ទាន់ហេតុការណ៍
កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ - កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី - ​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​ - ប្រធានព្រឹទ្ធសភា​ជប៉ុន កោតសរសើរ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា
0

លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ​ព្រមាន​ធ្ងន់ៗ​ថា​និង​ចាត់វិធានការ​លើ​អ្នក​នេសាទ​ខុសច្បាប់ តែ​មិន​ហ៊ាន​ប្រមាន​មន្ដ្រី​ក្រោម​ឃ្លៀក​ដែល​បើកដៃ​អោយ​មាន​បទល្មើស​នោះ​ទេ​

លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ​ព្រមាន​ធ្ងន់ៗ​ថា​និង​ចាត់វិធានការ​លើ​អ្នក​នេសាទ​ខុសច្បាប់ តែ​មិន​ហ៊ាន​ប្រមាន​មន្ដ្រី​ក្រោម​ឃ្លៀក​ដែល​បើកដៃ​អោយ​មាន​បទល្មើស​នោះ​ទេ​

​កំពង់ធំ ៖ លោក ប៉ែន វណ្ណា​រិទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​កំពង់ធំ​និង​ជា ប្រធាន​សមាគម​ចលនា​យុវជន​កម្ពុជា (​ក​១៥៧) សាខា​ខេត្ត​កំពង់ធំ បាន​ប្រមាន​ធ្ងន់ៗ​នៅ​ថ្ងៃ​ទី​០៤ ខែ​កញ្ញា ឆ្នាំ​២០២១​ថា ប្រសិន​ជា​មាន​ជនខិលខូច​នៅតែ​បន្ត​លួច​ប្រមូល​ផល​នេសាទ​ទៀត យើង​នឹង​ចាត់ការ​នូវ​វិធានក្តៅ ដោយ​ចាប់​បញ្ជូន​មក​តុលាការ​តាម​ច្បាប់​ជា​ធរមាន តែ​មិន​ហ៊ាន​ប្រមាន​មន្ដ្រី​ក្រោម​ឃ្លៀក​ដែល​បើកដៃ​អោយ​មាន​បទល្មើស​នោះ​ទេ​។​

​ជាក់ស្តែង​ថ្មីៗ​នេះ​កម្លាំង​ជំនាញ​បាន​ចុះ​ប្រតិបត្តិ​ការណ៍​បង្ក្រាប់ និង​ធ្វើ​ការអបរំ​ព្រមទាំង​ផ្សព្វផ្សាយ​ថែមទៀត​ដល់​ប្រជា​នេសាទ​ក្នុង​រដូវ​បិត​នេសាទ ដោយ​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​អាច​ប្រើប្រាស់​ឧបករណ៍​នេសាទ​លក្ខណៈ​គ្រួសារ​! តែ​ចំពោះ​សម្រាប់​ឧបករណ៍​មោង​អាច​ធ្វើការ​នេសាទ​បាន​តែ​ប្រវែង​១០០​ម៉ែត្រ​ប៉ុណ្ណោះ​។​ដោយឡែក​ឧបករណ៍​ដូចជា អួន ម៉ាញ់ ចៃ​រ៉ា ជន សាប នាម និង​ឈ្នុក ហាម​មិន​អោយ​ប្រើ​ក្នុង​រដូវ​បិទ​នេសាទ​ឡើយ​។​សង្ឃឹមថា សាធារណជន​និង​អ្នកនេសាទ​ទាំងអស់​នឹង​អនុវត្តតាម​សេចក្ដីជូនដំណឹង​នេះ ដើម្បី​ចូលរួម​ចំណែក​ថែរក្សា​និង​ការពារ​ធនធាន​ជលផល​ឲ្យបាន​គង់វង្ស​។​

​លោក ប៉ែន វណ្ណា​រិទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ធំ​បានបញ្ជាក់​ថា យោង​លិខិត​បញ្ជា​បេសកម្ម លេខ​១៣១៤ មកសិ​.​ខ​លបប ចុះ​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២១ សង្កាត់​រដ្ឋបាល​ជលផល​កំពង់ស្វាយ​ក្រោម សហការ​ជាមួយ ផ្នែក​រដ្ឋបាល​ជលផល​ផាត់​សណ្តា​យ ក្រុមអធិការកិច្ច​រដ្ឋ​បាល​ជលផល និង​អធិការដ្ឋាន​រដ្ឋបាល​ជ​ល​ផល​ខាងជើង​បឹង​ទន្លេសាប ចុះ​ទប់ស្កាត់ បង្ក្រាប​បទល្មើស​ជលផល នៅ​ចំណុច​ចាប់ពី​ជ្រោយ​វែង ដល់​ជ្រោយ​តា​សោម ឃុំ​ផាត់​សណ្តា​យ ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ ទទួលបាន​លទ្ធផល​ដូចខាងក្រោម​៖ បាន​រុះរើ​បំផ្លាញចោល​ឧបករណ៍​នេសាទរ​បាំងសាច់​អួន នៅនឹងកន្លែង​រួម​មាន (​បង្ករ​សំណុំរឿង​ដោយ​រដ្ឋបាល​ជលផល​) – របាំង​សាច់​អួន ចំនួន ០៦ របាំង ប្រវែង ១៨០០​ម៉ែត្រ – ឡុក ចំនួន ១២ គ្រឿង – លូ ចំនួន ១២ មាត់ – បង្គោល ចំនួន ៥០០ ដើម – លែង​ត្រី ចំនួន ៣០ គ​.​គ្រ -​កម្លាំង​សរុប ចំនួន ២៤ នាក់​- កាណូត ចំនួន ០៥ គ្រឿង ៕

​មហាជន​រងចាំ​មើលថា តើ​មន្ដ្រី​ជលផល​ណាខ្លះ​ហ៊ាន​ប្រព្រឹត្ត​បើកដៃ​អោយ​ក្រុម​បំផ្លាញ​ធនធាន​មច្ឆា​ជាតិ​ខុសពី​សេចក្ដីជូនដំណឹង​របស់​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខ​ប្រមាញ​និង​នេសាទ ខេត្ត​កំពង់ធំ និង​រង​ចាំ​មើល​តើ​លោក​ប្រធាន​មន្ទីរ​កសិកម្ម​មាន​ចំណាត់ការ​លើ​មន្ដ្រី​គ្រាប់​ល្ពៅ​ដែល​តែងតែ​ធ្វើ​របាយការណ៍​កុហក ភូតភរ​ទាំងនោះ​! តើ​មាន​ប្រសិទ្ធិភាព​ប៉ុណ្ណា​?៕​


Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com