ទាន់ហេតុការណ៍
សម្ដេច​មហា​បវ​ធិបតី ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​ថា​អាជ្ញាធរ​ថៃ និង​ប្រជាជន​ថៃ​ដែល​មាន​បំណង​ចង់ឱ្យ​មាន​ការបើក​ច្រក​ព្រំដែន​កម្ពុជា ថៃ ឡើង​វិញ​មិន​ចាំបាច់​ស្នើ​មក​កម្ពុជា​ទេ ប៉ុន្ដែ​ត្រូវ​ស្នើ​ទៅ​អ្នកមានអំណាច​ពិតប្រាកដ​នៅ​ប្រទេស​ថៃ​ - សម្ដេច​មហា​បវ​ធិបតី ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​ថា​អាជ្ញាធរ​ថៃ និង​ប្រជាជន​ថៃ​ដែល​មាន​បំណង​ចង់ឱ្យ​មាន​ការបើក​ច្រក​ព្រំដែន​កម្ពុជា ថៃ ឡើង​វិញ​មិន​ចាំបាច់​ស្នើ​មក​កម្ពុជា​ទេ ប៉ុន្ដែ​ត្រូវ​ស្នើ​ទៅ​អ្នកមានអំណាច​ពិតប្រាកដ​នៅ​ប្រទេស​ថៃ​ - សម្តេច​ធិបតី​ជូនដំណឹង​អំពី ​ក្រុម​អ​នា​មឹក​បាន​បង្កើតឡើង គណនី​ហ្វេ​សប៊ុក​ក្លែងក្លាយ ផុស​សារ​មិន​ពិត និង​មាន​ចេតនា​ទុច្ចរិត​បំផុត​ - គណៈប្រតិភូ​ធុរកិច្ច​ម៉ាឡេស៊ី ស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ - កងកម្លាំង​នគរបាលជាតិ បាន​ដើរតួនាទី និង​បំពេញ​ភារកិច្ច​យ៉ាង​សំខាន់​ក្នុង​ការធានា​សន្តិសុខ សុវត្ថិភាព​ប្រកបដោយ​ជោគជ័យ ថ្វាយ​ព្រះមហាក្សត្រ ឥស្សរជន និង​ថ្នាក់ដឹកនាំ​ជាតិ​-​អន្តរជាតិ ក្នុង​ព្រះរាជ​ពិធី និង​ព្រឹត្តិការណ៍​ជាតិ​-​អន្តរជាតិ​នានា ដែល​ប្រារព្វ​ធ្វើ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ - សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ចៀសវាងចាញ់បោក គណនីក្លែងបន្លំ - មេបញ្ជាការ​កង​ស្វ័យ​ការពារ​ជើងគោក​ជប៉ុន ប្តេជ្ញា​បន្ត​ពង្រឹង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​រកា​ន់​តែ​ល្អ រវាង​កងទ័ពជើងគោក​នៃ​ប្រទេស​ទាំង​ពីរ​ - ស្មារតី​សាមគ្គី​ជាតិ ឯកភាព​ជាតិ ទើប​ធ្វើឱ្យ​ប្រទេស​កម្ពុជា​ខ្លាំង ហើយ​កម្ពុជា​ប្ដូរផ្ដាច់​ក្នុង​ការការពារ​ទឹកដី និង​អធិបតេយ្យភាព​ជាតិ​ - កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី
0

សមត្ថកិច្ច​ចរាចរណ៍​ចាប់​ផ្តើម​អនុវត្តរឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក

សមត្ថកិច្ច​ចរាចរណ៍​ចាប់​ផ្តើម​អនុវត្តរឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក

ភ្នំពេញ ៖ ចាប់​តាំងពី​ព្រឹក​ថ្ងៃ​សុក្រ​ទី​០១ ខែ​ឧសភា ឆ្នាំ​២០២០ សមត្ថកិច្ច​នៃ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ក៏ដូចជា​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំង​១៤​ចាប់ផ្តើម​អនុវត្ត​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​។​

​ឯកឧត្តម ស ថេត អគ្គ​ស្នងការរង​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែងថា គោលបំណង​នៃ​ការអនុវត្ត​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះ​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ដើម្បី​ការពារ​អាយុជីវិត​និង​ទ្រព្យសម្បតិ្ត​ប្រជាពលរដ្ឋ​និង​កាត់បន្ថយ​អត្រា​ការស្លាប់​រង​របួស​និង​ពិការ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​។​

