ទាន់ហេតុការណ៍
សម្ដេច​មហា​បវ​ធិបតី ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​ថា​អាជ្ញាធរ​ថៃ និង​ប្រជាជន​ថៃ​ដែល​មាន​បំណង​ចង់ឱ្យ​មាន​ការបើក​ច្រក​ព្រំដែន​កម្ពុជា ថៃ ឡើង​វិញ​មិន​ចាំបាច់​ស្នើ​មក​កម្ពុជា​ទេ ប៉ុន្ដែ​ត្រូវ​ស្នើ​ទៅ​អ្នកមានអំណាច​ពិតប្រាកដ​នៅ​ប្រទេស​ថៃ​ - សម្ដេច​មហា​បវ​ធិបតី ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​ថា​អាជ្ញាធរ​ថៃ និង​ប្រជាជន​ថៃ​ដែល​មាន​បំណង​ចង់ឱ្យ​មាន​ការបើក​ច្រក​ព្រំដែន​កម្ពុជា ថៃ ឡើង​វិញ​មិន​ចាំបាច់​ស្នើ​មក​កម្ពុជា​ទេ ប៉ុន្ដែ​ត្រូវ​ស្នើ​ទៅ​អ្នកមានអំណាច​ពិតប្រាកដ​នៅ​ប្រទេស​ថៃ​ - សម្តេច​ធិបតី​ជូនដំណឹង​អំពី ​ក្រុម​អ​នា​មឹក​បាន​បង្កើតឡើង គណនី​ហ្វេ​សប៊ុក​ក្លែងក្លាយ ផុស​សារ​មិន​ពិត និង​មាន​ចេតនា​ទុច្ចរិត​បំផុត​ - គណៈប្រតិភូ​ធុរកិច្ច​ម៉ាឡេស៊ី ស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ - កងកម្លាំង​នគរបាលជាតិ បាន​ដើរតួនាទី និង​បំពេញ​ភារកិច្ច​យ៉ាង​សំខាន់​ក្នុង​ការធានា​សន្តិសុខ សុវត្ថិភាព​ប្រកបដោយ​ជោគជ័យ ថ្វាយ​ព្រះមហាក្សត្រ ឥស្សរជន និង​ថ្នាក់ដឹកនាំ​ជាតិ​-​អន្តរជាតិ ក្នុង​ព្រះរាជ​ពិធី និង​ព្រឹត្តិការណ៍​ជាតិ​-​អន្តរជាតិ​នានា ដែល​ប្រារព្វ​ធ្វើ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ - សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ចៀសវាងចាញ់បោក គណនីក្លែងបន្លំ - មេបញ្ជាការ​កង​ស្វ័យ​ការពារ​ជើងគោក​ជប៉ុន ប្តេជ្ញា​បន្ត​ពង្រឹង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​រកា​ន់​តែ​ល្អ រវាង​កងទ័ពជើងគោក​នៃ​ប្រទេស​ទាំង​ពីរ​ - ស្មារតី​សាមគ្គី​ជាតិ ឯកភាព​ជាតិ ទើប​ធ្វើឱ្យ​ប្រទេស​កម្ពុជា​ខ្លាំង ហើយ​កម្ពុជា​ប្ដូរផ្ដាច់​ក្នុង​ការការពារ​ទឹកដី និង​អធិបតេយ្យភាព​ជាតិ​ - កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី
0

​លោក​អភិបាលខេត្ត កំពុង​ប្រតិកម្ម​ការធ្វើ​របង​ហ៊ុព័​ទ្ធយក​ដី​សហគមន៍​ព្រៃ​លិច​ទឹក​នៅ​ខេត្ត​កែប​

​លោក​អភិបាលខេត្ត កំពុង​ប្រតិកម្ម​ការធ្វើ​របង​ហ៊ុព័​ទ្ធយក​ដី​សហគមន៍​ព្រៃ​លិច​ទឹក​នៅ​ខេត្ត​កែប​

(​ខេត្ត​កែប​)៖ លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប បាននិងកំពុង​ប្រតិកម្ម​រឿង​អ្នក​ធ្វើ​របង​បេតុង​ដ៏​រឹងមាំ​ចំនួន​បី​ខ្សែ ដែល​មាន​ម្ចាស់​ផ្សេងៗ​គ្នា​និង​ជីក​ព្រំដី​និង​ចាក់ដី​រំលោភ​យក​ដី​សហគមន៍​នៅ​ចំណុច​អ៊ូ​កញ្ឆែត ស្ថិតក្នុង​ភូមិ​អង្គោល ឃុំ​អង្គោល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប​។​

​ការ​ប្រតិកម្ម​បែបនេះ ខណៈ​លោក កែ​ន សត្ថា បានឃើញ​រូបភាព​មួយ​របស់​កាសែត​ក្នុងស្រុក​និង​ទូរទស្សន៍​បាន​ចាក់ផ្សាយ​និង​មន្ត្រី​សាលាខេត្ត​មួយរូប​បាន​បង្ហាញ​រូបភាព​និង​ទីតាំង​នៅ​ចំណុច​ដែល​ត្រូវបាន​គេហ៊ុ​ពទ្ធ័យ​កដី​សហគមន៍​កាលពី​ថ្ងៃ​ទី​១៤ ខែ​មេសា ឆ្នាំ​២០២០​។​

