ទាន់ហេតុការណ៍
សម្ដេច​មហា​បវ​ធិបតី ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​ថា​អាជ្ញាធរ​ថៃ និង​ប្រជាជន​ថៃ​ដែល​មាន​បំណង​ចង់ឱ្យ​មាន​ការបើក​ច្រក​ព្រំដែន​កម្ពុជា ថៃ ឡើង​វិញ​មិន​ចាំបាច់​ស្នើ​មក​កម្ពុជា​ទេ ប៉ុន្ដែ​ត្រូវ​ស្នើ​ទៅ​អ្នកមានអំណាច​ពិតប្រាកដ​នៅ​ប្រទេស​ថៃ​ - សម្ដេច​មហា​បវ​ធិបតី ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​ថា​អាជ្ញាធរ​ថៃ និង​ប្រជាជន​ថៃ​ដែល​មាន​បំណង​ចង់ឱ្យ​មាន​ការបើក​ច្រក​ព្រំដែន​កម្ពុជា ថៃ ឡើង​វិញ​មិន​ចាំបាច់​ស្នើ​មក​កម្ពុជា​ទេ ប៉ុន្ដែ​ត្រូវ​ស្នើ​ទៅ​អ្នកមានអំណាច​ពិតប្រាកដ​នៅ​ប្រទេស​ថៃ​ - សម្តេច​ធិបតី​ជូនដំណឹង​អំពី ​ក្រុម​អ​នា​មឹក​បាន​បង្កើតឡើង គណនី​ហ្វេ​សប៊ុក​ក្លែងក្លាយ ផុស​សារ​មិន​ពិត និង​មាន​ចេតនា​ទុច្ចរិត​បំផុត​ - គណៈប្រតិភូ​ធុរកិច្ច​ម៉ាឡេស៊ី ស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ - កងកម្លាំង​នគរបាលជាតិ បាន​ដើរតួនាទី និង​បំពេញ​ភារកិច្ច​យ៉ាង​សំខាន់​ក្នុង​ការធានា​សន្តិសុខ សុវត្ថិភាព​ប្រកបដោយ​ជោគជ័យ ថ្វាយ​ព្រះមហាក្សត្រ ឥស្សរជន និង​ថ្នាក់ដឹកនាំ​ជាតិ​-​អន្តរជាតិ ក្នុង​ព្រះរាជ​ពិធី និង​ព្រឹត្តិការណ៍​ជាតិ​-​អន្តរជាតិ​នានា ដែល​ប្រារព្វ​ធ្វើ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ - សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ចៀសវាងចាញ់បោក គណនីក្លែងបន្លំ - មេបញ្ជាការ​កង​ស្វ័យ​ការពារ​ជើងគោក​ជប៉ុន ប្តេជ្ញា​បន្ត​ពង្រឹង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​រកា​ន់​តែ​ល្អ រវាង​កងទ័ពជើងគោក​នៃ​ប្រទេស​ទាំង​ពីរ​ - ស្មារតី​សាមគ្គី​ជាតិ ឯកភាព​ជាតិ ទើប​ធ្វើឱ្យ​ប្រទេស​កម្ពុជា​ខ្លាំង ហើយ​កម្ពុជា​ប្ដូរផ្ដាច់​ក្នុង​ការការពារ​ទឹកដី និង​អធិបតេយ្យភាព​ជាតិ​ - កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី
0

បុរស​ម្នាក់​ក្រោយ​ពី​លែងលះ​ប្រពន្ធ​ស្រាបតែ​លួច​ចង់ក សំលាប់ខ្លួន​ដោយសារ​ជួប​វិបត្តិ​ផ្លូវចិត្ត​ធ្ងន់ធ្ងរ​

បុរស​ម្នាក់​ក្រោយ​ពី​លែងលះ​ប្រពន្ធ​ស្រាបតែ​លួច​ចង់ក សំលាប់ខ្លួន​ដោយសារ​ជួប​វិបត្តិ​ផ្លូវចិត្ត​ធ្ងន់ធ្ងរ​

