ទាន់ហេតុការណ៍
សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ - កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី - ​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​ - ប្រធានព្រឹទ្ធសភា​ជប៉ុន កោតសរសើរ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា - ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​អគ្គ​រដ្ឋអាជ្ញា​រុស្សី វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ប្រទេស​ទាំង​ពីរ រួម​ទាំង​វិស័យ​មហាផ្ទៃ​!
0

កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​

កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​

​នា​រសៀល ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០២៥, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ ឯកឧត្តម Sepp Schellhorn រដ្ឋលេខាធិការ​ក្រសួង​សហព័ន្ធ​សម្រាប់​អឺរ៉ុប និង​កិច្ចការ​អន្តរជាតិ នៃ​ប្រទេស​អូទ្រីស ចូលជួប​សម្ដែង​ការគួរសម ក្នុងឱកាស​អញ្ជើញ​ចូលរួម​សន្និសីទ​លើក​ទី​៣ របស់​អង្គការសហប្រជាជាតិ ស្ដី​ពី​មហាសមុទ្រ (UNOC3) នៅ​ថ្ងៃ​ទី ៨-១៣ ខែមិថុនា ឆ្នាំ​២០២៥ នៅ​ទីក្រុង​នី​ស ប្រទេស​បារាំង​។​

​ក្នុងឱកាស​នៃ​ជំនួប​, សម្ដេច​បវរ​ធិបតី បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​អូទ្រីស​ដែល​បាន​ចូលរួមចំណែក និង​គាំទ្រ​សកម្មភាព​បោសសម្អាត​មីន​, ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស និង​ដំណើរការ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (​អ​.​វ​.​ត​.​ក​.)​។ សម្ដេច​បវរ​ធិបតី​បាន​សង្កត់ធ្ងន់ថា ប្រទេស​ទាំង​ពីរ​មាន​វិស័យ​សក្ដានុពល​ជាច្រើន​ដែល​អាច​ជំរុញ​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​។ សម្ដេច​បវរ​ធិបតី​បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​យន្តការ​ពិគ្រោះ​យោបល់​ទ្វេភាគី ដោយ​បាន​ជំរុញ​ឱ្យ​ក្រសួង​ការបរទេស​នៃ​ប្រទេស​ទាំង​ពីរ បន្ត​ពិភាក្សា​បន្ថែមទៀត​ដើម្បី​ឱ្យ​យន្តការ​នេះ​បាន​ចេញ​ជា​រូបរាង​ក្នុង​ពេល​ឆាប់ៗ ក្នុង​គោលបំណង​ពិនិត្យមើល​វឌ្ឍនភាព​នៃ​កិច្ចសហប្រតិបត្តិកា​រ​កន្លងមក និង​ស្វែងរក​វិស័យ​នៃ​កិច្ចសហប្រតិបត្តិការ​ថ្មីៗ​បន្ថែមទៀត​។​

​ជា​ការឆ្លើយតប​, ឯកឧត្តម Sepp Schellhorn បាន​គូសបញ្ជាក់​ពី​ការបន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​បោសសម្អាត​មីន និង​បណ្ដុះបណ្ដាល​ធនធានមនុស្ស​។ ក្នុងនោះ​, ឯកឧត្តម​រដ្ឋលេខាធិកា​រ​បាន​បង្ហាញ​នូវ​ការស្វាគមន៍​ចំពោះ​អ្នកការទូត​វ័យក្មេង​កម្ពុជា​មក​សិក្សា​ជំនាញ​ការទូត​នៅ​បណ្ឌិត្យសភា​ការទូត​ទីក្រុង​វី​យែន ប្រទេស​អូទ្រីស​។ ក្នុងឱកាស​នោះ​ដែរ​, ឯកឧត្តម​ក៏​បាន​ស្នើ​កម្ពុជា គាំទ្រ​បេក្ខភាព​របស់​អូទ្រីស​ជា​សមាជិក​មិន​អចិន្ត្រៃយ៍ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ សម្រាប់​អណត្តិ​២០២៧-២០២៨​។​

​សម្ដេច​បវរ​ធិបតី និង​ឯកឧត្តម​រដ្ឋលេខាធិកា​រ​បាន​បន្ត​ពិភាក្សា​អំពី​ការប្រយុទ្ធប្រឆាំង​ការប្រែប្រួល​អាកាសធាតុ​។ សម្ដេច​បវរ​ធិបតី​បានលើកឡើង​ពី​កិច្ចខិតខំ​ប្រឹងប្រែង ជាមួយ​វឌ្ឍនភាព និង​សមិទ្ធផល​របស់​កម្ពុជា​ក្នុង​ការដោះស្រាយ​ការប្រែប្រួល​អាកាសធាតុ តាមរយៈ​ការដាក់ចេញ​នូវ​គំនិត​ផ្ដួចផ្ដើម​ជាច្រើន​ដើម្បី​ធានា​នូវ​ចីរភាព​បរិស្ថាន​, អន្តរកាល​ថាមពល ជាពិសេស​ការជំរុញ​ការប្រើប្រាស់​ថាមពល​កកើតឡើង​វិញ​នៅ​កម្ពុជា ដែល​បច្ចុប្បន្ន សម្រេចបាន ៦២% និង​គ្រោង​សម្រេច​ឱ្យបាន​៧០% នៅ​ឆ្នាំ​២០៣០៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com