ទាន់ហេតុការណ៍
សម្ដេច​មហា​បវ​ធិបតី ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​ថា​អាជ្ញាធរ​ថៃ និង​ប្រជាជន​ថៃ​ដែល​មាន​បំណង​ចង់ឱ្យ​មាន​ការបើក​ច្រក​ព្រំដែន​កម្ពុជា ថៃ ឡើង​វិញ​មិន​ចាំបាច់​ស្នើ​មក​កម្ពុជា​ទេ ប៉ុន្ដែ​ត្រូវ​ស្នើ​ទៅ​អ្នកមានអំណាច​ពិតប្រាកដ​នៅ​ប្រទេស​ថៃ​ - សម្ដេច​មហា​បវ​ធិបតី ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​ថា​អាជ្ញាធរ​ថៃ និង​ប្រជាជន​ថៃ​ដែល​មាន​បំណង​ចង់ឱ្យ​មាន​ការបើក​ច្រក​ព្រំដែន​កម្ពុជា ថៃ ឡើង​វិញ​មិន​ចាំបាច់​ស្នើ​មក​កម្ពុជា​ទេ ប៉ុន្ដែ​ត្រូវ​ស្នើ​ទៅ​អ្នកមានអំណាច​ពិតប្រាកដ​នៅ​ប្រទេស​ថៃ​ - សម្តេច​ធិបតី​ជូនដំណឹង​អំពី ​ក្រុម​អ​នា​មឹក​បាន​បង្កើតឡើង គណនី​ហ្វេ​សប៊ុក​ក្លែងក្លាយ ផុស​សារ​មិន​ពិត និង​មាន​ចេតនា​ទុច្ចរិត​បំផុត​ - គណៈប្រតិភូ​ធុរកិច្ច​ម៉ាឡេស៊ី ស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ - កងកម្លាំង​នគរបាលជាតិ បាន​ដើរតួនាទី និង​បំពេញ​ភារកិច្ច​យ៉ាង​សំខាន់​ក្នុង​ការធានា​សន្តិសុខ សុវត្ថិភាព​ប្រកបដោយ​ជោគជ័យ ថ្វាយ​ព្រះមហាក្សត្រ ឥស្សរជន និង​ថ្នាក់ដឹកនាំ​ជាតិ​-​អន្តរជាតិ ក្នុង​ព្រះរាជ​ពិធី និង​ព្រឹត្តិការណ៍​ជាតិ​-​អន្តរជាតិ​នានា ដែល​ប្រារព្វ​ធ្វើ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ - សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ចៀសវាងចាញ់បោក គណនីក្លែងបន្លំ - មេបញ្ជាការ​កង​ស្វ័យ​ការពារ​ជើងគោក​ជប៉ុន ប្តេជ្ញា​បន្ត​ពង្រឹង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​រកា​ន់​តែ​ល្អ រវាង​កងទ័ពជើងគោក​នៃ​ប្រទេស​ទាំង​ពីរ​ - ស្មារតី​សាមគ្គី​ជាតិ ឯកភាព​ជាតិ ទើប​ធ្វើឱ្យ​ប្រទេស​កម្ពុជា​ខ្លាំង ហើយ​កម្ពុជា​ប្ដូរផ្ដាច់​ក្នុង​ការការពារ​ទឹកដី និង​អធិបតេយ្យភាព​ជាតិ​ - កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី
0

សម្ដេច​មហា​បវ​ធិបតី ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​ថា​អាជ្ញាធរ​ថៃ និង​ប្រជាជន​ថៃ​ដែល​មាន​បំណង​ចង់ឱ្យ​មាន​ការបើក​ច្រក​ព្រំដែន​កម្ពុជា ថៃ ឡើង​វិញ​មិន​ចាំបាច់​ស្នើ​មក​កម្ពុជា​ទេ ប៉ុន្ដែ​ត្រូវ​ស្នើ​ទៅ​អ្នកមានអំណាច​ពិតប្រាកដ​នៅ​ប្រទេស​ថៃ​

សម្ដេច​មហា​បវ​ធិបតី ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​ថា​អាជ្ញាធរ​ថៃ និង​ប្រជាជន​ថៃ​ដែល​មាន​បំណង​ចង់ឱ្យ​មាន​ការបើក​ច្រក​ព្រំដែន​កម្ពុជា ថៃ ឡើង​វិញ​មិន​ចាំបាច់​ស្នើ​មក​កម្ពុជា​ទេ ប៉ុន្ដែ​ត្រូវ​ស្នើ​ទៅ​អ្នកមានអំណាច​ពិតប្រាកដ​នៅ​ប្រទេស​ថៃ​

