ទាន់ហេតុការណ៍
សម្តេច​ធិបតី​ជូនដំណឹង​អំពី ​ក្រុម​អ​នា​មឹក​បាន​បង្កើតឡើង គណនី​ហ្វេ​សប៊ុក​ក្លែងក្លាយ ផុស​សារ​មិន​ពិត និង​មាន​ចេតនា​ទុច្ចរិត​បំផុត​ - គណៈប្រតិភូ​ធុរកិច្ច​ម៉ាឡេស៊ី ស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ - កងកម្លាំង​នគរបាលជាតិ បាន​ដើរតួនាទី និង​បំពេញ​ភារកិច្ច​យ៉ាង​សំខាន់​ក្នុង​ការធានា​សន្តិសុខ សុវត្ថិភាព​ប្រកបដោយ​ជោគជ័យ ថ្វាយ​ព្រះមហាក្សត្រ ឥស្សរជន និង​ថ្នាក់ដឹកនាំ​ជាតិ​-​អន្តរជាតិ ក្នុង​ព្រះរាជ​ពិធី និង​ព្រឹត្តិការណ៍​ជាតិ​-​អន្តរជាតិ​នានា ដែល​ប្រារព្វ​ធ្វើ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ - សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ចៀសវាងចាញ់បោក គណនីក្លែងបន្លំ - មេបញ្ជាការ​កង​ស្វ័យ​ការពារ​ជើងគោក​ជប៉ុន ប្តេជ្ញា​បន្ត​ពង្រឹង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​រកា​ន់​តែ​ល្អ រវាង​កងទ័ពជើងគោក​នៃ​ប្រទេស​ទាំង​ពីរ​ - ស្មារតី​សាមគ្គី​ជាតិ ឯកភាព​ជាតិ ទើប​ធ្វើឱ្យ​ប្រទេស​កម្ពុជា​ខ្លាំង ហើយ​កម្ពុជា​ប្ដូរផ្ដាច់​ក្នុង​ការការពារ​ទឹកដី និង​អធិបតេយ្យភាព​ជាតិ​ - កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​
0

បិទ​ការប្រកួត​កីឡាបាល់ទាត់​ជ្រើសរើស​ជើងឯក​ដណ្ដើម​ពានរង្វាន់​៧​មករា​

បិទ​ការប្រកួត​កីឡាបាល់ទាត់​ជ្រើសរើស​ជើងឯក​ដណ្ដើម​ពានរង្វាន់​៧​មករា​

ខេត្ត​ព្រះវិហារ ៖ បិទ​ការប្រកួត​កីឡាបាល់ទាត់​ជ្រើសរើស​ជើងឯក​ដណ្ដើម​ពានរង្វាន់​៧​មករា​ក្នុងឱកាស​អបអរសាទ​រ​ខួប​លើក​ទី​៤២​ថ្ងៃជ័យ​ជំ​នៈ​៧​មករា​១៩៧៩​និង​៧​មករា​២០២១​។​កាលពី​រសៀល​ថ្ងៃ​ទី​១១​ខែ​មករា​ឆ្នាំ​២០២១​លោ​កនាន់​បូរ៉ា​អនុប្រធាន​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្តព្រះវិហារ​។​

​លោ​កនាន់​បូរ៉ា​បាន​អញ្ជើញ​ប្រគល់​ពានរង្វាន់​ដល់​ក្រុម​កីឡាករ​ទទួលបាន​ជ័យលាភី​នៃ​ការប្រកួត​កីឡា​បាល់ទាត់​ជ្រើសរើស​ជើងឯក​ទូទាំង​ខេត្ត​ប្រចាំឆ្នាំ​២០២១​ដែល​ការប្រកួត​នាពេល​នេះ​មាន​ចំនួន​៤​ពូ​ល​ស្មើ​និង​១២​ក្រុម​។​ដើម្បី​អបអរសាទរ​ខួប​លើក​ទី​៤២​នៃ​ថ្ងៃ​ជ័យជំនះ​៧​មករា​១៩៧៩​និង​៧​មករា​២០២១​នៅ​មណ្ឌលកីឡា​ខេត្ត​ព្រះវិហារ​។

​លោ​កនាន់​បូរ៉ា​បាន​ថ្លែងថា​៖​វិស័យ​កីឡា​ត្រូវបាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ពី​រាជរដ្ឋាភិបាល ក្នុងការ​ជម្រុញ​វិស័យ​មួយ​នេះ​ឆ្ពោះទៅរក​កិត្យានុភាព​ជាតិ​សាមគ្គីភាព​និង​មោទនភាព​ជាតិ​ព្រមទាំង​ជួយ​ពង្រឹង​សុខភាព​និង​មិត្តភាព​និង​ជួយ​ដល់​យុវជន​គ្រប់​មជ្ឈដ្ឋាន​ចៀ​ស​ឆ្ងាយ​ពី​អំពើ​អបាយមុខ​ផ្សេងៗ​។

​ឆ្លង​តាម​ការប្រកួត​យ៉ាង​ស្វិតស្វាញ​អស់​រយៈពេល​៧​ថ្ងៃ​ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​៥​ខែ​មករា​ដល់​ថ្ងៃ​១១​ខែ​មករា​ឆ្នាំ​២០២១​និង​ដោយ​ឈរ​លើ​ស្មារតី​ចេះ​អធ្យាស្រ័យ​គ្នា​មាន​សាមគ្គីភាព​មិត្តភាព​ហើយ​ប្រកាន់​បាន​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍​ច្បាប់​បញ្ញតិ​បទបញ្ជាប​ច្ចេក​ទេស​ផង​នោះ​បាន​ធ្វើឱ្យ​ការប្រកួត​បញ្ចប់​ទៅ​ដោយ​ភាព​ជោគជ័យ​គួ​ជាទី​មោទនៈ​។​

​ជា​លទ្ធផល​នៃ​ការប្រកួត​បាល់ទាត់​នាពេលនេះ​ចំណាត់ថ្នាក់​លេខ​១​បាន​ទៅ​លើ​ក្រុម​ខ្លា​ព្រៃ CSO ទទួលបាន​ថវិការ ២​លាន​រៀល​។​លេខ​២​បាន​ទៅ​លើ​ក្រុម​ព្រះវិហារ​City​ទទួលបាន​ថវិការ​១​លាន​៦០​ម៉ឺន និង​លេខ​៣ បាន​ទៅ​លើ​ក្រុម​ព្រះវិហារ United ទទួលបាន​ថវិការ ១​លាន​២០​ម៉ឺន​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com