ទាន់ហេតុការណ៍
ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា នៅតែ​បន្ត​ព្រួយបារម្ភ​ពី​គ្រោះថ្នាក់​ចរាចរណ៍ និង​ណែនាំ​ឱ្យ​ពិនិត្យ​ការប្រើ​កង់ ម៉ូតូ និង​កូន​រថយន្ត​អាគុយ​ - អនុព័ន្ធ​យោធា​ម៉ាឡេស៊ី​ប្រចាំ​កម្ពុជា ដឹកនាំ​ប្រតិភូ​សមាជិក​សរុប​៧​ប្រទេស អញ្ជើញ​ដល់​យោធភូមិភាគ​ទី​៥ ខេត្ត​បាត់ដំបង | Military Attaché of Malaysia to Cambodia Leads a Delegation of Seven Countries to Military Region 5 in Battambang Province - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​បន្ត​អញ្ជើញ​ដឹកនាំ​ក្រុម​ការងារ ចូលរួម​គោរព​វិញ្ញាណក្ខន្ធ វីរ​យុទ្ធជន​ពលី​នៅ​សមរភូមិ​មុខ​ក្នុង​បុព្វេ​ហេតុ​ការពារ​បូរណភាព​ទឹកដី​កន្លងទៅ​នៅ​ទិស​ខេត្ត​ព្រះវិហារ និង​ខេត្ត​ឧត្តរមានជ័យ ដែល​មាន​ទីតាំង​ស្ថិតក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​យុទ្ធជន​ពលី ចំនួន ៣​រូប ក្នុង​សមរភូមិ​មុខ​នៃ​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ ចាប់ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ថ្លែងអំណរគុណ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ដែល​បាន​ផ្ញើ​សារលិខិត​រំលែក​ទុក្ខ​ចំពោះ​មរណភាព​ម្តាយក្មេក​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ថ្លែងអំណរគុណ សម្តេច​តេជោ ហ៊ុន សែន ដែល​បាន​ផ្ញើ​សារលិខិត​រំលែក​ទុក្ខ​ចំពោះ​មរណភាព​ម្តាយក្មេក​ - ក្រសួងការបរទេស​កម្ពុជា​៖ កងទ័ព​កម្ពុជា​ពុំ​បាន​ធ្វើ​សកម្មភាព​ណាមួយ​ទាល់តែសោះ​ដែល​រំលោភ​បទ​ឈប់​បាញ់ និង​ព្យាយាម​ដោយ​ស្មោះត្រង់ ដើម្បី​សម្រេច​កិច្ចព្រមព្រៀង​បញ្ចប់​ជម្លោះ​ប្រដាប់អាវុធ​ទាំងស្រុង​ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​អញ្ជើញ​ចុះ​ជួប​សួរសុខទុក្ខ និង​នាំ​យក​ស្បៀងអាហារ គ្រឿងឧបភោគ​បរិភោគ​ព្រមទាំង​របស់របរ​ប្រើប្រាស​ចាំបាច់​ជាច្រើន​ចែកជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ភៀ​សសឹក​ពី​តំបន់​មាន​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​នៅ​ក្នុង​ជំរំ​សុវត្ថិភាព​ - សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ផ្ញើ​សារ​ចំនួន​៥​ចំនុច ឆ្លើយតប​ទៅនឹង​ការចោទប្រកាន់ ដោយ​គ្មាន​មូលដ្ឋាន​មក​លើ​កម្ពុជា ពី​ភាគី​ថៃ​នាពេល​ថ្មីៗ​នេះ​ - ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំ​ខ្លួន​ជន​ត្រូវ​ចោទ​៨​នាក់​ជា​បណ្តោះអាសន្ន​ពាក់ព័ន្ធ​អំពើ​ឆបោក​តាម​ឆបោក​តាម​ប្រព័ន្ធ​អន​ឡា​ញ​
0

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ផ្តល់​អនុសាសន៍​ដល់​ភាគី​ផ្សារ​កសិផល និង ចំណីអាហារ (FAM) និង​ក្រុមហ៊ុន លី លី (LYLY)​រក្សា​ឱ្យបាន​នូវ​និរន្តរភាព ទាំង​បរិមាណ និង​គុណភាព​

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ផ្តល់​អនុសាសន៍​ដល់​ភាគី​ផ្សារ​កសិផល និង ចំណីអាហារ (FAM) និង​ក្រុមហ៊ុន លី លី (LYLY)​រក្សា​ឱ្យបាន​នូវ​និរន្តរភាព ទាំង​បរិមាណ និង​គុណភាព​

