ទាន់ហេតុការណ៍
ផ្លូវ​ថ្មើរជើង (Walk Street) ភ្នំពេញ បាន និង​កំពុង​ទទួល​បាន​ការចាប់​អារម្មណ៍​យ៉ាងខ្លាំង​ពី​ប្រជាពលរដ្ឋ ជាពិសេស ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​ - ឯកអគ្គរដ្ឋទូត​ហ្វាំង​ឡ​ង់​ថ្មី ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​ជ័យលាភី​ចំនួន ៤ ៤២៦​នាក់ (​នារី ៣ ៩២៤​នាក់​) នៅ​វិទ្យាស្ថាន​វ៉ាន់ដា - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ផ្តល់​ម៉ូតូ ចំនួន ២២​គ្រឿង ដល់​អាជ្ញាធរ​ភូមិ ក្រុមគ្រូពេទ្យ និង​គ្រូ​បង្រៀន នៅ​ភូមិ​ប៊ុនរ៉ានី​សែន​ជ័យ​ដំណាក់​ទ្រយឹង ឃុំ​ព្រ​ងិល ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់​ - រូបសំណាក​ធ្នូ​សទោង នឹង​ប្រតិស្ឋាន​លើ​ទឹកដី​ស្រុក​ស្ទោង​ក្នុងពេល​ឆាប់ៗ​នេះ​ - សម្តេច ម៉ែន សំអន កោត​ស​សើរ​ចំពោះ​ការចូលរួម​ចំណែក​របស់​សាខា​សមាគមនា​រី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ក្រសួង​ព័ត៌មាន​ក្នុង​ការងារ​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​កម្ពុជា​ - ក្រុមហ៊ុន​សាជីវកម្ម​ធនធានទឹក​កូរ៉េ (K-water) ស្វែងរក​ឱកាស​វិនិយោគ​ក្នុង​វិស័យ​គ្រប់គ្រង​ធនធានទឹក នៅ​កម្ពុជា​ - ពិធី​សំណេះសំណាល​និស្សិត​ជ័យលាភី​អាហារូបករណ៍ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត (​អ​.​ម​.​ត​) - ​អនុប្រធាន​ក្រុមហ៊ុន TotalEnergies ប្រចាំ​តំបន់​អូ​សេ​អា​នី និង​អាស៊ី​អាគ្នេយ៍​បាន​វាយតម្លៃ​ជា​វិជ្ជមាន​ចំពោះ​ស្ថានភាព​វិនិយោគ​នៅ​កម្ពុជា​ - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ណែនាំ​ការងារ​គន្លឹះ​ដើម្បី​ដោះស្រាយ​បញ្ហា​ចរាចរណ៍​ឆ្នាំ​២០២៥
0

កងទ័ព​អាវ​ស​នៃ​បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​បន្ដ បេសកកម្ម​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ដូសទី​២​លើ​ឃុំ​ចំនួន​៣​នៅ​ខេត្ត​សៀមរាប​

កងទ័ព​អាវ​ស​នៃ​បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​បន្ដ បេសកកម្ម​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ដូសទី​២​លើ​ឃុំ​ចំនួន​៣​នៅ​ខេត្ត​សៀមរាប​

កំពង់ធំ ៖ នៅ​ព្រឹក​ថ្ងៃ​សុក្រ ១៣​រោច ខែ​ទុតិយាសាធ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​០៦ ខែ​សីហា ឆ្នាំ​២០២១ កងទ័ព​អាវ​ស នៃ​បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ចំនួន ៥៧​នាក់ បាន​បន្ត​ចេញ ដំណើរ​ទៅកាន់​សមរភូមិ​ប្រយុទ្ធប្រឆាំង​ជាមួយ​ខ្មាំង មេរោគ កូវី​ដ -១៩ ក្នុង​បេសកកម្ម​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ដូសទី​២ ចំនួន​ជាង ១៤.០០០​នាក់ នៅ​បី ឃុំ ក្នុង​ខេត្ត​សៀមរាប ។

​ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​បាន សំណេះសំណាល និង​ប្រគល់​បរិក្ខា​ពេទ្យ​សម្រាប់​ការពារ ទប់ស្កាត់​ការឆ្លង​មេ​រោគកូ​វីដ​- ១៩​និង​គ្រឿងឧបភោគ​បរិភោគ ព្រមទាំង ថវិកា សម្រាប់​ដោះស្រាយ ជីវភាព ហូបចុក​ប្រចាំថ្ងៃ​ជូន​ក្រុមគ្រូពេទ្យ​ផង ដែរ ។​

​លោក​ឧត្តមសេនីយ៍ទោ សោម ស៊ុន បាន​មានប្រសាសន៍ថា ឃុំ​ដែល​បាន​ចាក់​វ៉ាក់សាំង​ដូសទី​២​មាន ឃុំ​ត្រពាំង​ធំ និង ឃុំ​មាន​ជ័យ ក្នុង​ស្រុក​ប្រាសាទបាគង រួចរាល់​និង​បន្ដ​ទៅ​ចាក់​វ៉ាក់សាំង​ដូសទី​២​នៅ​ឃុំ​ខ្វាវ ស្រុក​ជីក្រែង​បន្ដទៀត ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com