ទាន់ហេតុការណ៍
ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា នៅតែ​បន្ត​ព្រួយបារម្ភ​ពី​គ្រោះថ្នាក់​ចរាចរណ៍ និង​ណែនាំ​ឱ្យ​ពិនិត្យ​ការប្រើ​កង់ ម៉ូតូ និង​កូន​រថយន្ត​អាគុយ​ - អនុព័ន្ធ​យោធា​ម៉ាឡេស៊ី​ប្រចាំ​កម្ពុជា ដឹកនាំ​ប្រតិភូ​សមាជិក​សរុប​៧​ប្រទេស អញ្ជើញ​ដល់​យោធភូមិភាគ​ទី​៥ ខេត្ត​បាត់ដំបង | Military Attaché of Malaysia to Cambodia Leads a Delegation of Seven Countries to Military Region 5 in Battambang Province - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​បន្ត​អញ្ជើញ​ដឹកនាំ​ក្រុម​ការងារ ចូលរួម​គោរព​វិញ្ញាណក្ខន្ធ វីរ​យុទ្ធជន​ពលី​នៅ​សមរភូមិ​មុខ​ក្នុង​បុព្វេ​ហេតុ​ការពារ​បូរណភាព​ទឹកដី​កន្លងទៅ​នៅ​ទិស​ខេត្ត​ព្រះវិហារ និង​ខេត្ត​ឧត្តរមានជ័យ ដែល​មាន​ទីតាំង​ស្ថិតក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​យុទ្ធជន​ពលី ចំនួន ៣​រូប ក្នុង​សមរភូមិ​មុខ​នៃ​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ ចាប់ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ថ្លែងអំណរគុណ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ដែល​បាន​ផ្ញើ​សារលិខិត​រំលែក​ទុក្ខ​ចំពោះ​មរណភាព​ម្តាយក្មេក​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ថ្លែងអំណរគុណ សម្តេច​តេជោ ហ៊ុន សែន ដែល​បាន​ផ្ញើ​សារលិខិត​រំលែក​ទុក្ខ​ចំពោះ​មរណភាព​ម្តាយក្មេក​ - ក្រសួងការបរទេស​កម្ពុជា​៖ កងទ័ព​កម្ពុជា​ពុំ​បាន​ធ្វើ​សកម្មភាព​ណាមួយ​ទាល់តែសោះ​ដែល​រំលោភ​បទ​ឈប់​បាញ់ និង​ព្យាយាម​ដោយ​ស្មោះត្រង់ ដើម្បី​សម្រេច​កិច្ចព្រមព្រៀង​បញ្ចប់​ជម្លោះ​ប្រដាប់អាវុធ​ទាំងស្រុង​ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​អញ្ជើញ​ចុះ​ជួប​សួរសុខទុក្ខ និង​នាំ​យក​ស្បៀងអាហារ គ្រឿងឧបភោគ​បរិភោគ​ព្រមទាំង​របស់របរ​ប្រើប្រាស​ចាំបាច់​ជាច្រើន​ចែកជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ភៀ​សសឹក​ពី​តំបន់​មាន​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​នៅ​ក្នុង​ជំរំ​សុវត្ថិភាព​ - សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ផ្ញើ​សារ​ចំនួន​៥​ចំនុច ឆ្លើយតប​ទៅនឹង​ការចោទប្រកាន់ ដោយ​គ្មាន​មូលដ្ឋាន​មក​លើ​កម្ពុជា ពី​ភាគី​ថៃ​នាពេល​ថ្មីៗ​នេះ​ - ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំ​ខ្លួន​ជន​ត្រូវ​ចោទ​៨​នាក់​ជា​បណ្តោះអាសន្ន​ពាក់ព័ន្ធ​អំពើ​ឆបោក​តាម​ឆបោក​តាម​ប្រព័ន្ធ​អន​ឡា​ញ​
0

អភិបាលខេត្ត ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ ការឆ្លង​រីក​រាលដាល នៃ​ជម្ងឺ​កូវី​ដ ១៩ ក្នុង​ខេត្ត​កំពង់ចាម

អភិបាលខេត្ត ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ ការឆ្លង​រីក​រាលដាល នៃ​ជម្ងឺ​កូវី​ដ ១៩ ក្នុង​ខេត្ត​កំពង់ចាម

