ទាន់ហេតុការណ៍
កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ - កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី - ​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​ - ប្រធានព្រឹទ្ធសភា​ជប៉ុន កោតសរសើរ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា
0

អាជ្ញាធរ​ខេត្ត​កំពង់ធំ​ខេត្ត បើក​យុទ្ធនាការ​បាញ់ថ្នាំ​សម្លាប់​មេ​រោគកូ​វីដ​១៩ នៅតាម​ផ្ទះ​មួយ​ចំនួន និង​នៅ​ផ្សារ​ស្ទោង មុន​នឹង​បើក​ដំណើរការ​លក់ដូរ​ឡើងវិញ នៅ​ថ្ងៃស្អែក​នេះ​

អាជ្ញាធរ​ខេត្ត​កំពង់ធំ​ខេត្ត បើក​យុទ្ធនាការ​បាញ់ថ្នាំ​សម្លាប់​មេ​រោគកូ​វីដ​១៩ នៅតាម​ផ្ទះ​មួយ​ចំនួន និង​នៅ​ផ្សារ​ស្ទោង មុន​នឹង​បើក​ដំណើរការ​លក់ដូរ​ឡើងវិញ នៅ​ថ្ងៃស្អែក​នេះ​

ខេត្ត​កំពង់ធំ ៖ ឯកឧត្តម សុខ លូ អភិបាល​ខេត្ត​កំពង់ធំ នា​ព្រឹក​ថ្ងៃទី​០៩ ខែ​ឧសភា ឆ្នាំ​២០២១ បាន​អញ្ជើញ​ចុះ ពិនិត្យ ការ​បាញ់ថ្នាំ​សំលាប់​មេរោគ​នៅ​ផ្សារ​ស្ទោង មុន​នឹង​ការបើក​ដំណើរការ​លក់ដូរ​ឡើង​វិញ​នៅ​ថ្ងៃស្អែក និង បន្ត បាញ់ ថ្នាំ​តាម​ផ្ទះ​មួយ​ចំនួន​នៅ​ភូមិ​លាប​ទង ឃុំ​កំពង់ចិនត្បូង ស្រុក​ស្ទោង​ខេត្ត​កំពង់ធំ ដើម្បី​ការពារ ទប់ស្កាត់ ការ រីក​រាលដាល​ជម្ងឺ​កូវី​ដ​-១៩​។​

​ថ្លែង​នៅក្នុង​ដំណើរការ​ចុះ​ត្រួតពិនិត្យ​នោះដែរ ឯកឧត្តម សុខ លូ អភិបាល​ខេត្ត​កំពង់ធំ មានប្រសាសន៍ លើក ឡើង​ថា បន្ទាប់ពី​មាន​ការឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ដ​១៩ នៅក្នុង​ភូមិ​លាប​ទង ឃុំ​កំពង់ចិនត្បូង ស្រុក​ស្ទោង កាលពី​ថ្ងៃ​ទី​២៨ ខែ​មេសា​កន្លង​មក រដ្ឋបាល​ខេត្ត​កំពង់ធំ​បាន​សម្រេច​បិទ​ទីតាំង​ដែល​មាន​ការផ្ទុះ​នូវ​ជំងឺ​កូវី​ដ​១៩ នេះ​ជា​បណ្ដោះអាសន្ន ដោយ​បាន​បង្កើត​គណៈកម្មកា​ភ្លាមៗ ដើម្បី​គ្រប់គ្រង​ស្ថានការណ៍​នៅ​តំបន់​នេះ​ដោយ ហ្មត់ចត់ បំផុត ហើយ​ក្រុម​ការ​បាន​ប្រមូល​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​ការពាក់ព័ន្ធ​ផ្ទាល់ និង​ប្រយោល ជាមួយ នឹង​អ្នក​វិជ្ជមាន​ជំងឺ​កូវី​ដ​១៩ យកមក​ដាក់​នៅ​មណ្ឌល​ចត្តា​ឡី​ស័ក និង​យក​សំណាក​ដើម្បី​វិភាគ​រក​ជំងឺ​កូវី​ដ​១៩ ជា បន្ត បន្ទាប់ ហើយ​រហូត​មកដល់ពេលនេះ​ស្ថានការណ៍​នៅក្នុង​ស្រុក​ស្ទោង​គឺ​យើង​អាច​គ្រប់គ្រង​បាន​។​

​ជាមួយគ្នា​នោះ​ដែរ​ឯកឧត្តម សុខ លូ ក៏​បាន​ថ្លែងអំណរគុណ និង​កោតសរសើរ ចំពោះ​អាជ្ញាធរ​មូលដ្ឋាន កង កម្លាំង ចម្រុះ ក្រុមគ្រូពេទ្យ បុគ្គលិក​សុខាភិបាល និង​ក្រុម​ការងារ​ទាំងអស់ ដែល​បាន​ខិតខំ​កំពុង​បំពេញ បេសកកម្ម ទាំង​យប់​ទាំង​ថ្ងៃ ហើយ​គ្មាន​ពេល​សម្រាក​គ្រប់គ្រាន់​នោះឡើយ ដើម្បី​ក្តី​សុខ​របស់​ប្រជា ពលរដ្ឋ យើង​។​

​ទន្ទឹមនឹងនោះ ឯកឧត្តម សុខ លូ ក៏បាន​អំពាវនាវ​ដល់​បងប្អូន​អាជីវករ និង​ប្រជាពលរដ្ឋ​ទាំងអស់ បន្ទាប់ពី​បើក ដំណើរ ការ​ផ្សារ​ស្ទោង​ឱ្យ​លក់ដូរ​ឡើងវិញ សូម​រក្សា​គម្លាត​សុវត្ថិភាព ជា​ពិសេស​ត្រូវ​គោរព​តាម​វិធានការ ៣​ការពារ និង​៣​កុំ របស់​រាជរដ្ឋាភិបាល និង​អនុវត្ត​តាម​សេចក្តីណែនាំ​របស់​ក្រសួង​សុខាភិបាល អនុវត្តឲ្យ បាន ខ្ជាប់ខ្ជួន​ដែលជា​វិធានការ​មួយ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​នៅក្នុង​សម័យ​កូវី​ដ​១៩​នេះ​។​

​ជាមួយគ្នា​នោះ​ដែរ ប្រជាពលរដ្ឋ​នៅក្នុង​ស្រុក​ស្ទោង​បាន​គាំទ្រ​នូវ​ចំណាត់ការ​របស់​ថ្នាក់ដឹកនាំ​ខេត្ត​កំពង់ធំ ក្រោម ការ ចង្អុលបង្ហាញ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការគ្រប់គ្រង​ស្ថានការណ៍​នៃ​ការឆ្លង​រីក​រាលដាល ជំងឺ កូវី​ដ​១៩ នៅក្នុង​ស្រុក​ស្ទោង​នេះ​បាន​ឆាប់រហ័ស​និង​ទាន់ពេលវេលា​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com