ទាន់ហេតុការណ៍
ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា នៅតែ​បន្ត​ព្រួយបារម្ភ​ពី​គ្រោះថ្នាក់​ចរាចរណ៍ និង​ណែនាំ​ឱ្យ​ពិនិត្យ​ការប្រើ​កង់ ម៉ូតូ និង​កូន​រថយន្ត​អាគុយ​ - អនុព័ន្ធ​យោធា​ម៉ាឡេស៊ី​ប្រចាំ​កម្ពុជា ដឹកនាំ​ប្រតិភូ​សមាជិក​សរុប​៧​ប្រទេស អញ្ជើញ​ដល់​យោធភូមិភាគ​ទី​៥ ខេត្ត​បាត់ដំបង | Military Attaché of Malaysia to Cambodia Leads a Delegation of Seven Countries to Military Region 5 in Battambang Province - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​បន្ត​អញ្ជើញ​ដឹកនាំ​ក្រុម​ការងារ ចូលរួម​គោរព​វិញ្ញាណក្ខន្ធ វីរ​យុទ្ធជន​ពលី​នៅ​សមរភូមិ​មុខ​ក្នុង​បុព្វេ​ហេតុ​ការពារ​បូរណភាព​ទឹកដី​កន្លងទៅ​នៅ​ទិស​ខេត្ត​ព្រះវិហារ និង​ខេត្ត​ឧត្តរមានជ័យ ដែល​មាន​ទីតាំង​ស្ថិតក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​យុទ្ធជន​ពលី ចំនួន ៣​រូប ក្នុង​សមរភូមិ​មុខ​នៃ​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ ចាប់ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ថ្លែងអំណរគុណ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ដែល​បាន​ផ្ញើ​សារលិខិត​រំលែក​ទុក្ខ​ចំពោះ​មរណភាព​ម្តាយក្មេក​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ថ្លែងអំណរគុណ សម្តេច​តេជោ ហ៊ុន សែន ដែល​បាន​ផ្ញើ​សារលិខិត​រំលែក​ទុក្ខ​ចំពោះ​មរណភាព​ម្តាយក្មេក​ - ក្រសួងការបរទេស​កម្ពុជា​៖ កងទ័ព​កម្ពុជា​ពុំ​បាន​ធ្វើ​សកម្មភាព​ណាមួយ​ទាល់តែសោះ​ដែល​រំលោភ​បទ​ឈប់​បាញ់ និង​ព្យាយាម​ដោយ​ស្មោះត្រង់ ដើម្បី​សម្រេច​កិច្ចព្រមព្រៀង​បញ្ចប់​ជម្លោះ​ប្រដាប់អាវុធ​ទាំងស្រុង​ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​អញ្ជើញ​ចុះ​ជួប​សួរសុខទុក្ខ និង​នាំ​យក​ស្បៀងអាហារ គ្រឿងឧបភោគ​បរិភោគ​ព្រមទាំង​របស់របរ​ប្រើប្រាស​ចាំបាច់​ជាច្រើន​ចែកជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ភៀ​សសឹក​ពី​តំបន់​មាន​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​នៅ​ក្នុង​ជំរំ​សុវត្ថិភាព​ - សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ផ្ញើ​សារ​ចំនួន​៥​ចំនុច ឆ្លើយតប​ទៅនឹង​ការចោទប្រកាន់ ដោយ​គ្មាន​មូលដ្ឋាន​មក​លើ​កម្ពុជា ពី​ភាគី​ថៃ​នាពេល​ថ្មីៗ​នេះ​ - ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំ​ខ្លួន​ជន​ត្រូវ​ចោទ​៨​នាក់​ជា​បណ្តោះអាសន្ន​ពាក់ព័ន្ធ​អំពើ​ឆបោក​តាម​ឆបោក​តាម​ប្រព័ន្ធ​អន​ឡា​ញ​
0

