ទាន់ហេតុការណ៍
សម្តេច​ធិបតី​ជូនដំណឹង​អំពី ​ក្រុម​អ​នា​មឹក​បាន​បង្កើតឡើង គណនី​ហ្វេ​សប៊ុក​ក្លែងក្លាយ ផុស​សារ​មិន​ពិត និង​មាន​ចេតនា​ទុច្ចរិត​បំផុត​ - គណៈប្រតិភូ​ធុរកិច្ច​ម៉ាឡេស៊ី ស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ - កងកម្លាំង​នគរបាលជាតិ បាន​ដើរតួនាទី និង​បំពេញ​ភារកិច្ច​យ៉ាង​សំខាន់​ក្នុង​ការធានា​សន្តិសុខ សុវត្ថិភាព​ប្រកបដោយ​ជោគជ័យ ថ្វាយ​ព្រះមហាក្សត្រ ឥស្សរជន និង​ថ្នាក់ដឹកនាំ​ជាតិ​-​អន្តរជាតិ ក្នុង​ព្រះរាជ​ពិធី និង​ព្រឹត្តិការណ៍​ជាតិ​-​អន្តរជាតិ​នានា ដែល​ប្រារព្វ​ធ្វើ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ - សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ចៀសវាងចាញ់បោក គណនីក្លែងបន្លំ - មេបញ្ជាការ​កង​ស្វ័យ​ការពារ​ជើងគោក​ជប៉ុន ប្តេជ្ញា​បន្ត​ពង្រឹង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​រកា​ន់​តែ​ល្អ រវាង​កងទ័ពជើងគោក​នៃ​ប្រទេស​ទាំង​ពីរ​ - ស្មារតី​សាមគ្គី​ជាតិ ឯកភាព​ជាតិ ទើប​ធ្វើឱ្យ​ប្រទេស​កម្ពុជា​ខ្លាំង ហើយ​កម្ពុជា​ប្ដូរផ្ដាច់​ក្នុង​ការការពារ​ទឹកដី និង​អធិបតេយ្យភាព​ជាតិ​ - កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​
0

ឯកឧត្តម​សុខ លូ អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​សម្ភោ​ធ​អាគារ​អនុសាខា​កាកបាទក្រហមកម្ពុជា ស្រុក​ស្ទោង

ឯកឧត្តម​សុខ លូ អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​សម្ភោ​ធ​អាគារ​អនុសាខា​កាកបាទក្រហមកម្ពុជា ស្រុក​ស្ទោង

​កំពង់ធំ​÷ ថ្ងៃទី​០១ ខែ​កុម្ភៈ ឆ្នាំ​២០២១ ក្នុង​ពិធី​សម្ពោធ​អាគារ​អនុសាខា​កាកបាទក្រហម​កម្ពុជា​ស្រុក​ស្ទោង ឯកឧត្តម សុខ លូ បាន​មានប្រសាសន៍​ទៅកាន់​បងប្អូន​ប្រជាពលរដ្ឋ និង​មន្ត្រីរាជកា​រថា សូម​ឱ្យ​អនុសាខា​កាកបាទក្រហមកម្ពុជា ស្រុក​ស្ទោង​យើង​យកចិត្តទុកដាក់​ឲ្យបាន​ខ្ពស់​សំខាន់​យើង​ត្រៀម​សម្ភារៈ​ជាស្រេច​សម្រាប់​ជួយសង្គ្រោះ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​យើង​អោយបាន​ទាន់​ពេលវេលា​ផង​ដែរ​កាកបាទក្រហម​កម្ពុជា​សំខាន់​ណាស់​ជា​ពិសេស​មាន​ការយកចិត្ត​ទុកដាក់​យ៉ាង​ខ្ពង់ខ្ពស់​ពី​សំណាក់ សម្ដេច​អគ្គ​មហា សេនាបតី តេ​ជោ ហ៊ុន​សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មិន​ឱ្យ​ប្រជាពលរដ្ឋ​យើង​មួយ​ណា​ស្លាប់​ដោយសារ​អត់​អាហារ​នោះទេ​