សៀមរាប ៖ នៅ​ព្រឹក ថ្ងៃទី​២២ ខែ​មករា ឆ្នាំ​២០២១ នៅ​សណ្ឋាគារ អេម​ព្រី​ស អង្គរ​ខេត្តសៀមរាប មាន​ធ្វើ​ពិធី​ចុះហត្ថលេខា​លើ​អនុ​ស្ស រណៈ​នៃ​ការយោគយល់​គ្នា ស្តី​ពី​ការផ្គត់ផ្គង់ និង​បញ្ជា​ទិញ ផលិតផល​ក​សិ​-​ពាណិជ្ជកម្ម​បន្លែ រវាង​ផ្សារ​កសិផល និង​ចំណីអាហារ (FAM) និង​ក្រុមហ៊ុន លី លី ហ្វ៊ូដ​អ៊ុន​ដា​សទ្រី ខូ អិល ធី​ឌី (LYLY) ដែល​បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ឯកឧត្តត​មនាក់ ណេ​រ៉ុន អភិបាលរង​ខេត្ត​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប លោកជំទាវ ឯកឧត្តម ជា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក សហគ្រិន​វ័យក្មេង និង​ភាគី​ហត្ថលេខី ព្រមទាំង​អា​ជីករ កសិករ ជាច្រើនរូប​ទៀត​បាន​ចូលរួម ។

​ពិធី​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង ផ្សារ​កសិផល និង​ចំណីអាហារ និង​ក្រុមហ៊ុន លី លី ហ្វីង​អ៊ុន​ដា​សទ្រី ខូ អិល ធី​រឺ ស្តី​ពី​ការផ្គត់ផ្គង់ និង​បញ្ជា​ទិញ ផលិតផល កសិពាណិជ្ជកម្ម​បន្លែ​នាពេលនេះ​គឺជា​សមិទ្ធផល​មួយទៀត​ដែល​កើតចេញពី​ការប្រឹងប្រែង​របស់​គម្រោង AIMS ក្រសួង​ពាណិជ្ជកម្ម ក្នុងការ ត​ភ្ជាប់​ក្រុម​អ្នក​ផលិត អ្នក​ប្រមូល​ទិញ និង​រោងចក្រ​កែច្នៃ ដែល​ជា​កិច្ចការ​ដ៏​មាន​អ​ត្ថ ប្រយោជន៍​រួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ និង​ការបង្កើន​ចំណូល​ជូន​ដល់​ប្រជាជន​នៅ​មូលដ្ឋាន​។​

​មានប្រសាសន៍ ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ស្តី​ពី​ការផ្គត់ផ្គង់ និង​បញ្ជា​ទិញ ផលិតផល​ក​សិ​-​ពាណិជ្ជកម្ម​បន្លែ រវាង​ផ្សារ​កសិផល និង​ចំណីអាហារ (FAM) និង​ក្រុមហ៊ុន លី លី ហ្វ៊ូដ​អ៊ុន​ដា​សទ្រី ខូ អិល ធី​ឌី (LYLY) ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​បាន​ផ្តល់​នូវ​អនុសាសន៍​មួយ​ចំនួន​ជំរុញ ឲ្យ​ភាគី​ទាំង​ពីរ​សហការគ្នា ដើម្បី​ធ្វើឲ្យ​ដំណើរការ​នៃ​ការផ្គត់ផ្គង់ និង បញ្ជា​ទិញ​ផលិតផល ក​សិ ពាណិជ្ជ​បន្លែ រក្សា​ឲ្យបាន​នូវ​និរន្តរភាព ទាំង​បរិមាណ និង​គុណភាព ។

​ភាគី​ទាំងពីរ​ត្រូវ​មាន​ការ​ចែករំលែក​នូវ​ព័ត៌មាន​ជាមួយគ្នា​ទៅវិញទៅមក និង​សម្របសម្រួល​ជាមួយ​ភាគី ពាក់ព័ន្ធ​នានា ដើម្បី​ធ្វើ​ការដោះស្រាយ​នូវ​រាល់​បញ្ហា​នានា​ដែល​អាច​កើតមានឡើង​ក្នុង​ដំណើរការ​នៃ​ការ ផ្គត់ផ្គង់ និង​បញ្ជា​ទិញ និង​ត្រូវ​ពិនិត្យ​លទ្ធភាព​ក្នុង​ការពង្រីក​បន្ថែម​លើ​មុខទំនិញ​ក​សិ​-​ពាណិជ្ជកម្ម​ដទៃទៀត ព្រមទាំង​គាំទ្រ ចំពោះ ផលិតផល​ដែល​មាន​គុណភាព សុវត្ថិភាព ដែល​កសិករ​ផលិត​បាន » ឯកឧត្តម សង្ឃឹម​យ៉ាង​មុតមាំ​ថា ការសហការ​គ្នា​ក្នុងការ ការផ្គត់ផ្គង់ និង​បញ្ជា​ទិញ ផលិតផល​ក​សិ – ពាណិជ្ជកម្ម បន្លែ នឹង​បង្កើត​ឱ្យមាន​ការទុកចិត្ត​គ្នា ក្នុងការ​ធ្វើ​ឱ្យ​តម្លៃ​ផលិតផល​ទាំងនេះ​នៅក្នុង​ទីផ្សារ កាន់តែ​មាន​ភាព​រីកចំរើន​មួយកម្រិត​ទៀត ។

