ទាន់ហេតុការណ៍
កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ - កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី - ​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​ - ប្រធានព្រឹទ្ធសភា​ជប៉ុន កោតសរសើរ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា
0

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ជួប​សម្តែង​ការគួរសម ជាមួយ​នាយក​រដ្ឋមន្ត្រី នៃ​ប្រទេស​ហ្គី​ណេ​ប៊ី​សាវ​

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ជួប​សម្តែង​ការគួរសម ជាមួយ​នាយក​រដ្ឋមន្ត្រី នៃ​ប្រទេស​ហ្គី​ណេ​ប៊ី​សាវ​

​នៅ​ល្ងាច​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២៣​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ជួប​សម្តែង​ការគួរសម​ជាមួយ​ឯកឧត្តម ប៉ារ​ទី​ដូ ដឺ នូ​ណូ ណា​ប៊ីម (Partido de Nuno Nabiam) ដែល​ជា​នាយករដ្ឋមន្ត្រី​ប្រទេស​ហ្គី​ណេ​ប៊ី​សាវ (Guinea-Bissau) ដែល​ឯកឧត្តម​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ការងារ និង មក​ចូលរួម​សង្កេតការណ៍ សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ​២០២៣ នៅ​ប្រទេស​កម្ពុជា​។​

​ក្នុង​ជំនួប​នេះ​សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ចំពោះ​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស ហ្គី​ណេ​ប៊ី​សាវ ដែល​បាន​ទទួលយក​នូវ​ការអញ្ជើញ​របស់​សម្ដេច មក​សង្កេត​ការបោះឆ្នោត​នៅ​កម្ពុជា​នៅពេលនេះ​។

​សម្តេច​តេ​ជោបាន​មានប្រាសាសន៍ថា សម្ដេច​នឹង​រៀបចំ​ឲ្យមាន​គណៈប្រតិភូ​កសិកម្ម​មួយ ដើម្បី​ទៅ​សិក្សា​ស្វែងយល់​នៅ​ប្រទេស​ហ្គី​ណេ​ប៊ី​សាវ ថា​តើ​កម្ពុជា​អាច​ជួយ​អ្វី​បាន​? តាម​គំនិត​របស់​សម្ដេច គឺ​ចង់​រៀបចំ​តំបន់​មួយ​ដែល​មាន​ប្រព័ន្ធ​ប្រឡាយ​ទឹក មាន​ថ្នាល​ដើម្បី​បណ្ដុះ​ពូជស្រូវ ដែល​ផ្ដល់​ទិន្នផល​ខ្ពស់​ដល់​ដំណាំ​ស្រូវ និង​ដំណាំ​កសិកម្ម​ផ្សេងទៀត​។

​សម្ដេច​តេ​ជោបាន​មានប្រ​សាសន៍​បន្ត​ទៀត​ថា ក្នុង​ដំណើរ​ទស្សនៈកិច្ច​របស់​ប្រធានាធិបតី ហ្គី​ណេ​ប៊ី​សាវ នៅពេល​ខាងមុខ សម្ដេច​ចង់​ឱ្យ​មាន​កិច្ចព្រមព្រៀង លើ​ឯកសារ​មួយចំនួន ជាពិសេស​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម កិច្ច​ព្រមព្រៀង​លើ​វិស័យ​វិនិយោគ និង​កិច្ចព្រមព្រៀង​ផ្សេងទៀត​ដែល​អាច​ធ្វើទៅបាន​។

​នៅក្នុង​ជំនួប​ពិភាក្សា​នេះ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​បាន​បង្ហើប​ពី​ការរៀបចំ​ឱ្យ​មាន​ការ​បន្តវេន​ក្រោយ​ការបោះឆ្នោត ដែល​ឯកឧត្តម​នាយករដ្ឋមន្ត្រី ហ្គី​ណេ​ប៊ី​សាវ បាន​សន្យាថា​នឹង ធ្វើការ​ជាមួយ​នឹង​រដ្ឋាភិបាល​ថ្មី ដែល​នឹង​ដឹកនាំ​ដោយ​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត​។

​បន្ទាប់​ពី​ការជួបពិភាក្សា​រួចហើយនោះ សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​រៀបចំ​នូវ​អាហារ​ពេល​ល្ងាច​ក្រៅផ្លូវការ ជូន​ឯកឧត្តម​នាយករដ្ឋមន្ត្រី នៃ​ប្រទេស ហ្គី​ណេ​ប៊ី​សាវ និង​គណៈប្រតិភូ ដែល​បាន​អញ្ជើញ​មក​ទស្សនកិច្ច​ការងារ និង​សង្កេត​ការបោះឆ្នោត​នៅ​កម្ពុជា​ន ក្នុង​បរិយាកាស​រីករាយ និង​ស្និទ្ធស្នាល​យ៉ាង​ក្រៃលែង​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com