កំពង់ធំ. ថ្ងៃទី១៩ ខែសីហាឆ្នាំ២០២៣ ក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ឈរជើងនៅចំណុចឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដឹកនាំដោយលោក វរសេនីយ៍ឯក សោម សុភាវុធ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងអនុជាប្រធានក្រុមការងារទទួលខុសត្រូវឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ព្រមទាំងសហការី ចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទ
ល្មើសនេសាទ នៅចំណុចកន្លុកបាយក្អែក សាមពាង.ប៉ាលហាល និងពកស្នោរ ក្នុងភូមិសាស្ត្រឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ កំពង់ធំ ។
វរសេនីយ៍ឯក បានបញ្ជក់ថា.នៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ទទួលបានលទ្ធផល គឺបង្ករសំណុំរឿងបានចំនួន០១ករណី បានរុះរើបំផ្លាញចោលវត្ថុតាងនៅនឹងកន្លែង រួមមានរបាំងសាច់អួនក្រឡាញឹកប្រវែង២៤០០ ម៉ែត្រ ឡុកចំនួន១២គ្រឿង លប/លូចំនួន១៨មាត់ បង្គោល ចំនួន១២០០ដើម ចាក់លែងត្រីចម្រុះជាង៣០គីឡូក្រាមចាកើចូលទន្លេវិញ ។
គួរបញ្ជាក់ផងដែរថា កម្លាំងចម្រុះបានធ្វើការផ្សព្វផ្សាយដល់ប្រជានេសាទ ក្នុងរដូវបិទនេសាទដែលត្រូវច្បាប់ស្តីពីជលផលហាមឃាត់ការនេសាទគ្រប់ប្រភេទ។ ក្នុងនោះការប្រើប្រាស់កម្លាំងសរុបចំនួន១៣នាក់ ប្រើប្រាស់ មធ្យោបាយដោយការណូតចំនួន០៤គ្រឿង អស់ប្រេងចំនួន៨០លីត្រ ។