ទាន់ហេតុការណ៍
​សមាជិក​រដ្ឋសភា​ជប៉ុន​៖ ក្រុមហ៊ុន​ជប៉ុន​ជាច្រើន បន្ថែមទៀត ចាប់អារម្មណ៍​ក្នុង​ការស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ - ការបង្កើត​ការងារ ជា​អាទិភាព​ធំ​របស់​រាជរដ្ឋាភិបាល ដោយ​បាន​ដាក់​ចេញ​យ៉ាង​ច្បាស់​ថា ការជំរុញ​កំណើន​សេដ្ឋកិច្ច​តាមរយៈ​ការបង្កើន​ការងារ​ដែល​ផ្តល់​កម្លាំង​ពលកម្ម​ដល់​ប្រជាពលរដ្ឋ ដោយ​ពង្រីក ទាំង​បរិមាណ និង​គុណភាព​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាតឱ្យ​លោក​បណ្ឌិត បាក់ អុក​ស៊ូ​(Ock Soo Park) ស្ថាបនិក​អង្គការ​សម្ព័ន្ធ​យុវជន​អន្តរជាតិ (IYF) ចូលជួប​សម្ដែង​ការគួរសម​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម និ​ស៊ិ​មឹរ៉ា យ៉ា​សឹ​តុស៊ិ (Nishimura Yasutoshi) ចូលជួប​សម្ដែង​ការគួរសម​ - ក្រុមហ៊ុន ADATA Technology Co., Ltd., ចាប់អារម្មណ៍​វិនិយោគ​លើ​វិស័យ​បច្ចេកវិទ្យា នៅ​កម្ពុជា - ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ ជាមួយ​ឯកឧត្តម PHAM Minh Chinh នាយករដ្ឋមន្ត្រី​វៀតណាម​ - ​សម្តេច​តេជោ ហ៊ុន សែន ជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម តូ ឡឹម អគ្គលេខា​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម​ - សម្តេច​តេជោ ហ៊ុន សែន ជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ជិន ថាញ់​មិន ប្រធានរដ្ឋសភា​វៀតណាម​ - ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា អញ្ជើញ​សំណេះសំណាល និង​ផ្ដល់​ការណែនាំ​ទៅ​កាន់​សិក្ខាកាម​មន្ត្រី​ក្រសួង​មហាផ្ទៃ ដែល​កំពុង​សិក្សា​នៅ​ភាគខាងត្បូង នៃ​ប្រទេស​វៀតណាម - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ជួប​ថ្នាក់ដឹកនាំ​សាលា​នគរបាល​ប្រជាជន ភាគ​ខាងត្បូង​ប្រទេស​វៀតណាម​
0

​គ្រោះថ្នាក់​ចរាចរណ៍​រថ​យន្ដ​បុក​រថយន្ត​បណ្ដាលអោយ​មនុស្ស​៣​នាក់​រងរបួស​ស្រាល​

​គ្រោះថ្នាក់​ចរាចរណ៍​រថ​យន្ដ​បុក​រថយន្ត​បណ្ដាលអោយ​មនុស្ស​៣​នាក់​រងរបួស​ស្រាល​

​កំពង់ធំ​៖ គ្រោះថ្នាក់​ចរាចរណ៍ រថយន្ដ បុក​រថយន្ត​សណ្តោង​ស៊ឺមី​រ៉ឺម៉ក បើកបរ​បត់​ឆ្វេង​ទិសដៅ​ស្របគ្នា​បណ្ដាលឲ្យ​របួស​ស្រាល​០៣​នាក់ (​ប្រុស​) ខូចខាត​រថយន្ដ​០២​គ្រឿង​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ០៧ និង ៣០​នាទី ថ្ងៃ​អង្គារ៍ ៧​កើត ខែ​ពិសាខ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែ​មេសា ឆ្នាំ​២០២០ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦២ ចន្លោះ​គីឡូម៉ែត្រ​លេខ ៩-១០ ភូមិ​កូន​ត្នោត ឃុំ​ជ័យ ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ ។​

