ទាន់ហេតុការណ៍
​សមាជិក​រដ្ឋសភា​ជប៉ុន​៖ ក្រុមហ៊ុន​ជប៉ុន​ជាច្រើន បន្ថែមទៀត ចាប់អារម្មណ៍​ក្នុង​ការស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ - ការបង្កើត​ការងារ ជា​អាទិភាព​ធំ​របស់​រាជរដ្ឋាភិបាល ដោយ​បាន​ដាក់​ចេញ​យ៉ាង​ច្បាស់​ថា ការជំរុញ​កំណើន​សេដ្ឋកិច្ច​តាមរយៈ​ការបង្កើន​ការងារ​ដែល​ផ្តល់​កម្លាំង​ពលកម្ម​ដល់​ប្រជាពលរដ្ឋ ដោយ​ពង្រីក ទាំង​បរិមាណ និង​គុណភាព​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាតឱ្យ​លោក​បណ្ឌិត បាក់ អុក​ស៊ូ​(Ock Soo Park) ស្ថាបនិក​អង្គការ​សម្ព័ន្ធ​យុវជន​អន្តរជាតិ (IYF) ចូលជួប​សម្ដែង​ការគួរសម​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម និ​ស៊ិ​មឹរ៉ា យ៉ា​សឹ​តុស៊ិ (Nishimura Yasutoshi) ចូលជួប​សម្ដែង​ការគួរសម​ - ក្រុមហ៊ុន ADATA Technology Co., Ltd., ចាប់អារម្មណ៍​វិនិយោគ​លើ​វិស័យ​បច្ចេកវិទ្យា នៅ​កម្ពុជា - ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ ជាមួយ​ឯកឧត្តម PHAM Minh Chinh នាយករដ្ឋមន្ត្រី​វៀតណាម​ - ​សម្តេច​តេជោ ហ៊ុន សែន ជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម តូ ឡឹម អគ្គលេខា​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម​ - សម្តេច​តេជោ ហ៊ុន សែន ជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ជិន ថាញ់​មិន ប្រធានរដ្ឋសភា​វៀតណាម​ - ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា អញ្ជើញ​សំណេះសំណាល និង​ផ្ដល់​ការណែនាំ​ទៅ​កាន់​សិក្ខាកាម​មន្ត្រី​ក្រសួង​មហាផ្ទៃ ដែល​កំពុង​សិក្សា​នៅ​ភាគខាងត្បូង នៃ​ប្រទេស​វៀតណាម - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ជួប​ថ្នាក់ដឹកនាំ​សាលា​នគរបាល​ប្រជាជន ភាគ​ខាងត្បូង​ប្រទេស​វៀតណាម​
0

ពល​រដ្ន​រឹះ​គន់​ថា​ព្រៃ​លិច​ទឹក​តំបន់​៣​រលាយ​ហិច​ហោច​ក្នុងពេល លោក កង​ស៊ី​ជឿន​ឡើង​ធ្វើ​ជា​មេឃុំ និង លោក​លាប ធាង ធ្វើ​ជា​នាយ​សង្កាត់រដ្ឋបាល​ជលផល

ពល​រដ្ន​រឹះ​គន់​ថា​ព្រៃ​លិច​ទឹក​តំបន់​៣​រលាយ​ហិច​ហោច​ក្នុងពេល លោក កង​ស៊ី​ជឿន​ឡើង​ធ្វើ​ជា​មេឃុំ និង លោក​លាប ធាង ធ្វើ​ជា​នាយ​សង្កាត់រដ្ឋបាល​ជលផល

សៀមរាប ៖ ដីព្រៃ​លិច​ទឹក​រាប់សិប​ហិច​តា​ត្រូវបាន​ឈ្មួញ​ឈូសឆាយ​បំផ្លាញ​យក​ដី​លក់​ជា​ហូរហែរ​ដោយ​មាន​ការឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ធ្វើអោយ​ព្រៃ​លិច​ទឹក​តំបន់​៣ ក្នុង​ឃុំ អណ្លង​សំណរ ស្រុក​ជីក្រែង ខេត្ត​សៀមរាប​រលាយ​ហិច​ហោច​រាងរាល់ឆ្នាំ​។​

