ទាន់ហេតុការណ៍
សម្ដេច​មហា​បវ​ធិបតី ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​ថា​អាជ្ញាធរ​ថៃ និង​ប្រជាជន​ថៃ​ដែល​មាន​បំណង​ចង់ឱ្យ​មាន​ការបើក​ច្រក​ព្រំដែន​កម្ពុជា ថៃ ឡើង​វិញ​មិន​ចាំបាច់​ស្នើ​មក​កម្ពុជា​ទេ ប៉ុន្ដែ​ត្រូវ​ស្នើ​ទៅ​អ្នកមានអំណាច​ពិតប្រាកដ​នៅ​ប្រទេស​ថៃ​ - សម្ដេច​មហា​បវ​ធិបតី ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​ថា​អាជ្ញាធរ​ថៃ និង​ប្រជាជន​ថៃ​ដែល​មាន​បំណង​ចង់ឱ្យ​មាន​ការបើក​ច្រក​ព្រំដែន​កម្ពុជា ថៃ ឡើង​វិញ​មិន​ចាំបាច់​ស្នើ​មក​កម្ពុជា​ទេ ប៉ុន្ដែ​ត្រូវ​ស្នើ​ទៅ​អ្នកមានអំណាច​ពិតប្រាកដ​នៅ​ប្រទេស​ថៃ​ - សម្តេច​ធិបតី​ជូនដំណឹង​អំពី ​ក្រុម​អ​នា​មឹក​បាន​បង្កើតឡើង គណនី​ហ្វេ​សប៊ុក​ក្លែងក្លាយ ផុស​សារ​មិន​ពិត និង​មាន​ចេតនា​ទុច្ចរិត​បំផុត​ - គណៈប្រតិភូ​ធុរកិច្ច​ម៉ាឡេស៊ី ស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ - កងកម្លាំង​នគរបាលជាតិ បាន​ដើរតួនាទី និង​បំពេញ​ភារកិច្ច​យ៉ាង​សំខាន់​ក្នុង​ការធានា​សន្តិសុខ សុវត្ថិភាព​ប្រកបដោយ​ជោគជ័យ ថ្វាយ​ព្រះមហាក្សត្រ ឥស្សរជន និង​ថ្នាក់ដឹកនាំ​ជាតិ​-​អន្តរជាតិ ក្នុង​ព្រះរាជ​ពិធី និង​ព្រឹត្តិការណ៍​ជាតិ​-​អន្តរជាតិ​នានា ដែល​ប្រារព្វ​ធ្វើ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ - សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ចៀសវាងចាញ់បោក គណនីក្លែងបន្លំ - មេបញ្ជាការ​កង​ស្វ័យ​ការពារ​ជើងគោក​ជប៉ុន ប្តេជ្ញា​បន្ត​ពង្រឹង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​រកា​ន់​តែ​ល្អ រវាង​កងទ័ពជើងគោក​នៃ​ប្រទេស​ទាំង​ពីរ​ - ស្មារតី​សាមគ្គី​ជាតិ ឯកភាព​ជាតិ ទើប​ធ្វើឱ្យ​ប្រទេស​កម្ពុជា​ខ្លាំង ហើយ​កម្ពុជា​ប្ដូរផ្ដាច់​ក្នុង​ការការពារ​ទឹកដី និង​អធិបតេយ្យភាព​ជាតិ​ - កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី
0

រដ្ឋបាល​ខេត្ត​កំពត ទទួល​អំណោយ​ពី​សប្បុរសជន សម្រាប់​វិធានការ​បង្ការ និង​ទប់ស្កាត់ ជំងឺ​កូវី​ដ​១៩ នៅក្នុង​ខេត្ត​កំពត​

រដ្ឋបាល​ខេត្ត​កំពត ទទួល​អំណោយ​ពី​សប្បុរសជន សម្រាប់​វិធានការ​បង្ការ និង​ទប់ស្កាត់ ជំងឺ​កូវី​ដ​១៩ នៅក្នុង​ខេត្ត​កំពត​

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក ថ្ងៃ​ព្រហស្បតិ៍ ២​កើត ខែ​ពិសាខ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែ​មេសា ឆ្នាំ​២០២០ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត បាន​ទទួល​អំណោយ​ពី លោក​ឧកញ៉ា ជា សារ៉ន អគ្គនាយក​ក្រុមហ៊ុន ជា សារ៉ន រៀល​ធី ឯ​.​ក សម្រាប់​វិធានការ​បង្ការ និង​ទប់ស្កាត់ ជំងឺ​កូវី​ដ​១៩ នៅក្នុង​ខេត្ត​កំពត ក្នុងនោះ​រួមមាន ថវិកា​៤,០០០,០០០​រៀល មី​១០០​កេះ និង​ទឹក​សុទ្ធ​៣០០​កេះ​។​

​ក្នុងនោះដែរ លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ដល់​លោក​អគនាយក​ក្រុមហ៊ុន ដែល​តែងតែ​ផ្តល់​ជា​អំណោយ និង​សម្ភារ​:​ជូន​ដល់ រដ្ឋបាលខេត្ត ដើម្បី​បម្រើ​ដល់​ដំណើរ​រដ្ឋបាលខេត្ត នានា ជា​ពិសេស​ជួយ​ដល់​ខេត្ត​ក្នុង​យុទ្ធនាការ​បង្ការ និង​ទប់ស្កាត់ ជំងឺ​កូវី​ដ​១៩ នៅក្នុង​ខេត្ត​កំពត​។

​លោក​បាន​លើកឡើង​ទៀត​ថា ការផ្តល់​អំណោយ​នាពេលនេះ​គឺជា​ការឆ្លើយតប​ទាន់ពេលវេលា ដើម្បី​រួមចំណែក​ជាមួយ​រដ្ឋបាល​ខេត្ត ក្នុង​យុទ្ធនាការ​បង្ការ ទប់ស្កាត់​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ ១៩ នៅ​គ្រប់​មូលដ្ឋាន ក្នុង​ខេត្ត​កំពត​របស់​យើង​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com