ទាន់ហេតុការណ៍
កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ - កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី - ​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​ - ប្រធានព្រឹទ្ធសភា​ជប៉ុន កោតសរសើរ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា
0

វ៉ាក់សាំង​ពី​ចិន ១​លាន​ដូ​សទៀត ត្រូវបាន​ដឹក​មកដល់​កម្ពុជា ដែល​ជា​ចំណែក​ដ៏​សំខាន់​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវី​ដ​១៩

វ៉ាក់សាំង​ពី​ចិន ១​លាន​ដូ​សទៀត ត្រូវបាន​ដឹក​មកដល់​កម្ពុជា ដែល​ជា​ចំណែក​ដ៏​សំខាន់​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវី​ដ​១៩

(​ភ្នំពេញ​)៖ ជា​ដំណឹង​ដ៏​រីករាយ​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​១៩ នៅវេលា​ម៉ោង​ប្រមាណ ១០​ព្រឹក​ថ្ងៃ​អាទិត្យ ទី​២៣ ខែ​ឧសភា ឆ្នាំ​២០២១​នេះ វ៉ាក់សាំង​ស៊ីណូ​វ៉ាក់ របស់​ក្រុមហ៊ុន​ចិន​ចំនួន ១​លាន​ដូស​ទៀតហើយ ត្រូវបាន​ដឹក​មកដល់​ប្រទេស​កម្ពុជា​។​

​វ៉ាក់សាំង​ស៊ីណូ​វ៉ាក់ ១​លាន​ដូស ដែល​ដឹក​មកដល់​កម្ពុជា​នៅ​ព្រឹក​ថ្ងៃអាទិត្យ នេះ គឺជា​វ៉ាក់សាំង​លើក​ទី​៥​ហើយ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជា​ទិញ​ពី​ក្រុមហ៊ុន​ស៊ីណូ​វ៉ាក់ ខណៈ​ជើង​ទី​១ មាន​ចំនួន ១.៥​លាន​ដូស ត្រូវបាន​ដឹក​មកដល់​កម្ពុជា កាលពី​ថ្ងៃ​ទី​២៦ ខែ​មីនា​, ជើង​ទី​២ មាន​ចំនួន ៥០​ម៉ឺន​ដូស ដឹក​មកដល់​កម្ពុជា​នៅ​ថ្ងៃទី​១៧ ខែ​មេសា និង​ជើង​ទី​៣ មាន​ចំនួន ៥០​ម៉ឺន​ដូស ដឹក​មកដល់​កម្ពុជា​ថ្ងៃ​ទី​១១ ខែ​ឧសភា និង​ជើង​ទី​៤ មាន​ចំនួន ៥០​ម៉ឺន​ដូស ដឹក​មកដល់​ថ្ងៃ​ទី​១៦ ខែ​ឧសភា​។​

​ជាង​មួយ​ឆ្នាំ​ហើយ​ដែល​ជំងឺ​កូវី​ដ​១៩ បាន​រាតត្បាត​នៅលើ​ពិភពលោក​។ ជាង​មួយ​ឆ្នាំ​នេះ កម្ពុជា បាន​រក​ឃើញ​មនុស្ស ២៤,៦៤៥​នាក់ បាន​កើត​ជំងឺ​កូវី​ដ​១៩ ហើយ ១៦៧​នាក់ បាន​ស្លាប់​បាត់បង់​ជីវិត​។ មកដល់ពេលនេះ វ៉ាក់សាំង​កូវី​ដ​១៩ ជា​ឧបករណ៍​ដ៏​សំខាន់​មួយ​បន្ថែម​ទៀត​ក្នុង​ប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវី​ដ​១៩ និង​ជួយ​ការពារ​សុខភាព​របស់​មនុស្ស ពី​ការវាយប្រហារ​ដោយ​ជំងឺ​កូវី​ដ​១៩​។​

​រាជរដ្ឋាភិបាល​កម្ពុជា បាន​ដាក់ចេញ​យុទ្ធសាស្ត្រ​ចាក់​វ៉ាក់សាំង​នេះ​ឱ្យបាន​លឿន តាម​ដែល​អាច​ធ្វើទៅបាន​ជូន​ដល់​ប្រជាពលរដ្ឋ​របស់​ខ្លួន​។ ទន្ទឹម​នឹង​នេះ​រាជរដ្ឋាភិបាល​ស្វះស្វែង​រក​វ៉ាក់សាំង ហើយ​បាន​នាំ​មក​ដល់​នូវ​វ៉ាក់សាំង​ជា​បន្តបន្ទាប់​សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​របស់​ខ្លួន​។​

​លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល និង​ជា​អ្នកគ្រប់គ្រង​វ៉ាក់សាំង បានឱ្យដឹងថា វ៉ាក់សាំង​ដែល​មក​ដល់​បន្ថែម​នេះ នឹង​ត្រូវ​បែងចែក​សម្រាប់​ចាក់​ក្នុង​រាជធានី​ភ្នំពេញ​ជា​អាទិភាព ហើយ​ក៏​នឹង​ពង្រាយ​ទៅកាន់​ខេត្ត​កណ្តាល និង​ខេត្ត​ប្រឈម​ការរីក​រាលដាល​មួយចំនួនទៀត​។​

