ទាន់ហេតុការណ៍
កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ - កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី - ​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​ - ប្រធានព្រឹទ្ធសភា​ជប៉ុន កោតសរសើរ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា
0

រោង​សិប្បកម្ម​កែច្នៃ​អត់​ច្បាប់​ជា​ច្រើន​កន្លែង ស្ថិត​នៅ​ចំណុច ភូមិ​ត្រពាំង​ប្រាសាទ ដែល​គេ​សង្ស័យថា​មានការ​បើកភ្លើង​ខៀវ​ពី​អាជ្ញាធរ​និង​មន្ដ្រី​ជំនាញ​

រោង​សិប្បកម្ម​កែច្នៃ​អត់​ច្បាប់​ជា​ច្រើន​កន្លែង ស្ថិត​នៅ​ចំណុច ភូមិ​ត្រពាំង​ប្រាសាទ ដែល​គេ​សង្ស័យថា​មានការ​បើកភ្លើង​ខៀវ​ពី​អាជ្ញាធរ​និង​មន្ដ្រី​ជំនាញ​

​ខេត្ត​ឧត្តរមានជ័យ​ ៖ រោង​សិប្បកម្ម​កែច្នៃ ជាច្រើន​កន្លែង ដែល​គេ​សង្ស័យថា អត់​ច្បាប់​នៅក្នុង​ភូមិ ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ កំពុងតែ​ធ្វើ​សកម្មភាព​ជា​រៀងរាល់ថ្ងៃ តែ​មិន​ដែល​ឃើញ​មាន​អស់លោក​អាជ្ញាធរ និង​មន្ដ្រី​ជំនាញ​ទាំងនោះ​ធ្វើ​ការចុះ​បង្ក្រាប​សោះឡើយ គេ​សង្ស័យថា​មានការ​បើកភ្លើង​ខៀវ​ពី​អាជ្ញាធរ​មន្ដ្រី​ជំនាញ​ពាក់ព័ន្ធ​។​

​បើ​យោង​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ថា ជា​ខ្សែស្រលាយ​របស់​មេព្រៃ​ទាំងនោះ​ទើប​បានជា​អស់លោក​មិន​ដែល​ចុះបង្ក្រាប ម្ដងណា​ឡើយ ជាក់ស្តែង​នៅ​នៅ​ថ្ងៃ ច័ន្ទ ទី​០៦ ខែ​កញ្ញា ឆ្នាំ​២០២១ វេលា​ម៉ោង​១០ និង​៣០ នាទី​ថ្ងៃ ក្រុមការងារ​សារព័ត៌មាន​យើង​បាន​ចុះ​ទៅ​ថត​ផ្ដិត​យក​រូបភាព​នៅ​ទីកន្លែង​នោះ​ផ្ទាល់ ឃើញ​មាន ម៉ាស៊ីន​តាប​ជ្រៀក​ឈូសឈើ​តាប់​ដុំ​តូចធំ​ជាច្រើន​ម៉ែត្រ​គី​ប ឈើ​សន្លឹក​មុខកាត់​ធំៗ ជា​ច្រើន​សន្លឹក មាន​ជាង​កំពុង​ធ្វើ​ជា​ច្រើន​នាក់ លាន់​ឮ​សម្លេង​ទ្រហឹង​អឹងកង​ផ្អើល​ពេញ​ភូមិ ស្មើរ​តែ​បែក​ក្រដាសត្រចៀក បែក​ជា​អស់លោក មេព្រៃ និង​អស់លោក មន្ដ្រី​ជំនាញ​ទាំងនោះ​ធ្វើ​មិនដឹងមិនឮ​ទៅវិញ​។​

​ប្រជាពលរដ្ឋ​សម្ដែង​ការហួសចិត្ត​យ៉ាងខ្លាំង​ចំពោះ​លោក ជៀល សុផល នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្រុក​ត្រពាំង​ប្រាសាទ ដែល​មិន​មាន​ការបង្ក្រាប​ឬក៏​ទប់ស្កាត់​សិប្បកម្ម​កែច្នៃ​នោះឡើយ ពេល​នេះ​ប្រជាពលរដ្ឋ​សំណូមពរ​ដល់​មន្ដ្រី​ជំនាញ​ថ្នាក់ជាតិ​មេត្តា​ជួយ​ពិនិត្យ​និង​បង្ក្រាប​ផង​ទាន​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com