ទាន់ហេតុការណ៍
សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ អគ្គលេខាធិការ​អាស៊ាន - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ជំរុញ​ឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ បន្ត​ផ្តល់​សេវាសាធារណៈ និង​ដោះស្រាយ​បញ្ហា​ប្រឈម ជូន​ពលរដ្ឋ ប្រកបដោយ​ប្រសិទ្ធភាព​ - ​សមាជិក​រដ្ឋសភា​ជប៉ុន​៖ ក្រុមហ៊ុន​ជប៉ុន​ជាច្រើន បន្ថែមទៀត ចាប់អារម្មណ៍​ក្នុង​ការស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ - ការបង្កើត​ការងារ ជា​អាទិភាព​ធំ​របស់​រាជរដ្ឋាភិបាល ដោយ​បាន​ដាក់​ចេញ​យ៉ាង​ច្បាស់​ថា ការជំរុញ​កំណើន​សេដ្ឋកិច្ច​តាមរយៈ​ការបង្កើន​ការងារ​ដែល​ផ្តល់​កម្លាំង​ពលកម្ម​ដល់​ប្រជាពលរដ្ឋ ដោយ​ពង្រីក ទាំង​បរិមាណ និង​គុណភាព​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាតឱ្យ​លោក​បណ្ឌិត បាក់ អុក​ស៊ូ​(Ock Soo Park) ស្ថាបនិក​អង្គការ​សម្ព័ន្ធ​យុវជន​អន្តរជាតិ (IYF) ចូលជួប​សម្ដែង​ការគួរសម​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម និ​ស៊ិ​មឹរ៉ា យ៉ា​សឹ​តុស៊ិ (Nishimura Yasutoshi) ចូលជួប​សម្ដែង​ការគួរសម​ - ក្រុមហ៊ុន ADATA Technology Co., Ltd., ចាប់អារម្មណ៍​វិនិយោគ​លើ​វិស័យ​បច្ចេកវិទ្យា នៅ​កម្ពុជា - ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ ជាមួយ​ឯកឧត្តម PHAM Minh Chinh នាយករដ្ឋមន្ត្រី​វៀតណាម​ - ​សម្តេច​តេជោ ហ៊ុន សែន ជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម តូ ឡឹម អគ្គលេខា​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម​ - សម្តេច​តេជោ ហ៊ុន សែន ជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ជិន ថាញ់​មិន ប្រធានរដ្ឋសភា​វៀតណាម​
0

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ «​មន្ទីរពេទ្យ​ជាតិ តេជោ​សន្តិភាព​» និង​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​នូវ​កម្ម​វិធី​ទី​១ នៃ​គោលនយោបាយ​ជា​អាទិភាព​ទាំង​៦

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ «​មន្ទីរពេទ្យ​ជាតិ តេជោ​សន្តិភាព​» និង​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​នូវ​កម្ម​វិធី​ទី​១ នៃ​គោលនយោបាយ​ជា​អាទិភាព​ទាំង​៦

​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​២៤ ខែតុលា ឆ្នាំ​២០២៣ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ «​មន្ទីរពេទ្យ​ជាតិ តេជោ​សន្តិភាព​» និង​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​នូវ​កម្ម​វិធី​ទី​១ នៃ​គោលនយោបាយ​ជា​អាទិភាព​ទាំង​៦ គឺ «​ការពង្រីក វិសាលភាព​មូលនិធិ​សមធម៌​ដល់​គ្រួសារ​ងាយ​រង​ហានិភ័យ​»​។​

