ទាន់ហេតុការណ៍
សម្តេច​ធិបតី​ជូនដំណឹង​អំពី ​ក្រុម​អ​នា​មឹក​បាន​បង្កើតឡើង គណនី​ហ្វេ​សប៊ុក​ក្លែងក្លាយ ផុស​សារ​មិន​ពិត និង​មាន​ចេតនា​ទុច្ចរិត​បំផុត​ - គណៈប្រតិភូ​ធុរកិច្ច​ម៉ាឡេស៊ី ស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ - កងកម្លាំង​នគរបាលជាតិ បាន​ដើរតួនាទី និង​បំពេញ​ភារកិច្ច​យ៉ាង​សំខាន់​ក្នុង​ការធានា​សន្តិសុខ សុវត្ថិភាព​ប្រកបដោយ​ជោគជ័យ ថ្វាយ​ព្រះមហាក្សត្រ ឥស្សរជន និង​ថ្នាក់ដឹកនាំ​ជាតិ​-​អន្តរជាតិ ក្នុង​ព្រះរាជ​ពិធី និង​ព្រឹត្តិការណ៍​ជាតិ​-​អន្តរជាតិ​នានា ដែល​ប្រារព្វ​ធ្វើ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ - សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ចៀសវាងចាញ់បោក គណនីក្លែងបន្លំ - មេបញ្ជាការ​កង​ស្វ័យ​ការពារ​ជើងគោក​ជប៉ុន ប្តេជ្ញា​បន្ត​ពង្រឹង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​រកា​ន់​តែ​ល្អ រវាង​កងទ័ពជើងគោក​នៃ​ប្រទេស​ទាំង​ពីរ​ - ស្មារតី​សាមគ្គី​ជាតិ ឯកភាព​ជាតិ ទើប​ធ្វើឱ្យ​ប្រទេស​កម្ពុជា​ខ្លាំង ហើយ​កម្ពុជា​ប្ដូរផ្ដាច់​ក្នុង​ការការពារ​ទឹកដី និង​អធិបតេយ្យភាព​ជាតិ​ - កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​
0

មន្ត្រីនគរបាល និង​មន្ត្រី​សុខាភិបាល​ក្នុង​ខេត្តកំពង់ធំ​ចំនួន​២៥០០​រូប​ទទួល​បាន​ការចាក់​វ៉ាកសាំង​ការពារ

មន្ត្រីនគរបាល និង​មន្ត្រី​សុខាភិបាល​ក្នុង​ខេត្តកំពង់ធំ​ចំនួន​២៥០០​រូប​ទទួល​បាន​ការចាក់​វ៉ាកសាំង​ការពារ

ខេត្ត​កំពង់ធំ​៖ នេះ​បើ​យោង​តាម​ការ​ឲ្យដឹងពី លោក ប៉ែន សុខឿន ប្រធាន​កម្មវិធី​ផ្តល់​ថ្នាំ​បង្ការ​ខេត្ត​កំពង់ធំ នា​ថ្ងៃ​ទី​០២ ខែ​មីនា ឆ្នាំ​២០២១​បាន​ថ្លែងថា យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​-១៩ មាន​ទីតាំង​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត មន្ទីរពេទ្យបង្អែក​ស្រុក​ស្ទោង មន្ទីរពេទ្យបង្អែក​ស្រុក​បារាយណ៍ និង​មន្ទីរពេទ្យ​បង្អែក​ស្រុក​សន្ទុក ដោយ​ចាប់ផ្តើម​ចាក់ ចាប់​ថ្ងៃទី​០១ ខែ​មីនា ឆ្នាំ​២០២១​តទៅ​។​

