ទាន់ហេតុការណ៍
សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ អគ្គលេខាធិការ​អាស៊ាន - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ជំរុញ​ឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ បន្ត​ផ្តល់​សេវាសាធារណៈ និង​ដោះស្រាយ​បញ្ហា​ប្រឈម ជូន​ពលរដ្ឋ ប្រកបដោយ​ប្រសិទ្ធភាព​ - ​សមាជិក​រដ្ឋសភា​ជប៉ុន​៖ ក្រុមហ៊ុន​ជប៉ុន​ជាច្រើន បន្ថែមទៀត ចាប់អារម្មណ៍​ក្នុង​ការស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ - ការបង្កើត​ការងារ ជា​អាទិភាព​ធំ​របស់​រាជរដ្ឋាភិបាល ដោយ​បាន​ដាក់​ចេញ​យ៉ាង​ច្បាស់​ថា ការជំរុញ​កំណើន​សេដ្ឋកិច្ច​តាមរយៈ​ការបង្កើន​ការងារ​ដែល​ផ្តល់​កម្លាំង​ពលកម្ម​ដល់​ប្រជាពលរដ្ឋ ដោយ​ពង្រីក ទាំង​បរិមាណ និង​គុណភាព​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាតឱ្យ​លោក​បណ្ឌិត បាក់ អុក​ស៊ូ​(Ock Soo Park) ស្ថាបនិក​អង្គការ​សម្ព័ន្ធ​យុវជន​អន្តរជាតិ (IYF) ចូលជួប​សម្ដែង​ការគួរសម​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម និ​ស៊ិ​មឹរ៉ា យ៉ា​សឹ​តុស៊ិ (Nishimura Yasutoshi) ចូលជួប​សម្ដែង​ការគួរសម​ - ក្រុមហ៊ុន ADATA Technology Co., Ltd., ចាប់អារម្មណ៍​វិនិយោគ​លើ​វិស័យ​បច្ចេកវិទ្យា នៅ​កម្ពុជា - ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ ជាមួយ​ឯកឧត្តម PHAM Minh Chinh នាយករដ្ឋមន្ត្រី​វៀតណាម​ - ​សម្តេច​តេជោ ហ៊ុន សែន ជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម តូ ឡឹម អគ្គលេខា​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម​ - សម្តេច​តេជោ ហ៊ុន សែន ជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ជិន ថាញ់​មិន ប្រធានរដ្ឋសភា​វៀតណាម​
0

ថ្នាក់ដឹកនាំ​ខេត្ត​កំពង់ធំ នាំ​អំណោយ​ចែក​ជូន​ពលរដ្ឋ​២៤៧​គ្រួសារ ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​ក្នុងស្រុក​ប្រាសាទ​បល្ល័ង្ក

ថ្នាក់ដឹកនាំ​ខេត្ត​កំពង់ធំ នាំ​អំណោយ​ចែក​ជូន​ពលរដ្ឋ​២៤៧​គ្រួសារ ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​ក្នុងស្រុក​ប្រាសាទ​បល្ល័ង្ក

ខេត្ត​កំពង់ធំ ៖ ពលរដ្ឋ​២៤៧​គ្រួសារ ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់ ក្នុង​ស្រុក​ប្រាសាទ​បល្ល័ង្ក បាន​ទទួល​អំណោយ ពី​ឯកឧត្តម សុខ លូ អភិបាល​ខេត្ត​កំពង់ធំ​និង​លោក ឃឹង នុ​ភាព តំណាងរាស្ត្រ​ខេត្ត​កំពង់ធំ​! ដោយ​មាន​ការចូលរួម​ពី​អភិបាលរង​ខេត្ត អភិបាលស្រុក ក្រុមប្រឹក្សា​ខេត្ត និង​មន្ទីរ​ពាក់ព័ន្ធ ព្រមទាំង​កងកម្លាំង​ទាំង​បី​ប្រភេទ មាន​កម្លាំង​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ចំនួន​៨៣​នាក់​ជា​អ្នក​ដឹកជញ្ជូន​យក​អំណោយ​ទៅ​ចែកជូន​ប្រជាពលរដ្ឋ​នៅ​ភូមិ ត្រពាំង​ព្រីង ឃុំ​សា​គ្រាម ស្រុក​ប្រាសាទ​បាល័​ង្គ ខេត្ត​កំពង់ធំ ។​