​ពាក់ព័ន្ធ​នឹង​ការធ្វើ​របង​ហ៊ុព័​ទ្ធ​ដី​សហគមន៍​ខាងលើ លោក កែ​ន សត្ថា អភិបាលខេត្ត​កែប ក៏​បាន​ទូរស័ព្ទ​ដោយនិយាយ​ខ្លាំងៗ​ប្រាប់​ទៅ លោកស្រី គឹម ច​ន្នី អភិបាលស្រុក​ដំណាក់​ចង្អើរ ដោយ​តម្រូវឱ្យ​លោកស្រី និង​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ឡើង​វិញ​រឿង​អ្នក​ធ្វើ​របង​បេតុង​រំលោភ​យក​ដី​សហគមន៍ ហល​យ​លោក​ថែម​ទាំង​ជំរុញ​ដល់​លោក​ស្រី​អភិបាលស្រុក​ឱ្យ​ផ្ញើ​របាយការណ៍​ជា​បន្ទាន់​មួយ​មក​ឱ្យ​ខេត្ត​វិញ​ពាក់​ពន្ធ័​រឿង​អ្នក​បំពាន​ច្បាប់​យក​ដី​រដ្ឋ​បំណង​យក​ជា​កម្មសិទ្ធិ​។​

​ជុំវិញ​ករណី​នេះ​ដែរ លោក កែ​ន សត្ថា អភិបាលខេត្ត​កែប បាន​ប្រាប់​កម្ពុជា​ថ្មី នៅ​រសៀល​ថ្ងៃ​ដដែល​ថា អ្នក​ធ្វើ​សំណង់​រំលោភ​យក​ដី​រដ្ឋ​ក៍​ជា​ដី​សហគមន៍​ត្រូវតែ​ដាក់​ផែនការ​វាយ​កម្ទេចចោល​ព្រោះ​វា​ជា​រឿង​អាក្រក់​មួយ​មិន​អាច​អត់ឱន​បានឡើយ​។​

​ដោយឡែក លោក ព្រុំ គន្ធិ អភិបាលរង​ខេត្ត​កែប​ទទួលបន្ទុក​ដំណោះស្រាយ​ដី​រដ្ឋ​ថ្នាក់​ខេត្ត បាន​មានប្រសាសន៍​ដោយ​មិន​បាន​ព្រៀងទុក​ថា នេះ​មក​ពី​មន្ត្រី​ថ្នាក់ក្រោម​មិន​បាន​រាយការណ៍​មក​ខេត្ត​ទើប​មាន​អ្នកធ្វើ​បំពាន​យក​ដី​សហគមន៍​បែបនេះ​។​

​ស្របគ្នា​នឹង​រឿងរ៉ាវ​ខាងលើ លោក វ៉ៅ សុខា​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នរគ​រូបនីយកម្ម សំណង់​និង​សុរិយោដី​ខេត្ត​កែប បាន​និយាយ​ប្រាប់​ឱ្យដឹង​ដែរ​ថា អ្នក​ធ្វើ​របង​ទាំងនោះ​បើ​តាម​ដឹង​មាន​នាក់​រត់​ការ​ឱ្យ​មន្ទីរ​ចេញ​ប្លង់​កម្មសិទ្ធិ​ដែរ ប៉ុន្តែ​លោក​បាន​បដិសេធ​មិន​យល់ព្រម​ចេញ​ប្លង់​ឱ្យ​អ្នករំលោភ​យក​ដី​សហគម​ន៍​នោះឡើយ​។​

​ទោះជា​បែបណា​គេ​បាន​ប្រទះ​ឃើញ​ជា​ញឹកញាប់​លោក សយ ច​ន្ធ័​រ៉ាវុធ ប្រធាន​ការរិយាល័យ​រៀបចំ​ដែនដី​ស្រុក​ដំណា​ក់​ចង្អើ​រនិង​មន្ត្រី​ផ្សេងៗ​ទៀត​ចុះ​ទៅ​ធ្វើការ​វាស់វែង​ដី​ដែល​ឧស្សាហ៍​មាន​ទំនាស់​គ្នា​នៅ​ជាប់​ឆ្នេរសមុទ្រ​អង្គោល​ជាច្រើន​ដង​រាប់​ទាំង​ដី​សហគមន៍​ផងដែរ​។​រីឯ​មន្ត្រីជលផល​ក៍​ធ្លាប់​និយាយ​រៀបរាប់​រឿង​ដី​សហគមន័​នោះ​ដែរ​ដោយ​មន្ត្រី​ជលផល​រូបនោះ​និយាយ​ថា​ការធ្វើ​របង​និង​ចាក់ដី​លប់​យក​ដី​សហគមន៍​ទាល់តែ​ដេក​ចង​មុង​ចាំ​ទើបបាន បើ​មិន​ដូច្នេះ​ទេ​នៅ​តែ​គេ​លួច​ធ្វើ​សកម្មភាព​បាន​តែ​ដដែល​៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com