ទាន់ហេតុការណ៍
កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ - កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី - ​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​ - ប្រធានព្រឹទ្ធសភា​ជប៉ុន កោតសរសើរ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា
0

ក្រុមហ៊ុន Yunnan Investment Group មាន​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​

ក្រុមហ៊ុន Yunnan Investment Group មាន​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​

នា​រសៀល ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ លោក Lu Xiaolong ប្រធាន​ក្រុមហ៊ុន Yunnan Investment Group ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នា​ឱកាស​នៃ​ការអញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​មហា​អនុ​តំបន់​មេគង្គ (GMS) លើក​ទី​៨ នៅ​ថ្ងៃ​ទី​៦-៧ ខែវិច្ឆិកា ឆ្នាំ​២០២៤ នៅ​ទីក្រុង​គុន​មិញ ខេត្ត​យូ​ណាន សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

​ក្នុងឱកាស​នៃ​ជំនួប លោក Lu Xiaolong បាន​គោរព​រាយការណ៍​ជូន​សម្ដេច​បវរ​អធិបតី​អំពី​វឌ្ឍនភាព នៃ​ដំណើរការ​វិនិយោគ​របស់​ក្រុមហ៊ុន លើ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ ក្នុង​រយៈពេល​១​ឆ្នាំកន្លងមក និង​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ផ្តល់​ការគាំទ្រ​ដល់​ក្រុមហ៊ុន​ផងដែរ​។ លោក Lu Xiaolong ក៏​បាន​ជម្រាប​សម្តេច​បវរ​ធិបតី អំពី​បំណង​នៃ​ការពង្រីក​ការវិនិយោគ​របស់​ក្រុមហ៊ុន នៅ​កម្ពុជា បន្ថែមទៀត លើ​វិស័យ​ទេសចរណ៍ និង​ថាមពល​ស្អាត​។

​ជា​ការឆ្លើយតប សម្តេច​បវរ​ធិបតី បាន​អរគុណ​ចំពោះ​របាយការណ៍​វឌ្ឍនភាព​របស់​ក្រុមហ៊ុន​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​-​អង្គរ ដែល​មិន​ត្រឹមតែ​បម្រើ​ដល់​ការធ្វើដំណើរ និង​វិស័យ​ទេសចរណ៍​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​បាន​រួមចំណែក​នៅក្នុង​ការលើកកម្ពស់​វិស័យ​ឧស្សាហកម្ម​អាកាសចរ​នៅ​កម្ពុជា ឱ្យ​ក្លាយជា​មជ្ឈមណ្ឌល​អាកាសចរណ៍​មួយ​ក្នុង​តំបន់​ផងដែរ​។ បន្ថែម​ពី​នេះ សម្តេច​បវរ​ធិបតី ក៏​បាន​គូសបញ្ជាក់​អំពី​វិធានការ និង​គោលនយោបាយ​លើកទឹកចិត្ត​មួយចំនួន ដែល​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​រួច​ហើយ និង​គ្រោង​ដាក់ចេញ​បន្ថែមទៀត ដើម្បី​លើកកម្ពស់​វិស័យ​អាកាសចរណ៍ បង្កើន​ការតភ្ជាប់​ជើងហោះហើរ និង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​មក​កម្ពុជា​ឱ្យបាន​ច្រើន​បន្ថែមទៀត​។ ចំពោះ​បំណង​ពង្រីក​ការវិនិយោគ​របស់​ក្រុមហ៊ុន សម្ដេច​បវរ​អធិបតី​បាន​លើកទឹកចិត្ត​ឱ្យ ក្រុមហ៊ុន​បន្ត​ពិភាក្សា​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com