​លោក​បន្ដថា “​ជំហាន​ទី​១ យើង​ចាក់​ចំពោះ​មន្ត្រី​សុខាភិបាល និង​អង្គភាព​នគរបាល​ខេត្ត ព្រោះ​មន្ត្រី ២​ស្ថាប័ន គឺជា​មន្ត្រី​ជួរមុខ​របស់​យើង​។ បាន​ផ្ដល់​ជូន​ចាក់​សាំង​ទៅដល់​មន្ត្រី​សុខាភិបាល និង​មន្ត្រី​ប៉ូលិស នៅក្នុង​នៅក្នុង​ខេត្ត​កំពង់ធំ មាន​ចំនួន ២.៥០០​នាក់​”​។​

​លោក​បាន​បន្ថែមថា ចំពោះ​អ្នក​បាន​ចាក់​វ៉ា​សាំង​ការពារ​ជំងឺឆ្លង​នេះ ត្រូវ​មាន​ការ​តម​អាហារ​ដូចជា គ្រឿង​អាហារ​សមុទ្រ គ្រឿង​ស្រវឹង មិនឲ្យ​ធ្វើ​ការងារ​ធ្ងន់ និង​អាហា​រណា​ដែល​ងាយ​ប្រតិកម្ម​។ ចំណែក​បុគ្គល​រូប​ណា មាន​ជំងឺ​ដូចជា ជំងឺ​លើសឈាម​ដែល​គ្រប់គ្រង​មិន​បាន ជំងឺ​បេះដូង ជំងឺអេដស៍ និង​ជំងឺ​ធ្ងន់ៗ​គឺ​មិន​អាច​ទទួល​ការចាក់​វ៉ាក់សាំង​បានឡើយ​។​

​ប្រធាន​កម្មវិធី​ផ្តល់​ថ្នាំ​បង្ការ​ខេត្ត​កំពង់ធំ ថ្លែង​បញ្ជាក់ថា សូម​ជម្រាប​ជូន​អស់លោក លោកស្រី​ទាំងអស់​ដែល​បាន​មក​ទទួល​វ៉ាក់សាំង​ចាប់ពី​ថ្ងៃ​ដំបូង​ទៅ​តាម​កម្មវិធី​ចាក់​ថ្នាំ​បង្ការ​ការឆ្លង​នេះ គឺ​គិត​ថា​ជា​ម្ជុល​ទី​១ ទៅដល់​ម្ជុល​ទី​២ គឺ​មាន​រយៈពេល ១៤​ថ្ងៃ​។ ចំណែក​អស់លោក លោកស្រី​ទាំងអស់ ដែល​មាន​វត្តមាន​មិន​បាន​មក​ចាក់​វ៉ាក់សាំង នៅ​ទី​នេះ​វិញ គឺ​មក​ចាក់​ចាប់ពី​ថ្ងៃ​ទី​១៤ ខែ​មីនា រហូត​ដល់​ថ្ងៃ​ទី​២៨ ខែ​មីនា​ជា​កំហិត​។ បើ​អស់លោក លោកស្រី ដែល​ខកខាន​មិន​បាន​មក​លើក​ទី​២ ថ្ងៃទី​២៨ ខែ​មីនា ទេ នោះ​ចាត់ទុកថា​មិន​បាន​ទទួល​វ៉ាក់សាំង​ហើយ​គ្មាន​ប្រសិទ្ធភាព ដូច្នោះ​អស់លោក លោក​ស្រី​ត្រូវ​វិល​ទៅ​ចាក់​វ៉ាកសាំង​លើក​ទី​១​វិញ​។​
​ទន្ទឹម​នោះ មន្ត្រី​សុខាភិបាល មន្ត្រីនគរបាល បាន​សម្តែង​គាំទ្រ និង​ជឿជាក់ ទៅលើ​ថ្នាំ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ កូវី​ដ​-១៩ ហើយ​ត្រេកអរ​សប្បាយរីករាយ​ជា​ខ្លាំង​ដែល​បាន​ទទួល​ចាក់​វ៉ាក់សាំង និង​ជា​ពិសេស ថ្លែងអំណរគុណ​ជូន​ចំពោះ​សម្តេច​តេជោ ហ៊ុន សែន ដែល​តែងតែ​យកចិត្ត​ដាក់​បងប្អូ​ប្រជាពលរដ្ឋ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com