ទាន់ហេតុការណ៍
កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ - កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី - ​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​ - ប្រធានព្រឹទ្ធសភា​ជប៉ុន កោតសរសើរ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា
0

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ អ្នករាយការណ៍​ពិសេស​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ អ្នករាយការណ៍​ពិសេស​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​

​នៅ​រសៀល ថ្ងៃ​ពុធ ១​រោច ខែ​ភទ្របទ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង ថ្ងៃទី​២២ ខែ​កញ្ញា ឆ្នាំ​២០២១ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ជួប​ពិភាក្សា​ការងារ តាម​ប្រព័ន្ធ​វីដេអូ​ជាមួយ ឯកឧត្តម សាស្ត្រាចារ្យ វិ​ទិត មុន​តា​ប៊​ន (Vitit Muntarbhorn) អ្នករាយការណ៍​ពិសេស ទទួលបន្ទុក​សិទ្ធមនុស្ស​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​នៅក្នុង​ជំនួប​នោះ​ឯកឧត្តម​សាស្ត្រាចារ្យ វិ​ទិត មុន​តា​ប៊​ន (Vitit Muntarbhorn) បាន​គោរព​ជម្រាបជូន​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​ថា ឯកឧត្តម​ពិត​ជា​មាន​កិត្តិយស​ណាស់​ដែល​បាន ជួបពិភាក្សា​ជាមួយ​សម្តេច​តេជោ​តាម​ប្រព័ន្ធ​វីដេអូ​នាថ្ងៃនេះ​។ ឯកឧត្តម​បាន​សំដែង​នូវ​ការកោតសរសើរ យ៉ាងខ្លាំង​ចំពោះ​សម្ដេច​តេជោ ក៏ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ចាត់វិធានការ ចាក់​វ៉ាក់សាំង ដល់​ប្រជាជន​កម្ពុជា ដើម្បី​ទប់ស្កាត់​ជំងឺ​កូវី​ដ​-១៩ ។ ក្នុង​ឱកាស​នេះ​ដែរ ឯកឧត្តម​ក៏បាន ស្នើសុំ​គោរព​ស្វែងយល់​ពី​សម្ដេច​តេជោ លើ​ករណី​ចំនួន​៤ ដែល​ករណី​ទី​១) គឺជា​អាទិភាព​របស់​កម្ពុជា​លើ​បញ្ហា​សិទ្ធិមនុស្ស ទី​២)​មេរៀន​ដែល​រៀន​បាន​ពី​ជំងឺ​កូវី​ដ​-១៩​នៅក្នុង​ពន្ធនាគារ ទី​៣)​ករណី​ពង្រីក​លំហ​សេដ្ឋកិច្ច សង្គម​ស៊ីវិល និង​នយោបាយ និង​ទី​៤)​សូម​គោរព​ស្វែងយល់​អំពី​សម្ដេច​តេជោ នូវ​អ្វី​ដែល​ឯកឧត្តម​គួរ​ធ្វើ​ដើម្បី​គាំទ្រ​ដល់​កម្ពុជា​លើ​វិស័យ​សិទ្ធិមនុស្ស​។

​ជា​ការឆ្លើយតប សម្ដេច​តេជោ ហ៊ុន សែន បាន​ជម្រាបជូន​ឯកឧត្តម វិ​ទិត មុន​តា​ប៊​ន (Vitit Muntarbhorn) ថា ទី​១)​អទិភាព​របស់​កម្ពុជា តាំងពី​ដើម​រហូត​មក​ដល់ពេលនេះ គឺ​សិទ្ធិ​រស់រាន​មានជីវិត​របស់​កម្ពុជា ស្រប​តាម​រដ្ឋធម្មនុញ្ញ​ផង​ស្របតាម​អនុសញ្ញា​អន្តរជាតិ​ផង ហើយ​ដើម្បី​រក្សា​នូវ​សិទ្ធិ​រស់រាន​មានជីវិត​នេះ កម្ពុជា​ត្រូវ​ដាច់ខាត​រក្សា​ឲ្យបាន​នូវ​សុខសន្តិភាព និង​ស្ថិរភាព​សង្គម រួម​ជាមួយ​ការចាក់​ស្រោច​វ៉ាក់សាំង ដល់​ប្រជាជន​កម្ពុជា​ផងដែរ​។ ទី​២)​កម្ពុជា​បាន​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​អ្នក​ជាប់​ទោស​ស្រាល​ជា​ស្ត្រី និង​អ្នក​ដែល​មាន​កូន​ជា​ដើម តាមរយៈ​ការរៀបចំ​កន្លែង​ថ្មី​ជូន​គាត់ ឬក៏​ជូន​គាត់​ទៅ​កន្លែង​ថ្មី​ចៀសវាង​ការឆ្លង​នូវ​ជំងឺ​កូវី​ដ​-១៩ ។ លើសពីនេះទៅទៀត កម្ពុជា​ក៏​មិន​មើល​រំលង​អ្នក​ជាប់​ទោស​ទាំងអស់នោះ​ដែរ គឺ​កម្ពុជា​បាន​ផ្ដល់​ការចាក់​វ៉ាក់សាំង​ជូន​ពួកគាត់ ដូសទី​១ និង​ដូសទី​២ ហើយ​ថែមទាំង​កំពុង​ត្រៀម​ចាក់​ដូសទី​៣ ទៀតផង​។ ទី​៣)​កម្ពុជា គឺ​ចង់​មាន​បរិស្ថាន​សង្គមកិច្ច សេដ្ឋកិច្ច និង​នយោបាយ​ល្អ ជាមួយនឹង​លំហរ​លទ្ធិប្រជាធិបតេយ្យ និង​ទី​៤) អ្វី​ដៃ​ល​កម្ពុជា​ចង់បាន​កិច្ចសហប្រតិបត្តិការ​ជាមួយ​ឯកឧត្តម

​វិ​ទិត មុន​តា​ប៊​ន (Vitit Muntarbhorn) នោះ​គឺ​ការបង្កើត​បរិយាកាស ដែល​មាន​ជំនឿ​ជឿជាក់​លើ​គ្នា​ទៅវិញទៅមក ប្រកប​ដោយ​ការស្ថាបនា​ឈាន​ឆ្ពោះ​ទៅ​មុខ​លើ​បញ្ហា​សិទ្ធិមនុស្ស ដែល​មិន​ទម្លាក់​កំហុស​ឱ្យ​គ្នា​ទៅវិញទៅមក​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com