​ឯកឧត្តម រដ្ឋមន្ត្រី បាន​មានប្រសាសន៍​បញ្ជាក់​ថា កន្លង​មក​ទីផ្សារ​បន្លែ​ក្នុងស្រុក​មាន​តម្រូវការ​ខ្ពស់​ក៏​ប៉ុន្តែ​ការផ្គត់ផ្គង់ ដែល​មាន​ភាពជាក់លាក់ ទាំង​បរិមាណ និង​គុណភាព​នៅ​មាន​កម្រិត ខណៈពេលដែល កសិករ​ជួបប្រទះ​នូវ​ភាព មិន​ប្រាកដប្រជា​នៃ​តម្លៃ​កសិផល​ដែល​ផលិត​បាន ។

​ក្រសួង​ពាណិជ្ជកម្ម​បាន​ចាប់ផ្តើម​ធ្វើ​កិច្ចការ​ដោយផ្ទាល់ ទាក់ទង​ជាមួយ​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​ការ ត​ភ្ជាប់​រវាង​ការផលិត​នឹង​ទីផ្សារ​តាមរយៈ​គម្រោង​ជម្រុញ​ទីផ្សារ​សំរាប់ កសិកម្ម​ខ្នាតតូច (AIMS) ដែល​ជា​គម្រោង​រួម​គ្នា​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​អង្គការ​មូលនិធិ​អន្តរជាតិ​សម្រាប់ ការអភិវឌ្ឍន៍​កសិកម្ម (IFAD) ដែល​មាន​ក្រសួង​ពាណិជ្ជកម្ម​ជា​ស្ថាប័ន​អនុវត្ត​គម្រោង ដោយ​ផ្តោត​លើ​ផលិតផល សំខាន់ៗ ចំនួន​០៥​មុខ រួមមាន ស្រូវ​ក្រអូប ដំឡូង​មី មាន់​ស្រែ បន្លែ និង សូត្រ​បៅ ហើយ​បាននិងកំពុង​អនុវត្តន៍ នៅក្នុង​ខេត្ត​គោលដៅ​ចំនួន​១៨ ចែកចេញជា​បី​មណ្ឌល​ភូមិភាគ​គឺ មណ្ឌល​ភូមិភាគ​និរតី បណ្ឌល​ភូមិភាគ​បូព៌ា និង​ឦសាន និង​មណ្ឌល​ភូមិភាគ​ពាយ័ព្យ ដែល​ខេត្ត​សៀមរាប​ស្ថិត​នៅក្នុង​មណ្ឌល​ភូមិភាគ​នេះ​។​ឯកឧត្តម មានប្រសាសន៍​បន្ថែម​ថា​៖​ផលិតផល​ក​សិ ពាណិជ្ជកម្ម​បន្លែ​ជា​ផលិតផល​ដ៏​មាន​សក្តានុពល​មួយ ក្នុងចំណោម​ផលិតផល​ក​សិ – ពាណិជ្ជកម្ម​សក្តានុពល​ទាំង​៥​របស់​គម្រោង AIMS និង​ដោយ​យោង​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​ប្រមុខ​រាជ​រដ្ឋា ភិ​បាល សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លើ​ការជំរុញ​ផលិតផល​ក​សិ​-​ពាណិជ្ជកម្ម ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក ដោយ​ជំនួស​ការ​នាំចូល​ផលិតផល​ក​សិ ពាណិជ្ជកម្ម​ពី​ក្រៅប្រទេស និង​បង្កើន​ប្រាក់​ចំណូល​ដល់​បងប្អូន​កសិករ​ផលិត​របស់​យើង​។​ទន្ទឹម​នឹង​នេះ​ប្រទេស​កម្ពុជា​ក៏​មាន​សក្តានុពល ក្នុង​ការនាំចេញ​ផលិតផល​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ពិសេស ទីផ្សារ​អឺរ៉ុប អាម៉េរិក និង​អាស៊ី ហើយ​ផលិតផល​ដែល​កែច្នៃ​ពី​ផលិតផល​ក​សិ​-​ពាណិជ្ជកម្ម​បន្លែ គឺជា ផលិតផល​ដែល​កម្ពុជា​មាន​លទ្ធភាព​ក្នុង​ការពង្រីក​បន្ថែម​ទៅលើ​បណ្តា​មុខ​ទំនិញ​ជា​ច្រើន​ក្រៅពី អង្ករ ម្រេច សំលៀក​បំពាក់ ស្បែកជើង កាបូប និង​កង់​ជាដើម ៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com