ទាន់ហេតុការណ៍
កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ - កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី - ​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​ - ប្រធានព្រឹទ្ធសភា​ជប៉ុន កោតសរសើរ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា
0

សមត្ថកិច្ច​បង្ក្រាប និង​រឹបអូស​ឈើ​ជាង​១០០​ម៉ែត្រគូប​ក្នុង​ស្រុក​បុរី​អូរ ស្វាយ​សែន​ជ័យ​!

សមត្ថកិច្ច​បង្ក្រាប និង​រឹបអូស​ឈើ​ជាង​១០០​ម៉ែត្រគូប​ក្នុង​ស្រុក​បុរី​អូរ ស្វាយ​សែន​ជ័យ​!

ខេត្ត​ស្ទឹងត្រែង​៖. ឈើ​គ្រឿងផ្ទះ​ប្រភេទ​លេខ​១ និង​លេខ​២ ប្រមាណ​ជា​១០០​ម៉ែត្រគូប​ត្រីគុណ ត្រូវបាន​បង្ក្រាប និង​រឹបអូស​ដោយ​កម្លាំង​អា​វុ​ធ​ហត្ថ​ខេត្តស្ទឹងត្រែង ដែល​គេ​លាក់ទុក​នៅក្នុង​ភូមិ​រិទ្ធី​សែន​ជយ័​១​ឃុំ​អូរ​ស្វាយ ស្រុក​បូរី​អូរ​ស្វាយ​សែន​ជ័យ ខេត្ត​ស្ទឹងត្រែង ។​

​យោងតាម​ប្រភព​បានឲ្យដឹង​ថាៈ​ឈើ​ទាំង​នេះ ត្រូវបាន​ឈ្មួញ​បញ្ជា​​ទិញ​ពី​ប្រជាពលរដ្ឋ ហើយ​ដឹក​យក​មក​ស្តុក​ទុក ហើយ​ធ្វើ​ការកែច្នៃ​ជា​គ្រឿងផ្ទះ​ត្រៀម​នឹង​ដឹកជញ្ជូន​ចេញ​​ទៅកាន់​គោលដៅ ។​

​លោក​វរៈសេនីយ៍ឯក ដួង វិចិត្រ មេបញ្ជាការរង​អាវុធហត្ថ​ខេត្ត​បានឲ្យដឹងថាៈ​ក្រោ​មការ​បញ្ជា​ផ្ទាល់​ពី​មេបញ្ជាការ​អាវុធហត្ថ​ខេត្ត លោក​ក៏​បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ ក្រោម​ការសម្របសម្រួល​ពី​ស្ថាប័ន​តុលាការ ចុះ​ទៅ​ធ្វើ​ការត្រួតពិនិត្យ តែ​ពុំ​មាន​ឯកសារ​
​ពាក់ព័ន្ធ ទើប​ឈាន​ទៅដល់​ការបង្ក្រាប និង​យក​មក​រក្សាទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​។​
​ជា​លទ្ធផល នៅ​រសៀល​ថ្ងៃ​ទី​២៥​មេសា បន្ទាប់​ពី​បង្ក្រាប និង​រឹបអូស​ជាក់ស្តែង​ឈើ​ទាំងនោះ​មាន​ចំនួន​៤​រថយន្ត​យី​ឌុប និង​រថយន្ត​វ៉េ​អង​ទើប​ធ្វើការ​ជញ្ជូន​អស់ ។​

​បើ​តាម​មន្ត្រី​ជំនាញ​នៃ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ បានឲ្យដឹង​ថាៈ​ឈើ​ទាំង​នេះ ជា​ប្រភេទ​ឈើ​គ្រឿងផ្ទះ ។ ក្នុងនោះ ឈើ​ប្រភេទ​លេខ​១ មានដូចជា​.​ឈើ​ស្រឡៅ និង​ឈើ​ខ្វាវ ។ រីឯ​ឈើ​ប្រភេទ​លេខ​២ ជា​ឈើ​ខ្លុង​។​ចំណែក​ម្ចាស់​ឈើ​មិន​ត្រូវបាន​ស្គាល់​នោះឡើយ ។ ហើយ​ឈើ​ទាំងអស់នោះ ជំនាញ​មិនទាន់​បាន​ធ្វើការ​វាស់វែង​នៅឡើយ​ដែរ​។ តែ​មន្ត្រី​ជំនាញ​បាន​ប៉ាន់ស្មាន​ថា អាច​មាន​ចំនួន​ប្រហាក់ប្រហែល​១០០​ម៉ែត្រគូប​ត្រីគុណ ។​

​បច្ចុប្បន្ន វត្ថុតាង​ឈើ​ត្រូវបាន​ជំនាញ​រក្សាទុក​នៅ​ខណ្ឌ ហើយ​ត្រៀម​បញ្ជូន​ឯកសារ​ទៅកាន់​តុលាការ ចាត់ការ​ទៅតាម​ផ្លូវច្បាប់ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com