ទាន់ហេតុការណ៍
​សមាជិក​រដ្ឋសភា​ជប៉ុន​៖ ក្រុមហ៊ុន​ជប៉ុន​ជាច្រើន បន្ថែមទៀត ចាប់អារម្មណ៍​ក្នុង​ការស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ - ការបង្កើត​ការងារ ជា​អាទិភាព​ធំ​របស់​រាជរដ្ឋាភិបាល ដោយ​បាន​ដាក់​ចេញ​យ៉ាង​ច្បាស់​ថា ការជំរុញ​កំណើន​សេដ្ឋកិច្ច​តាមរយៈ​ការបង្កើន​ការងារ​ដែល​ផ្តល់​កម្លាំង​ពលកម្ម​ដល់​ប្រជាពលរដ្ឋ ដោយ​ពង្រីក ទាំង​បរិមាណ និង​គុណភាព​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាតឱ្យ​លោក​បណ្ឌិត បាក់ អុក​ស៊ូ​(Ock Soo Park) ស្ថាបនិក​អង្គការ​សម្ព័ន្ធ​យុវជន​អន្តរជាតិ (IYF) ចូលជួប​សម្ដែង​ការគួរសម​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម និ​ស៊ិ​មឹរ៉ា យ៉ា​សឹ​តុស៊ិ (Nishimura Yasutoshi) ចូលជួប​សម្ដែង​ការគួរសម​ - ក្រុមហ៊ុន ADATA Technology Co., Ltd., ចាប់អារម្មណ៍​វិនិយោគ​លើ​វិស័យ​បច្ចេកវិទ្យា នៅ​កម្ពុជា - ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ ជាមួយ​ឯកឧត្តម PHAM Minh Chinh នាយករដ្ឋមន្ត្រី​វៀតណាម​ - ​សម្តេច​តេជោ ហ៊ុន សែន ជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម តូ ឡឹម អគ្គលេខា​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម​ - សម្តេច​តេជោ ហ៊ុន សែន ជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ជិន ថាញ់​មិន ប្រធានរដ្ឋសភា​វៀតណាម​ - ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា អញ្ជើញ​សំណេះសំណាល និង​ផ្ដល់​ការណែនាំ​ទៅ​កាន់​សិក្ខាកាម​មន្ត្រី​ក្រសួង​មហាផ្ទៃ ដែល​កំពុង​សិក្សា​នៅ​ភាគខាងត្បូង នៃ​ប្រទេស​វៀតណាម - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ជួប​ថ្នាក់ដឹកនាំ​សាលា​នគរបាល​ប្រជាជន ភាគ​ខាងត្បូង​ប្រទេស​វៀតណាម​
0

Update រថយន្ត​បុក​និង​រថយន្ត​ក្រឡាប់​ផ្ងារជើង​ខូចខាត​ផ្ទះ​ពល​រដ្ន​២​ខ្នង ស្លាប់​មនុស្ស​ម្នាក់​និង​របួសធ្ងន់​ស្រាល់​៤​នាក់​

Update រថយន្ត​បុក​និង​រថយន្ត​ក្រឡាប់​ផ្ងារជើង​ខូចខាត​ផ្ទះ​ពល​រដ្ន​២​ខ្នង ស្លាប់​មនុស្ស​ម្នាក់​និង​របួសធ្ងន់​ស្រាល់​៤​នាក់​

សៀមរាប ៖ តាម​សេចក្ដីរាយការណ៍​ពី​មន្ដ្រី​ចរាចរណ៍​ស្រុក​ពួក​នៅ​ព្រឹក​ថ្ងៃទី​២១ ខែ ឧសភា ឆ្នាំ​២០២០​បានអោយដឹងថា គ្រោះថ្នាក់​ចរាចរណ៏​រវាង​រថយន្ត​ដឹក​ទឹក​កកបុក​និង​រថយន្ត​ដឹក​ត្រី ក្នុង​ទិសដៅ​ស្រប់គ្នា​ពី​កើត​ទៅ​លិច កាលពី​វេលា​ម៉ោង​០៥​និង​៣០​នាទី​ព្រឹក ថ្ងៃ​ពុធ​១៤​រោច ខែ​ពិសាខ ឆ្នាំ​ជូត ទោ​ស័ក ព​•​ស ២៥៦៤ ត្រូវ​និង​ថ្ងៃទី​២០ ខែ​ឧសភា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៦​ត្រង់​ចំណុច​គីឡូម៉ែត្រ​លេខ ៣៥១-៣៥២ ក្នុង​ទឹកដី​ភូមិ កិត្តិយស ឃុំ​ព្រៃ​ជ្រូក ស្រុក​ពួក ខេត្តសៀមរាប ។​

