ទាន់ហេតុការណ៍
​សមាជិក​រដ្ឋសភា​ជប៉ុន​៖ ក្រុមហ៊ុន​ជប៉ុន​ជាច្រើន បន្ថែមទៀត ចាប់អារម្មណ៍​ក្នុង​ការស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ - ការបង្កើត​ការងារ ជា​អាទិភាព​ធំ​របស់​រាជរដ្ឋាភិបាល ដោយ​បាន​ដាក់​ចេញ​យ៉ាង​ច្បាស់​ថា ការជំរុញ​កំណើន​សេដ្ឋកិច្ច​តាមរយៈ​ការបង្កើន​ការងារ​ដែល​ផ្តល់​កម្លាំង​ពលកម្ម​ដល់​ប្រជាពលរដ្ឋ ដោយ​ពង្រីក ទាំង​បរិមាណ និង​គុណភាព​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាតឱ្យ​លោក​បណ្ឌិត បាក់ អុក​ស៊ូ​(Ock Soo Park) ស្ថាបនិក​អង្គការ​សម្ព័ន្ធ​យុវជន​អន្តរជាតិ (IYF) ចូលជួប​សម្ដែង​ការគួរសម​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម និ​ស៊ិ​មឹរ៉ា យ៉ា​សឹ​តុស៊ិ (Nishimura Yasutoshi) ចូលជួប​សម្ដែង​ការគួរសម​ - ក្រុមហ៊ុន ADATA Technology Co., Ltd., ចាប់អារម្មណ៍​វិនិយោគ​លើ​វិស័យ​បច្ចេកវិទ្យា នៅ​កម្ពុជា - ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ ជាមួយ​ឯកឧត្តម PHAM Minh Chinh នាយករដ្ឋមន្ត្រី​វៀតណាម​ - ​សម្តេច​តេជោ ហ៊ុន សែន ជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម តូ ឡឹម អគ្គលេខា​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម​ - សម្តេច​តេជោ ហ៊ុន សែន ជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ជិន ថាញ់​មិន ប្រធានរដ្ឋសភា​វៀតណាម​ - ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា អញ្ជើញ​សំណេះសំណាល និង​ផ្ដល់​ការណែនាំ​ទៅ​កាន់​សិក្ខាកាម​មន្ត្រី​ក្រសួង​មហាផ្ទៃ ដែល​កំពុង​សិក្សា​នៅ​ភាគខាងត្បូង នៃ​ប្រទេស​វៀតណាម - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ជួប​ថ្នាក់ដឹកនាំ​សាលា​នគរបាល​ប្រជាជន ភាគ​ខាងត្បូង​ប្រទេស​វៀតណាម​
0

លោក មុំ សុខ​ផល នាយ​ផ្នែក​រដ្ន​បាល​ព្រៃឈើ​កំពង​ថ្ម​អសមត្ថភាព​ក្នុង​ការបង្ក្រាប់​បទល្មើស​ព្រៃឈើ​

លោក មុំ សុខ​ផល នាយ​ផ្នែក​រដ្ន​បាល​ព្រៃឈើ​កំពង​ថ្ម​អសមត្ថភាព​ក្នុង​ការបង្ក្រាប់​បទល្មើស​ព្រៃឈើ​

កំពង់ធំ ៖ នាយ​ផ្នែក​រដ្ន​បាល​ព្រៃឈើ​កំពង់ថ្ម គ្មាន​ឆន្ទះ​បង្ក្រាប់​បទល្មើស​ការដឹកជញ្ចូន​ឈើ​នោះទេ ធ្វើអោយ​មាន​ការ​រឹះ​គន់​លើ​លោក មុំ សុខ​ផល នាយ​ផ្នែក​រដ្ន​បាល​ព្រៃឈើ​កំពង​ថ្ម ថា តេ​មិនលើក ឃើញ​ហើយ​មិន​ឆ្លើយតប ហើយ​បែរជា​ជេរប្រមាថ​អ្នក​សារព័ត៏មាន នៅ​ចំពោះមុខ ឈ្មួញ​ឈើ​ថា (​ពួក​អា​កាសែត​ដើរទា​តែ​លុយ​) ។ ប្រសិនបើ​អ្នកការ​សែត​ទា​តែ​លុយ​មែន ម្លេះ​មិន​បាន​តេ​អោយ​លោក ចុះ​មក​បង្ក្រាប់​នោះ​ទេ​! ទង្វើ​នេះ​ធ្វើ​អោយ​ឈ្មួញ​បានចិត្ត​ឡើងចាង​គ្មាន​ខ្លាច​រអា​ពី​សំណាញ​ច្បាប់​នោះឡើយ​!