​មន្ទីរពេទ្យ «​តេជោ​សន្តិភាព​» គឺជា​មន្ទី​ពេទ្យ​ដ៏​ធំ​ជាងគេ​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា ដែល​បាន​ចាប់ផ្តើម​សាងសង់ កាលពី​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០២២ ដោយ​ក្រុមហ៊ុន ស៊ីជេ​អ៉ី​ស៊ី CJEC co,Ltd សហការ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ នៅលើ​ផ្ទៃដី​ប្រមាណ ៧.៥៨​ហិកតា ជាប់​វិថី​ឈ្នះ​ឈ្នះ ស្ថិតក្នុង​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។ មន្ទីរពេទ្យ​ជាតិ​នេះ មាន​គ្រែ​សរុប​ទាំងអស់​ចំនួន ៩,៤៩៦​គ្រែ ក្នុងនោះ​គ្រែ​សម្រាក​ព្យាបាល​សម្រាប់​អ្នកជំងឺ​មាន​ចំនួន​សរុប ៩,២៤៤​គ្រែ គ្រែ​សម្រាប់​គ្រូពេទ្យ​ប្រចាំការ​ចំនួន ៤៦​គ្រែ និង​គ្រែ​សម្រាប់​បុគ្គលិក​ស្នាក់នៅ​ចំនួន​២០៦​គ្រែ​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បង្ហាញ​នូវ​ក្តីសង្ឃឹម​ថា​«​មន្ទីរពេទ្យ​ជាតិ តេជោ​សន្តិភាព​» នឹង​ទទួលបាន​នូវ​សេវា​សុខាភិបាល​ប្រកបដោយ​គុណភាព ខណៈ​មន្ទីរពេទ្យ​ដ៏​ធំ​ជាងគេ​នៅ​កម្ពុជា អាចដាក់​គ្រែ​អ្នកជំងឺ​បាន​រហូតដល់​ជិត​១​ម៉ឺន​គ្រែ​។​សម្តេច​ធិបតី​បាន​មានប្រសាសន៍​បញ្ជាក់​ថា ការ​ដាក់ឲ្យ​ប្រើប្រាស់​នូវ​«​មន្ទីរពេទ្យ​ជាតិ តេជោ​សន្តិភាព​»​នាពេលនេះ គឺជា​ការដោះស្រាយ​សេវា​សុខាភិបាល​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ គ្រប់​ពហុ​ព្យាបាល ហើយ​មន្ទីរពេទ្យ​នេះ ក៏​ជា​ការជួយ​រែកពុន​ដល់​មន្ទីរពេទ្យ​ផ្សេងៗ​ផងដែរ​។​សម្ដេច​ធិបតី​បាន​បញ្ជាក់ទៀតថា ការរៀបចំ «​មន្ទីរពេទ្យ​ជាតិ​តេជោ​សន្តិភាព​» នាពេលនេះ គឺជា​យុទ្ធសាស្ដ្រ​យូរអង្វែង​របស់​រាជរដ្ឋាភិបាល និង​ជា​កន្លែង​ជួយ​រែកពុន​នូវ​ការ​ចាំបាច់​ណាមួយ​ដែល​កម្ពុជា​ជួបប្រទះ ដូចជា​ករណី​ជំងឺ​កូវី​ដ​-១៩​ជាដើម ក្រោម​ចក្ខុវិស័យ​ដ៏​វែងឆ្ងាយ​របស់​សម្ដេច​តេជោ ហ៊ុន សែន​។​

​សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី បាន​មាន​ប្រសា​ន៍​បញ្ជាក់ថា ការសម្ពោធ​«​មន្ទីរពេទ្យ​ជាតិ តេជោ​សន្តិភាព​»​នាពេលនេះ មិនមែន​សម្រាប់​តែ​បម្រើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅក្នុង​រាជធានី​ភ្នំពេញ​ប៉ុណ្ណោះ​ទេ គឺ​នឹង​បម្រើ​ដល់​ប្រជា​ពលរដ្ឋ​គ្រប់រូប​ទាំងអស់​នៅ​ទូទាំង​ប្រទេស រួម​ទាំង​ជនជាតិ​បរទេស​ដែល​កំពុង​រស់​នៅ​កម្ពុជា​ផងដែរ​។​ការវិនិយោគ​ទៅលើ​ការអប់រំ និង​សុខាភិបាល​នូវតែ​ជា​វិស័យ​អាទិភាព​ដែល​រាជរដ្ឋាភិបាល​ត្រូវ​យកចិត្តទុកដាក់ ពីព្រោះ​ប្រទេស​ជាតិ​មាន​ការអភិវឌ្ឍ​រីកចម្រើន​គឺ​អាស្រ័យ​លើ​ធនធានមនុស្ស ហើយ​ធនធានមនុស្ស​ដែល​មាន​គុណភាព មាន​ផលិតភាព គឺជា​ធនធាន​មនុស្ស​ដែល​មាន​សុខភាព​ល្អ​។​