​ឯកឧត្តម​អភិបាលខេត្ត​បាន​មានប្រសាសន៍​បន្ត​ទៀត​ថា​ពាក់ព័ន្ធ​នឹង​បរិស្ថាន​នៅ​ក្នុងស្រុក​ស្ទោង​សូម​ឱ្យ​រដ្ឋបាល​ស្រុក​ស្ទោង​មេត្តា​យកចិត្តទុកដាក់​បន្តិច​ចំពោះ​បរិស្ថាន​ជាពិសេស​កន្លងមកនេះ​ឃើញ​មាន​សំរាម​ថង់ប្លាស្ទិក​ជាច្រើន​នៅតាម​ផ្លូវក៏​ដូចជា​នៅតាម​សាលារៀន​វិទ្យាល័យរ​ស្មីសោភ័ណ​គឺ​មានសំរាម​ច្រើនណាស់​សូមឱ្យ​លោកគ្រូ​អ្នកគ្រូ​ហើយ​នឹង​នាយក​សាលា​មេត្តា​នាំ​សិស្សានុសិស្ស​ធ្វើ​អនាម័យ​ឲ្យបាន​ស្អាត់​ល្អនៅ​ទីធ្លា​សាលារៀនក៏​ដូច​ជា​តាម​ផ្លូវ​សាធារណៈ​ផងដែរ និង​កន្លែង​សាលាស្រុក​ជាដើម​

​ឯកឧត្តម​អភិបាល នៃ​គណៈ​អភិបាល ខេត្ត​កំពង់ធំ បាន​មានប្រសាសន៍​បន្ត​ទៀត​ថា​សូមឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​យើង​ជា​ពិសេស​អាជ្ញាធរ​ស្រុកចុះ​ណែនាំ​បងប្អូន​ប្រជាពលរដ្ឋ​យើង​នៅតាម​មូលដ្ឋាន​ក៏​ដូច​នៅ​តាម​ភូមិ​ឃុំ​នៅ​តាម​ជនបទ​ឲ្យ​ចេះ​អនាម័យ​ពាក់​ម៉ាស​ដើម្បី​ការពារ​នូវ​ជម្ងឺ​គូ v19 ពី​ព្រោះ​ជំងឺ​កូវី​19 នេះ​រាជរដ្ឋាភិបាល​យើង​ជាពិសេស សម្ដេច​អគ្គ​មហា​សេ នា​ប​តី តេជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យើង​លោក​មាន​ការយកចិត្តទុកដាក់​ណាស់​ចំពោះ​ជំងឺ​ដ៏​កាច​សាហាវ​មូយ​នេះ​សូមឲ្យ​ប្រជាពលរដ្ឋ​យើង​ពាក់​ម៉ាស​និង​លាងដៃ​នឹង​សាប៊ូ​អាកុល​នឹង​ជែល​

​នៅក្នុង​ពិធី​សម្ពោធ​អាគារ​អនុសាខា​កាកបាទក្រហម​កម្ពុជា​ស្រុក​ស្ទោង​ឯកឧត្តម​សូម​អំពាវនាវ​ទៅ​ដល់​អាណា​ព្យាបាល​ទាំងអស់​និង​ក្មួយៗ​សិស្សានុសិស្ស​សូម​ឲ្យ​ជៀសវាង​ឱ្យ​ផុត​ពី​គ្រឿងញៀន គ្រឿងញៀន​បាន​ធ្វើឲ្យ​មអន្តរាយ​បំផុត​ចំពោះ​អនាគត​ក្មួយៗ ហើយ​សូមឱ្យ​អាណាព្យាបាល​សិស្សានុសិស្ស​ទាំងអស់​ឱ្យមាន​ការសហការ​គ្នា​ជាមួយ​ស្ថាប័ន​មាន​សមត្ថកិច្ច​ដើម្បី​បំបាត់​ការហូរ ចូល គ្រឿងញៀន មក​តាម​មូលដ្ឋាន​របស់​យើង ជា​ចុងក្រោយ​ឯកឧត្តម​បាន​បំពាក់​ក្រ​សែង​ក្រហម​និង​មួក​ដល់​យុវ​សិស្ស​ដែល​ស្ម័គ្រចិត្ត​ចូលរួម​ចំណែក​ការងារ​មនុស្សធម៌ អនុសាខា​ក​បាទ​ក្រហម​កម្ពុជា​ស្រុក​ស្ទោង ហើយ​បាន​កាត់​ខ្សែបូ​ដាក់ឲ្យ​ដំណើរការ​និង​ប្រើប្រាស់​អាគារ​អនុសាខា​កាកបាទក្រហម​កម្ពុជា​ស្រុក​ស្ទោង​ចាប់ពី​ថ្ងៃ​ទី 01 ខែ​កុម្ភៈ​ឆ្នាំ​2021​នេះ​តទៅ​។​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com