ព្រឹក​ថ្ងៃ​អាទិត្យ ទី ២៩ មិថុនា ២០២៥ នេះ អជ្ញាធរ​មាន​សមត្ថកិច្ច​របស់​កម្ពុជា​បាន​ទទួល​ពត៌មាន​ពី​ភាគី​ថៃ​នៅ​ខេត្ត​ស្រះកែវ ពាក់ព័ន្ធ​នឹង​ការស្នើសុំ​ឱ្យ​មាន​ការបើក​ច្រក​ព្រំដែន​កម្ពុជា​-​ថៃ​មួយ​ចំនួន និង​អនុញ្ញាត​ឲ​រថយន្ត​ដឹក​ទំនិញ​ចេញ​-​ចូល ដើម្បី​បន្ធូរ​ការប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​។

​ខ្ញុំ​សូម​ផ្ញើ​សារ​បញ្ជាក់​ទៅ​ប្រជាពលរដ្ឋ​ទាំង​ពីរ​ប្រទេស​យ៉ាង​ដូច្នេះ​ថា ÷
១. កម្ពុជា​យល់​ច្បាស់​អំពី​ការលំបាក​របស់​ប្រជាពលរដ្ឋ​ទាំង​ខាង​កម្ពុជា ទាំង​ខាង​ថៃ​ដែល​រង​ផល​ប៉ះពាល់​ពី​ការបិទ​ច្រកព្រំដែន​។ ហេតុដូច្នេះ​ហើយ បាន​ជា​កម្ពុជា​មិន​បាន​ប្រើប្រាស់​វិធានការ​បិទ​ច្រក​ព្រំដែន​នេះ​មុន​ទេ ចាប់តាំងពី​មាន​បញ្ហា​នៅ​តំបន់​មុំ​បី​កាលពី​ចុងខែ​ឧសភា ឆ្នាំ​២០២៥ ព្រោះ​យើង​មិន​មាន​បំណង​ពង្រីក​ភូមិសាស្ត្រ​ដែល​មាន​វិវាទ ឬ​បង្ក​បញ្ហា​ដែល​នាំឲ្យ​ប៉ះពាល់​ដល់​ការធ្វើ​ដំណើរ​និង​ការធ្វើ​ពាណិជ្ជកម្ម របស់​ប្រជាជន​ថៃ​និង​ខ្មែរ​តាម​បណ្ដោយ​ព្រំដែន​ទេ​។
២. កម្ពុជា​មិនមែន​ជា​អ្នក​ចាប់ផ្តើម​ធ្វើ​ការបិទ​-​បើក​ច្រក​ព្រំដែន​ជា​ឯកតោភាគី​នោះទេ​។ កងទ័ព​ថៃ​បាន​ចាប់ផ្តើម​ធ្វើ​ការបិទ​ច្រកព្រំដែន កែសម្រួល​ម៉ោង​បិទ​-​បើក និង​កំណត់​លក្ខណ្ឌ​កម្រិត​ការធ្វើដំ​ណើ​រ​ចេញ​-​ចូល របស់​ប្រជាពលរដ្ឋ​ជា​ឯកតោភាគី ចាប់តាំងពី​ថ្ងៃ​ទី ៧ មិថុនា ២០២៥​។ មិនតែប៉ុណ្ណោះ កងទ័ព​ថៃ​បាន​បន្ត​ធ្វើ​ការកែប្រែ​ម៉ោង​បិទ​-​បើក​ជា​ឯកតោ​ភាគី នៅតាម​បណ្តា​ច្រក​ព្រំដែន​មួយ​ចំនួន រហូត​ដល់​ថ្ងៃ​ទី ២៤ មិថុនា ឆ្នាំ​២០២៥ ដែល​រាជរដ្ឋាភិបាល​ថៃ​បាន​ប្រកាស​បិទ​ច្រក​ទាំងអស់​ក្រោម​ហេតុផល​នៃ​បញ្ហា​អសន្តិសុខ​។
៣. ភាពមិនច្បាស់លាស់ និង​ការប្រែក្រឡាស់​ភ្លាមៗ​មិន​ពិតប្រាកដ នៃ​ជំហរ​នយោបាយ​របស់​រា​ជ​រដ្ឋាភិបាល​ថៃ រួម​ជាមួយ​ភាពមិន​ស៊ីចង្វាក់​គ្នា​រវាង​គោលការណ៍​ដែល​ថ្នាក់ដឹកនាំ​នយោបាយ​ថៃ​បាន​ដាក់ចេញ និង​ការអនុវត្ត​ជាក់ស្ដែង​នៅ​លើ​ដី​ដោយ​កងទ័ព​ថៃ បាន​បង្ក​ជា​ឧបសគ្គ​សម្រាប់​ការស្វែងរក​ដំណោះស្រាយ​ណាមួយ​ដែល​មាន​ភាពច្បាស់លាស់ ពិតប្រាកដ​និង​យូរអង្វែង​។
៤. ដូច​ដែល​ខ្ញុំ​បាន​បញ្ជាក់​ជា​ច្រើន​ដង​រួចមកហើយ​ថា ដំណោះស្រាយ​ពាក់ព័ន្ធ​ជាមួយនឹង​ការ​បិទ​ច្រក​ព្រំដែន​នេះ គឺ​ងាយស្រួល​ដោះស្រាយ​ទេ បើសិន​ជា​ភាគី​ថៃ​ដែល​បានចាប់ផ្ដើម​ដាក់​វិធានការ​បិទ​ច្រក​ព្រំដែន​ជា​ឯកតោភាគី​ពី​ថ្ងៃ​ទី ៧ មិថុនា​កន្លង​ទៅនេះ ធ្វើ​ការបើក​ច្រកព្រំដែន​អោយ​ដូច​ស្ថានភាព​ដើម​ជា​ឯកតោភាគី​វិញ​នោះ និង​ផ្ដល់​ការធានា​ច្បាស់លាស់​ថា នឹង​មិន​មាន​ការបិទ​-​បើក​ជា​ឯ​កតា​គី​ទៀត​នោះ គឺជា​ការ​ស្រេច​។ កម្ពុជា​នឹង​បើក​ច្រក​ព្រំដែន​ខាង​កម្ពុជា​យ៉ាងយូរ ៥​ម៉ោង​ក្រោយ​ពី​នោះ​។​