កំពង់ធំ ៖ បុរស​ម្នាក់​ក្រោយ​ពី​លែងលះ​ប្រពន្ធ​ជិត​១​ឆ្នាំ​នឹក​កូន​ពេក ទ្រាំ​មិន​បាន​ក៏​សុំ​ឪពុក​ម្តាយ​ទៅ​លេង​កូន​នៅ​ខេត្ត​បាត់ដំបង តែ​ឪពុក​ម្តាយ​ប្រាប់ថា​កូន​កុំទៅ​អី​ក្រែង​គេ​ធ្វើបាប​ព្រោះ​ប្រពន្ធ​ឯង​មាន​ប្តី​ថ្មី​ទៀត​ហើយ​.​ដោយ​អារម្មណ៍​វិល​វុល​បុរស​រូប​នោះ​គិត​ខ្លី​បញ្ចប់​ជីវិត​ដោយ​ចង​.​ក​.​ធ្វើ​អត្តឃាត​ខ្លួនឯង ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៩ និង​៣០​នាទី ថ្ងៃទី​០៧ ខែ​ឧសភា ឆ្នាំ​២០២០ នៅ​ចំណុច​តំបន់​ត្រពាំង​សាំ​ក្រៃ​ខាងកើត ភូមិ​គគីរ​ចំងាយ​ប្រហែល ៣០០០​ម ឃុំ​សាលា​វិស័យ ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្ត​កំពង់ធំ ។​

សមត្ថកិច្ច​បាន​អោយដឹង​ថា​សព​ឈ្មោះ ភឿន ភី​ន ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ ជនជាតិខ្មែ មុខរបរ ធ្វើស្រែ​នៅ​ភូមិ​ជន្លូស ឃុំ​ទួល​គ្រើល ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្ត​កំពង់ធំ​។​

​តាម​ការបំភ្លឺ​របស់​ឈ្មោះ មួន សា​នុច ភេទ​ស្រី អាយុ​២៦​ឆ្នាំ​ជនជាតិ​ខ្មែរ​ជា​អ្នកភូមិ​ជាមួយ​បាន​បំភ្លឺថា នៅ​ថ្ងៃ​ទី​០៧​ចែ​ឧសភា ឆ្នាំ​២០២០ វេលា​ម៉ោង​ប្រហែល ៨ គាត់​និង​ឈ្មោះ នឹង ភេទ​ប្រុស ឈ្មោះ សិត ភេទ​ប្រុស ឈ្មោះ តឿ​ន ភេទ​ប្រុស និង​ក្មេងៗ ក្នុងភូមិ​ច្រើន​នាក់ បាននាំគ្នា​ទៅ​ឃ្វាលគោ ក្របី នៅ​ចំណុច​តំបន់​ត្រពាំង​សាំ​ក្រៃ ខាងកើត​ភូមិ​គគីរ ឃុំ​សាលា​វិស័យ ទៅដល់​តំបន់​ខាងលើ​ស្រាប់តែ​ធំក្លិន​ស្អុយ​ជា​ខ្លាំង​ក៏​នាំគ្នា​ដើរ​រក​មើល​ក្នុង​គម្ពោធ​ព្រៃ​ក៏​ប្រទះឃើញ​សាកសព​មនុស្ស​ស្អុយរលួយ​មើល​មិន​យល់​ក៏​នាំគ្នា​រត់​ចេញ​ពី​ទីនោះ​មក​ប្រាប់​ឈ្មោះ ផា អ្នក​ចាំចំការ​ក្បែរ​នោះ ក៏​តេ​ទូរស័ព្ទ​ប្រាប់​លោក​នាយប៉ុស្ដិ៍​ទួល​គ្រើល ឯ​ពួក​គាត់​ក៏​នាំគ្នា​ដេញ គោ​ក្របី​ចេញពី​ទី​នោះ​ទៅ ។​

