ទាន់ហេតុការណ៍
លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​យុទ្ធជន​ពលី ចំនួន ៣​រូប ក្នុង​សមរភូមិ​មុខ​នៃ​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ ចាប់ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ថ្លែងអំណរគុណ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ដែល​បាន​ផ្ញើ​សារលិខិត​រំលែក​ទុក្ខ​ចំពោះ​មរណភាព​ម្តាយក្មេក​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ថ្លែងអំណរគុណ សម្តេច​តេជោ ហ៊ុន សែន ដែល​បាន​ផ្ញើ​សារលិខិត​រំលែក​ទុក្ខ​ចំពោះ​មរណភាព​ម្តាយក្មេក​ - ក្រសួងការបរទេស​កម្ពុជា​៖ កងទ័ព​កម្ពុជា​ពុំ​បាន​ធ្វើ​សកម្មភាព​ណាមួយ​ទាល់តែសោះ​ដែល​រំលោភ​បទ​ឈប់​បាញ់ និង​ព្យាយាម​ដោយ​ស្មោះត្រង់ ដើម្បី​សម្រេច​កិច្ចព្រមព្រៀង​បញ្ចប់​ជម្លោះ​ប្រដាប់អាវុធ​ទាំងស្រុង​ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​អញ្ជើញ​ចុះ​ជួប​សួរសុខទុក្ខ និង​នាំ​យក​ស្បៀងអាហារ គ្រឿងឧបភោគ​បរិភោគ​ព្រមទាំង​របស់របរ​ប្រើប្រាស​ចាំបាច់​ជាច្រើន​ចែកជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ភៀ​សសឹក​ពី​តំបន់​មាន​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​នៅ​ក្នុង​ជំរំ​សុវត្ថិភាព​ - សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ផ្ញើ​សារ​ចំនួន​៥​ចំនុច ឆ្លើយតប​ទៅនឹង​ការចោទប្រកាន់ ដោយ​គ្មាន​មូលដ្ឋាន​មក​លើ​កម្ពុជា ពី​ភាគី​ថៃ​នាពេល​ថ្មីៗ​នេះ​ - ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំ​ខ្លួន​ជន​ត្រូវ​ចោទ​៨​នាក់​ជា​បណ្តោះអាសន្ន​ពាក់ព័ន្ធ​អំពើ​ឆបោក​តាម​ឆបោក​តាម​ប្រព័ន្ធ​អន​ឡា​ញ​ - ភាគី​ចិន​រីករាយ​បន្ត​ចាប់ដៃ គាំទ្រ និង​ផ្តល់​កិច្ចសហប្រតិបត្តិការ​ចំពោះ​ប្រតិបត្តិការ​របស់​រាជរដ្ឋាភិបាល ក្នុង​ការបង្ក្រាប​និង​បោសសម្អាត​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា - អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​៖ ទាហាន​ថៃ​បាន​លើ្មស​ការឯកភាព ដែល​បាន​ចែង​ក្នុង​អនុស្សារណៈ ហើយ​បាន​ធ្វើ​ការដើរ​ល្បាត​ខុស​ពី​តម្រាយ​ផ្លូវ​ចាស់​ - កម្លាំង​ចម្រុះ​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ចុះបង្ក្រាប​ទីតាំង​លួចលាក់​បង្កប់​បទល្មើស Online Scams​ចំនួន​ពីរ​ទីតាំង​នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌ​សែន​សុខ​
0

កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​

កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​

​នា​រសៀល ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០២៥, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ ឯកឧត្តម Sepp Schellhorn រដ្ឋលេខាធិការ​ក្រសួង​សហព័ន្ធ​សម្រាប់​អឺរ៉ុប និង​កិច្ចការ​អន្តរជាតិ នៃ​ប្រទេស​អូទ្រីស ចូលជួប​សម្ដែង​ការគួរសម ក្នុងឱកាស​អញ្ជើញ​ចូលរួម​សន្និសីទ​លើក​ទី​៣ របស់​អង្គការសហប្រជាជាតិ ស្ដី​ពី​មហាសមុទ្រ (UNOC3) នៅ​ថ្ងៃ​ទី ៨-១៣ ខែមិថុនា ឆ្នាំ​២០២៥ នៅ​ទីក្រុង​នី​ស ប្រទេស​បារាំង​។​