​នៅថ្ងៃនេះ សម្ដេច​ធិបតី​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា ពលរដ្ឋ​ដែល​បាន​ប្រើប្រាស់​មូលនិធិ​សមធម៌​កន្លងមក មាន​ជាង​១៤​លាន​ករណី ដែល​បាន​ប្រើប្រាស់​បណ្ណ​សមធម៌ ឬ​បណ្ណ​ក្រីក្រ ដើម្បី​ទទួលបាន​សេវា​ព្យាបាល​នៅតាម គ្រឹះស្ថាន​សុខាភិបាល​នានា ដោយ​មិន​ចាំបាច់​បង់ប្រាក់​។​សម្ដេច​ធិបតី​នាយករដ្ឋមន្ត្រី បាន​ជូនពរ​ពលរដ្ឋ​កម្ពុជា​ទាំងអស់ សូម​មាន​សុខភាព​ល្អ​គ្រប់ៗ​គ្នា តែបើ​មាន អាការ​មិន​ស្រួល ឬ មាន​ជំងឺ​ណាមួយ សូម​រួសរាន់​មកកាន់​មន្ទីរពេទ្យ​ដែល​មាន​គ្រូពេទ្យ​ជំនាញ​រង់ចាំ​ពិនិត្យ និង​ព្យាបាល​ជំងឺ​។​

​សម្ដេច​ធិបតី​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​ទៀតថា រាជរដ្ឋាភិបាល​នៅ​អាណត្តិ​ទី​៧ នេះ នឹង​ពង្រឹង​វិស័យ​សុខាភិបាល​ឱ្យ​កាន់ តែ​ប្រសើរឡើង​ថែម​ទៀត តាមរយៈ​ការពង្រឹង​សមត្ថភាព​គ្រូពេទ្យ ពង្រាយ​បុគ្គលិក​ពេទ្យ​ដែល​មាន​សមត្ថភាព និង​ក្រមសីលធម៌​វិជ្ជាជីវៈ ទៅដល់​គ្រប់​មូលដ្ឋាន​ភូមិ ឃុំ​។​សម្ដេច​បាន​ស្នើ​ដល់​គ្រូពេទ្យ​នៅ​តាម​តំបន់​នានា ត្រូវ​បង្កើន​សមត្ថភាព​នៅក្នុង​ការព្យាបាល​ជំងឺ​ជូន​ពលរដ្ឋ ដើម្បី​កុំឱ្យ​ពិបាក​ដឹក​មក​ភ្នំពេញ ជាពិសេស​ករណី​ជំងឺ​ធ្ងន់ធ្ងរ​ដែល​ទាមទារ​ការសង្គ្រោះ​បន្ទាន់​។ សម្ដេច​ធិបតី​ក៏​បាន​ស្នើ​ឱ្យ​បង្កើន​ការយកចិត្តទុកដាក់​ទៅលើ​សុវត្ថិភាព​អាហារ​ចំណី និង​ឱសថ​សម្រាប់​ព្យាបាល​ជំងឺ​។​

​នៅថ្ងៃនេះ សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​បន្ត​អំពាវនាវ​ដល់​អ្នក​លក់​ផលិតផល​ផ្សេងៗ ជាពិសេស​ផលិតផល​ពី​ក្រៅប្រទេស ត្រូវ​សហការ​ជាមួយ​ក្រសួង​សុខាភិបាល ដើម្បី​ពិនិត្យ​លើ​ផលិតផល​ទាំងនោះ​ឱ្យបាន​ច្បាស់លាស់ និង​ធានា​ដល់​សុខ​សុវត្ថិភាព​របស់​ប្រជាជន​ដែល​ជា​អ្នកប្រើប្រាស់​។ សម្ដេច​ធិបតី​ក៏​បាន​ស្នើ​គ្រប់​គ្រូពេទ្យ​ទាំងអស់​ត្រូវ​គោរព​ក្រមសីលធម៌​វិជ្ជាជីវៈ និង​យកចិត្តទុកដាក់​ព្យាបាល​ជំងឺ​ជូន​ពលរដ្ឋ​នានា ឱ្យ​ដូច​ការព្យាបាល​ជូន​សមាជិក​ក្រុមគ្រួសារ​ខ្លួន​ដែរ​។

​មុន​នឹង​បញ្ចប់ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ក៏​បាន​អញ្ជើញ​ផ្ដល់​កិត្តិយស​បំពាក់​គ្រឿង​ឥស្សរិយយស និង​មេដាយ​ជូន​ដល់​មន្ត្រី​សុខាភិបាល​ដែល​មាន​ស្នាដៃ​ល្អ​មួយចំនួន​។ បន្ទាប់មក សម្តេចនាយក​រដ្ឋមន្ត្រី និង​លោកជំទាវ ក៏​បាន​អញ្ជើញ​ពិនិត្យមើល​មន្ទីរពេទ្យ​ថ្មី ទៅ​តាម​បន្ទប់​នី​មួយៗ ក្នុង​បរិយាកាស​រីករាយ​បំផុត​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com