​កក្ដា​ទាំងនេះ​ក្នុងនាម​លោក​ជា​មន្ដ្រី​ស៊ីប្រាក់ខែ​រដ្ន មិន​ធ្វើការ​តាម​តួនាទី​របស់​ខ្លួន បែរ​ជា​ផ្ដល់​ឪ​កាស​និង​ផលប្រយោជន៍​អោយ​ឈ្មួញ​ទៅវិញ ជាហេតុ​ធ្វើអោយ​ការដឹកជញ្ជូន​ឈើ​នៅតែ​មាន​ជា​ហូរហែរ ជាក់ស្ដែង​កាលពី​ល្ងាច​ថ្ងៃ​ទី ១៨ ខែ មេសា ឆ្នាំ​២០២០​មាន​បទល្មើស​ដឹក​ជញ្ចូន​ឈើ​ក្ដា​ពេញ​រម៉ក នៅលើ​កំណាត់​ផ្លូវ​កៅស៊ូ​ក្រវ៉ា​បាកស្នា​ឆ្ពោះ​មក​ឃុំ​កំពង់ថ្ម ក្នុង​ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ ពេល​អ្នក​សារព័ត៏មាន​តេ​ប្រាប់និង​បង្ហាញបទ​ល្មើស​អោយ​ហើយ​បែរជា​ធ្វើ​អោយ​បទល្មើស​នោះ​មាន​ឪ​កាស​រួចខ្លួន​ដោយ​សុវត្ថិភាព​ទៅវិញ​។​

​ប្រភព​ពី​មន្ដ្រី​មួយចំនួន​ប្រាប់​ថា​ក្រុម​អ្នកដឹកឈើ​ទាំងនោះ​គឺជា​ឆ្នាំងបាយ​របស់​មេព្រៃ​ទើប​គេ​មិន​បង្ក្រាប​! យោងតាម​ប្រភព​ព័ត៏មាន​ពី​អ្នកដឹកឈើ​រម៉ក​នោះ​បាន​ប្រាប់ថា ថៅកែ​ខ្លួន​បាន បង់លុយ​អោយ​មន្ដ្រី​ផ្នែក​រដ្ន​បាល​ព្រៃឈើ កំពង់ថ្ម​រួចហើយ ក្នុងនោះ​មាន មេ​ប៉ុស្ដិ និង​អ្នកពាក់ព័ន្ធ​មួយចំនួន​ទើប​ខ្លួន​ហ៊ាន​ដឹកឈើ​ដោយ​មិន​ញញើត​នោះឡើយ​។​

​លោក មុំ សុខ​ផល នាយ​ផ្នែក​រដ្ន​បាល​ព្រៃឈើ​កំពង​ថ្ម នៅ​ព្រឹក​ថ្ងៃទី​១៩ ខែ​មេសា ឆ្មាំ​២០២០​នេះ មិន​អាច​ទំនាក់ទំនង​តាម​ទូ​ស័ព្ទ​បានទេ ប្រហែល​ជា​ដាក់​ប្រព័ន្ធ​ជាប់រវល់​ទាំង​២​ខ្សែ 012325078, 0977325078 យើង​គ្រាន់តែ​ចង់​សួរ​ថា ឈើ​ពេញរ​ម៉ក​នោះ​មាន​ចំណាត់​យ៉ាងណា​ហើយ​?​។​

​លោក ប៊ុន សុខ​ធី នាយ​ខណ្ឌ​រដ្ន​បាល​ព្រៃឈើ​ខេត្ត​កំពង់ធំ​បាន​ប្រាប់​តាម​ទូ​ស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្មាំ​២០២០​នេះ​ថា​បន្ទាប់ពី​លោក​បាន​ទទួល​ព័ត៏មាន​ថា​មាន​រម៉ក​កំពុង​ដឹកឈើ​ក្ដា​ប្រហែល​៥​ម៉ែត្រ​គីប រួចមក លោក​បាន​អោយ​លោក មុំ សុខ​ផល នាយ​ផ្នែក​រដ្ន​បាល​ព្រៃឈើ​កំពង​ថ្ម​ចុះ​មក​បង្ក្រាប់ តែ​បែរជា​លោក មុំ សុខ​ផល ធ្វើ​អោយ​រួច​ដោយ​សុវត្ថិភាព ដោយ​សំអាង​លើ​ស្ថានភាព​ក្នុងភូមិ​ងងឹត​ពេក ស្មុគស្មាញ​ពេក ងាយ​រងគ្រោះ​ពី​សំណាក់​ឈ្មួញ​វាយ​ធ្វើបាប ។​

​ទន្ទឺមនិង​ការរាយការ​ណ៍​របស់​អ្នកសារព័ត៌មា​ន​អោយ​មេព្រៃ​ចុះបង្ក្រាប់​ឈើ​ខាងលើនេះ យើង​ក៏​គ្មាន​ជំនឿរ​ចិត្ត​ថា​លោក​មេ​ព្រៃ​មាន​ឆន្ទះ​ក្នុង​ការបង្ក្រាប់​ពិតប្រាកដ​នោះ​ទេ ក្នុងនោះ​ក៏​មាន​ប្រភព​ខ្លះ​ថា​មេព្រៃ​បង្ក្រាប់​តែ​អ្នក​អត់​បង់លុយ​អោយ​តែ​ប៉ុណ្ណោះ ចំណែក​អ្នក​បង់លុយ​ជា​ប្រចាំ​មិន​បង្ក្រាប់​ទេ បើ​ទើសទាល់​ខ្លាំង​គ្រាន់តែ​ធ្វើ​ឡុំ​ឡុំ​រួច​ហើយ​ដោះលែង​បាត​។

​តើ​ថ្នាក់​ដឹក​នៅ​ខេត្ត​កំពង់ធំ​ធ្វើ​គួរ​មាន​ចំណាត់ការ​យ៉ាង​ណា បើ​មន្ដ្រី​ក្រោម​ឪ​វ៉ាទ​មួយចំនួន​ដេក​ស៊ី​ប្រាក់ខែ​រដ្ន ហើយ អសមត្ថភាព​មិន​បំពេញ​តួនាទី​របស់​ខ្លួន​បែប​នេះ ?៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com