​ដោយ​មាន​ការយកចិត្ត​ទុកដាក់​និង​អាណិតអាសូរ​បងប្អូន​ប្រជា​ពល​រដ្ន ពី​សមណាក់​រាជ​រដ្នាភិបាល​និង​ថ្នាក់ដឹកនាំ​ខេត្ត ទោះបី​ភូមិ​ត្រពាំង​ព្រីង​នៅ​ដាច់ស្រយាល​ពិបាក​ក្នុង​ការធ្វើដំណើរ​ឆ្លងកាត់​ទឹក​ហូរ​ផ្ដាច់​ផ្លូវ ផ្តាច់​ស្ពាន ថ្នល់ ក៏​មិន​អាច​រារាំង​សកម្មភាព​មនុស្សធម៌ ដោយ​មាន​ការដឹកនាំ ពី​ឯកឧត្តម សុខ លូ អភិបាល​ខេត្ត​កំពង់ធំ​បានឡើយ ក្នុង​សកម្មភាព​នេះ​ចាំបាច់​តម្រូវ​អោយ​សកម្ម​ភាព​មនុស្សធម៌​ប្រើប្រាស់​គ្រប់​មធ្យោបាយ លើ​កលី​អំណោយ​ដើរ​ឆ្លងកាត់​ទឹក​ហូរ​ជាច្រើន​កន្លែង ប្រើប្រាស់ គោយន្ត កាណូត និង​កម្លាំង​ថ្មើរជើង រួម​ចិត្ត រួម​កម្លាំង​ពី​បងប្អូន​ប្រជាពលរដ្ឋ​ទើប​អាច​យក​អំណោយ​មនុស្សធម៌​ជូន​ដល់​ពល​រដ្ន​ដែល​រងគ្រោះ​បាន​ទៅដល់​គោលដៅ​ប្រកបដោយ​ជោគជ័យ​។​

​ឯកឧត្តម​សុខ លូ បាន​កោតសរសើរ​ដល់​កម្លាំង​សមត្ថកិច្ច​ទាំង​៣​ប្រភេទ​និង​កម្លាំង​សហប្រតិបត្តិការ​ទាំងអស់​ដែល​បាន​សាមគ្គី​គ្នា​បានល្អ​ក្នុង​ការជួយ​សង្គ្រោះ​និង​ជួយ​ដឹក​ជញ្ចូន​អំណោយ​ចែក​ជូន​ពលរដ្ន​រងគ្រោះ​ដោយសារ​ទឹកជំនន់​បាន​ដោយ​ជោគជ័យ និង​ទាន់​ពេលវេលា ! ឯកឧត្តម ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ឲ្យ​ថែរក្សា​សុខភាព​អនាម័យ ដេក​ក្នុង​មុង ហូប​ស្អាត​ផឹក​ស្អាត និង​ការពារ​ពី​សុវត្ថិភាព​ពី​ពួក​សត្វ​អា​សេរ​ពិស ជា​ពិសេស​ការពារ​អាយុ​ជីវិត​ក្មេងៗ​និង​មនុស្ស​ចាស់ ជៀសវាង​មាន​គ្រោះថ្នាក់​ដោយសារ​ទឹកជំនន់​។

​ឯកឧត្តម​ក៏បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើរ​សួរសុខទុក្ខ​បងប្អូន​ប្រជាព​រដ្ឋ​ពី​សំណាក់​សម្ដេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​សែន ប្រមុខ​រាជរដ្ឋាភិបាល ដែល​បាន​គិតគូរ​ចំពោះ​សុខទុក្ខ របស់​បងប្អូន​ប្រជាពលរដ្ឋ ខណៈ ពេល​ដែល​ទទួល​រងគ្រោះ​ដោយសារ​ទឹក​ជំ​នន រួម​ទាំង​បាន​ចាត់​ក្រុមការងារ​ថ្នាក់​ខេត្ត ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ រួម​ទាំង​សាខា​កាកបាទ​ក្រហម ចុះជួយ​ប្រជាពលរដ្ឋ​ឲ្យបាន​ទាន់​ពេលវេលា​នៅ​តាម​មូលដ្ឋាន ដោយ​មិន​ទុកឱ្យ​បងប្អូន​ប្រជាព​រដ្ឋ ណា​រងគ្រោះ​អត់​អាហារ​ដោយ​មិន​បានដឹង​ឮ​ពី​អាជ្ញាធរ​នោះ​ឡើយ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com