់​ដាំ​ដើមឈើ​ផ្កា ប្រភេទ “​ជើង​គោ​” ចំនួន ១៥.០០០​ដើម ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧ ចាប់​ពី​រង្វង់​មូល ស្គន់ ស្រុក​ជើងព្រៃ រហូតដល់ រង្វង់​មូល ស្ពាន​គី​ហ្សូ​ណា ក្រុង​កំពង់ចាម ដែល​ដើមឈើ​ផ្កា​ខាងលើ ជា​អំណោយ​របស់ ឯកឧត្តម សាយ សំ​អាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែន​នគររូបនីយកម្ម និង​សំណង់ តាមរយៈ​ការស្នើសុំ​ពី ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម​។​

​នា​ឱកាស​នោះ អភិបាលខេត្ត​កំពង់ចាម ឯកឧត្តម អ៊ុន ចាន់​ដា បាន​គូសបញ្ជាក់ថា គម្រោង​ដាក់​ដាំ​ដើមឈើ​ផ្កា យ៉ាងច្រើន​សន្ធឹកសន្ធាប់ ដែល​ពុំ​ធ្លាប់​មាន​ពីមុនមក គឺ​បាន​ព្រមព្រៀង​និង​ឯកភាព​ទាំងស្រុង ពី​ក្រសួង​ពាក់ព័ន្ធ រួមមាន ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង ក្រសួង​បរិស្ថាន​។​

​ឯកឧត្តម អភិបាលខេត្ត បន្តថា យើង​ក៏​មាន​ផែនការ រួច​ហើយ​ដែរ ចំពោះ​ការដាក់​ដ​ដើមឈើ​ផ្កា​ទាំងនេះ ដោយ​តម្រូវ​ឲ្យ​ក្រសួង និង​អង្គភាព​ពាក់ព័ន្ធ ធ្វើ​ការសហការ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ ក្នុងការ​ចលនា ថែរក្សា ការពារ គឺ “​មនុស្ស​១​គ្រួសារ ថែរក្សា​ដើមឈើ​ផ្កា​១​ដើម​។ សំដៅ​ធ្វើ​យ៉ាងណាឲ្យ​ការធ្វើ​ចរាចរណ៍​តាម​ដងផ្លូ​វ​នេះ​មាន​សុវត្ថិភាព​ខ្ពស់ និង​បង្កើន​សោភ័ណភាព​បរិស្ថាន​តាម​ដងផ្លូវ​។​

​ថ្លែង​ក្នុង​ឱកាស​បិទ​កិច្ចប្រជុំ ឯកឧត្តម ឯកឧត្តម លឹម ស៊ីដេនី​ន រដ្ឋលេខាធិការ និង​ជា​ប្រធាន​គម្រោង​សាងសង់​ផ្លូវជាតិ​លេខ​៧ បាន​ថ្លែង​កោតសរសើរ​ដល់​រដ្ឋបាល​ខេត្ត​កំពង់ចាម ដែល​បាន​ពុះពារ សហការ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ ជំរុញ​ឲ្យ​ការស្ថាបនា​ផ្លូវជាតិ​លេខ​៧ ទទួលបាន​ជោគជ័យ គួរ​ជាទី​មោទនៈ ដែល​គិត​មកដល់ពេលនេះ ការដ្ឋាន​សាងសង់​ផ្លូវជាតិ​លេខ​៧ សម្រេច​បាន​ប្រមាណ​ជាង ៧០%​ហើយ​។​
​ឯកឧត្តម ប្រធាន​គម្រោង បាន​ថ្លែង​បន្ត​ទាំង​ទឹកមុខ​ញញឹម​ថា សូម​ចូលរួម​អបអរ ដល់​ប្រជាពលរដ្ឋ ខេត្ត​កំពង់ចាម ដែល​មាន​អភិបាលខេត្ត ប្រកបដោយ ថាមពល​៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com