​ស្ពានថ្ម​មួយ​ចំណាយ​ថវិកា​អស់​ជិត​៤០​ម៉ឺន​ដុល្លារ​រួចមកហើយ បាន​ផ្អាក​ដំណើរការ ព្រោះ​តែ​ខ្វះ​កញ្ចប់​ថវិកា ដើម្បី​បញ្ចប់​លើ​គម្រោង​សាងសង់​ស្ពាន​

​ស្ពានថ្ម​មួយ​ចំណាយ​ថវិកា​អស់​ជិត​៤០​ម៉ឺន​ដុល្លារ​រួចមកហើយ បាន​ផ្អាក​ដំណើរការ ព្រោះ​តែ​ខ្វះ​កញ្ចប់​ថវិកា ដើម្បី​បញ្ចប់​លើ​គម្រោង​សាងសង់​ស្ពាន​

កំពង់ធំ ៖ ព្រះគ្រូ​ចៅអធិការ និង​គណៈកម្មាការ​អាចារ្យវត្ត បាន​អំពាវនាវ ដល់​សប្បុរសជន​នានា​ទាំង​នៅ​ទីជិត និង​ទី​ឆ្ងាយ​ទាំងអស់ ចូល​ជា​បច្ច័យ ដើម្បី​បាន​ដាក់​អោយ​ដំណើរការ​សាងសង់​ស្ពាន​ថ្ម​មួយ​ឆ្លងកាត់​ដង​ស្ទឹងសែន​ស្ថិតនៅក្នុង ភូមិ​កំពង់ស្វាយ ឃុំ​កំពង់ស្វាយ ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ សម្រាប់​បំរើ​អោយ​វិស័យ​ព្រះពុទ្ធសាសនា និង​វិស័យ​សាធារណៈ​នានា​ជាច្រើន​ទៀត ជាពិសេស សម្រាប់​ត​ភ្ជាប់​ដង្ហើម​សេដ្ឋកិច្ច​គ្រួសារ នៅក្នុង​តំបន់​នោះ អោយមាន​លក្ខណៈ​កាន់តែ​ប្រសើរឡើង​ថែមទៀត​។​

​ស្ពាន​នេះ​ត្រូវបាន​សាងសង់​ឡើង ក្រោម​ការផ្តួចផ្តើម​គំនិត និង​ដឹកនាំ​ការសាងសង់ ដោយ​ព្រះគ្រូ​ចៅអធិការ និង​គណៈកម្មាការ​អាចារ្យវត្ត « កំពង់ស្វាយ » ប្រជា​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត រួម​ជាមួយ​សប្បុរសជន​នានា ដែល​បាន​បរិច្ចាគ​ធនធាន​ថវិកា ជួយ​ដល់​ដំណើរការ​សាងសង់​ស្ពាន​នោះ រហូត​សម្រេច​បាន​លើ​ការសាងសង់ ប្រមាណ​ជាង​៧០​ភាគរយ​ហើយ និង​នៅ​ខ្វះ​ប្រមាណ​ជាង ២០​ភាគរយ​ទៀត ប៉ុណ្ណោះ ទើប​បញ្ចប់​លើ​គម្រោង​សាងសង់​ស្ពាន​នេះ​។​

