ទាន់ហេតុការណ៍
សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ អគ្គលេខាធិការ​អាស៊ាន - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ជំរុញ​ឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ បន្ត​ផ្តល់​សេវាសាធារណៈ និង​ដោះស្រាយ​បញ្ហា​ប្រឈម ជូន​ពលរដ្ឋ ប្រកបដោយ​ប្រសិទ្ធភាព​ - ​សមាជិក​រដ្ឋសភា​ជប៉ុន​៖ ក្រុមហ៊ុន​ជប៉ុន​ជាច្រើន បន្ថែមទៀត ចាប់អារម្មណ៍​ក្នុង​ការស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ - ការបង្កើត​ការងារ ជា​អាទិភាព​ធំ​របស់​រាជរដ្ឋាភិបាល ដោយ​បាន​ដាក់​ចេញ​យ៉ាង​ច្បាស់​ថា ការជំរុញ​កំណើន​សេដ្ឋកិច្ច​តាមរយៈ​ការបង្កើន​ការងារ​ដែល​ផ្តល់​កម្លាំង​ពលកម្ម​ដល់​ប្រជាពលរដ្ឋ ដោយ​ពង្រីក ទាំង​បរិមាណ និង​គុណភាព​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាតឱ្យ​លោក​បណ្ឌិត បាក់ អុក​ស៊ូ​(Ock Soo Park) ស្ថាបនិក​អង្គការ​សម្ព័ន្ធ​យុវជន​អន្តរជាតិ (IYF) ចូលជួប​សម្ដែង​ការគួរសម​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម និ​ស៊ិ​មឹរ៉ា យ៉ា​សឹ​តុស៊ិ (Nishimura Yasutoshi) ចូលជួប​សម្ដែង​ការគួរសម​ - ក្រុមហ៊ុន ADATA Technology Co., Ltd., ចាប់អារម្មណ៍​វិនិយោគ​លើ​វិស័យ​បច្ចេកវិទ្យា នៅ​កម្ពុជា - ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ ជាមួយ​ឯកឧត្តម PHAM Minh Chinh នាយករដ្ឋមន្ត្រី​វៀតណាម​ - ​សម្តេច​តេជោ ហ៊ុន សែន ជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម តូ ឡឹម អគ្គលេខា​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម​ - សម្តេច​តេជោ ហ៊ុន សែន ជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ជិន ថាញ់​មិន ប្រធានរដ្ឋសភា​វៀតណាម​
0

​លោក ស៊ិន វី​រះ ព្រះរាជអាជ្ញា​ខេត្តកំពង់ធំ​នឹង​ប្រគល់​ត្រាក់ទ័រ​ជូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​ប្រាសាទ​បល្ល័ង្គ​វិញ​អោយទាន់​រដូវ​ធ្វើស្រែ​

​លោក ស៊ិន វី​រះ ព្រះរាជអាជ្ញា​ខេត្តកំពង់ធំ​នឹង​ប្រគល់​ត្រាក់ទ័រ​ជូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​ប្រាសាទ​បល្ល័ង្គ​វិញ​អោយទាន់​រដូវ​ធ្វើស្រែ​

ខេត្ត​កំពង់ធំ​៖ ក្រោយពី​មាន​ជម្លោះ​ដ៏​ចម្រូងចម្រាស់​រវាង​ពលរដ្ឋ ជាមួយ​សមត្ថកិច្ច រឿង​ចាប់​ត្រាក់ទ័រ នៅ​ស្រុក​ប្រាសាទ​បល្ល័ង្គ​រួចមក ទីបំផុត ត្រូវបាន​លោក ស៊ិន វិរះ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ​បាន​បញ្ជាក់​អោយ​ពល​រដ្ន​ដឹងថា សូមឱ្យ​ប្រជាពលរដ្ឋ​ដាក់​ពាក្យ​ស្នើសុំ​នៅ​សាលាដំបូង​ខេត្តកំពង់ធំ​ដើម្បី​យក​ត្រាក់ទ័រ​យក​ទៅ​វិញ​ដើម្បី​អោយ​ទាន់​រដូវ​ធ្វើស្រែ ហើយ​លោក​នឹង​សម្របសម្រួល​ប្រគល់​ត្រាក់ទ័រ​ជូន​ប្រជាពលរដ្ឋ​វិញ ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ​។​

​លោក ស៊ិន វី​រះ​នា​ព្រឹក​ថ្ងៃ ទី​០៦ ខែ​សីហា ឆ្នាំ​២០២១​នេះ​បាន​ឆ្លើយតប​នូវ​សំនួរ​សួរថា តើ​ត្រាក់ទ័រ​ដែល​បាន​ចាប់​នៅ​ស្រុក​ប្រាសាទ​បល្ល័ង្គ​នោះ និង​ប្រគល់​អោយ​ពល​រដ្ន​វិញ​នៅ​ថ្ងៃ​ណា​? លោក​ក៏​បាន​ឆ្លើយតប​តាម​ប្រព័ន្ធ​តេ​លេក្រា​ម​ថា នៅ​ថ្ងៃ​ច័ន្ទ ខាងមុខនេះ លោក​និង​ពិនិត្យ​សំណុំរឿង​សិន​។​

​ប្រសាសន៍​របស់​លោក ស៊ិន វិរះ បាន​លើក​ឡើង​បន្ទាប់ពី​ប្រជាពលរដ្ឋ​ទទួច​ស្នើរសុំ​ត្រាក់ទ័រ​ចំនួន ២​គ្រឿង ដែល​សមត្ថកិច្ច​ចាប់​យក​ទៅ​ទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ធំ កាលពី​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២១ កន្លងទៅ ដោយ​សមត្ថកិច្ច​ចោទប្រកាន់ថា ប្រជាពលរដ្ឋ​ឈូស​ដីព្រៃ​គម្រប​ព្រៃឈើ នៅ​មូលដ្ឋាន​ភូមិ​តា​មុំ ឃុំ​ដូង ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្ត​កំពង់ធំ​។​

​លោក ស៊ិន វិរះ បាន​បញ្ជាក់ទៀតថា ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពង់ធំ ក៏​នឹង​បន្ត​សួរនាំ​ភាគី​ពាក់ព័ន្ធ​បន្ថែមទៀត​អំពី​ការ​រឹបអូស​ត្រាក់ទ័រ​របស់​ប្រជាពលរដ្ឋ និង​ករណី​ជំរិត​ទារ​ប្រាក់​ជាដើម​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com