ទាន់ហេតុការណ៍
​សមាជិក​រដ្ឋសភា​ជប៉ុន​៖ ក្រុមហ៊ុន​ជប៉ុន​ជាច្រើន បន្ថែមទៀត ចាប់អារម្មណ៍​ក្នុង​ការស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ - ការបង្កើត​ការងារ ជា​អាទិភាព​ធំ​របស់​រាជរដ្ឋាភិបាល ដោយ​បាន​ដាក់​ចេញ​យ៉ាង​ច្បាស់​ថា ការជំរុញ​កំណើន​សេដ្ឋកិច្ច​តាមរយៈ​ការបង្កើន​ការងារ​ដែល​ផ្តល់​កម្លាំង​ពលកម្ម​ដល់​ប្រជាពលរដ្ឋ ដោយ​ពង្រីក ទាំង​បរិមាណ និង​គុណភាព​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាតឱ្យ​លោក​បណ្ឌិត បាក់ អុក​ស៊ូ​(Ock Soo Park) ស្ថាបនិក​អង្គការ​សម្ព័ន្ធ​យុវជន​អន្តរជាតិ (IYF) ចូលជួប​សម្ដែង​ការគួរសម​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម និ​ស៊ិ​មឹរ៉ា យ៉ា​សឹ​តុស៊ិ (Nishimura Yasutoshi) ចូលជួប​សម្ដែង​ការគួរសម​ - ក្រុមហ៊ុន ADATA Technology Co., Ltd., ចាប់អារម្មណ៍​វិនិយោគ​លើ​វិស័យ​បច្ចេកវិទ្យា នៅ​កម្ពុជា - ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ ជាមួយ​ឯកឧត្តម PHAM Minh Chinh នាយករដ្ឋមន្ត្រី​វៀតណាម​ - ​សម្តេច​តេជោ ហ៊ុន សែន ជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម តូ ឡឹម អគ្គលេខា​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម​ - សម្តេច​តេជោ ហ៊ុន សែន ជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ជិន ថាញ់​មិន ប្រធានរដ្ឋសភា​វៀតណាម​ - ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា អញ្ជើញ​សំណេះសំណាល និង​ផ្ដល់​ការណែនាំ​ទៅ​កាន់​សិក្ខាកាម​មន្ត្រី​ក្រសួង​មហាផ្ទៃ ដែល​កំពុង​សិក្សា​នៅ​ភាគខាងត្បូង នៃ​ប្រទេស​វៀតណាម - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ជួប​ថ្នាក់ដឹកនាំ​សាលា​នគរបាល​ប្រជាជន ភាគ​ខាងត្បូង​ប្រទេស​វៀតណាម​
0

​គណៈកម្មការ​ចម្រុះ​ចុះ​ពិនិត្យ​ទីតាំង​ក្រុមហ៊ុន​ក្រឡុក​ស៊ីម៉ងត៍ ស៊ី ផិក ខេ​ម​បូឌា ក្រោយ​មាន​ប្រជាពលរដ្ឋ​ផ្ញើ​សារ​ទៅ​ក្រសួងមហាផ្ទៃ​

​គណៈកម្មការ​ចម្រុះ​ចុះ​ពិនិត្យ​ទីតាំង​ក្រុមហ៊ុន​ក្រឡុក​ស៊ីម៉ងត៍ ស៊ី ផិក ខេ​ម​បូឌា ក្រោយ​មាន​ប្រជាពលរដ្ឋ​ផ្ញើ​សារ​ទៅ​ក្រសួងមហាផ្ទៃ​

​សៀមរាប ៖ ក្រោយ​ទទួលបាន​នូវ​លិខិត​របស់​ក្រសួងមហាផ្ទៃ ស្តីពី​ករណី​ប្រជាពលរដ្ឋ​បាន ផ្ញើ​សារ​ចូល​គេហទំព័រ​ហ្វេ​សប៊ុក​របស់ សម្តេច​ក្រឡាហោម ដោយ​លើកឡើង​ថា រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍ ឈ្មោះ ស៊ីផិក បាន​បង្ហូរទឹក​ស៊ីម៉ង់ត៍​ពី​ក្នុង​ឡាន​ទៅ​លើ​ថ្នល់ និង​រថយន្ត​ផ្សេងទៀត​បើកបរ​ល្បឿន​លឿន​ធ្វើឱ្យ​ដី​ហ៊ុយ​ទៅ លើ​ផ្ទះ​របស់​ប្រជាពលរដ្ឋ និង​ពុំ​ដែល​ស្រោច​ទឹក​ឡើយ​។

​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ លោក ពិន ប្រាកដ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​០៧ ខែមិថុនា ឆ្នាំ​២០២១​នេះ បាន​ដឹកនាំ​គណៈកម្មការ​ចម្រុះ ចុះទៅពិនិត្យ ទីតាំង​ក្រុមហ៊ុន​លាយ​ស៊ីម៉ង់ត៍ ស៊ី ផិក ស្ថិតនៅ​ភូមិ​កសិកម្ម សង្កាត់​ស្រ​ង៉ែ ក្រុង​សៀមរាប ខេត្តសៀមរាប​។

​បន្ទាប់ពី​បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​ក្រុមហ៊ុន​នេះ​រួច មន្ត្រី​ជំនាញ​នៃ​គណៈកម្មការ​ចម្រុះ​នេះ បាន​ណែនាំ​ឱ្យ​ម្ចាស់​ទីតាំង​បំពេញបន្ថែម​នូវ​បទ​ក​ដ្ឋា​ន​កិតិ​យុត្តិ​មួយចំនួន​ដែល​ខ្វះ​ជា​ពិសេស​ពាក់ព័ន្ធ​និង​បញ្ហា​បរិស្ថាន​នៅ​ក្នុង​បរិវេណ​នៃ​ក្រុមហ៊ុន​នេះ ជាពិសេស​ការបញ្ចេញ​ការ​សំណល់​បេតុង ដើម្បី​ជៀសវាង​មាន​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ឬ​ទីសាធារណៈ​។

​លោក តាន់ សុភ័ក្ត្រ អ្នកគ្រប់គ្រង របស់​ក្រុមហ៊ុន ស៊ីផិក ខេ​ម​បូឌា បានឱ្យដឹងថា ក្រុមហ៊ុន របស់លោក មាន​ច្បាប់​លិខិតបទដ្ឋាន​គ្រប់គ្រាន់ ទាំង​ច្បាប់​អនុញ្ញាត​ធ្វើ​អាជីវកម្ម ប៉ាតង់ និង ច្បាប់​ទីតាំង​។ លោក​ក៏​បាន​ឱ្យដឹងទៀតថា ចំពោះ​ករណី​ទឹក​ហូរ​ចេញពី​ការដ្ឋាន​ទៅ​កាត់​ផ្លូវ​នោះ​គឺ​ពុំ​មាន​ឡើយ​នាពេល​បច្ចុប្បន្ន​នេះ ដោយ​ក្រុមហ៊ុន​បាន រៀបចំ​អាង​ចំនួន​ពីរ ដើម្បី​តំកល់​ទឹក​យក​មក​បម្រើកា​រលាយ​បេតុង ហើយ​ចំពោះ​កាក​បេតុង ដែល​សេសសល់​នៅ​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍ ក៏​មិន​បាន​ធ្វើ​ការចាក់​បាញ់​លាង​ចោល​ខាងក្រៅ​ឡើយ ដោយ​មាន​អាង​មួយ​សម្រាប់​ការលាង​សម្អាត នឹង​ផ្ទុក​កាកសំណល់​ទាំងនោះ ។

​លោក​បន្ត​ទៀត​ថា ក្នុង​ពេល​កន្លងមក​ក្រុមហ៊ុន ក៏​បាន​ធ្វើ​ផ្លូវ​ចាក់​បេតុង ក្នុងភូមិ​កសិកម្ម​នេះ ដើម្បី​កុំឱ្យ​មាន​ដី​ហ៊ុយ​ក្នុងភូមិ ធ្វើឲ្យ​ប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ​។ ម្យ៉ាងទៀត​ក្នុង​រយៈពេល​០៦​ខែ​មកនេះ ដោយ​ក្រុង​សៀមរាប មាន​ការស្ថាបនា​ផ្លូវ​៣៨​ខ្សែ ដែល​បាន​ធ្វើឱ្យ​មាន​ដី​ហ៊ុយ ។​

​ចំពោះ​ការបើកបរ​ក្រុមហ៊ុន​ក៏​បាន​ធ្វើ​ការកំណត់​ល្បឿន ចំពោះ​អ្នកបើកបរ ដើម្បី​បញ្ជៀ​ស​នូវ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅតាម​ដងផ្លូវ​សាធារណៈ ដោយ​បាន​បំពាក់​ឧបករណ៍​វាស់​ល្បឿន​ផង ដែរ​។ ហើយ​ចំពោះ​ចំណុច​ខ្វះខាត​ដែល​គណៈកម្មការ​ចម្រុះ​បាន​ណែនាំ​លោក​និង​ធ្វើ​ការកែសម្រួល​និង​បំពេញបន្ថែម​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com