​ឯកឧត្តម ស ថេត បានបញ្ជាក់​ថា ”​ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​នេះ​នឹង​ត្រូវ​អនុវត្ត​ឲ្យបាន​ស្មើភាព​គ្នា​ទាំង​ប្រជាពលរដ្ឋ​សាមញ្ញ​អ្នកធំ​អ្នកក្រ​អ្នក​មាន​ឲ្យតែ​ខុសច្បាប់​ត្រូវ​អនុវត្ត​ដូចៗ​គ្នា​”​។​

​ឯកឧត្តម​បាន​បញ្ជាក់ថា ឯកសារ​ដែល​ត្រូវ​ដាក់​តាម​ខ្លួន​ជា​ប្រចាំ​នៅ​ពេល​បើកបរ​គឺ​ប័ណ្ណបើកបរ​លិខិត​អាជីវកម្ម​ច្បាប់ដើម​។​

​សម្ដេច​ក្រឡាហោម​ឧបនាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​អំពី​ការអនុវត្ត​វិធានការ​រឹតបន្តឹង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ពិសេស​ពាក់ព័ន្ធ​នឹង​ការអនុវត្ត​អនុក្រឹត្យ​ថ្មី​ស្ដីពី​ការផាកពិន័យ​ចំពោះ​អំពើ​ល្មើស​នឹង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ដែល​មាន​ការបង្កើន​កម្រិត​ទឹកប្រាក់​ផាកពិន័យ​ហើយ​ដែល​សមត្ថកិច្ច​នឹង​ចាប់ផ្ដើម​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​០១​ខែ​ឧសភា​ឆ្នាំ​២០២០​នេះ​ទៅ​។​

​សម្ដេច​ក្រឡាហោម​សខេង​ឧបនាយក​រដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ថ្លែង​បែប​នេះ​ក្នុងឱកាស​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ​សេចក្ដីព្រាង​សេចក្ដីណែនាំ​ស្ដីពី​តួនាទី​ភារកិច្ច​និង​របៀបរបប​ការងារ​របស់​រដ្ឋលេខាធិការអនុរ​ដ្ឋ​លេខាធិការ​និងអ​គ្គនា​យក​ឬ​អង្គភាព​ប្រហាក់ប្រហែល​ចំណុះ​ក្រសួង​មហាផ្ទៃ​ប្រារព្ធ​នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​៣០​ខែ​មេសា​ឆ្នាំ​២០២០​កន្លងទៅ​។​

​សម្ដេច​ក្រឡាហោម​បាន​មានប្រសាសន៍​ថា​វិធានការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះ​គឺ​ដាក់ចេញ​ដើម្បី​ឆ្លើយតប​នឹង​ភាពអាសន្ន​នៃ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​មាន​កំណើន​យ៉ាង​គំហុក​កាលពី​ឆ្នាំ​កន្លង​ទៅ​បាន​បណ្ដាលឱ្យ​មាន​អ្នកស្លាប់​របួស​ពិការ​បង្កឱ្យមាន​កុមារកំព្រា​និង​ការវិនាស​ព្រាត់ប្រាស់​ក្នុង​គ្រួសារ​ទាំង​នៅក្នុង​ស្ថានភាព​ដែល​ប្រទេសជាតិ​បាន​ចាក​ផុត​ពី​ភ្លើងសង្គ្រាម​មាន​សន្តិភាព​និង​ការអភិវឌ្ឍន៍​ទៅ​ហើយ​នោះ​។​

​សម្ដេច​បាន​គូសបញ្ជាក់​ទៀត​ថា​ព្រោះតែ​ហេតុ​យ៉ាង​ដូច្នេះហើយ​បាន​ជា​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​សម្រេច​កំណត់​យក​ឆ្នាំ​២០២០​នេះ​ជា​ឆ្នាំ​បង្កើន​ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ជាង​បណ្ដា​ឆ្នាំ​ណាៗ​ទាំងអស់​ដែល​វិធានការ​នេះ​មិនមែន​ជា​ការដាក់បន្ទុក​លើ​ប្រជាពលរដ្ឋ​នៅក្នុង​ស្ថានភាព​លំបាក​នៃ​ជំងឺ​កូវី​ដ​១៩​នោះ​ទេ​ប៉ុន្តែ​គឺ​ដើម្បី​សេចក្ដីសុខ​សុវត្ថិភាព​សណ្ដាប់ធ្នាប់​សាធារណៈ​និង​សុវត្ថិភាព​សង្គម​។​

