ទាន់ហេតុការណ៍
អភិបាល​ខេត្ត​កំពង់ធំ សំណេះ​សំ​ណាស និង​ពិនិត្យ​ការដ្ឋាន​សាងសង់​ផ្លូវ​កៅស៊ូ DBST ប្រវែង ១១,៧ គីឡូម៉ែត្រ ស្ថិតនៅ​ឃុំ​បាក់ស្នា ស្រុក​បារាយណ៍ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាតឲ្យ​លោក​ជំទាវ Bridgette L. Walker ភារធារី​ស្តីទី​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម - ​ដើមឈើ​ផ្កា “​ជើង​គោ​” ១៥.០០០​ដើម នឹង​ដាំ​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧ (​ស្គន់​-​ក្រង​កំពង់ចាម​) - អ​បសាទរ ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម និង​នាយក​រដ្ឋបាល​សាលាខេត្ត​ - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ចុះ​ពិនិត្យ​ការត្រៀម​លក្ខណៈ​របស់​អគ្គ​នាយកដ្ឋាន​អន្តោប្រវេសន៍ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ ឯកឧត្តម Daouda Bitie ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព សាធារណរដ្ឋ​ប្រជាមានិត​បួ​គី​ណាហ្វា​សូ ប្រចាំ​កម្ពុជា ចូល​ជួប​និង​ប្រគល់​សារតាំង​ - ​ឧត្តមសេនីយ៍ត្រី សៀ ទីន ដឹកនាំ​ក្រុម​ការងារ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព​សមាជិក ដែល​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ពេល​កំពុង​បំពេញ​ភារកិច្ច​! - លោក ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តសៀមរាប បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ប្រជុំ​ត្រួតពិនិត្យ​ការអនុវត្ត​តួនាទី​ភារកិច្ច​របស់​កងរាជអាវុធហត្ថ​ខេត្ត​ - ធនាគារ AIIB បង្ហាញ​ចំណាប់អារម្មណ៍​ស្វែងរក​ឱកាស​ជំរុញ​កិច្ចសហប្រតិបត្តិការ ជាមួយ​កម្ពុជា​ - ឯកឧត្តម ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង​៖ ចិន​គាំទ្រ​បទ​ឈប់​បាញ់​រវាង​កម្ពុជា​-​ថៃ និង​ចង់​ឱ្យ​បង្កើត​ក្រុម​អ្នកសង្កេតការណ៍​អាស៊ាន (AOT) ឱ្យបាន​ឆាប់​
0

សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាតឲ្យ​លោក​ជំទាវ Bridgette L. Walker ភារធារី​ស្តីទី​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម

សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាតឲ្យ​លោក​ជំទាវ Bridgette L. Walker ភារធារី​ស្តីទី​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម

នៅ​វិមាន​ព្រឹទ្ធសភា ព្រឹក​ថ្ងៃ​សុក្រ ១៣​កើត ខែ​ភទ្របទ ឆ្នាំ​ម្សាញ់ សប្តស័ក ពុទ្ធ​សករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​៥ ខែ​កញ្ញា ឆ្នាំ​២០២៥​នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និង​ជា​ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​លោកជំទាវ Bridgette L. Walker

​ភារធារី​ស្តីទី​នៃ​ស្ថាន​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​។

​យោងតាម ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ​ព្រឹទ្ធសភា នៅក្នុង​ជំនួប​នេះ សម្ដេច​តេជោ ហ៊ុន សែន បាន​សម្ដែង​នូវ​ការស្វាគមន៍ និង​រីករាយ​ដែល​បាន​ជួប​លោក​ជំទាវ និង​សហការី​សា​ជា​ថ្មី​នា​ពេល​នេះ ហើយ​សម្ដេច​ត្រៀម​ជជែក​ជាមួយ​លោកជំទាវ​ទាក់ទង​នឹង​ទំនាក់ទំនង​កម្ពុជា និង​សហរដ្ឋអាមេរិក ជាពិសេស​ស្ថានភាព​ចុងក្រោយ​ស្ដីពី​បញ្ហា​ព្រំដែន កម្ពុជា​-​ថៃ ដែល​សហរដ្ឋអាមេរិក​បាន​ដើរតួនាទី​ដ៏​សំខាន់​ក្នុង​ការដោះស្រាយ​បញ្ហា​នាពេល​បច្ចុប្បន្ន​។​