​លោកស្រី ក៏​បាន​ឱ្យដឹង​ដែរ​ថា តាម​ការប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា ដែលមាន​សម្តេច​តេជោ ហ៊ុន សែន ជា​ប្រមុខ​នោះ នៅ​ខែ​មិថុនា កម្ពុជា​នឹង​ទទួលបាន​វ៉ាក់សាំង​ជា​បន្តបន្ទាប់​ទៀត​ពី​ប្រទេស​ចិន​។​

​គិត​ពី​ត្រឹម​ថ្ងៃទី​០៧ ខែ​កុម្ភៈ មកដល់​ថ្ងៃ​ទី​២៣ ខែ​ឧសភា ឆ្នាំ​២០២១​នេះ កម្ពុជា​ទទួលបាន​វ៉ាក់សាំង​ជាង ៦​លាន​ដូស​រួចហើយ សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​។ វ៉ាក់សាំង​កូវី​ដ​១៩ ដែល​កំពុង​ទទួលបាន ហើយ​កំពុង​ដំណើរការ​ជូន​ប្រជាពលរដ្ឋ​នេះ គឺ​ភាគច្រើន​បំផុត​ជា​របស់​ប្រទេស​ចិន​។​

​វត្តមាន​វ៉ាក់សាំង​របស់​ចិន​លើ​ទឹកដី​កម្ពុជា ត្រូវបាន​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​លើកឡើង​ថា កើត​មាន​ក្រោម​ចំណង​ទំនាក់ទំនង​ល្អ និង​ស្អិតល្មួត​រវាង​កម្ពុជា និង​ចិត្ត ហើយ​ជា​ស្មារតី​រួមគ្នា​ដ៏​មុតមាំ​មួយ​រវាង​ប្រទេស​ទាំង​ពីរ​ក្នុងការ​យកឈ្នះ​លើ​ជំងឺ​កូវី​ដ​១៩​។​

​រដ្ឋាភិបាល​ចិន ធ្លាប់បាន​ប្រកាស​បង្ហាញ​នូវ​ជំហរ​មុតមាំ​របស់​ខ្លួន​ជួយ​កម្ពុជា​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​១៩​នេះ រហូត​ទទួលបាន​ជោគជ័យ​។ លោក វ៉ាង វិន​ធាន ឯកអគ្គរដ្ឋទូត​ចិន ធ្លាប់​បាន​គូសបញ្ជាក់ថា ចិន និង​កម្ពុជា​ជា​បងប្អូន​ល្អ​នឹង​គ្នា ដែល​ប្រៀប​ដូច​ដៃ និង​ជើង គឺជា​មិត្ត​ល្អ​នឹង​គ្នា ដែល​តែង​ជួយ​គ្នា​ទៅវិញទៅមក​។ ដរាបណា​ជំងឺ​កូ​វីដ​នៅក្នុង​ប្រទេស​កម្ពុជា​មិន​ទាន់​បញ្ចប់ ការផ្តល់​ជំនួយ​របស់​ចិន​មកកាន់​ប្រទេស​កម្ពុជា​ក៏​មិន​អាច​បញ្ឈប់​បានឡើយ​។ ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​វីរុស​កូវី​ដ ប្រជាជន​ចិន​បន្ត​គាំទ្រ​ជា​មួយ​ប្រជាជន​កម្ពុជា​ជានិច្ច​។​

​ប្រជាពលរដ្ឋ​កម្ពុជា និង​ជនបរទេស​នៅ​កម្ពុជា​ផង សរុប​ជាង ២.២​លាន​នាក់​ហើយ បាន​ចាក់​វ៉ាក់សាំង​រួចរាល់​។ កម្ពុជា បាន​ក្លាយជា​ប្រទេស​ជាប់​ចំណាត់ថ្នាក់​លេខ​២ នៅក្នុង​អាស៊ាន ដែល​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​បាន​ច្រើន​។​

​ប្រជាពលរដ្ឋ​បាន​ជ្រូត​ជ្រាប​ច្បាប់​ពី​គុណ​តម្លៃ​វ៉ាក់សាំង​ក្នុង​ការការពារ​សុខភាព​របស់​ពួកគេ​ពី​ជំងឺ​កូវី​ដ​១៩​។ ពួកគេ​បាន​បង្ហាញ​ការដឹងគុណ និង​អរគុណ​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេជោ ហ៊ុន សែន ជា​ប្រមុខ​បាន​ស្វះស្វែង​រក​វ៉ាក់សាំង​មកចាក់​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​។​

​សូមបញ្ជាក់​ថា វ៉ាក់សាំង​ដែល​កម្ពុជា​ទទួល​បាន​រួម​មាន​៖ សាំង​ស៊ីណូ​ហ្វាម​ជំនួយ​របស់​ចិន ១.៧​លាន​ដូស​, វ៉ាក់សាំង​អា​ស្ត្រា​ហ្សេ​នីកា ជំនួយ​របស់​ខូ​វ៉ា​ក់ ៣២៤,០០០​ដូស និង​វ៉ាក់សាំង​ស៊ីណូ​វ៉ាក់ ទិញ​ពី​ចិន ៤​លាន​ដូស​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com