ខេត្តកំពង់ធំ ៖ នៅសាលាខេត្តកំពង់ធំ នាល្ងាចថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បើកកិច្ចប្រជុំជំនួបពិភាក្សាការងារ អំពីស្ថានភាពការរីករាលដាលនៃជំងឺកូវីដ ១៩ ក្នុងខេត្តកំពង់ធំ ជាមួយលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មកាចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងលោកជំទាវវេជ្ជបណ្ឌិត លី អៃលេន (LI Ailan) តំណាងអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជា ។