ទាន់ហេតុការណ៍
អភិបាល​ខេត្ត​កំពង់ធំ សំណេះ​សំ​ណាស និង​ពិនិត្យ​ការដ្ឋាន​សាងសង់​ផ្លូវ​កៅស៊ូ DBST ប្រវែង ១១,៧ គីឡូម៉ែត្រ ស្ថិតនៅ​ឃុំ​បាក់ស្នា ស្រុក​បារាយណ៍ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាតឲ្យ​លោក​ជំទាវ Bridgette L. Walker ភារធារី​ស្តីទី​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម - ​ដើមឈើ​ផ្កា “​ជើង​គោ​” ១៥.០០០​ដើម នឹង​ដាំ​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧ (​ស្គន់​-​ក្រង​កំពង់ចាម​) - អ​បសាទរ ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម និង​នាយក​រដ្ឋបាល​សាលាខេត្ត​ - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ចុះ​ពិនិត្យ​ការត្រៀម​លក្ខណៈ​របស់​អគ្គ​នាយកដ្ឋាន​អន្តោប្រវេសន៍ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ ឯកឧត្តម Daouda Bitie ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព សាធារណរដ្ឋ​ប្រជាមានិត​បួ​គី​ណាហ្វា​សូ ប្រចាំ​កម្ពុជា ចូល​ជួប​និង​ប្រគល់​សារតាំង​ - ​ឧត្តមសេនីយ៍ត្រី សៀ ទីន ដឹកនាំ​ក្រុម​ការងារ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព​សមាជិក ដែល​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ពេល​កំពុង​បំពេញ​ភារកិច្ច​! - លោក ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តសៀមរាប បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ប្រជុំ​ត្រួតពិនិត្យ​ការអនុវត្ត​តួនាទី​ភារកិច្ច​របស់​កងរាជអាវុធហត្ថ​ខេត្ត​ - ធនាគារ AIIB បង្ហាញ​ចំណាប់អារម្មណ៍​ស្វែងរក​ឱកាស​ជំរុញ​កិច្ចសហប្រតិបត្តិការ ជាមួយ​កម្ពុជា​ - ឯកឧត្តម ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង​៖ ចិន​គាំទ្រ​បទ​ឈប់​បាញ់​រវាង​កម្ពុជា​-​ថៃ និង​ចង់​ឱ្យ​បង្កើត​ក្រុម​អ្នកសង្កេតការណ៍​អាស៊ាន (AOT) ឱ្យបាន​ឆាប់​
0

អភិបាល​ខេត្ត​កំពង់ធំ សំណេះ​សំ​ណាស និង​ពិនិត្យ​ការដ្ឋាន​សាងសង់​ផ្លូវ​កៅស៊ូ DBST ប្រវែង ១១,៧ គីឡូម៉ែត្រ ស្ថិតនៅ​ឃុំ​បាក់ស្នា ស្រុក​បារាយណ៍

អភិបាល​ខេត្ត​កំពង់ធំ សំណេះ​សំ​ណាស និង​ពិនិត្យ​ការដ្ឋាន​សាងសង់​ផ្លូវ​កៅស៊ូ DBST ប្រវែង ១១,៧ គីឡូម៉ែត្រ ស្ថិតនៅ​ឃុំ​បាក់ស្នា ស្រុក​បារាយណ៍

(​រដ្ឋបាល​ខេត្ត​កំពង់ធំ​)៖ ឯកឧត្តម នួន ផា​រ័ត្ន អភិបាល​ខេត្ត​កំពង់ធំ សំណេះ​សំ​ណាស​ជាមួយ​ប្រជាព​រដ្ឋ និង​ពិនិត្យ​ការដ្ឋាន​សាងសង់​ផ្លូវ​កៅស៊ូ DBST ប្រវែង ១១,៧ គីឡូម៉ែត្រ ស្ថិតនៅក្នុង​ភូមិ​ប៉ាក់​ស្នា​ក្រោម ទៅកាន់​ភូមិ​កំពង់ក្របី ឃុំ​បាក់ស្នា ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ ព្រឹក​ថ្ងៃ​ទី​០៣ ខែ​កញ្ញា ឆ្នាំ​២០២៥ ។

​ក្នុងឱកាស​នោះ ឯកឧត្តម បាន​បញ្ចាក់​ថា នេះ​គឺជា​សមិទ្ធផល​ដ៏​ធំធេង​ថ្មី​បន្ថែម​ទៀត ជាមួយនឹង​សមិទ្ធផល​នានា​ជាច្រើន​ផ្សេង​ទៀត​របស់​ឃុំ មាន​ហេដ្ឋារចនាសម្ព័ន្ធ ដែល​ជា​ចរន្ត​សេដ្ឋកិច្ច​មួយ ក្នុង​សម្រួល​ដល់​ការដឹកជញ្ជូន​កសិផល និង​ការធ្វើដំណើ​របស់​បងប្អូន​ប្រជាពលរដ្ឋ ព្រមទាំង​កែប្រែ​ជីវភាព​ប្រជាពលរដ្ឋ កាន់តែ​ល្អប្រសើរ​ឡើង​ថែម​ទៀត​។​

​ឯកឧត្តម​បន្តថា ខេត្ត​កំពង់ធំ គឺជា​ខេត្ត​ដែល​បាន សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​យកចិត្តទុកដាក់​លើ​វិស័យ​កសិកម្ម​ក្នុង​ខេត្ត​កំពង់ធំ នឹង​ប្រែក្លាយ​កសិកម្ម​ជា​លក្ខណៈ​គ្រួសារ ឱ្យទៅ​ជា​សហគមន៍​កសិកម្ម​ទំនើប ក្នុងនោះ​ដំណាំ​ស្វាយចន្ទី ជា​វិស័យ​អទិភាព​មួយ​ក្នុងចំណោម​សម្រាប់​ខេត្ត​កំពង់ធំ​។ ខណៈ​ដែល​ខេត្ត​កំពង់ធំ គឺ​ជា​ស្នូល​នៃ​គោលនយោបាយ របស់​សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី ក្នុងការ​ប្រែក្លាយ​កម្ពុជា​ទៅ​ជា​អធិរាជ​ស្វាយចន្ទី​។ ក្នុង​អាណត្តិ​ទី​៧ បាន​អនុគ្រោះ​ពន្ធ​បន្ថែម​លើ​វិស័យ​កសិកម្ម បន្ត​មិន​យកពន្ធ​ដី​កសិកម្ម​ជា​លក្ខណៈ​គ្រួសារ ការនាំ​ចូល​សម្ភារ​កសិកម្ម កសិផល​កសិកម្ម និង​ការលើកលែង​អាករ​តម្លៃ​បន្ថែម​លើ​មុខទំនិញ ដែល​ជា​អាហារ​ជា​មូលដ្ឋាន​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​។​

​ជា​ចុងក្រោយ ឯកឧត្តម នួន ផា​រ័ត្ន អភិបាលខេត្ត បាន​អំពាវនាវ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​ជួយ​ថែរក្សា​ផ្លូវ​នេះ ប្រក​ដោយ​ការទទួលខុសត្រូវ ដើម្បី​ឲ្យ​ផ្លូវ​នេះ​កាន់តែ​រឹងមាំ ជាប់​យូរអង្វែង ជាពិសេស សោភ័ណភាព​សណ្ដាប់ធ្នាប់ តាម​បណ្ដោយ​ផ្លូវ​ក្នុង​មូលដ្ឋាន​មើល​ទៅ​កាន់តែ​ស្រស់ស្អាត ដោយ​ចូលរួម​ថែទាំ​ទាំងអស់គ្នា​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com