​សមត្ថកិច្ច​បាន​អោយដឹង​ថា រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ កំពង់ចាម 3A.8376 ដឹក​ត្រី អ្នកបើកបរ​ដោយ​ឈ្មោះ សុខ យាង​ភារុត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ នៅ​ភូមិ​ថ្មដា​កើត ឃុំ​ទួល​សុ​ភី ស្រុក​អូររាំងឪ ខេត្ត​កំពង់ចាម (​រងរបួស​) និង អ្នករួមដំណើរ​ឈ្មោះ ជុន រដ្ឋ​ធី ភេទ​ប្រុស អាយុ ២៧​ឆ្នាំ នៅ​ភូមិ​ថ្មដា​លិច ឃុំ​ទួល​សុ​ភី ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ (​រងរបួស​) បាន​បើកបរ​រថយន្ដ​ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច​បាន​បែក​កង់​មុខ​ហើយ​ជ្រុល​ទៅ​បុក​ជាមួយ​និង រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៍​ក្រហម ពាក់​ស្លាក​លេខ កំពង់ស្ពឺ 3A.0115 បើកបរ​ដោយ​ឈ្មោះ រ៉េត សា​រឹទ្ធ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ នៅ​ភូមិ​ជ្រាស់ ឃុំ​ល្វា ស្រុក​ពួក ខេត្តសៀមរាប បើកបរ​ទិសដៅ​ពី​កើត​ទៅ​លិច ពេល​បុក​ហើយ រថយន្ត​ជ្រុល​ទៅ​បុក​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​២​ខ្នង​។​

១- ម្ចាស់ផ្ទះ​រងគ្រោះ  ឈ្មោះ ហង់ រឿង ភេទ​ប្រុស អាយុ​៦០​ឆ្នាំ នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ ផ្ទះ​ឈើ​ទំហំ​5.20 X 8 m ប្រក់​ស័ង្គសី ជញ្ជាំង​ក្ដា កម្ពស់​2.50m បាន​ដួលរលំ​ទាំងស្រុង​។ ២-​ម្ចាស់ផ្ទះ​រងគ្រោះ​ឈ្មោះ​ជួន លេន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ផ្ទះ​សង់​អំពី​ដែក ទំហំ​4 X 5 m ប្រក់​ស័ង្គសី ជញ្ជាំង​ស័ង្កសី ។​

​បណ្តាលឲ្យ​មនុស្ស​០១​នាក់​ឈ្មោះ រ៉េត សា​រឹទ្ធ ភេទ​ប្រុស​( ស្លាប់​)​និង​៤​នាក់​ទៀត​រងរបួស​ធ្ងន់​និង​ស្រាល​ចំនួន​៤​នាក់​) ១-​ឈ្មោះ ជុន រដ្ឋ​ធី (​របួល​ធ្ងន់​) , ២-​ឈ្មោះ សុខ យាង​ភារុត (​របួសស្រាល​) ,  ៣-​ឈ្មើ​ហង់ បុត្រ​វី​រះ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​(​របួសស្រាល​), ៤-​ឈ្មោះ ណាត ចាន់ណា ភេទ​ស្រី​អាយុ​២៧​ឆ្នាំ (​របួសស្រាល​)​។​

​ខូចខាត​រថយន្ត​០២​គ្រឿង​យ៉ាង​ដំណំ និង ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​០២​ខ្នង ១-​សសរ​ទល់​រោធ​និង​ឈើលើ រលំ​ទាំងស្រុង , ២-​ផ្ទះ​សង់​អំពី​ដែក ផ្ទាល់​ដី ប្រក់​ស័ង្គសី ដំបូល​ស័ង្គសី ខូចខាត​តិចតួច​។ មូលហេតុ -​រថយន្ត​ដឹក​ត្រី បែក​កង់​មុខ​ខាងស្ដាំ​រ៉េ​ចង្កូត​បណ្ដាលឲ្យ​មាន​គ្រោះថ្នាក់​នេះ​កើតឡើង​។​

​ក្រោយពេល​កើតហេតុ​កម្លាំង​ផ្នែក​សណ្ដាប់ធ្នាប់​សាធារណៈ​និង​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​បាន​ចុះ​ដល់​កន្លែងកើតហេតុ​ដើម្បី​ជួយ​អន្តរាគមន៍​និង​សង្គ្រោះ​បញ្ចូន​ជនរងគ្រោះ​ទៅ​មន្ទីពេទ្យ  និង​ស្ទូច​រថយន្ដ​យក​មក​រក្សាទុក​នៅ​ប៉ុស្ដិ​នគរបាល​ព្រៃ​ជ្រូក​។​

​លោក វរសេនីយ៍ឯក ទេព ពុំ​សែន អធិការ​ស្រុក​ពួក បានអោយ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ ឧសភា ឆ្នាំ​២០២០​នេះ​ថា គ្រោះថ្នាក់​ចរណ៍​នេះ​គឺ​បណ្ដាលមកពី​រថយន្ដ​ដឹក​ត្រី​បែក​កង​រ៉េ​ចង្កូត​មក​បុក​រថយន្ដ​ដឹក​ទឹក​ក រួច​បន្ដ​ទៅ​បុក​ផ្ទះ​ពល​រដ្ន​២​ខ្នង​បណ្ដាលអោយ​ដួលរលំ​ទាំងស្រុង និង​បង្ក​អោយ​ស្លាប់​មនុស្ស​១​នាក់ និង​របួស​ធ្ងន់​ស្រាល​៤​នាក់ ខូចខាត​រថយន្ដ​២​គ្រឿង !​រហូតមកដល់​ពេលនេះ​ម្ចាស់ផ្ទះ​ទាំង​២​នាក់​មិន​ទាន់​ដាក់​ពាក្យបណ្ដឹង​ទារ​សំណង់​នៃ​ការខូចខាត​នៅឡើយ​ទេ​ដោយសារតែ សភាព​ខូចខាត​មាន​ទំហំ​ធំ​និង​កំពុង​តែ​ពិនិត្យ​វាយ​តំលៃ ៕
​ប៊ុន​រិទ្ធី​

Filed in: សន្តិសុខសង្គម

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com