កំពង់ធំ៖ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ (COVID-19) ដែលកំពុងរីករាលដាលនៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ លោក វរសេនីយ៍ទោ ឃុន ប៊ុនហូ មេបញ្ជាការរងទទួលផែន ស្រាវជ្រាវ ព័ត៌មានសន្តិសុខ កងរាជអាវុធហត្ថខេត្តកំពង់ធំ បានចូលរួមបរិច្ចាគប្រាក់បៀវត្សន៍៤០០.០០០៛ ចំនួន០៨ខែ ដោយគិតចាប់ពី ខែ ឧសភា រហូតដល់ខែធ្នូ ឆ្នាំ២០២០ ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩។