ទាន់ហេតុការណ៍
​សមាជិក​រដ្ឋសភា​ជប៉ុន​៖ ក្រុមហ៊ុន​ជប៉ុន​ជាច្រើន បន្ថែមទៀត ចាប់អារម្មណ៍​ក្នុង​ការស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ - ការបង្កើត​ការងារ ជា​អាទិភាព​ធំ​របស់​រាជរដ្ឋាភិបាល ដោយ​បាន​ដាក់​ចេញ​យ៉ាង​ច្បាស់​ថា ការជំរុញ​កំណើន​សេដ្ឋកិច្ច​តាមរយៈ​ការបង្កើន​ការងារ​ដែល​ផ្តល់​កម្លាំង​ពលកម្ម​ដល់​ប្រជាពលរដ្ឋ ដោយ​ពង្រីក ទាំង​បរិមាណ និង​គុណភាព​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាតឱ្យ​លោក​បណ្ឌិត បាក់ អុក​ស៊ូ​(Ock Soo Park) ស្ថាបនិក​អង្គការ​សម្ព័ន្ធ​យុវជន​អន្តរជាតិ (IYF) ចូលជួប​សម្ដែង​ការគួរសម​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម និ​ស៊ិ​មឹរ៉ា យ៉ា​សឹ​តុស៊ិ (Nishimura Yasutoshi) ចូលជួប​សម្ដែង​ការគួរសម​ - ក្រុមហ៊ុន ADATA Technology Co., Ltd., ចាប់អារម្មណ៍​វិនិយោគ​លើ​វិស័យ​បច្ចេកវិទ្យា នៅ​កម្ពុជា - ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ ជាមួយ​ឯកឧត្តម PHAM Minh Chinh នាយករដ្ឋមន្ត្រី​វៀតណាម​ - ​សម្តេច​តេជោ ហ៊ុន សែន ជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម តូ ឡឹម អគ្គលេខា​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម​ - សម្តេច​តេជោ ហ៊ុន សែន ជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ជិន ថាញ់​មិន ប្រធានរដ្ឋសភា​វៀតណាម​ - ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា អញ្ជើញ​សំណេះសំណាល និង​ផ្ដល់​ការណែនាំ​ទៅ​កាន់​សិក្ខាកាម​មន្ត្រី​ក្រសួង​មហាផ្ទៃ ដែល​កំពុង​សិក្សា​នៅ​ភាគខាងត្បូង នៃ​ប្រទេស​វៀតណាម - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ជួប​ថ្នាក់ដឹកនាំ​សាលា​នគរបាល​ប្រជាជន ភាគ​ខាងត្បូង​ប្រទេស​វៀតណាម​
0

បុរស​វ័យ​៣៩​ឆ្នាំ​ម្នាក់ មាន​ជំងឺសរសៃប្រសាទ​រ៉ាំរ៉ៃ​ព្យាបាល​មិន​លួច​ចង់ករ​សម្លាប់ខ្លួន​បញ្ជប់ជិវិត​

បុរស​វ័យ​៣៩​ឆ្នាំ​ម្នាក់ មាន​ជំងឺសរសៃប្រសាទ​រ៉ាំរ៉ៃ​ព្យាបាល​មិន​លួច​ចង់ករ​សម្លាប់ខ្លួន​បញ្ជប់ជិវិត​

(​កំពង់ធំ​)៖ បុរស​វ័យ​៣៩​ឆ្នាំ​ម្នាក់ ចេះ​តែ​មាន​អាការៈ​រវើរវាយ​និយាយ​តែ​ម្នាក់ឯង ថា​មើលឃើញ​នេះ​ឃើញ​នោះ ស្រាប់តែ​ប្រទះ​ឃើញ​ចងក នឹង​ស្បង់​លោក​ក្រោម​ដើម​ស្វាយ​នៅជាប់​ចេតីយ​ខាងកើត​ព្រះវិហារ​វត្ត​ហប់ ស្លាប់​យ៉ាង​អាណោចអាធម៌ បង្ករ​អោយមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ៦ និង ១០​នាទី ថ្ងៃទី​២៤ ខែ​មេសា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​ទទា ឃុំ​ទ្រា ស្រុក​ស្ទោង ខេត្ត​កំពង់ធំ​។​

​សមត្ថកិច្ច​បាន​អោយដឹង​ថា​សព​ឈ្មោះ ឃិន សំណាង ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ ជនជាតិខ្មែរ នៅ​ភូមិ​តា​ទ្រៀល ឃុំ​ប្រឡាយ ស្រុក​ស្ទោង ខេត្ត​កំពង់ធំ ។​

​តាម​ការបំភ្លឺ​ពី​ឈ្មោះ សឿង ផៃ អាយុ ៣៥​ឆ្នាំ ត្រូវជា​ប្រពន្ធ សព បានបញ្ជាក់​ថា​៖ រយ​:​ពេល​ជាង​មួយ​ឆ្នាំ​មកហើយ ដែល​ប្តី​គាត់​មាន​អាការ​: រវើរវាយ តែងតែ​ឃើញ​នេះ​ឃើញ​នោះ និយាយ​តែ​ឯង ទើប​គាត់ បាន​អោយ​ថ្នាំ​សរសៃប្រសាទ​លេប​តែ​មិន​ជា គាត់​ក៏​នាំ​មក​មើល​ជំងឺ​នៅផ្ទះ​គ្រូខ្មែរ ឈ្មោះ​ផល្លី នៅ​ភូមិ​លាប​ទង ឃុំ​ទ្រា ស្រុក​ស្ទោង ខេត្ត​កំពង់ធំ នៅ​ថ្ងៃ​២២ ខែ​មេសា ឆ្នាំ​២០២០ លុះដល់​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០២០ វេលា​ម៉ោង​៥​ព្រឹក ប្តី​ខ្ញុំ​បាន​ភ្ញាក់ពីដេក​ធម្មតា​ហើយ​លុបមុខ​រួច​ក៏​ដើរ​មក​មុខ​ផ្ទះ​បន្ទាប់ មក​បាន​ត្រឡប់​មក​វិញ​ពុំ​បាន​និយាយ​អ្វី​ទេ មួយសន្ទុះ​ក៏​ដើរ​ចេញពីផ្ទះ​ទៅ​ទៀត​បាត់​ដោយ​មិន​ចាប់អារម្មណ៍​ទេ ពេល​បាត់​យូ​ពេក​ក៏​ដើររក​ទើប​បាន​ឃើញ​ប្តី​ខ្លួន​ចងករ នឹង​ស្បង់​លោក​ក្រោម​ដើម​ស្វាយ​នៅ​ជាប់ចេតី​យខាង កើត​ព្រះវិហារ​វត្ត​ហប់ ស្លាប់បាត់​ទៅ​ហើយ​។​

​ក្រោយ​ទទួលបាន​ព័ត៌មាន​ភ្លាម​កម្លាំង​ជំនាញ​ស្រុក សហការ​ជាមួយ ប៉ុស្តិ៍ អាជ្ញាធរ​មូលដ្ឋាន ភូមិ​.​ឃុំ​បាន​ចុះ​ដល់ កន្លែងកើតហេតុ ដើម្បី​ពិនិត្យ​សព ក្រោយ​ការពិនិត្យ​សព​ឃើញថា​៖ សព​មាន​ស្នាម​ជាំ​នៅ​ជុំវិញ​ករ ក្រៅពី​នេះ​ពុំ​មាន​ស្លាកស្នាម​អ្វី​ផ្សេង​ទៀត​ឡើយ ។​

​ឆ្លង​តាម​ការ​ពិនិត្យ​ដោយ​យកចិត្តទុកដាក់​សមត្ថ​កិច្ច​ជំនាញ​យើង​បាន​ធ្វើការ​សន្និដ្ឋាន​ថា មូលហេតុ​: មាន​ជំងឺសរសៃប្រសាទ​រ៉ាំរ៉ៃ​ព្យាបាល​មិនជា​។ ជនរងគ្រោះ​ពិតជា​ធ្វើអត្តឃាត ចងក សម្លាប់​ខ្លួនឯង​ពិតប្រាកដ​មែន​រួច​ក៏​បាន​ប្រគល់​សាកសព​ជូន ឈ្មោះ សឿង ផៃ ត្រូវជា​ប្រពន្ធ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕
​ប៊ុន ​រិទ្ធី​

Filed in: សន្តិសុខសង្គម

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com