ទាន់ហេតុការណ៍
សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ អគ្គលេខាធិការ​អាស៊ាន - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ជំរុញ​ឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ បន្ត​ផ្តល់​សេវាសាធារណៈ និង​ដោះស្រាយ​បញ្ហា​ប្រឈម ជូន​ពលរដ្ឋ ប្រកបដោយ​ប្រសិទ្ធភាព​ - ​សមាជិក​រដ្ឋសភា​ជប៉ុន​៖ ក្រុមហ៊ុន​ជប៉ុន​ជាច្រើន បន្ថែមទៀត ចាប់អារម្មណ៍​ក្នុង​ការស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ - ការបង្កើត​ការងារ ជា​អាទិភាព​ធំ​របស់​រាជរដ្ឋាភិបាល ដោយ​បាន​ដាក់​ចេញ​យ៉ាង​ច្បាស់​ថា ការជំរុញ​កំណើន​សេដ្ឋកិច្ច​តាមរយៈ​ការបង្កើន​ការងារ​ដែល​ផ្តល់​កម្លាំង​ពលកម្ម​ដល់​ប្រជាពលរដ្ឋ ដោយ​ពង្រីក ទាំង​បរិមាណ និង​គុណភាព​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាតឱ្យ​លោក​បណ្ឌិត បាក់ អុក​ស៊ូ​(Ock Soo Park) ស្ថាបនិក​អង្គការ​សម្ព័ន្ធ​យុវជន​អន្តរជាតិ (IYF) ចូលជួប​សម្ដែង​ការគួរសម​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម និ​ស៊ិ​មឹរ៉ា យ៉ា​សឹ​តុស៊ិ (Nishimura Yasutoshi) ចូលជួប​សម្ដែង​ការគួរសម​ - ក្រុមហ៊ុន ADATA Technology Co., Ltd., ចាប់អារម្មណ៍​វិនិយោគ​លើ​វិស័យ​បច្ចេកវិទ្យា នៅ​កម្ពុជា - ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ ជាមួយ​ឯកឧត្តម PHAM Minh Chinh នាយករដ្ឋមន្ត្រី​វៀតណាម​ - ​សម្តេច​តេជោ ហ៊ុន សែន ជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម តូ ឡឹម អគ្គលេខា​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម​ - សម្តេច​តេជោ ហ៊ុន សែន ជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ជិន ថាញ់​មិន ប្រធានរដ្ឋសភា​វៀតណាម​
0

អភិបាលខេត្ត​កំពង់ចាម ចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ និង​ពិនិត្យ​គម្រោង​សាងសង់​ស្ពាន​នៅ​ស្រុក​កោះសូទិន ព្រមទាំង​ការដ្ឋាន​ស្ថាបនា​ផ្លូវ​បេតុង នៅ​ស្រុក​ស្រី​សន្ធរ​

អភិបាលខេត្ត​កំពង់ចាម ចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ និង​ពិនិត្យ​គម្រោង​សាងសង់​ស្ពាន​នៅ​ស្រុក​កោះសូទិន ព្រមទាំង​ការដ្ឋាន​ស្ថាបនា​ផ្លូវ​បេតុង នៅ​ស្រុក​ស្រី​សន្ធរ​

(​កំពង់ចាម​) ៖ នៅ​ព្រឹក​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០២៣ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម បាន​ដឹកនាំ​ក្រុមការងារ អញ្ជើញ​ចុះ​សួរសុខទុក្ខ​ប្រជាពលរដ្ឋ និង​ពិនិត្យ​ស្ថានភាព​ស្ពាន​ភូមិ​វាល ឃុំ​ពាមប្រធ្នោះ ស្រុក​កោះសូទិន ដើម្បី​លើក​គម្រោង​ស្ថាបនា​ស្ពាន​បេតុង​ថ្មី ខណៈ​ស្ពាន​ចាស់​មួយ​នេះ​មាន​ស្ថានភាព​ទ្រុឌទ្រោម​។ បន្ទាប់​មក​ឯកឧត្តម​អភិបាលខេត្ត និង​ក្រុម​ការងារ​បាន​បន្ត​ចុះ​ពិនិត្យ​ផ្លូវ​លេខ ៧០B ដែល​រង​ការខូចខាត​ជា​អន្លើ ដោយ​ឯកឧត្តម​អភិបាលខេត្ត​បាន​ស្នើ​ឱ្យ​មន្ទីរជំនាញ​ធ្វើ​ការជួស​ឡើងវិញ​ជាបន្ទាន់​។​

​នៅ​ថ្ងៃ​ដដែល ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​បាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម នៅ​ព្រឹក​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០២៣ បាន​ដឹកនាំ​ក្រុមការងារ អញ្ជើញ​ចុះ​ពិនិត្យ​ការដ្ឋាន​ស្ថាបនា​ផ្លូវ​បេតុង ចំនួន ២​ខ្សែ​ប្រវែង ១៨,២៤​គីឡូ​ឡូ​ម៉ែត្រ ដែល​ជា​ចំណងដៃ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​អគ្នម​ហាប​តី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដោយ​ផ្លូវ​នេះ ឆ្លងកាត់​ឃុំ​ចំនួន​៣ រួមមាន​៖ ឃុំ​ព្រែក​រំ​ដែង ឃុំ​បារាយណ៍ និង​ឃុំ​ព្រែក​ដំពូក ស្រុក​ស្រី​សន្ធរ​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com