កំពង់ចាម ៖ ដោយអនុវត្តន៍តាមបទបញ្ជាលេខ ០២ ប.ប របស់រាជរដ្ឋាភិបាល វេលាម៉ោង១២ យប់ ថ្ងៃទី០៩ ឈានចូលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ គណៈបញ្ជាការឯកភាពខេត្តកំពង់ចាម ដឹកនាំដោយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណ:បញ្ជាការឯកភាពខេត្ត បានចុះពិនិត្យកម្លាំងចេញតាមគោលដៅ ព្រំប្រទល់ព្រែក ក្តាម ខេត្តកណ្តាល កំពង់ចាម និងស្ពានកំពង់ព្រះ(ស្ពានទី២៥) ព្រំប្រទល់ខេត្ត កំពង់ចាម ខេត្តកណ្តាល ត្រួតពិនិត្យការអនុវត្តន៍ បទបញ្ជារបស់រាជរដ្ឋាភិបាល ស្ដីពីការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ៕