​ក្នុងឱកាស​នៃ​ជំនួប​, សម្ដេច​បវរ​ធិបតី បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​អូទ្រីស​ដែល​បាន​ចូលរួមចំណែក និង​គាំទ្រ​សកម្មភាព​បោសសម្អាត​មីន​, ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស និង​ដំណើរការ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (​អ​.​វ​.​ត​.​ក​.)​។ សម្ដេច​បវរ​ធិបតី​បាន​សង្កត់ធ្ងន់ថា ប្រទេស​ទាំង​ពីរ​មាន​វិស័យ​សក្ដានុពល​ជាច្រើន​ដែល​អាច​ជំរុញ​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​។ សម្ដេច​បវរ​ធិបតី​បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​យន្តការ​ពិគ្រោះ​យោបល់​ទ្វេភាគី ដោយ​បាន​ជំរុញ​ឱ្យ​ក្រសួង​ការបរទេស​នៃ​ប្រទេស​ទាំង​ពីរ បន្ត​ពិភាក្សា​បន្ថែមទៀត​ដើម្បី​ឱ្យ​យន្តការ​នេះ​បាន​ចេញ​ជា​រូបរាង​ក្នុង​ពេល​ឆាប់ៗ ក្នុង​គោលបំណង​ពិនិត្យមើល​វឌ្ឍនភាព​នៃ​កិច្ចសហប្រតិបត្តិកា​រ​កន្លងមក និង​ស្វែងរក​វិស័យ​នៃ​កិច្ចសហប្រតិបត្តិការ​ថ្មីៗ​បន្ថែមទៀត​។​

​ជា​ការឆ្លើយតប​, ឯកឧត្តម Sepp Schellhorn បាន​គូសបញ្ជាក់​ពី​ការបន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​បោសសម្អាត​មីន និង​បណ្ដុះបណ្ដាល​ធនធានមនុស្ស​។ ក្នុងនោះ​, ឯកឧត្តម​រដ្ឋលេខាធិកា​រ​បាន​បង្ហាញ​នូវ​ការស្វាគមន៍​ចំពោះ​អ្នកការទូត​វ័យក្មេង​កម្ពុជា​មក​សិក្សា​ជំនាញ​ការទូត​នៅ​បណ្ឌិត្យសភា​ការទូត​ទីក្រុង​វី​យែន ប្រទេស​អូទ្រីស​។ ក្នុងឱកាស​នោះ​ដែរ​, ឯកឧត្តម​ក៏​បាន​ស្នើ​កម្ពុជា គាំទ្រ​បេក្ខភាព​របស់​អូទ្រីស​ជា​សមាជិក​មិន​អចិន្ត្រៃយ៍ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ សម្រាប់​អណត្តិ​២០២៧-២០២៨​។​

​សម្ដេច​បវរ​ធិបតី និង​ឯកឧត្តម​រដ្ឋលេខាធិកា​រ​បាន​បន្ត​ពិភាក្សា​អំពី​ការប្រយុទ្ធប្រឆាំង​ការប្រែប្រួល​អាកាសធាតុ​។ សម្ដេច​បវរ​ធិបតី​បានលើកឡើង​ពី​កិច្ចខិតខំ​ប្រឹងប្រែង ជាមួយ​វឌ្ឍនភាព និង​សមិទ្ធផល​របស់​កម្ពុជា​ក្នុង​ការដោះស្រាយ​ការប្រែប្រួល​អាកាសធាតុ តាមរយៈ​ការដាក់ចេញ​នូវ​គំនិត​ផ្ដួចផ្ដើម​ជាច្រើន​ដើម្បី​ធានា​នូវ​ចីរភាព​បរិស្ថាន​, អន្តរកាល​ថាមពល ជាពិសេស​ការជំរុញ​ការប្រើប្រាស់​ថាមពល​កកើតឡើង​វិញ​នៅ​កម្ពុជា ដែល​បច្ចុប្បន្ន សម្រេចបាន ៦២% និង​គ្រោង​សម្រេច​ឱ្យបាន​៧០% នៅ​ឆ្នាំ​២០៣០៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com