ទាន់ហេតុការណ៍
​សមាជិក​រដ្ឋសភា​ជប៉ុន​៖ ក្រុមហ៊ុន​ជប៉ុន​ជាច្រើន បន្ថែមទៀត ចាប់អារម្មណ៍​ក្នុង​ការស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ - ការបង្កើត​ការងារ ជា​អាទិភាព​ធំ​របស់​រាជរដ្ឋាភិបាល ដោយ​បាន​ដាក់​ចេញ​យ៉ាង​ច្បាស់​ថា ការជំរុញ​កំណើន​សេដ្ឋកិច្ច​តាមរយៈ​ការបង្កើន​ការងារ​ដែល​ផ្តល់​កម្លាំង​ពលកម្ម​ដល់​ប្រជាពលរដ្ឋ ដោយ​ពង្រីក ទាំង​បរិមាណ និង​គុណភាព​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាតឱ្យ​លោក​បណ្ឌិត បាក់ អុក​ស៊ូ​(Ock Soo Park) ស្ថាបនិក​អង្គការ​សម្ព័ន្ធ​យុវជន​អន្តរជាតិ (IYF) ចូលជួប​សម្ដែង​ការគួរសម​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម និ​ស៊ិ​មឹរ៉ា យ៉ា​សឹ​តុស៊ិ (Nishimura Yasutoshi) ចូលជួប​សម្ដែង​ការគួរសម​ - ក្រុមហ៊ុន ADATA Technology Co., Ltd., ចាប់អារម្មណ៍​វិនិយោគ​លើ​វិស័យ​បច្ចេកវិទ្យា នៅ​កម្ពុជា - ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ ជាមួយ​ឯកឧត្តម PHAM Minh Chinh នាយករដ្ឋមន្ត្រី​វៀតណាម​ - ​សម្តេច​តេជោ ហ៊ុន សែន ជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម តូ ឡឹម អគ្គលេខា​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម​ - សម្តេច​តេជោ ហ៊ុន សែន ជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ជិន ថាញ់​មិន ប្រធានរដ្ឋសភា​វៀតណាម​ - ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា អញ្ជើញ​សំណេះសំណាល និង​ផ្ដល់​ការណែនាំ​ទៅ​កាន់​សិក្ខាកាម​មន្ត្រី​ក្រសួង​មហាផ្ទៃ ដែល​កំពុង​សិក្សា​នៅ​ភាគខាងត្បូង នៃ​ប្រទេស​វៀតណាម - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ជួប​ថ្នាក់ដឹកនាំ​សាលា​នគរបាល​ប្រជាជន ភាគ​ខាងត្បូង​ប្រទេស​វៀតណាម​
0

បង្រៀន​ប្រពន្ធ​បើកឡាន អ្នកលក់​ឈូក​ម្នាក់​រងរបួស​ធ្ងន់ និង​ពីរ​នាក់​ទៀត​រងរបួស​ស្រាល រថយន្ត​ចុះ​ដេក​ទឹក​

បង្រៀន​ប្រពន្ធ​បើកឡាន អ្នកលក់​ឈូក​ម្នាក់​រងរបួស​ធ្ងន់ និង​ពីរ​នាក់​ទៀត​រងរបួស​ស្រាល រថយន្ត​ចុះ​ដេក​ទឹក​

បន្ទាយមានជ័យ ៖ មាន​មនុស្ស​យ៉ាងហោច​ណាស់​បីនាក់ បាន​រងរបួស​ធ្ងន់​ស្រាល រីឯ​រថយន្ត​ចុះ​ដេក​ក្នុង​ទឹក ខណៈ​ដែល​បុរស​ម្នាក់​បង្រៀន​ប្រពន្ធ​អោយ​បើកបរ​។​ហេតុការណ៍​នេះ​កើតឡើង​នៅ​ម៉ោង​១​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​១៩​ខែ​មេសា​ឆ្នាំ​២០២០​ស្ថិត​លើ​ខ្នង​អាង​ចំនុច​ស្ពាន​ទី​១​រមណីយ៍ដ្ឋាន​អាង​ត្រពាំងថ្ម​ស្រុក​ភ្នំស្រុក​ខេត្ត​បន្ទាយមានជ័យ​។​

​យោង​តាម​សម្តី​អ្នកឃើញ​ហេតុការណ៍​បាន​និយាយថា នៅ​មុនពេល​កើតហេតុ​គេ​បាន​ឃើញ​រថយន្ត​ម៉ាក​ហាយ​ឡិនឌ័​រព​ណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ ភ្នំពេញ 2A 9331​បើក​ពី​កើត​ទៅ​លិច​មកដល់​ចំនុចកើតហេតុ រថយន្ត​បាន​រេ​ចង្កូត​ទៅបុក​អ្នកលក់​ឈូក​លើ​ខ្នង​អាង​ពេញទំហឹង​បណ្តាលអោយ​ធ្លាក់​ទាំង​មនុស្ស រថយន្ត ចូល​ទៅក្នុង​ទឹក​អាង​។​

​លោក យ៉​ត សុផល អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំ​ស្រុក​បាន​អោយដឹងថា ជនរងគ្រោះ​ក្នុង​ហេតុការណ៍​នេះ​មាន​
១.​ឈ្មោះ ព្រីញ ដា ភេទ ស្រី អាយុ ៣២ ឆ្នាំ រស់នៅ​ភូមិ មាត់​ស្រះ ឃុំ ស្រះ​ជីក ស្រុក ភ្នំស្រុក ខេត្ត បន្ទាយមានជ័យ​( របួសធ្ងន់ បែក​ក្រោម​ត្របកភ្នែក​ខាងឆ្វេង​)
២.​ឈ្មោះ លាង ភា​ឡៃ ភេទ ប្រុស អាយុ ៣៦ ឆ្នាំ ត្រូវជា​ប្តី រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា (​របួសធ្ងន់ រលាត់​ជ​ញ្ជើម​ឆ្វេង​)​ជា​ម្ចាស់​រថយន្ត​
​និង​ទី​៣- ឈ្មោះ សូ ស៊ីណា ហៅ វិត ភេទ ស្រី អាយុ ២៩ ឆ្នាំ រស់នៅ​ភូមិ​ត្រពាំងថ្ម​ជើង ឃុំ ប៉ោយចារ ស្រុក​ភ្នំស្រុក​ខេត្ត​បន្ទាយមានជ័យ ជា​អ្នក​ឈូក គៀន​ត្រជៀក​ស្ពាន​ទី ១ ផ្នែក​ខាង​លិច (​របួសធ្ងន់ ) ។​

​លោក​អធិការ​បាន​អោយដឹងទៀតថា​ក្រោយ​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​ដឹកបញ្ជូន​ទៅ មន្ទី​ពេទ្យ​បង្អែក​ស្រុក​ភ្នំស្រុក ដោយ​ស្ថានភាព​ធ្ងន់ធ្ងរ​ត្រូវ​បញ្ជូន​បន្ត​ទៅ​មន្ទី​ពេទ្យ​បង្អែក មិត្តភាព កម្ពុជា ជប៉ុន ស្រុក​មង្គល​បូរី ។​

​ហេតុការណ៍​នេះ​ដែរ បើ​យោង​តាម​ការបញ្ជាក់​ពី​លោក​អធិការ​បាន​អោយដឹងថា គឺ​បណ្តាលមកពី​ឈ្មោះ ព្រីញ ដា រៀន​បើកបរ ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន ៕

Filed in: សន្តិសុខសង្គម

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com