ទាន់ហេតុការណ៍
កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ - កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី - ​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​ - ប្រធានព្រឹទ្ធសភា​ជប៉ុន កោតសរសើរ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា
0

មន្ត្រី​ជំនាញ​នៃ​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប ចុះ​បាញ់​ថ្នាំ​សម្លាប់​មេរោគ ការពារ​ជំងឺ​សត្វពាហនៈ​

មន្ត្រី​ជំនាញ​នៃ​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប ចុះ​បាញ់​ថ្នាំ​សម្លាប់​មេរោគ ការពារ​ជំងឺ​សត្វពាហនៈ​

កាលពី​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០២១​ម្សិលមិញ​នេះ លោក ទា គឹម​សុទ្ឋ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​សៀមរាប បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ ចុះ​អនុវត្ត​វិធាន​ជីវៈ​សុវត្ថិភាព ដោយ​ការ​បាញ់ថ្នាំ​សម្លាប់​មេរោគ នៅ​តាម​កសិដ្ឋាន​ចិញ្ចឹម​សត្វពាហនៈ សត្តឃាតដ្ឋាន និង ក្រោល​សត្វ​នានា​នៅតាម​សហគមន៍​ចិញ្ចឹម​សត្វពាហនៈ​ក្នុង​សង្កាត់​ជ្រាវ ក្រុង​សៀមរាប​។​

​លោក ព្រំ វិច ប្រធានការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តសៀមរាប បាន​មានប្រសាសន៍ថា ជា​រៀងរាល់ឆ្នាំ​នៅពេល​រដូវវស្សា​ចូលមក​ដល់​ហើយ​នោះ មន្ទីរ​តែ​តង​តែ​រៀបចំ​ផែនការ​ចុះ​បាញ់ថ្នាំ​សម្លាប់​មេរោគ​សត្វពាហនៈ ដែល​ជា​ផ្នែក​មួយ​ជួយ​ទប់ស្កាត់​នៃ​ជំងឺឆ្លង​ទៅដល់​សត្វ និង​ការពារ​សុខភាព​សត្វ ដោយសារ​រដូវវស្សា​ចូលមក​ដល់​សត្វពាហនៈ និង​សត្វ​ចិញ្ចឹម​ផ្សេងៗ​ងាយ​រង​ទទួល​នូវ​ការឈឺ និង​ស្លាប់​ដោយសារ​មេរោគ និង​បាក់តេរី​ផ្សេងៗ ដែល​តែងតែ​បង្ក​ឱ្យ​សត្វ​មាន​សុខភាព​ខ្សោយ ងាយ​រង​នូវ​អំ​ងឺ​ឆ្លង​ផ្សេងៗ ហេតុនេះ​ហើយ​ទាមទារ​ត្រូវ​ធ្វើ​នូវ​វិធានការ​សុវត្ថិភាព​ដោយ​ការ​បាញ់ថ្នាំ​រម្ងាប់​មេរោគ​ទាំង​នៅតាម​ក្រោល និង​នៅតាម​សត្តឃាត្តដ្ឋាន​នានា ដើម្បី​ធានាបាន​នូវ​សាច់សត្វ​បោះ​ទៅ​កាន់​ទីផ្សារ​មាន​គុណភាព និង​មាន​អនាម័យ​ល្អ​សម្រាប់​អ្នក​បរិភោគ​។​

​លោក ព្រំ វិច មានប្រសាសន៍​ទៀត​ថា ការថែទាំ​សុខភាព​សត្វ​មិនមែន​អាស្រ័យ​លើ​ការ​បាញ់ថ្នាំ​តែ​ម្យ៉ាង​នេះ​ទេ គឺ​ទាមទារ​ឱ្យ​អ្នក​ចិញ្ចឹមសត្វ​រៀបចំ​កន្លែង​សត្វ​រស់នៅ​ឱ្យ​បាន​ស្អាត មាន​ច្បារ​របង​ត្រឹមត្រូវ បោសសំអាត ទ្រុង​ឬ​ក្រោល​ជា​រៀងរាល់ថ្ងៃ ។​ល​។ ធ្វើយ៉ាងណា​ឱ្យមាន​អនាម័យ​ល្អ​ទាំង​ក្នុង​និង​ក្រៅ​ក្រោល​ឬ​ទ្រុង ដើម្បី​ផ្តល់​បរិយាកាស​ឱ្យ​សត្វ​មាន​សុខភាព​ល្អ​ចៀសផុត​ពី​ជំងឺ ហើយ​មុនពេល​ចាប់ផ្តើម​បាញ់ថ្នាំ​សម្លាប់​មេរោគ​នេះ មន្ទីរ​ក៏​បាន​ជូនដំណឹង និង​ជម្រាប​ដល់​បងប្អូន​ប្រជាកសិករ ឲ្យ​អនុវត្ត​វិធាន​ជីវៈ​សុវត្ថិភាព ព្រោះ​វា​មាន​សារៈសំខាន់​ណាស់​ក្នុង​ដំណើរការ​ចិញ្ចឹមសត្វ ទប់ស្កាត់ ការឆ្លង​ជំងឺ សម្លាប់​ភ្នាក់ងារចម្លងមេរោគ កាត់បន្ថយ​ក្លិន ទីតាំង​ចិញ្ចឹម​ស្អាត ធ្វើឲ្យ​ស​ត្វមាន​សុខភាព​ល្អ និង​ធំធាត់​លឿន​។​

​លោក​ប្រធានការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល មានប្រសាសន៍​បន្ថែម​ថា យើង​មាន​ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ ពេទ្យសត្វ​ភូមិ មន្ត្រី​បសុពេទ្យ​ស្រុក និង​អាជ្ញាធរ​មូលដ្ឋាន ដែល​តែងតែបាន​ទំនាក់ទំនង​សហការ​ផ្តល់​ឱ្យ​គ្នា​ទៅវិញទៅមក​នូវ​ព័ត៌មាន​ផ្សេងៗ​អំពី​សត្វ ដូច្នេះ​ប្រសិនបើ​បងប្អូន​អ្នក​ចិញ្ចឹមសត្វ​ទាំងអស់ មាន​សត្វ​ឈឺ​ឬ​ស្លាប់​ដោយសារ​ជំងឺ សូមប្រ​ញ៉ាប់​រាយការណ៍​ទៅ​មន្ត្រី​ជំនា​ញ​និង​អាជ្ញាធរ​មូលដ្ឋាន​នៅក្បែរ​ផ្ទះ ហើយ​បើ​ចង់​បាន​ថ្នាំ​បាញ់​សម្លាប់​មេរោគ​នៅ​តាម​កសិដ្ឋាន ក្រោល​ឬ​ទ្រុង​របស់ខ្លួន សូម​ទាក់ទង​ទៅ​មន្ត្រី​កសិកម្ម​ស្រុក ឬ​ទាក់ទង​ទៅកាន់​ការិយាល័យ​ផលិតកម្ម​និង​ប​សុ​ព្យាបា​នៃ​មន្ទីរ​កសិកម្ម​ខេត្ត ដើម្បី​ទទួលបាន​ថ្នាំ​សម្លាប់​មេរោគ ដោយ​មិន​បង់​កម្រៃ​ឡើយ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com