​លោកជំទាវ Bridgette L. Walker បាន​ថ្លែងអំណរគុណ​ចំពោះ​សម្ដេច​តេជោ ដែល​បាន​អនុញ្ញាត​ឱ្យ​លោកជំទាវ​និង​សហការី​បាន​ជួប​សម្ដែង​ការគួរសម នឹង​បាន​ពិភាក្សា​ការងា​រនា​ថ្ងៃនេះ ជា​ពិសេស​បាន​រំលេច​អំពី​ទំនាក់ទំនង​កម្ពុជា​និង​សហរដ្ឋអាមេរិក​។ លោកជំទាវ បាន​លើកឡើង​ថា បច្ចុប្បន្ន​ស្ថានភាព​នៃ​ទំនាក់ទំនង​កម្ពុជា និង​សហរដ្ឋ​អាមេរិក​មាន​ភាពល្អប្រសើរ ហើយ​ពេលនេះ​ស្ថានទូត​អាមេរិក​កំពុងតែ​ប្រារព្ធ​ការអបអរសាទរ​ខួប​៧៥​ឆ្នាំ នៃ​ការបង្កើត​ទំនាក់ទំនង​កម្ពុជា និង​សហរដ្ឋអាមេរិក​។ បន្ថែម​ពីលើ​នេះ លោកជំទាវ ក៏​សម្តែង​ការអបអរ​ចំពោះ​បទ​ឈប់​បាញ់​រវាង​កម្ពុជា​និង​ថៃ ផងដែរ​។

​សម្ដេច​តេជោ បាន​ពន្យល់​ទៅកាន់​លោកជំទាវ​ទាក់ទង​ទៅ​នឹង​រឿងរ៉ាវ​នៃ​ជម្លោះ​ព្រំដែន កម្ពុជា​-​ថៃ និង​ស្ថានភាព​វិវត្តន៍​ចុងក្រោយ​នៃ​បញ្ហា​នេះ ក្រោយពី​មាន​បទ​ឈប់​បាញ់​ថ្ងៃទី​២៨ ខែកក្កដា​។ សម្ដេច​តេជោ បាន​មានប្រសាសន៍​លើកឡើង​ដោយ​ចំៗ ចំពោះ​លោក​ជំទាវ​ភារធារី​ស្តីទី​ថា បទ​ឈប់​បាញ់​ដែល​កម្ពុជា និង​ថៃ​មាន​ជាមួយគ្នា​កាលពី​ថ្ងៃ​២៨​កក្កដា​កន្លងទៅនេះ គឺ​មិន​អាច​កើតមាន​បាន​ឡើយ​ប្រសិនបើ​មិន​មាន​គំនិត​ផ្តួចផ្តើម​របស់​ឯកឧត្តម​ប្រធានាធិបតី​សហរដ្ឋអាមេរិក ដូ​ណា​ល់​ត្រាំ ក្នុង​ការចូលរួមចំណែក​ជួយ​ដោះស្រាយ​ឱ្យទាន់​ពេលវេលា​នោះ​ទេ​។

​សម្ដេច​តេជោ បាន​អរគុណ​យ៉ាងខ្លាំង​ចំពោះ​ការចាត់វិធានការ​ទាន់​ពេលវេលា​របស់​រដ្ឋបាល​ឯកឧត្តម ដូ​ណា​ល់​ត្រាំ និង​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក ដែល​បាន​យកចិត្តទុកដាក់​ក្នុង​ការតាមដាន និង​ដោះស្រាយ​បញ្ហា​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​។ សម្ដេច​បាន​បញ្ជាក់ថា បទ​ឈប់​បាញ់​តាមរយៈ​ការចូលរួម​ចំណែក​ពី​ឯកឧត្តម ដូ​ណា​ល់​ត្រាំ គឺ​បាន​ជួយ​ដល់​ប្រទេស​ទាំង​សងខាង ជា​ពិសេស​កុំ​ឱ្យមាន​ទាហាន និង​ប្រជាពលរដ្ឋ​ស្លាប់​ក្នុង​ការផ្ទុះអាវុធ​បន្តទៀត​។ យ៉ាងណា​សម្ដេច​តេជោ ក៏​បាន​បង្ហាញ​នូវ​ក្តីព្រួយបារម្ភ​ចំពោះ​ស្ថានការណ៍​ចុងក្រោយ​នៃ​បញ្ហា​ព្រំដែន​កម្ពុជា និង​ថៃ ជាពិសេស​ការបន្ត​ដាក់​បន្លា​លួស​ជា​បន្តបន្ទាប់ ដែល​ចំណុច​នេះ​សម្ដេច​ចង់​ឱ្យ​សហរដ្ឋអាមេរិក​តាមដាន​យកចិត្តទុកដាក់​ចំពោះ​បញ្ហា​ដែល​កំពុង​កើតមានឡើង ដើម្បី​ធ្វើ​យ៉ាងណា​ធានាឲ្យបាន​នូវ​ការគោរព​បទ​ឈប់​បាញ់​ឲ្យបាន​ពេញលេញ​។

​សម្ដេច​តេជោ​បានបញ្ជាក់​ថា កម្ពុជា​បាន​អត់ធ្មត់​គ្រប់បែបយ៉ាង ដើម្បី​ធានា​ការគោរព​បទ​ឈប់​បាញ់​ដែល​បាន​សម្រេច​ជាមួយ​គ្នា ហើយ​ជា​ជំហរ​របស់​កម្ពុជា គឺ​កម្ពុជា​ចង់​ឱ្យ​ស្ថានភាព​ព្រំដែន​កម្ពុជា ថៃ ត្រឡប់​មក​រក​ភាពប្រក្រតី​ឡើងវិញ​។ សម្ដេច​បន្តថា កម្ពុជា​បាន​អ្នកសង្កេតការណ៍​ជាក់លាក់​ដើម្បី​ធានា​នូវ​ការអនុវត្ត​នូវ​បទ​ឈប់​បាញ់​នេះ​ឱ្យមាន​ប្រសិទ្ធភាព​។​

​លោកជំទាវ Bridgette L. Walker បាន​អរគុណ​សម្ដេច​តេជោ​ដែល​បាន​ពន្យល់​យ៉ាងក្បោះ​ក្បាយ​ជុំវិញ​បញ្ហា​ព្រំដែន​កម្ពុជា និង​ថៃ​។ លោកជំទាវ​បានបញ្ជាក់​ថា សហរដ្ឋអាមេរិក ជាពិសេស​ឯកឧត្តម​ប្រធានាធិបតី ដូ​ណា​ល់​ត្រាំ និង​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក គឺ​បាន​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ចំពោះ​ដំណើរការ​វិវត្តន៍ ដូចជា​បញ្ហា​ប្រឈម​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ កម្ពុជា​-​ថៃ ហើយ​ជា​ជំហរ​របស់​សហរដ្ឋអាមេរិក គឺ​ចង់ឃើញ​នូវ​ការវិវត្តន៍​ព្រំដែន កម្ពុជា​-​ថៃ វិល​ទៅ​រក​ភាពប្រក្រតី​ឡើងវិញ ពោល​គឺ​សហរដ្ឋអាមេរិក​ចង់ឃើញ​សន្តិភាព​កើតមានឡើង​សម្រាប់​ប្រទេស​ទាំង​ពីរ​។ លោកជំទាវ​បាន​បញ្ជាក់ទៀតថា សហរដ្ឋអាមេរិក​ចង់ឲ្យ​ភាគី​ទាំង​ពីរ​អនុវត្ត ក៏​ដូចជា​ការបង្កើត​ឲ្យមាន​អ្នក​សង្កេតការណ៍​អាស៊ាន ដូច​អ្វី​ដែល​ភាគី​ទាំងពីរ​បាន​ឯកភាព​គ្នា​នៅ​ពេល​កន្លង​ទៅ ហើយ​អាមេរិក​នឹង​ខិតខំ​ជំរុញ​ឲ្យមាន​អ្នកសង្កេត​ការណ៍​អាស៊ាន ដូច​អ្វី​ដែល​ភាគី​ទាំងពីរ​បាន​ឯកភាព​គ្នា​នា​ពេល​កន្លង​ទៅ​នោះ​។ ឆ្លៀត​នៅក្នុង​ឱកាស​នេះ សម្ដេច​តេជោក៏បាន​អរគុណ​ចំពោះ​សហរដ្ឋអាមេរិកដែ​លបាន​ផ្ដល់​ជា​ជំនួយ​មនុស្សធម៌ដ​ល់​ជនភៀសសឹក​ក្នុង​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ ថ្មីៗ​នេះ​។

​នៅក្នុង​ឱកាស​នោះ​លោកជំទាវ​ភារធារី ក៏​លើកឡើង​ពី​បញ្ហា​អន្តោប្រវេសន៍​កម្ពុជា​នៅ​សហរដ្ឋអាមេរិក ដែល​ត្រូវ​ធ្វើ​មាតុភូមិនិវត្តន៍ ដោយ​លោក​ជំទាវ​បាន​ស្នើ​ដល់​សម្ដេច​តេជោ​សុំការ​គាំទ្រ និង​សម្របសម្រួល​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ​។ ជា​ការឆ្លើយតប សម្ដេច​តេជោ បាន​មានប្រសាសន៍ថា សម្ដេច​នឹង​ខិតខំ​ប្រឹងប្រែង​ប្រាប់​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ឱ្យ​យកចិត្តទុកដាក់​ចំពោះ​ការទទួលយក​នូវ​ជន​ជាតិ​ខ្មែរ​ដែល​ត្រូវ​ធ្វើ​មាតុភូមិនិវត្តន៍​។ សម្ដេច​តេជោ​បានបញ្ជាក់​ថា បញ្ហា​នេះ​មិនមែន​ជា​បញ្ហា​ថ្មី​នោះទេ វា​ជា​បញ្ហា​ចាស់​តាំងពី​សម្ដេច​នៅ​ជា​នាយករដ្ឋមន្ត្រី​មក​ម្លេះ​ហើយ​ទោះបីជា​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ​ពួកគាត់​ជា​ជនជាតិខ្មែរ នៅពេល​ដែល​សហរដ្ឋអាមេរិក​បញ្ជូន​មក​វិញ គឺ​យើង​ត្រូវតែ​យកចិត្តទុកដាក់ និង​ទទួល​ឲ្យ​ពួកគាត់​មក​រស់នៅ​ប្រទេស​កម្ពុជា​វិញ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com