បន្ទាប់ពី​មាន​ការឆ្លង​រាលដាល នៃ​ជម្ងឺ​កូវី​ដ ១៩ នា​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែ​កញ្ញា ឆ្នាំ​២០២១​នេះ ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម និង​ជា​ប្រធាន​គណៈកម្មការ​ខេត្ត​ប្រយុទ្ធប្រឆាំង​នឹង​ជម្ងឺ​កូវី​ដ​-១៩ បាន​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ ការឆ្លង​រីក​រាលដាល នៃ​ជម្ងឺ​កូវី​ដ​-១៩ ក្នុង​ខេត្ត​កំពង់ចាម ដើម្បី​រក​ដំណោះស្រាយ និង​គ្រប់គ្រង​ស្ថានការណ៍​នោះ ឲ្យ​ប្រសើរ​ឡើង​វិញ ។ កិច្ចប្រជុំ​នេះ មាន​ការចូលរួម ពី​ឯកឧត្ដម ជា​អភិបាលរង​ខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​ពាក់ព័ន្ធ អភិបាលក្រុង ស្រុក និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​រូប​ទៀត ។

​ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម ដោយ​ផ្អែក​ទៅនឹង​ស្ថានភាព​ជាក់ស្ដែង នៃ​ការឆ្លង​រាលដាល នៃ​ជម្ងឺ​កូវី​ដ​-១៩ នៅក្នុង​ខេត្ត​កំពង់ចាម នា​ប៉ុន្មាន​ថ្ងៃនេះ យើង​អាច​វាយតម្លៃ​លើ​ការណ៍​ទាំងស្រុង​ដោយ​ផ្ដោត​លើ​កត្តា ៥ ចំណុច គឺ ៖
១.​ដោយសារ​ប្រជាពលរដ្ឋ បាន​ចាក់​វ៉ាក់សាំង​រួចហើយ មាន​ការធ្វេសប្រហែស មិន​បាន​អនុវត្ត​វិធានការ ជាពិសេស វិធាន​សុខាភិបា «៣​ការពារ ៣​កុំ​» ។
២.​ការ​បណ្ដែតបណ្ដោយ និង​ការគ្រប់គ្រង​អ្នក​ជម្ងឺ​ដែល​អនុញ្ញាតឲ្យ​នៅ​សម្រាក​ព្យាបាល​នៅ​តាម​ផ្ទះ ច្បាស់លាស់ ជាពិសេស នៅ​ពេល​គាត់​ឆ្លង​រួចហើយ តែ​សុខភាព​ធម្មតា ហើយ​អាច​ចម្លង​ទៅ​អ្នក​ដទៃ​បាន ។
៣.​ការអនុញ្ញាត ឲ្យធ្វើ​ចត្តា​ឡីស័​កនៅ​តាម​ផ្ទះ តែ​សាមីខ្លួន មិន​គោរព​តាម​វិធាន​សុខាភិបាល ។
៤.​ទាក់ទង​ជាមួយ​អារម្មណ៍​របស់​មនុស្ស នៅ​ពេល​បុណ្យទាន​ម្ដងៗ ភ្លេច​គិតគូរ​អំពី​សុខភាព តាមរយៈ ធ្វើដំណើរ​ពី​តំបន់​មួយ ទៅ​តំបន់​មួយ ដើម្បី​ជួបជុំ​មិត្តភ័​ក្រ ហើយ​ហូបចុក ជាដើម ។
៥.​ភាព​ធ្វេសប្រហែស របស់​មន្ត្រី ឬ​អាជ្ញាធរ​មូលដ្ឋាន មិន​បាន​ត្រួតពិនិត្យ ឬ​ចុះ​អន្តរាគមន៍ ឲ្យ​ជា​ប្រចាំ ។
​ឯកឧត្ដម អភិបាលខេត្ត មានប្រសាសន៍ថា ផ្អែក​តាម​ស្ថានភាព​នៃ​ការវិវឌ្ឍ​នៃ​ជម្ងឺ​កូវី​ដ ១៩ ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពង់ចាម នា​ប៉ុន្មាន​ថ្ងៃនេះ ស្នើ​ដល់​អាជ្ញាធរ​ក្រុង ស្រុក ទាំងអស់ ពង្រឹង​គោល​គោលជំហរ នៃ​ការអនុវត្ត​ភារកិច្ច​ឡើងវិញ ដោយ ៖