គណៈកម្មការ​អាចារ្យវត្ត​កំពង់ស្វាយ លោក​ព្រឹទ្ធាចារ្យ លី ប៊ុន​ស៊ីម បាន​មានប្រសាសន៍​អោយដឹងថា កាលដើមឡើយ​ទីតាំង​សាងសង់​ស្ពានថ្ម​នេះ មិន​ធ្លាប់​មាន​ស្ពាន​សង់​ឆ្លងកាត់​ដង​ស្ទឹងសែន​នេះ​ទេ ហើយ​ប្រជា​ពុទ្ធបរិស័ទ ក៏ដូចជា​ប្រជាពលរដ្ឋ​ទូទៅ ចង់​ធ្វើ​ដំណើរ​មក​កាន់​ទី​អា​រ៉ា​ម ឬក៏​ការដឹកជញ្ជូន​កសិផល​នានា ពី​ក្នុង​តំបន់​ទៅ​កាន់​តំបន់​មួយទៀត​ដើម្បី ទៅ​កាន់​ទីផ្សារ គឺ​ត្រូវ​ធ្វើដំណើរ​ឆ្លងកាត់​ទឹក​ស្ទឹង​សែន​នេះ តាមរយះ​ការ​ជិះទូក ឬ ជិះ​ក្បូន ទើប​ទៅ​ដល់​គោលដៅ​ដែល​ខ្លួន​ចង់​ទៅ​។ លោក​ព្រឹទ្ធាចារ្យ មានប្រសាសន៍​ទៀត​ថា ដោយ​មើលឃើញ ការលំបាក ក្នុងការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ដង​ស្ទឹង​សែន​នេះ ព្រះគ្រូ​ចៅអធិការ​វត្ត ព្រះនាម ឈន ប៊ុន​ហ៊​ង រួម​ជាមួយ​គណៈកម្មាកា​រ​អាចារ្យ វត្ត​កំពង់ស្វាយ បាន​រី​អង្គាស​ថវិកា និង​ការចូល​ជា​បច្ច័យ ពី​ប្រជា​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត ជាមួយនឹង​ការចូលរួម ពី​សប្បុរសជន​នានា ទាំង​នៅ​ទីជិត និង​នៅ​ទី​ឆ្ងាយ ទាំង​នៅក្នុង​ស្រុក និង​នៅ​ក្រៅ​ស្រុក​ផង​នោះ ប្រមូល​បាន​ថវិកា​ជា​បន្តបន្ទាប់ ហើយ​ព្រះគ្រូ​ចៅអធិការ​វត្ត បាន​សម្រេច​បង្កើត​គណៈ​កម្មា​ការ​វត្ត​ថ្មី​មួយ ដើម្បី​គ្រប់គ្រង​លើ​គម្រោង​សាងសង់​ស្ពាន និង​ដាក់អោយ​ដំណើរការ​សាងសង់​ស្ពាន​ថ្ម​មួយ​នេះ សម្រាប់​បំរើ​អោយ​វិស័យ​សាសនា និង​វិស័យ​សាធារណៈ នៅក្នុង​មូលដ្ឋាន​នេះ អោយមាន​លក្ខណៈ កាន់តែ​ល្អប្រសើរ​ឡើង​ថែម​ទៀត​។​