​និយាយ​ឱ្យ​ខ្លី គឺ​កូនសោរ​ស្ថិតនៅក្នុង​ដៃ​របស់​ភាគី​ថៃ​ហើយ​។

​ហេតុដូច្នេះ ចំពោះ​អាជ្ញាធរ​ថៃ​ក៏​ដូចជា​ប្រជាជន​ថៃ ដែល​មាន​បំណង​ចង់អោយ​មាន​ការបើក​ច្រក​ព្រំដែន​កម្ពុជា​-​ថៃ ឡើងវិញ​នោះ មិនចាំបាច់​ស្នើ​មក​កម្ពុជា​នោះ​ទេ​។ សូម​ស្នើ​ទៅ​អ្នក​ដែល​មាន​អំណាច​ពិតប្រាកដ​នៅ​ប្រទេស​ថៃ (​មិន​ថា​ជា​កងទ័ព​ឬ​អ្នក​ណា​នោះទេ​) ឱ្យ​បើក​ច្រកព្រំដែន​ឲ្យមាន​ស្ថានភាព​ប្រក្រតី​ឡើង​វិញ​ដូច​មុន​ថ្ងៃ​ទី ៧ មិថុនា ឆ្នាំ​២០២៥ និង​ផ្ដល់​ការធានា​ច្បាស់លាស់​ថា នឹង​មិន​មាន​ការបិទ​-​បើក​ជា​ឯ​កតា​គី​ទៀត​នោះ គឺជា​ការ​ស្រេច​។ អ្វីៗ​នឹង​ត្រឡប់​ទៅ​ដំណើរការ​ជា​ប្រក្រតី​ដូច​មុន​វិញ​ហើយ​។

On the morning of 29 June 2025, Cambodian authorities received information about Thai requests in Sa Kaeo province for the re-opening of certain Cambodia-Thailand border crossings to allow the passage of goods-carrying trucks in order to reduce the impact on people’s livelihood.

I would like to inform the people of both countries as follows:
1. Cambodia fully understands the difficulties faced by both Cambodian and Thai people, resulted from any closure of border crossings. This is the reason why since the incident at MOM BEI area took place in late May 2025, Cambodia had never initiated border closure measures as we did not intend to create negative effects on cross-border travel or trade between both Cambodian and Thai people.

2. Cambodia did not initiate unilateral border closure and control measures. The Thai army UNILATERALLY began to close border crossings, made changes to border openning-closing hours, and imposed conditions to restrict movement of goods and people since 7 June 2025. Furthermore, the Thai military has continued to unilaterally change operational hours at certain border crossings until 24 June 2025, when the Royal Thai Government announced unilateral closures of all crossings for security reasons.

3. Ambiguity, sudden changes, and uncertainty in the political stance of the Royal Thai Government, together with inconsistencies between policy guidelines issued by Thai political leadership and actual implementations on the ground by the Thai military, have been obstacles to finding a certain, genuine, and lasting solution.

4. As I have repeatedly stated, the border closure issue can easily be resolved if the Thai side, who initiated the unilateral border closure on 7 June 2025, would unilaterally reopen border crossings to its original status and clearly assure that no unilateral closure would be done again. The reopening of border crossings from Cambodian side will follow, no more than five hours afterwards. In short, the key to resolving this border closure issue is in Thai hands.

For these reasons, any Thai authority and people seeking to request the reopening of the Cambodia-Thailand border crossings do not need to ask Cambodia, but do direct the request to individuals who hold real power in Thailand, whether the Thai military or anyone else, to reopen the border crossings to normalcy before 7 June 2025 and provide assurance that no unilateral border crossing is to be implemented again. Then, the situation will return to normalcy as before.​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com