​នៅ​ពេល​ប្រកាស​ដាក់​ចេញ​វិធានការ​នេះ​សម្ដេច​បាន​មានប្រសាសន៍ថា​មាន​ទស្សនៈ​មួយចំនួន​បាន​លើកឡើង​ថា​វិធានការ​នេះ​គឺជា​វិធានការ​ត្រួតពិនិត្យ​រដ្ឋ​បាល​ទៅវិញ​។​សម្ដេច​បាន​ផ្ដល់​ការពន្យល់​ជូន​ទៅ​វិញ​ថា​ការពិត​គឺ​មិន​ដូច្នេះ​ទេ​ហើយ​ក៏​មិនមែន​មានន័យថា​ក្រសួងមហាផ្ទៃ​អគ្គស្នងការ​ឬ​អង្គភាព​នគរបាល​ចរាច​រណ៍​ដែល​ដឹកនាំ​និង​អ្នកអនុវត្ត​ច្បាប់​ចង់​បាន​ប្រាក់​ពី​ប្រពល​រដ្ឋ​នោះទេ​។​ផ្ទុយ​ទៅ​វិញ​នេះ​គឺជា​ការថែរក្សា​ប្រាក់​និង​ថែរក្សា​សុវត្ថិភាព​ជូន​ពលរដ្ឋ​ទៅវិញ​ទេ​។​

​សម្ដេច​បាន​គូសបញ្ជាក់ថា​“​សមត្ថកិច្ច​នឹង​មិន​ឃាត់​ដំណើរ​បងប្អូន​ជនរួមជាតិ​ដែល​ធ្វើដំណើរ​ប្រកប​ដោយ​ការគោរព​ច្បាប់​ដើម្បី​សួរនាំ​រក​ឯកសារ​នោះទេ​។​បងប្អូន​អ្នក​ត្រឹមត្រូវ​គឺ​អាច​ធ្វើដំណើរ​បាន​ដោយ​រលូន​លើកលែងតែ​បាន​ធ្វើដំណើរ​ដោយ​បំពាន​ច្បាប់​ត្រង់​ចំណុច​ណាមួយ​ដូចជា​មិន​ពាក់មួក​សុវត្ថិភាព​ឬ​បំពាន​ភ្លើង​សញ្ញា​ទើប​សមត្ថកិច្ច​ឃាត់​មិន​ឱ្យ​ធ្វើដំំណើរ​ហើយ​ចាប់ផ្ដើ​ម​សួរនាំ​រក​ឯកសារ​។​សូម​កុំ​មាន​ទស្សនៈ​ថា​នគរបាល​ឆ្លៀត​យក​ឱកាស​នេះ​ធ្វើបាប​ប្រជាជន​នេះ​គឺជា​ភារកិច្ច​ដើម្បី​ប្រជាជន​ហើយ​ទាល់តែ​ឃាត់​គ្រប់​អ្នកដំណើរ​ទោះ​គោរព​ច្បាប់​និង​មិន​គោរព​ច្បាប់​ដើម្បី​សួរនាំ​រក​ឯកសារ​នោះ​ទើប​ថា​ជា​វិធានការ​រដ្ឋបាល​”​។​

​សូមបញ្ជាក់​ថា​កាលពី​ថ្ងៃ​ទី​៣០​ខែ​មេសា​សមត្ថកិច្ច​ចរាចរណ៍​សណ្តាប់ធ្នាប់​និង​ខណ្ឌ​បាន​នៅ​គ្រប់​គោលដៅ​ដែល​អ្នកបើកបរ​ជាច្រើន​បាន​យក​រថយន្ត​ទៅ​ត្រួតពិនិត្យ​បច្ចេកទេស​(​ឆៀក​)​ដែល​បណ្តាលឲ្យ​មាន​កកស្ទះ​។​ទោះជា​សមត្ថកិច្ច​ទាំងអស់​បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ជួយ​សម្រួល​ចរាចរណ៍​យ៉ាងណាក៏ដោយ​ក៏​នៅតែ​មាន​ការស្ទះ​មួយចំនួន​ដែល​បង្កឡើង​ដោយ​រថយន្ត​ច្រើន​លើសលប់​សម្រុក​មក​ឆៀក​ទោះបី​ទីតាំង​ឆៀក​ធំ​យ៉ាងណា​ក៏​នៅតែ​មិន​ទាន់​សមស្រប​នឹង​យានយន្ត​ដែល​មក​ធ្វើ​យ៉ាងគំហុគ​នេះ​ដែរ​ដូច្នេះ​ហើយ​សូម​ប្រជាពលរដ្ឋ​មាន​ការយោគយល់​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com