​លោក​ព្រឹទ្ធាចារ្យ លី ប៊ុន​ស៊ីម បាន​បន្ត​ទៀត ស្ពានថ្ម​មួយ​នេះ គឺ​មាន​បណ្តោយ​ប្រវែង ១៥១​ម៉ែត្រ និង​មាន​ទទឹង ៥,១​ម៉ែត្រ « ៥​ម៉ែត្រ ១​តឹក » ហើយ​បាន​ចាប់ផ្តើម​សាងសង់ នៅ​ថ្ងៃ​ទី​២៤ ខែ​មិនា ឆ្នាំ​២០១៨ រហូតមកដល់​គ្រា​បច្ចុប្បន្ននេះ​។ លោក​អាចារ្យ​ថា ការសាងសង់​ស្ពាន​នេះ បាន​ធ្វើឡើង​ជា​ជំហានៗ ទៅ​តាម​ថវិកា​ដែល​ប្រមូលបាន​ពី​សប្បុរសជន ដោយ​ដំណាក់កាល​ទី​១ ចាក់​ផ្ជើ វាយ​ផ្ជើ និង​ការចាក់​ផ្នែន ដោយ​បាន​ចំណាយ​ថវិកា​អស់ ៨​ម៉ឺន ៥​ពាន់​ដុល្លារ​អាមេរិក ។ ដំណាក់កាល​ទី​២ ចាក់​សសរស្ពាន និង​ចាក់​ធ្នឹម​ទទឹង​ស្ពាន បាន​ចំណាយ​ថវិកា​អស់ ១១​ម៉ឺន ៥​ពាន់​ដុល្លារ​អាមេរិក និង​ការសង់​ធ្នឹម​បណ្តោយ​សងខាង ដោយ​ចំណាយ​ថវិកា​អស់ ១៦​ម៉ឺន​ដុល្លារ​អាមេរិក បន្ថែមទៀត ជា​សរុប​អស់​ថវិកា ចំនួន ៣៨​ម៉ឺន​ដុល្លារ​អាមេរិក​។ លោក​ព្រឹទ្ធាចារ្យ បានបញ្ជាក់​ថា រហូតមក​ទល់​នឹង​ពេលនេះ ស្ពាន​ថ្ម​ដែល​សាងសង់​ឆ្លងកាត់​ដង​ស្ទឹង​សែន​មួយ​នេះ គឺ​សម្រេច​បាន ៧៥​ភាគរយ​ហើយ និង​នៅសល់តែ ២៥​ភាគរយ​ទៀត ប៉ុណ្ណោះ ដែល​នឹង​ត្រូវ​បញ្ចប់​លើ​ការសាងសង់ នៅក្នុង​ឆ្នាំ​២០២១ ខាងមុខនេះ អាច​នឹង​ត្រូវ​ចំណាយ​ថវិកា ប្រមាណ​ជា ១១​ម៉ឺន​ដុល្លារ​ទៀត ទើប​ការសាងសង់​ស្ពាន​នេះ បាន​រួចរាល់​ជា​ស្ថាពរ ១០០​ភាគរយ​។ ប៉ុន្តែ នៅពេលនេះ ដំណើរការ​សាងសង់​ស្ពាន​នេះ ត្រូវបាន​ផ្អាក​ជា​បណ្តោះអាសន្ន មួយគ្រា​សិន ព្រោះ​ត្បិត​ខ្វះ​ថវិកា​ក្នុង​ការសាងសង់​។​

​ព្រះគ្រូ​ចៅអធិការ​វត្ត​កំពង់ស្វាយ ព្រះនាម ឈន ប៊ុន​ហ៊​ង រួម​ជាមួយ​គណៈកម្មាកា​រ​អាចារ្យវត្ត បាន​មាន​សង្ឃដីកា និង​ការអំពាវនាវ ទៅ​ដល់​សម្តេច ទ្រង់ អ្នកឧកញ៉ា លោក​ឧកញ៉ា ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រជា​ជា​ពុទ្ធបរិស័ទ និង​សប្បុរសជន​នានា ទាំង​ក្នុង និង​ក្រៅប្រទេស សូមមេត្តា​ចូលរួម​ជា​បច្ច័យ​កសាង​ស្ពាន​នេះ​បង្ហើយ ដើម្បី​ទុកជា​ប្រយោជន៍​រួម សម្រាប់​មនុស្សជាតិ​ទូទៅ ការបំរើ​អោយ​វិស័យ​សាសនា និង​វិស័យ​សាធារណៈ នានា​ជាច្រើន​ទៀត នៅក្នុង​សង្គមជាតិ​ទាំងមូល​។​

​សប្បុរសជន អាច​ទំនាក់ទំនង​ចូល​ជា​បច្ច័យ​បាន​តាមរយះ ព្រះគ្រូ​ចៅអធិការ​វត្ត​កំពង់ស្វាយ ព្រះនាម ឈន ប៊ុន​ហ៊​ង ដែល​មាន​លេខ​ទូរស័ព្ទ​ពីរ​ប្រព័ន្ធ គឺ ០៩៩ ៤៣៥ ១៨៤,០៩៧ ៥ ៦៤០ ៥១១ និង​គណៈកម្មការ​អាចារ្យវត្ត លោក​ព្រឹទ្ធាចារ្យ លី ប៊ុន​ស៊ីម ដែល​មាន​លេខ​ទូរស័ព្ទ ០១២ ៩៦៤ ២៩១ ,០៩៧ ៦ ៧៥៥ ៧៤៧ សូម​អរ​ព្រះ​គុណ និង​សូម​អរគុណ ៕
​ប៊ុន រិទ្ធី​

 

Filed in: សន្តិសុខសង្គម

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com