​ទី​១.​ត្រូវ​បង្កើន​ការផ្សព្វផ្សាយ អប់រំ ណែនាំ​ទៅ​ដល់​ប្រជាពលរដ្ឋ ជាពិសេស នៅតាម​ទីប្រជុំជន ឬ​តាម​ទីផ្សារ​នានា ជាពិសេស ការអនុវត្ត​លើ​វិធានការ​សុខាភិបាល «៣​កុំ ៣​ការពារ​» ឲ្យ​កាន់តែ​ទូលំទូលាយ​ថែមទៀត ដើម្បី ប្រជាពលរដ្ឋ​មាន​ការ​ភ្ញាក់រលឹក​ឡើងវិញ ។
​ទី​២.​ពង្រឹង​ទៅលើ​ការងារ​ធ្វើ​ចត្តា​ឡីស័​កនៅ​តាម​ផ្ទះ ជាពិសេស ការដាក់​ខ្សែ បូករួម​នឹង​ការសរសេរ​បម្រាម​ការពាត ឲ្យបាន​ត្រឹមត្រូវ ។ ជាមួយ​នោះ ត្រូវ​ចុះ​ស្រាវជ្រាវ​រក​អ្នកពាក់ព័ន្ធ ដើម្បី ធ្វើ​ចត្តា​ឡី​ស័ក ។
​ទី​៣.​មន្ទីរ​សុខាភិបាល​ត្រូវខិតខំ ធ្វើយ៉ាងណា ឲ្យ​យន្តការ នៃ​ការព្យាបាល​ជម្ងឺ​នៅតាម​ផ្ទះ ជាពិសេស ត្រូវ​មាន​ក្រុម​គ្រូពេទ្យ​ពិនិត្យ​មើល​អ្នក​ជម្ងឺ​ឲ្យបាន​ជាប្រចាំ និង​ហ្មត់ចត់​បំផុត ដោយ​អនុវត្ត​ទៅ​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល ។ ក្រៅពីនោះ ជម្រុញ​ដល់​ការព្យាបាល​ជម្ងឺ ឲ្យបាន​លឿន​ជាង​មុន ។
​ទី​.៤.​ត្រូវ​អនុវត្ត​វិធានការ​ផ្លូវច្បាប់ ចំពោះ ជនខិលខូច​ទាំងឡាយ ដែល​គេ​ចវែស ការធ្វើ​ចត្តា​ឡី​ស័ក និង​ការព្យាបាល បូក​រួម​ទាំង ជន​មិន​គោរព​តាម​វិធាន​សុខាភិបាល ផងដែរ ។
​ទី​៥.​ត្រូវ​បន្ត​ការគ្រប់គ្រង​ចំណូលស្រុក ឲ្យ​កាន់តែ​ល្អប្រសើរ និង​មាន​ប្រសិទ្ធភាព​ថែមទៀត ។
​ទី​៦.​ជម្រុញ​ការ​បាញ់ថ្នាំ​សម្លាប់​មេរោគ នៅតាម​ទីប្រជុំជន និង​តំបន់ ដែល​មាន​ហានិភ័យ ។​
​ទី​៧.​ចំពោះ សាលារៀន​វិញ មិន​អនុញ្ញាត​ឲ្យ​បិទ​សាលា​ទាំងមូល​នោះទេ ពោល​គឺ បើ​មាន​ករណី​ឆ្លង​នៅ​ថ្នាក់​ណា ត្រូវ​បិទ​ថ្នាក់​នោះ ហើយ​អ្នក​វិជ្ចមាន ត្រូវ​យក​ទៅ​ព្យាបាល ។ រីឯ​អ្នកពាក់ព័ន្ធ ត្រូវ​យក​ធ្វើ​ចត្តា​ឡី​ស័ក ។ យើង​ធ្វើ​បែប​នេះ ដើម្បី បញ្ជៀ​ស​ផលប៉ះពាល់ ទៅ​ដល់​ការសិក្សា របស់​សិស្សានុសិស្ស ។

ជាមួយគ្នា​នោះ​ដែរ ឯកឧត្ដម អ៊ុន ចាន់​ដា ក៏​បាន​ណែនាំ ទៅ​ដល់​អាជ្ញាធរ​ក្រុង ស្រុក ក៏ដូចជា វិស័យ​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​សហការ​គ្នា ធ្វើយ៉ាងណា កុំ​ឲ្យ​ស្ថានការណ៍​នេះ​វិវឌ្ឍ​ធ្ងន់ធ្ងរ និង​រួម​គ្នា​គ្រប់គ្រង​ស្ថានការណ៍​នេះ ឲ្យ​ល្អ​ប្រសើរ និង​ឈាន​ទៅ​ស្ងប់ស្ងាត់​ទៅ​វិញ ៕
​ប្រភព​៖ រដ្ឋបាល​ខេត្ត​កំពង់ចាម​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com