ទាន់ហេតុការណ៍
​ឯកឧត្ដម អ៊ុន ចាន់​ដា អញ្ជើញ​ចូលរួម​ពិធី​បង្សុកូល ឧទ្ទិស​កុសល​ជូន​ឌួង​វិញ្ញាណក្ខន្ធ សម្តេច​ឧត្តម​ទេ​ពញាណ ហ៊ុន ណេង​ - សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ណែនាំ​ឱ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បញ្ចេញ​រថយន្តក្រុង ៥៩៧​គ្រឿង ដឹកជញ្ជូន​ប្រជាពលរដ្ឋ​ទៅ​ស្រុកកំណើត​ដោយ​ឥតគិតថ្លៃ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ - សម្តេចធិបតី ហ៊ុន ម៉ាណែត បកស្រាយដោយ​សង្ខេប នូវចម្ងល់ដែលលើកឡើងថា «ហេតុអ្វីរាជរដ្ឋាភិបាលស្ងាត់ស្ងៀមម៉្លេះ?» - ​កម្ពុជា​-​ហ្វីលីពីន ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ - ​ថ្នាក់ដឹកនាំ​ខេត្ត​កំពង់ចាម ​អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​វេន​ទី​៣ នៅ​វត្ត​ខេ​ម​វន្ត​បឹង​ស្នាយ និង​វត្ត​បូ​ទុម​រតនៈ​ដីដុះ​ - ឯកឧត្តម អ៊ុន ចាន់​ដា អញ្ជើញ​ចុះ​សួរសុខទុក្ខ និង​នាំយក​អំណោយ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ផ្ដល់ជូន​កងទ័ព​ជួរមុខ ២​រូប កំពុង​សម្រាក​ព្យាបាល​ជំងឺ នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​បាធាយ​ - ឯកសារ​ចំនួន​៣ ដែលជា​កិច្ចព្រមព្រៀង​រវាង​រដ្ឋាភិបាល​កម្ពុជា​-​ហ្វីលីពីន ត្រូវបាន​ចុះហត្ថលេខា ក្រោម​អធិបតីភាព សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​ប្រធានាធិបតី​ហ្វីលីពីន​ - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ប្រាប់​ពលរដ្ឋ​ភៀ​សសឹក នៅ​ជំរំ​វត្ត​ពោធិ៍ ៥​ពាន់​ដើម អំពី​យុទ្ធសាស្ត្រ​ដឹកនាំ​ជាតិ​ដ៏​អង់អាច​ឈ្លាសវៃ​របស់​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​! - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​បដិសណ្ឋារកិច្ច​ស្វាគមន៍​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ ប្រធានាធិបតី ហ្វីលីពីន​ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​ចូលរួម​ពិធី​បុណ្យកាន់បិណ្ឌ​ទី​១ វត្ត​បទុម​វ​តី រាជ​វ​រា​រាម
0

អភិបាលខេត្ត​កណ្ដាល បញ្ជា​មន្ត្រី​ពាក់ព័ន្ធ​ទប់ស្កាត់ និង​បន្សាប​ការ​បង្អើល​បញ្ហា COVID-19 និង​សម្របសម្រួល​ពាណិជ្ជកម្ម តាម​ច្រកព្រំដែន​ទាំង​៤ នៃ​ខេត្ត​កណ្ដាល​

អភិបាលខេត្ត​កណ្ដាល បញ្ជា​មន្ត្រី​ពាក់ព័ន្ធ​ទប់ស្កាត់ និង​បន្សាប​ការ​បង្អើល​បញ្ហា COVID-19 និង​សម្របសម្រួល​ពាណិជ្ជកម្ម តាម​ច្រកព្រំដែន​ទាំង​៤ នៃ​ខេត្ត​កណ្ដាល​

(​កណ្ដាល​)៖ អភិបាលខេត្ត​កណ្ដាល លោក គង់ សោភ័ណ្ឌ បាន​បញ្ជា​ដល់​បណ្ដា​មន្ត្រី​តាម​ច្រក​ព្រំដែន​ទាំងអស់ និង​មន្ត្រី​ពាក់ព័ន្ធ​ត្រូវ​ចូលរួម​ទប់ស្កាត់ និង​បន្សាប​បញ្ហា​បង្អើល​នៃ​វីរុស COVID-19 ដល់​ប្រជាជន​ទាំងអស់ កុំឱ្យ​មាន​ការភិតភ័យ​ជ្រុល​ហួសហេតុ និង​វិធានការ​ការពារ​ផ្សេងៗ ដើម្បី​បញ្ជ្រាប​ការ​យល់​ដឹង​ឱ្យ​កាន់តែ​ស៉ីជម្រៅ ហើយ​លោក​ថែមទាំង​ផ្ដល់​អនុសាសន៍ ជុំវិញ​ការធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​វៀតណាម ដែល​ចេញ​-​ចូល​តាម​ច្រក​ទាំង​៤ នៃ​ខេត្ត​កណ្ដាល ធ្វើយ៉ាងណា​ត្រូវ​មាន​ភាពរលូន​ដដែល​លើ​ពាណិជ្ជកម្ម ប៉ុន្តែ​តឹងរឹង​លើ​បញ្ហា​មនុស្ស ដែល​ត្រូវ​តែពិនិត្យ​ឱ្យបាន​ហ្មត់ចត់​។​