ប្រភព​ព័ត៏មាន​ពី​ប្រជាពលរដ្ន​និង​អ្នក​ឃ្លាំ​មើល​បទល្មើស​ឈូសឆាយ​ដី​ព្រៃ​លិច​ទឹក​បាន​អោយដឹងថា កាល​លោក សេង យ​ន ធ្វើ​ជា​មេឃុំ​អណ្លង់​សំណរ ព្រៃ​លិច​ទឹក​ត្រូវ​បាន​ថែរក្សា​បាន​ទាំងអស់ តែ​ចាប់​តាំងពី លោក កង ស៊ី​ជឿន ឡើង​ធ្វើ​ជា​មេឃុំ ក្នុង​ឆ្នាំ​២០២១ និង​លោក លាប ធាង មក​កាន់​តំណែង​នាយ​សង្កាត់​ជលផល​អណ្លង​សំណរ បែរជា​មាន​ការឃុបឃិត​គ្នា​បំផ្លាញ បើកដៃ​អោយ​ឈ្មួញ​ឈូសឆាយ​ព្រៃ​លិច​ទឹក​តំបន់​៣ ត្រង់ចំនុច ខាងលិច​មាត់​អូរ​ធំ អូរ​កេះ អូរ​ក្រាយ ជាប់​និង​ព្រំប្រទល់​លោក ជុំ​ភាព នាយ​សង្កាត់​រដ្ឋបាល​ជ​ល​ផល ខាងកើត​ឃុំ​ល្វែង​ឬ​ស្សី ជា​បន្ដបន្ទាប់​ស្ទើរតែ​រលាយ​អស់ ដោយសារ​តែ​បាន​ផលប្រយោជន៍​រាងខ្លួន​។​

​កក្តា​ទាំងនេះ​ធ្វើអោយ​ពល​រដ្ន​កើត​ទុក​មិន​សុខចិត្ត​ដោយសារតែ​ពួកគាត់​មិន​អាច​ភ្ជួរ​រា​ស់បាន តែ​បើ​អ្នក​មាន​លុយ​មាន​អំណាច​វិញ​ធ្វើ​បាន​ដោយ​សេរី​គ្មាន​អាជ្ញាធរ ឬ​មន្ដ្រី​ជំនាញ​ណា​ហាម​ឃាត​ឡើយ​។​

​លោក កង ស៊ី​ជឿន មេឃុំ​អណ្លង​សំណរ បាន​ឆ្លើយបំភ្លឺ ធ្វើ​ដូច​មិនដឹង​មិន​ឃើញ​មិន​ចង់​ទទួលខុសត្រូវ ទោះបី​លោក​មេឃុំ​ទទួលស្គាល់​ដី​ខាងលិច​អូរ​ធំ​នោះ​ពិត​ជា​ក្នុង​ឃុំ​អណ្លង់​សំណរ​ក៏ដោយ តែ​លោក​បែរជា​សួរ​មក​វិញ​ថា​ដីព្រៃ​នៅ​ចំនុច​ត្រង់​ណា ចំងាយ​ណា​?​ដែល​គេ​ឈូសឆាយ​នោះ​?​ការឆ្លើយ​បែបនេះ​ធ្វើ​ពល​រដ្ន​រស់នៅ​តំបន់​នោះ​ថ្លែង​ថា​ទោះបី​លោក កង ស៊ី​ជឿន មេឃុំ​អណ្លង​សំណរ និង​លោក លាប ធាង នាយ​សង្កាត់​ជលផល​អណ្លង​សំណរ ខំ​បិតបាំង​អំពើ​ឃុបឃិត​គ្នា​បំផ្លាញ​ដីព្រៃ​លិច​ទឹក​នៅ​តំបន់​ខាងលើ​ក៏​លាក់​មិន​ជិត​ដែ​រដែរ ។​

​ចំណែក លោក លាប ធាង នាយ​សង្កាត់​ជលផល​អណ្លង់​សំណរ​យើង​មិនអាច​សុំ​ការបំភ្លឺ​បាន​ទេ​ដោយសារ​តេ​ទូ​ស័ព្ទ​ចូល​ច្រើនដង​តែ​លោក​មិន​ទទួល មិនដឹងថា​លោក​រវល់​ឬ​មិន​ចង់​បកស្រាយ​ជុំវិញ​ការ​រឹះ​គន់​ខាងលើនេះ​។​

​ដើម្បី​អោយមាន​ភាព​សុ​ក្រិត និង​មាន​ទ​ល្យា​ភាព​អង្គភាព​យើង​ស្វាគមន៍​ក្នុង​ការបំភ្លឺ​ពី​គ្រប់​អ្នកពាក់ព័ន្ធ​បន្ថែម​ទៀត​គ្រប់​ម៉ោង​ធ្វើការ ។​

​ពល​រដ្ន​ស្នើរ​អោយ លោក ទា គឹម​សុទ្ធ លោក ម៉ុង ប៊ុន​លីម ជាពិសេស លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប បើក​ការស៊ីបអង្កេត​អោយបាន​ឆាប​ដើម្បី​ការពារ​ព្រៃ​លិច​ទឹក​ដែល​នៅ​សែ​ស​សល់ និង​ចាត់វិធានការ​ច្បាប់​អោយ​មាន​ប្រសិទ្ធិភាព​កុំអោយ​ជនល្មើស​ឃុបឃិត​គ្នា​បំផ្លាញ​ដីព្រៃ​លិច​ទឹក​បន្ដទៀត​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com