​សមត្ថកិច្ច​បាន​អោយដឹង​ថា​រថយន្ដ​ម៉ាក​ហ៊ី​ហ៊ិ​ន​ដាយ ពណ៌​ស ផ្លាក​លេខ​កំពង់ចាម​3A.3248 (​របស់​ក្រុមហ៊ុន​ដឹកជញ្ជូន ឡោ​.​ម៉េង​ហួត​L.M.H) សណ្តោង​ស៊ឺមី​រ៉ឺម៉ក គ្មាន​ផ្លាកលេខ ផ្ទុក​ស៊ីម៉ង់ (​បើកបរ​ទិសដៅ​ពី​ត្បូង​ទៅ​ជើង ហើយ​បត់​ឆ្វេង​ត្រឡប់ក្រោយ​) ដោយ​ឈ្មោះ ថន​.​ម៉េង​ល័ង ភេទ​ប្រុស អាយុ ២៦​ឆ្នាំ រស់នៅ​ភូមិ​វ៉ា​រិន្ទ ឃុំ​ខ្ចៅ ស្រុក​កងមាស ខេត្ត​កំពង់ចាម មុខរបរ​បើក​បររថ​យន្ត (​គ្មាន​របួស​)(​នាំខ្លួន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ស្វាយ​ដើម្បី​សួរនាំ​)​។​

​ចំណែក​ម្ខាង់​ទៀត​រថយន្ត​ហ៊ី​ហ៊ិ​ន​ដាយ​(​ឃ្លុប​) ក្បាល​ពណ៌​ស ឃ្លុប​ពណ៌​ក្រហម ផ្លាក​លេខ​កំពង់ធំ​3A.2047 ផ្ទុក​ទឹក​បា​កាល (​បើកបរ​ផ្លូវត្រង់​ពី​ត្បូង​ទៅ​ជើង​) ដោយ​ឈ្មោះ ឆិញ​.​ចាន់​សា​រុំ ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ មុខរបរ​បើក​បររថ​យន្ត នៅ​ភូមិ​ព្រែក​ស្បូវ សង្កាត់​អូរ​កន្ធរ ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ (​របួសស្រាល​)​។ អ្នករួមដំណើរ​ចំនួន​០២​នាក់ៈ​

១-​ឈ្មោះ រិន​.​ចាន់​សេរី​វឌ្ឍន៍ ភេទ​ប្រុស អាយុ ១៥​ឆ្នាំ មុខរបរ​សិស្ស រស់នៅ​ភូមិ​កំពង់រទេះ សង្កាត់​កំពង់រទេះ ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ​(​របួសស្រាល​)​។ ២-​ឈ្មោះ ឆិញ​.​ចាន់​សា​រ៉ង់ ភេទ​ប្រុស អាយុ ២៨​ឆ្នាំ មុខរបរ​ធ្វើស្រែ រស់នៅ​ភូមិ​ក្តី​ដូង ឃុំ​ក្តី​ដូង ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ​(​របួសស្រាល​)​។

​ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​វាស់វែង​នៅ​ទី​កន្លែង​កើតហេតុ ធ្វើ​កំណត់ហេតុ​ប្រមូល​វត្ថុតាង​យក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ស្វាយ រងចាំ​ដោះស្រាយ​គ្នា​តាម​ច្បាប់​
​សមត្ថកិច្ច​ជំនាញ​បានបញ្ជាក់​ថា​មូលហេតុ​បឋម​បង្កឡើង​ដោយ​អ្នកបើកបរ​រថយន្ត​សណ្តោង​ស៊ឺមី​រ៉ឺម៉ក​ឈ្មោះ ថន​.​ម៉េង​ល័ង បើកបរ​បត់​ឆ្វេង​ត្រឡប់​ក្រោយ​ខ្ជីខ្ជា​ខ្វះ​ការប្រុងប្រយ័ត្ន ៕
​ប៊ុន រិទ្ធី​

Filed in: សន្តិសុខសង្គម

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com