​លោក​អភិបាលខេត្ត បាន​ចេញ​នូវ​បទបញ្ជា និង​វិធានការ​យ៉ាង​ដូច្នេះ នៅ​គ្រា​ដែល​លោក​បាន​ដឹកនាំ​គណៈ​អភិបាល សមត្ថកិច្ច និង​មន្ទីរ អង្គភាព​ជំនាញ ចុះ​ត្រួតពិនិត្យ​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ COVID-19 និង​ចាត់វិធានការ​ត្រួតពិនិត្យ​តាមដាន​ជា​ប្រចាំ​នៅ​តាម​ច្រកទ្វារ​ព្រំដែន ដែល​កិច្ចប្រជុំ​នេះ​ធ្វើ​នៅ​ទីស្នាក់ការ​គយ និង​រដ្ឋាករ​ជ្រៃ​ធំ ស្រុក​កោះធំ ខេត្ត​កណ្តាល នៅ​រសៀល​ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០២០​នេះ​។​

​លោក គង់ សោភ័ណ្ឌ បាន​សង្កត់ធ្ងន់ថា មន្ត្រី​ទាំងអស់​គ្រប់​ជាន់ថ្នាក់ ត្រូវតែ​បង្កើន​ការផ្សព្វផ្សាយ​ឱ្យបាន​ផុសផុល​ដល់​បណ្ដា​ប្រជាពលរដ្ឋ​ទាំងអស់​នៃ​ខេត្ត​កណ្ដាល កុំឱ្យ​មាន​ការភិតភ័យ ជ្រុល​ហួសហេតុ កុំ​ជឿ​ព័ត៌មាន​អកុសល​ទាំងឡាយ កុំ​ជឿ​ព័ត៌មាន​ដែល​គ្មាន​ប្រភព​ច្បាស់លាស់ កុំ​ជឿ​សារ​សម្លេង​ផ្ដេសផ្ដាស​តាម Messenger ឬ​សម្លេង​សារ​តាម​ប្រព័ន្ធ​ផ្សេងៗ ដែល​នាំ​មាន​មហន្តរាយ​ប៉ះពាល់​សតិអារម្មណ៍​យ៉ាងធ្ងន់ធ្ងរ ពិសេស​សូម​កុំឱ្យ​មាន​ការរើសអើង ឬ បង្ហាញ​ពី​ការ​ស្អប់ខ្ពើម​ដល់​ជន​ដែល​មាន​ផ្ទុក​វីរុស COVID-19 និង​ក្រុមគ្រួសារ​របស់​ពួកគេ​។​

​លោក​អភិបាលខេត្ត​ដដែល​បាន​លើកឡើង​ផងដែរ ពី​វិធានការណ៍​រឹតបន្តឹង​លើ​ការចេញ​-​ចូល​ច្រកព្រំដែន ខណៈ​វៀតណាម​បាន​បិទ​ច្រកព្រំដែន​តាំងពី​ថ្ងៃ​ទី​១៨ មក​ម្លេះ រី​ឯ​កម្ពុជា​យើង​វិញ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​សម្រេច​ថា​នឹង​បិទ​ច្រក​ទាំងអស់​ផងដែរ នៅ​ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០២០​នេះ វេលា​ម៉ោង​0៖00 នាទី​។ ប៉ុន្តែ​សម្រាប់​ការនាំចេញ​-​ចូល​ទំនិញ​ទាំងឡាយ ត្រូវបាន​សម្របសម្រួល​ដដែល ខណៈ​លក្ខណ្ឌ​មួយចំនួន​នៃ​តៃកុង​ឡាន ឬ កម្មករ​លើកដាក់​ទំនិញ​ទាំង​២​ភាគី ត្រូវបាន​ពិភាក្សា​គ្នា​ដោយ​ឈរ​លើ​កត្តា​មួយចំនួន​។​

​គួរ​រម្លឹក​ដែរ​ថា បើ​យោង​តាម​លោក គង់ សោភ័ណ្ឌ ដែល​បាន​ចុះ​ពិនិត្យ​ទីតាំង​នៃ​មន្ទីរពេទ្យ​ជ័យជម្នះ​ក្រុង​តាខ្មៅ​នា​ពេល​កន្លង​ទៅ គឺ​គ្រប់​មន្ទីរពេទ្យ​រដ្ឋ​ទាំងអស់​នៅ​ទូទាំង​ខេត្ត​កណ្ដាល បាន​ត្រៀមខ្លួន​ជាស្រេច​ចំពោះ​ការឆ្លើយតប​នឹង​ករណី​វីរុស COVID-19 ហើយ​ក្រុម​គ្រូពេទ្យ​នឹង​ព្យាបាល​ជូន​ពលរដ្ឋ​យ៉ាង​យកចិត្តទុកដាក់​បំផុត​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com