ទាន់ហេតុការណ៍
កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ - កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី - ​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​ - ប្រធានព្រឹទ្ធសភា​ជប៉ុន កោតសរសើរ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា
0

សំណង់អាណាធិបតេយ្យ​សាងសង​រំលោភ​ដី​ចំណី​ប្រឡាយទឹក​យ៉ាង​រលូន​ដោយ​សារ​មន្ដ្រី​ជំនាញ​អនុវត្តន៍​ច្បាប់​គ្មាន​ប្រសិទ្ធិភាព​

សំណង់អាណាធិបតេយ្យ​សាងសង​រំលោភ​ដី​ចំណី​ប្រឡាយទឹក​យ៉ាង​រលូន​ដោយ​សារ​មន្ដ្រី​ជំនាញ​អនុវត្តន៍​ច្បាប់​គ្មាន​ប្រសិទ្ធិភាព​

​ខេត្ត​ឧត្តរមានជ័យ ៖ បច្ចុប្បន្ន​ខ​ណះពេល​ដីធ្លី​កំពុង​មាន​តំលៃ​ហាងឆេង​ខ្ពស់​បាន​ធ្វើអោយ​មនុស្ស​លោ​ភ​លន់​មួយចំនួន​ប្រព្រឹត្ត​អំពើ​មិន​គប្បី​ហ៊ាន​រំលោភ​យក​ដី​រដ្ន ដី​ប្រឡាយទឹក ដី​បឹងបួរ ដីភ្នំ ជាដើម​។​ល​។​ដោយ​គ្មាន​ការអៀនខ្មាស់​និង មិនដឹង​ខុសត្រូវ ទាំង​បំពាន់​ច្បាប់ ។​

​ជាក់ស្ដែង​ដី​ប្រឡាយ​នៅ​ក្បែរ​គល់ស្ពាន់​ទំនប់​ដាច់ ស្ថិតនៅក្នុង​ភូមិ ទំនប់​ដាច់ ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ ត្រូវបាន​ឈ្មោះ យាយ ថា ជា​អ្នក​មាន​លុយ មាន​អំណាច​បាន​ចាក់ដី​លុប​និង​សាងសង់​សំណង់​រឹង​រំលោភ​លើ​ដី​ចំណី​ប្រឡាយទឹក ព្រមទាំង​បង្ហូរទឹក​កខ្វក់​ចូល​ក្នុង​ទឹក​ឡាយ​ថែម​ទៀត នៅ​ចំណុច​គល់ស្ពាន ស្ថិតនៅក្នុង​ភូមិ ទំនប់​ដាច់ ឃុំ​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ ដោយ​មាន​មិន​មាន​ការណែនាំ​និង​ហាមឃាត់​ពី​មន្ដ្រី​ជំនាញ ឬ​អាជ្ញាធរ​ដែនដី​ឡើយ គឺមាន​តែ​មន្ដ្រី តែៗ ស្ករៗ ដែល​ចាំ​ទទួល​តែ​ផលប្រយោជន៍ និង​លាភ​សក្កា​រះ​តែប៉ុណ្ណោះ​។

​លោក ម៉ៅ ភូមិបាល​ស្រុក​ត្រពាំង​ប្រាសាទ បាន​ផ្ដល់​បទ​សម្ភាស​តាម​ទូ​ស័ព្ទ​ថា កាល​លោក​ចុះ​បញ្ចី​ដីប្រព័​ន្ធ បាន​ទុក​ចំណី​ផ្លូវ​តាម​ស្ដង់ដា តាម​អនុ​ក្រិត​និង​តាម​ការណែនាំ​របស់​ធន​ធាន​ទឹក​ដែរ តែ​រឿង​ចាក់ដី​លុប​ឬ សាងសង​សំណង​ខុសច្បាប់​នោះ​គឺ​ខាង​ស្រុក​បាន​ចុះ​ហាម​ឃាត​ច្រើន​ដង​ហើយ ៗ​ក៏​មិន​អនុញាតិ​ច្បាប់​សាងសង​សំណង​ខុស​ច្បាប់​ទាំងនោះ​ដែរ​។ បើដូច្នោះ​មែន ទាំង​ភូមិបាល​ស្រុក ទាំង​អភិបាលស្រុក គួរ​មាន​វិធានការ​ណា​អោយ​មាន​ប្រសិទ្ធិភាព​អាច​ជឿរ​ជា​ក់បាន មិនគួរ​ឆ្លើយ​យក​រួចខ្លួន​នោះ​ទេ ។​

​លោក ហាំង ម៉េង អភិបាលស្រុក​ត្រពាំង​ប្រាសាទ បាន​ផ្ដល់​បទ​សម្ភាស​តាម​ទូ​ស័ព្ទ​ថា លោក​ទើបតែ​មក​កាន់​តំណែង​ជា​អភិបាលស្រុក ដូច្នេះ​លោក​ក្ដាប់​មិនទាន់​បាន​ទេ លោក​ថា​ចាំ​លោក​សួរ​ទៅ ឃុំ និង ភូមិបាល​ស្រុក របស់​លោក​សិន ព្រោះ​កន្លងមក ឃុំ និង ភូមិបាល​ស្រុក​មិន​ដែល​រាយការណ៍​មក​លោក​ទេ ! តែ​ប្រហែលជា​គាត់​ធ្លាប់​ចុះទៅ​ពិនិត្យ​កាលពី​ថ្នាក់ដឹកនាំ​មុន ចំណែក​វិធានការ​និង​មាន​ប្រសិន​បើ​ពិនិត្យ​ឃើញថា​ខុសច្បាប់​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com