តាម​ការបំភ្លឺ​របស់​ឈ្មោះ​ប្លោក យឿន ត្រូវជា​ម្ដាយ​របស់​សព​ជនរងគ្រោះ​បាន​បំភ្លឺថា កូនប្រុស​របស់​គាត់​បា​ន​លែងលះ​ជាមួយ​ប្រពន្ធ​ជាង ១​ឆ្នាំ​មកហើយ វា​មក​រស់នៅ​ជាមួយ​គាត់ ឯ​ប្រពន្ធ​និង​កូន​របស់​វា​រស់នៅ​ក្រុង​បាត់ដំបង​ចាប់តាំងពី​បែកបាក់​ប្រពន្ធ​កូន​មក កូនប្រុស​របស់​គាត់​តែងតែ​ផឹក​ស្រា​ស្រវឹង​ស្ទើរ​រាល់ថ្ងៃ ហើយ​មិន​ជួយ​គិតគូរ​រឿង​ការងារ​ទេ វា​តែងតែ​សុំ​គាត់​និង​ឪពុក​វា​ទៅលេង​កូន​ឯ​ខេត្ត​បាត់ដំបង តែ​គាត់​មិនឲ្យ​ទៅ​ព្រោះ​ខាង​ប្រពន្ធ​គេ​មាន​ប្ដី​ហើយ​ខ្លាច​គេ​ធ្វើបាប​។ នៅ​ថ្ងៃ​ទី​០៤ ខែ​ឧសភា ឆ្នាំ ២០២០ វេលា​ម៉ោង​ប្រហែល ៩​ព្រឹក​កូនប្រុស​គាត់​បាន​ផឹកស្រា​ស្រវឹង គាត់ និង​ប្ដី​បាន​ស្ដីបន្ទោស​ឲ្យ វា​ក៏​បាន​មក​ថ្វាយបង្គុំ​គាត់​ដោយ​ប្រាប់ថា ទៅលេង​កូន​នៅ​បាត់ដំបង​គាត់​មិន​បាន​តប​វិញ​ទេ ក្រោយមក​ក៏​បាត់​កូន​រហូត គាត់​ខំ​ដើររក​និង​ប្រាប់​អ្នក​ជិតខាង​ឲ្យជួយ​រកដែ​រតែរក​មិនឃើញ​លុះដល់​ថ្ងៃ​ទី ០៧ ខែ​ឧសភា ឆ្នាំ​២០២០ វេលា​ម៉ោង​ប្រហែល ៩​ព្រឹក​ស្រាប់តែ​លោក នាយ​ប៉ុស្ដិ៍​ទួល​គ្រើល​ទូរស័ព្ទ​មក​ប្រាប់ថា គេ​រកឃើញ​កូន​គាត់​ហើយ នៅ​តំបន់​សាំ​ក្រៃ ហើយ​វា​ចងក​និង​ខ្សែរ​ក្រវ៉ាត់​ទៅ​និង​ដើម​ម្ដេញ ស្លាប់បាត់​ទៅ​ហើយ​មិនដឹង​ពី​ពេល​ណា​ទេ ។​

​ក្រោយ​ទទួល​ព័ត៌មាន សមត្ថកិច្ច​ជំនាញ សហការ​ជាមួយ លោក​មេភូមិ នាយប៉ុស្ដិ៍​រដ្ឋបាល​ទួល​គ្រើល និង​ប៉ុស្ដិ៍នគរបាល​សាលា​វិស័យ និង​ប្រជាពលរដ្ឋ​សាច់ញាតិ​សព ធ្វើការ​ពិនិត្យ សាកសព និង​ទី​កន្លែង​កើតហេតុ​។​ការ​ពិនិត្យ​នៅ​ដងខ្លួន​សាកសព​យើង​ពុំ​ឃើញ​មាន​ស្លាកស្នាម​គួរ​កត់សម្គាល់​ឡើយ ក្រៅ​ពី​សាកសព​ស្អុយ​និង​ដង្កូវ ចោះ ពិនិត្យ​ចប់ យើង​បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​សាកសព​ជូន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ទើប​សន្និដ្ឋានថា ជនរងគ្រោះ​ពិតជា​បាន​ស្លាប់​ដោយសារ​ចងក​ធ្វើអត្តឃាត​។​មូលហេតុ ដោយសារ​វិបត្តិ​ផ្លូវចិត្ត តូចចិត្ត​នឹង ប្រពន្ធ​លែងលះ​ខ្លួន​ហើយ​យក​ប្តី​ថ្មី​ទៀត ៕ ប៊ុន​រិទ្ធី​

 

Filed in: សន្តិសុខសង្គម

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com